កិច្ចការ 24
24
ជនជាតិយូដាចោទប្រកាន់លោកប៉ូល
1ប្រាំថ្ងៃក្រោយមក លោកមហាបូជាចារ្យអាណាណាស និងពួកព្រឹទ្ធាចារ្យ*មួយចំនួន បានធ្វើដំណើរមកដល់ មានទាំងមេធាវីម្នាក់ឈ្មោះទើទូលុស មកជាមួយផង។ ពួកគេបានប្ដឹងទៅលោកទេសាភិបាលចោទប្រកាន់លោកប៉ូល។ 2គេហៅលោកប៉ូលមក ហើយលោកទើទូលុសចោទប្រកាន់លោក ដូចតទៅនេះ៖
«សូមគោរពឯកឧត្ដមភេលិច សូមទានជ្រាប ដោយសារតែឯកឧត្ដម និងដោយការកែទម្រង់ផ្សេងៗ ដែលឯកឧត្ដមបានធ្វើជាប្រយោជន៍ដល់ប្រជាជាតិនេះ យើងខ្ញុំបានប្រកបដោយសេចក្ដីសុខគ្រប់យ៉ាង ក្រោមការគ្រប់គ្រងដ៏ប៉ិនប្រសប់របស់ឯកឧត្ដម។ 3យើងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្ដម ដែលបានប្រទានអ្វីៗនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាមកយើងខ្ញុំ។ 4ប៉ុន្តែ ខ្ញុំបាទមិនចង់រំខានឯកឧត្ដមវែងឆ្ងាយទៀតទេ ខ្ញុំបាទគ្រាន់តែអង្វរឯកឧត្ដម សូមមេត្តាស្ដាប់យើងខ្ញុំតែបន្តិចប៉ុណ្ណោះ។ 5យើងខ្ញុំយល់ឃើញថា ជននេះជាមនុស្សចង្រៃឧត្បាត បង្កឲ្យកើតចលាចលក្នុងចំណោមជនជាតិយូដាទាំងអស់នៅលើពិភពលោកទាំងមូល គាត់ជាមេដឹកនាំពួកខាងគណៈណាសារ៉ែត ។ 6គាត់ថែមទាំងបានបន្តុះបង្អាប់ព្រះវិហារ*ទៀតផង ហេតុនេះបានជាយើងខ្ញុំចាប់គាត់ យើងខ្ញុំចង់កាត់ទោសគាត់តាមក្រឹត្យវិន័យរបស់យើងខ្ញុំ 7ប៉ុន្តែ លោកមេបញ្ជាការលូស៊ាបានប្រើកម្លាំង ធ្វើអន្តរាគមន៍យ៉ាងខ្លាំងដណ្ដើមយកគាត់ពីយើងខ្ញុំ 8ហើយបានបង្គាប់ឲ្យអស់អ្នកដែលចោទប្រកាន់ជននេះមកជួបឯកឧត្ដម ។ សូមឯកឧត្ដមសួរគាត់ផ្ទាល់តែម្ដងទៅ ឯកឧត្ដមមុខជាជ្រាបមូលហេតុទាំងអស់ ដែលយើងខ្ញុំចោទប្រកាន់គាត់នោះមិនខាន»។
9ជនជាតិយូដាបានគាំទ្រពាក្យចោទប្រកាន់នេះ និងបញ្ជាក់ថាពិតជាត្រឹមត្រូវមែន។
លោកប៉ូលឆ្លើយដោះសាខ្លួននៅមុខលោកភេលិច
10ពេលនោះ លោកទេសាភិបាលបានធ្វើសញ្ញាឲ្យលោកប៉ូលមានប្រសាសន៍ លោកប៉ូលក៏មានប្រសាសន៍ថា៖ «ខ្ញុំបាទដឹងថា ឯកឧត្ដមជាអ្នកគ្រប់គ្រងលើប្រជាជាតិនេះច្រើនឆ្នាំមកហើយ ដូច្នេះ ខ្ញុំបាទសូមឆ្លើយការពារខ្លួន ទាំងទុកចិត្ត។ 11ខ្ញុំបាទបានធ្វើដំណើរទៅថ្វាយបង្គំព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម កាលដប់ពីរថ្ងៃកន្លងទៅនេះ សូមឯកឧត្ដមស៊ើបសួរមើលចុះ 12ទោះបីនៅក្នុងព្រះវិហារក្ដី នៅក្នុងសាលាប្រជុំ ឬនៅក្នុងទីក្រុងក្ដី គ្មាននរណាម្នាក់បានឃើញខ្ញុំបាទជជែកវែកញែកជាមួយគេ ឬក៏បង្កឲ្យមានចលាចលក្នុងចំណោមបណ្ដាជនឡើយ។ 13អស់លោកទាំងនេះគ្មានភស្ដុតាងអ្វី មកបញ្ជាក់ពាក្យចោទប្រកាន់របស់ខ្លួន ជូនឯកឧត្ដមទាល់តែសោះ។ 14ប៉ុន្តែ ខ្ញុំបាទសូមជម្រាបឯកឧត្ដមថា ខ្ញុំបាទគោរពប្រណិប័តន៍ព្រះនៃបុព្វបុរស*ខ្ញុំបាទតាមមាគ៌ាមួយ ដែលលោកទាំងនេះចោទថាជាគណៈខុសឆ្គង។ ខ្ញុំបាទជឿសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងគម្ពីរវិន័យ និងគម្ពីរព្យាការី* 15ហើយខ្ញុំបាទសង្ឃឹមលើព្រះជាម្ចាស់ ដូចលោកទាំងនេះដែរ ថាព្រះអង្គនឹងប្រោសទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិតឲ្យរស់ឡើងវិញ។ 16ហេតុនេះហើយបានជាខ្ញុំបាទខំប្រឹងធ្វើយ៉ាងណា ឲ្យមានចិត្តស្អាតបរិសុទ្ធ*គ្រប់ចំពូក ចំពោះព្រះជាម្ចាស់ និងចំពោះមនុស្សលោក។ 17 ខ្ញុំបាទបានចាកចេញពីក្រុងយេរូសាឡឹមជាច្រើនឆ្នាំ ហើយខ្ញុំបាទវិលត្រឡប់មកវិញ ដើម្បីជួយជនរួមជាតិរបស់ខ្ញុំបាទ និងថ្វាយតង្វាយទៅព្រះជាម្ចាស់ផង។ 18នៅពេលនោះ ពួកគេឃើញខ្ញុំបាទធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធនៅក្នុងព្រះវិហារ តែឥតមានការប្រជុំបណ្ដាជន ឬកើតវឹកវរអ្វីឡើយ។ 19ប៉ុន្តែ មានសាសន៍យូដាខ្លះមកពីស្រុកអាស៊ី នៅក្នុងព្រះវិហារពេលនោះដែរ គឺអ្នកទាំងនោះទេតើដែលសមនឹងមកជួបឯកឧត្ដម ដើម្បីចោទប្រកាន់ខ្ញុំបាទ ប្រសិនបើគេមានរឿងហេតុណាមួយទាស់នឹងខ្ញុំបាទ។ 20ខ្ញុំបាទឈរមុខក្រុមប្រឹក្សាជាន់ខ្ពស់ស្រាប់ហើយ បើអស់លោកដែលនៅទីនេះបានឃើញខ្ញុំបាទមានទោសអ្វី សូមថាមកចុះ 21 លើកលែងតែពាក្យដែលខ្ញុំបាទបាននិយាយយ៉ាងខ្លាំងៗនៅកណ្ដាលចំណោមពួកគេថា “បងប្អូនយកខ្ញុំមកកាត់ទោសនៅថ្ងៃនេះ ព្រោះតែខ្ញុំជឿថាមនុស្សស្លាប់នឹងរស់ឡើងវិញ”»។
22លោកភេលិចក៏បានជ្រាបច្បាស់លាស់អំពីមាគ៌ារបស់ព្រះអម្ចាស់ដែរ។ លោកប្រាប់ពួកគេឲ្យត្រឡប់ទៅវិញ ដោយពោលថា៖ «ពេលលោកមេបញ្ជាការលូស៊ាមកដល់ ខ្ញុំនឹងវិនិច្ឆ័យសំណុំរឿងរបស់អស់លោក»។ 23លោកបញ្ជាឲ្យគេយកលោកប៉ូលទៅឃុំ តែលោកទុកឲ្យលោកប៉ូល មានសេរីភាពខ្លះៗដែរ ព្រមទាំងបើកឲ្យអ្នកជិតដិតនឹងលោកប៉ូល ចូលទៅជួយទំនុកបម្រុងលោកថែមទៀតផង។
លោកប៉ូលជួបលោកភេលិច និងភរិយា
24ប៉ុន្មានថ្ងៃកន្លងមកទៀត លោកភេលិចបានមកជាមួយភរិយារបស់លោក គឺម្ចាស់ក្សត្រិយ៍ទ្រូស៊ីលជាជនជាតិយូដា លោកឲ្យគេទៅហៅលោកប៉ូលមក ហើយស្ដាប់លោកប៉ូលមានប្រសាសន៍អំពីជំនឿលើព្រះគ្រិស្តយេស៊ូ។ 25ប៉ុន្តែ កាលលោកប៉ូលវែកញែកអំពីសេចក្ដីសុចរិត* អំពីការទប់ចិត្តនឹងតណ្ហា និងអំពីការវិនិច្ឆ័យទោសនៅអនាគតកាល លោកភេលិចក៏ភ័យ ហើយពោលទៅលោកប៉ូលថា៖ «ឥឡូវនេះ ចូរអ្នកត្រឡប់ទៅវិញសិនចុះ កាលណាខ្ញុំមានពេល ខ្ញុំនឹងហៅអ្នកមកទៀត!»។ 26លោកភេលិចសង្ឃឹមថានឹងបានទទួលប្រាក់ពីលោកប៉ូល ហេតុនេះហើយបានជាលោកចាត់គេឲ្យទៅហៅលោកប៉ូល មកសន្ទនាជាមួយជារឿយៗ។
27ពីរឆ្នាំក្រោយមក លោកពរគាស-ភេស្ទុស ចូលកាន់តំណែងជំនួសលោកភេលិច។ ដោយលោកភេលិចចង់យកចិត្តសាសន៍យូដា លោកបានទុកលោកប៉ូលឲ្យនៅជាប់ឃុំឃាំងដដែល។
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 24: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: