កូនចៅអ៊ីស្រាអែលអើយ ចូរនាំគ្នាស្ដាប់ពាក្យនេះ! ចូរស្ដាប់ទំនួញដែលខ្ញុំស្មូត្រអំពីអ្នករាល់គ្នា! អ៊ីស្រាអែលដែលជាស្ត្រីព្រហ្មចារី ត្រូវរលំហើយ នាងមិនអាចក្រោកឡើងវិញបានទៀតទេ។ នាងដេកដួលនៅលើទឹកដីរបស់ខ្លួន គ្មាននរណាលើកនាងឡើយ ដ្បិតព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ក្រុងរបស់អ៊ីស្រាអែលដែលចាត់ទាហាន មួយពាន់នាក់ឲ្យទៅច្បាំង ឃើញពួកគេត្រឡប់មកវិញតែមួយរយនាក់។ ក្រុងដែលចាត់ទាហានមួយរយនាក់ ឲ្យទៅច្បាំង ឃើញពួកគេត្រឡប់មកវិញ តែដប់នាក់ប៉ុណ្ណោះ!»។
អាន អេម៉ុស 5
ស្ដាប់នូវ អេម៉ុស 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេម៉ុស 5:1-3
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ