ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងធ្វើឲ្យមានព្យាការីម្នាក់ដូចខ្ញុំ ងើបឡើងពីក្នុងចំណោមអ្នក ហើយលោកជាបងប្អូនរបស់អ្នក។ ចូរនាំគ្នាស្ដាប់តាមព្យាការីនោះចុះ ដ្បិតនៅថ្ងៃអ្នកជួបជុំគ្នានៅហោរែប អ្នកបានទូលសូមពីព្រះអម្ចាស់ ជាព្រះរបស់អ្នក បែបនេះឯង គឺអ្នកពោលថា “សូមកុំឲ្យយើងខ្ញុំឮព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំតទៅទៀត ហើយក៏កុំឲ្យយើងខ្ញុំឃើញភ្លើងដ៏សន្ធោសន្ធៅនេះដែរ ក្រែងលោយើងខ្ញុំត្រូវស្លាប់”។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា “សេចក្ដីដែលពួកគេនិយាយពិតជាត្រឹមត្រូវមែន។ យើងនឹងធ្វើឲ្យមានព្យាការីម្នាក់ដូចអ្នក ងើបឡើងពីក្នុងចំណោមបងប្អូនរបស់ខ្លួន យើងនឹងដាក់ព្រះបន្ទូលរបស់យើងក្នុងមាត់របស់ព្យាការីនោះ លោកនឹងថ្លែងសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់។ អ្នកណាមិនស្ដាប់ពាក្យដែលលោកថ្លែង ក្នុងនាមយើងទេ យើងនឹងដាក់ទោសអ្នកនោះ។ ផ្ទុយទៅវិញ ប្រសិនបើព្យាការីណាម្នាក់ហ៊ានថ្លែងពាក្យអ្វីមួយក្នុងនាមយើង ជាពាក្យដែលយើងមិនបានបង្គាប់ឲ្យថ្លែង ឬប្រសិនបើគេថ្លែងពាក្យក្នុងនាមព្រះដទៃទៀត ព្យាការីនោះនឹងត្រូវទទួលទោសដល់ស្លាប់”។ អ្នកប្រហែលជាសួរថា តើធ្វើដូចម្ដេចឲ្យដឹងថា ពាក្យណាមួយដែលមិនមែនមកពីព្រះអម្ចាស់។ ពេលព្យាការីណាម្នាក់ថ្លែងពាក្យក្នុងនាមរបស់ព្រះអម្ចាស់ តែមិនឃើញមានហេតុការណ៍អ្វីកើតឡើង ដូចពាក្យគេប្រកាសទេ បានសេចក្ដីថាពាក្យនោះមិនមែនជាព្រះបន្ទូលរបស់ព្រះអម្ចាស់ទេ។ ព្យាការីនោះហ៊ាននិយាយដោយចិត្តឯង ដូច្នេះ កុំខ្លាចគេឲ្យសោះ»។
អាន ទុតិយកថា 18
ស្ដាប់នូវ ទុតិយកថា 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទុតិយកថា 18:15-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ