លុះដប់ថ្ងៃកន្លងផុតទៅ យុវជនទាំងបួននាក់មានមុខស្រស់ល្អ និងមានសាច់ថ្លាជាងពួកយុវជនដែលបានបរិភោគព្រះស្ងោយរបស់ស្ដេចទៅទៀត។ ចាប់ពីថ្ងៃនោះមក អ្នកទទួលខុសត្រូវលែងចែកម្ហូបអាហារ និងស្រារបស់ស្ដេចឲ្យយុវជនទាំងបួនទៀតហើយ គឺចែកតែបន្លែ និងទឹកឲ្យពួកគេប៉ុណ្ណោះ។ ព្រះជាម្ចាស់ប្រោសប្រទានឲ្យយុវជនទាំងបួននាក់នេះមានចំណេះវិជ្ជា ប៉ិនប្រសប់ខាងអក្សរសាស្ត្រ និងមានប្រាជ្ញាវាងវៃផង។ ម្យ៉ាងទៀត យុវជនដានីយ៉ែលចេះបកស្រាយនិមិត្តហេតុអស្ចារ្យ និងចេះកាត់សប្ដិដែរ។ លុះដល់ពេលព្រះរាជាកំណត់ឲ្យនាំពួកយុវជនទៅថ្វាយ លោកនាយកក្រុមមហាតលិកក៏នាំយុវជនទាំងនោះ ចូលទៅគាល់ព្រះចៅនេប៊ូក្នេសា។ ព្រះមហាក្សត្របានសន្ទនាជាមួយយុវជនទាំងនោះ ហើយក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចផ្ទឹមស្មើនឹងដានីយ៉ែល ហាណានា មីសាអែល និងអសារាឡើយ។ ព្រះមហាក្សត្រក៏ទទួលយុវជនទាំងបួនឲ្យធ្វើជាព្រះរាជបម្រើ។ ពេលស្ដេចសាកសួរអំពីរឿងអ្វីៗទាំងអស់ ដែលត្រូវការតម្រិះ និងប្រាជ្ញាដ៏ជ្រៅជ្រះ យុវជនទាំងបួននាក់ពូកែជាងគ្រូមន្តអាគម និងហោរាទាំងឡាយក្នុងព្រះរាជាណាចក្រទាំងមូលដប់ដងទៅទៀត។ លោកដានីយ៉ែលរស់នៅក្នុងរាជវាំង រហូតដល់ឆ្នាំទីមួយនៃរជ្ជកាលរបស់ព្រះចៅស៊ីរូស។
អាន ដានីយ៉ែល 1
ស្ដាប់នូវ ដានីយ៉ែល 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 1:15-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ