ទុតិយកថា 33
33
លោកម៉ូសេឲ្យពរជនជាតិអ៊ីស្រាអែល
1មុនពេលទទួលមរណភាព លោកម៉ូសេ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់ ឲ្យពរជនជាតិអ៊ីស្រាអែលដូចតទៅ៖
2«ព្រះអម្ចាស់យាងមកពីភ្នំស៊ីណៃ
ព្រះអង្គក្រោកឡើងពីភ្នំសៀរ ដូចថ្ងៃរះ
ព្រះអង្គបំភ្លឺប្រជារាស្ត្ររបស់ព្រះអង្គពីភ្នំប៉ារ៉ាន
ព្រះអង្គយាងមកជាមួយទេវតា*
យ៉ាងច្រើនអនេកអនន្ត
ព្រះអង្គកាន់ក្រឹត្យវិន័យដែលមានពន្លឺដូចភ្លើង
មកប្រគល់ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ។
3ព្រះអង្គស្រឡាញ់ប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គរក្សាប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គ
ពួកគេក្រាបនៅទៀបព្រះបាទា
ដើម្បីទទួលព្រះបន្ទូលរបស់ព្រះអង្គ។
4ក្រឹត្យវិន័យដែលលោកម៉ូសេប្រគល់ឲ្យពួកយើង
ជាទ្រព្យដ៏មានតម្លៃរបស់កូនចៅលោកយ៉ាកុប។
5នៅពេលមេដឹកនាំរបស់ជនជាតិយេស៊ូរូន
និងកុលសម្ព័ន្ធទាំងឡាយនៃជនជាតិអ៊ីស្រាអែល
ជួបជុំគ្នា ពួកគេទទួលស្គាល់ព្រះអម្ចាស់
ជាព្រះមហាក្សត្ររបស់ពួកគេ។
6សូមឲ្យរូបេនមានជីវិត ឥតស្លាប់ឡើយ
ហើយឲ្យគេកើនចំនួនច្រើនឡើង!។
7ចំណែកឯកុលសម្ព័ន្ធយូដាវិញ លោកថ្លែងថា:
ព្រះអម្ចាស់អើយ
សូមទ្រង់ព្រះសណ្ដាប់ពាក្យរបស់យូដា
សូមនាំគេឲ្យជានានឹងបងប្អូនរបស់ខ្លួនវិញ
សូមឲ្យគេជួយការពារបងប្អូនរបស់ខ្លួន
ហើយសូមព្រះអង្គជួយយូដា
ក្នុងពេលតទល់នឹងខ្មាំងសត្រូវ។
8 ចំពោះកុលសម្ព័ន្ធលេវី លោកថ្លែងថា:
ព្រះអង្គបានប្រគល់ធូមីម និងយូរីម*
ទៅឲ្យកូនចៅលេវី
ជាអ្នកដែលស្មោះត្រង់នឹងព្រះអង្គ
បន្ទាប់ពីព្រះអង្គបានល្បងលពួកគេនៅម៉ាសា
ព្រមទាំងវិនិច្ឆ័យទោសពួកគេនៅមេរីបា។
9ពួកលេវីស្រឡាញ់ព្រះអង្គជាងឪពុកម្ដាយ
បងប្អូន និងកូនចៅរបស់ខ្លួនទៅទៀត
ដ្បិតពួកគេកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ
ហើយរក្សាសម្ពន្ធមេត្រីរបស់ព្រះអង្គ។
10ពួកគេបង្រៀនវិន័យរបស់ព្រះអង្គ
ដល់កូនចៅលោកយ៉ាកុប
ពួកគេបង្រៀនក្រឹត្យវិន័យរបស់ព្រះអង្គ
ដល់កូនចៅអ៊ីស្រាអែល
ពួកគេដុតគ្រឿងក្រអូបថ្វាយព្រះអង្គ
ហើយថ្វាយតង្វាយទាំងមូលនៅលើអាសនៈ
របស់ព្រះអង្គ។
11ឱព្រះអម្ចាស់អើយ
សូមប្រទានឲ្យពួកគេមានកម្លាំង
សូមប្រទានពរដល់អ្វីៗដែលពួកគេធ្វើ។
សូមបំបាក់ចង្កេះអស់អ្នកប្រឆាំងនឹងពួកគេ
សូមឲ្យអស់អ្នកដែលស្អប់ពួកគេ
ត្រូវបរាជ័យ ងើបលែងរួច!។
12ចំពោះកូនចៅបេនយ៉ាមីន លោកថ្លែងថា:
ព្រះអម្ចាស់ស្រឡាញ់បេនយ៉ាមីនណាស់
គេនៅជាមួយព្រះអង្គយ៉ាងកក់ក្ដៅ
ព្រះអម្ចាស់ការពារគេជានិច្ច
ហើយព្រះអង្គគង់នៅជាមួយគេ។
13ចំពោះកូនចៅលោកយ៉ូសែប
លោកម៉ូសេថ្លែងថា:
ព្រះអម្ចាស់នឹងប្រទានពរដល់ស្រុករបស់គេ
ភ្លៀង និងសន្សើមធ្លាក់ចុះពីលើមេឃ
ហើយទឹកក៏ផុសចេញពីក្នុងដីមក
ស្រោចស្រពទឹកដីរបស់គេយ៉ាងបរិបូណ៌។
14កម្ដៅថ្ងៃធ្វើឲ្យដំណាំដុះឡើង
បង្កើតភោគផលយ៉ាងច្រើនរៀងរាល់ខែ។
15ស្រុករបស់គេមានភ្នំជុំជិត
ធ្វើឲ្យដីមានជីជាតិល្អគ្រប់ពេលវេលា។
16ទឹកដីរបស់គេសម្បូណ៌ទៅដោយ
ភោគទ្រព្យធម្មជាតិ។
សូមព្រះអង្គដែលគង់នៅក្នុងគុម្ពោត
សន្ដោសដល់កូនចៅយ៉ូសែប
ដែលជាមេដឹកនាំបងប្អូនរបស់ខ្លួន។
17កុលសម្ព័ន្ធយ៉ូសែបប្រៀបដូចជាគោបា
ដែលមានកម្លាំង និងភាពថ្កុំថ្កើង
អំណាចរបស់គេខ្លាំងក្លាដូចស្នែងក្របី
ដែលប្រហារជាតិសាសន៍ទាំងឡាយ
ហើយរុញច្រានជាតិសាសន៍ទាំងនោះ
រហូតដល់ទីដាច់ស្រយាលនៃផែនដី។
ស្នែងម្ខាង គឺអេប្រាអ៊ីម
ដែលមានគ្នាច្រើនអនេកអនន្ត
ស្នែងម្ខាងទៀត គឺម៉ាណាសេ
ដែលមានគ្នាច្រើនឥតគណនា។
18ចំពោះកូនចៅសាប់យូឡូន លោកថ្លែងថា:
សាប់យូឡូនអើយ ចូរសប្បាយរីករាយ
នៅពេលអ្នកចេញទៅច្បាំង!
រីឯអ៊ីសាខារវិញ
ចូរសប្បាយរីករាយនៅក្នុងជំរំរបស់អ្នក!
19ពួកគេប្រមូលជាតិសាសន៍នានានៅលើភ្នំ
នៅទីនោះ ពួកគេនឹងថ្វាយយញ្ញបូជាដ៏សុចរិត
ដ្បិតពួកគេទទួលភោគផលដ៏បរិបូណ៌ពីសមុទ្រ
ព្រមទាំងកំណប់ដែលស្ថិតនៅក្នុងខ្សាច់។
20ចំពោះកូនចៅកាដ លោកថ្លែងថា:
សូមលើកតម្កើងព្រះអម្ចាស់ ដែលប្រទាន
ឲ្យកាដមានទឹកដីទូលំទូលាយ!
កាដសម្ងំដូចសិង្ហញីសម្ងំចាំចាប់រំពា
ដោយហែកពីចុងជើងរហូតដល់ក្បាល។
21កាដចាប់យកដីមួយចំណែកដ៏ល្អនៅក្នុងស្រុក
ជាចំណែកសម្រាប់មេដឹកនាំ
កាដដើរនៅមុខប្រជាជន
គេបានសម្រេចតាមគម្រោងការរបស់ព្រះអម្ចាស់
ហើយប្រព្រឹត្តចំពោះអ៊ីស្រាអែល
តាមវិន័យរបស់ព្រះអង្គ។
22ចំពោះកូនចៅដាន់ លោកថ្លែងថា:
ដាន់ប្រៀបបាននឹងសិង្ហស្ទាវ
ដែលលោតសង្គ្រុបទៅលើស្រុកបាសាន។
23ចំពោះកូនចៅណែបថាលី លោកថ្លែងថា:
ណែបថាលីទទួលការសន្ដោស
និងព្រះពរដ៏លើសលុបពីព្រះអម្ចាស់
ដូច្នេះ ឲ្យគេវាតទឹកដីទៅទិសខាងលិច
និងទិសខាងត្បូងចុះ!។
24ចំពោះកូនចៅអេស៊ើរ លោកថ្លែងថា:
សូមឲ្យអេស៊ើរបានទទួលពរនៅក្នុងចំណោម
កូនចៅលោកយ៉ាកុប!
សូមឲ្យបងប្អូនអាណិតស្រឡាញ់គេ
ហើយសូមឲ្យគេមានប្រេងដ៏សម្បូណ៌ហូរហៀរ។
25រនុកទ្វារធ្វើអំពីដែក និងលង្ហិន
ផ្ដល់សន្តិសុខឲ្យអេស៊ើរ
សូមឲ្យកម្លាំងរបស់គេនៅស្ថិតស្ថេរ
ដូចអាយុជីវិតរបស់គេដែរ!។
26យេស៊ូរូនអើយ គ្មានព្រះណាអាចផ្ទឹមស្មើ
នឹងព្រះរបស់អ្នកឡើយ
ព្រះអង្គយាងកាត់ផ្ទៃមេឃ មកសង្គ្រោះអ្នក
ដោយគង់យ៉ាងរុងរឿងនៅលើពពក*។
27ព្រះអង្គជាជម្រករបស់អ្នក តាំងពីដើមរៀងមក
ព្រះហស្ដរបស់ព្រះអង្គទ្រអ្នកជានិច្ច
ព្រះអង្គដេញខ្មាំងសត្រូវចេញពីមុខអ្នក
ហើយបញ្ជាឲ្យអ្នកប្រល័យពួកគេ។
28អ៊ីស្រាអែលរស់នៅយ៉ាងសុខសាន្ត
កូនចៅរបស់លោកយ៉ាកុបស្ថិតនៅដាច់ពីគេ
នៅក្នុងស្រុកដែលសម្បូណ៌ទៅដោយ
ស្រូវ និងស្រាទំពាំងបាយជូរថ្មី
ព្រមទាំងមានសន្សើម
ធ្លាក់ពីលើមេឃយ៉ាងបរិបូណ៌។
29អ៊ីស្រាអែលអើយ អ្នកមានសុភមង្គលហើយ
គ្មានជាតិសាសន៍ណាដែលព្រះអម្ចាស់សង្គ្រោះ
ដូចព្រះអង្គសង្គ្រោះអ្នកឡើយ
ព្រះអង្គជាខែលការពារអ្នក និងជាដាវ
ដែលផ្ដល់ឲ្យអ្នកមានជ័យជម្នះ។
ខ្មាំងសត្រូវបរាជ័យនៅចំពោះមុខអ្នក
ហើយអ្នកនឹងជាន់កម្ទេចទីសក្ការៈរបស់ពួកគេ
ដែលនៅតាមទួលខ្ពស់ៗ»។
ទើបបានជ្រើសរើសហើយ៖
ទុតិយកថា 33: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
ទុតិយកថា 33
33
លោកម៉ូសេឲ្យពរជនជាតិអ៊ីស្រាអែល
1មុនពេលទទួលមរណភាព លោកម៉ូសេ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់ ឲ្យពរជនជាតិអ៊ីស្រាអែលដូចតទៅ៖
2«ព្រះអម្ចាស់យាងមកពីភ្នំស៊ីណៃ
ព្រះអង្គក្រោកឡើងពីភ្នំសៀរ ដូចថ្ងៃរះ
ព្រះអង្គបំភ្លឺប្រជារាស្ត្ររបស់ព្រះអង្គពីភ្នំប៉ារ៉ាន
ព្រះអង្គយាងមកជាមួយទេវតា*
យ៉ាងច្រើនអនេកអនន្ត
ព្រះអង្គកាន់ក្រឹត្យវិន័យដែលមានពន្លឺដូចភ្លើង
មកប្រគល់ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ។
3ព្រះអង្គស្រឡាញ់ប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គរក្សាប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គ
ពួកគេក្រាបនៅទៀបព្រះបាទា
ដើម្បីទទួលព្រះបន្ទូលរបស់ព្រះអង្គ។
4ក្រឹត្យវិន័យដែលលោកម៉ូសេប្រគល់ឲ្យពួកយើង
ជាទ្រព្យដ៏មានតម្លៃរបស់កូនចៅលោកយ៉ាកុប។
5នៅពេលមេដឹកនាំរបស់ជនជាតិយេស៊ូរូន
និងកុលសម្ព័ន្ធទាំងឡាយនៃជនជាតិអ៊ីស្រាអែល
ជួបជុំគ្នា ពួកគេទទួលស្គាល់ព្រះអម្ចាស់
ជាព្រះមហាក្សត្ររបស់ពួកគេ។
6សូមឲ្យរូបេនមានជីវិត ឥតស្លាប់ឡើយ
ហើយឲ្យគេកើនចំនួនច្រើនឡើង!។
7ចំណែកឯកុលសម្ព័ន្ធយូដាវិញ លោកថ្លែងថា:
ព្រះអម្ចាស់អើយ
សូមទ្រង់ព្រះសណ្ដាប់ពាក្យរបស់យូដា
សូមនាំគេឲ្យជានានឹងបងប្អូនរបស់ខ្លួនវិញ
សូមឲ្យគេជួយការពារបងប្អូនរបស់ខ្លួន
ហើយសូមព្រះអង្គជួយយូដា
ក្នុងពេលតទល់នឹងខ្មាំងសត្រូវ។
8 ចំពោះកុលសម្ព័ន្ធលេវី លោកថ្លែងថា:
ព្រះអង្គបានប្រគល់ធូមីម និងយូរីម*
ទៅឲ្យកូនចៅលេវី
ជាអ្នកដែលស្មោះត្រង់នឹងព្រះអង្គ
បន្ទាប់ពីព្រះអង្គបានល្បងលពួកគេនៅម៉ាសា
ព្រមទាំងវិនិច្ឆ័យទោសពួកគេនៅមេរីបា។
9ពួកលេវីស្រឡាញ់ព្រះអង្គជាងឪពុកម្ដាយ
បងប្អូន និងកូនចៅរបស់ខ្លួនទៅទៀត
ដ្បិតពួកគេកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ
ហើយរក្សាសម្ពន្ធមេត្រីរបស់ព្រះអង្គ។
10ពួកគេបង្រៀនវិន័យរបស់ព្រះអង្គ
ដល់កូនចៅលោកយ៉ាកុប
ពួកគេបង្រៀនក្រឹត្យវិន័យរបស់ព្រះអង្គ
ដល់កូនចៅអ៊ីស្រាអែល
ពួកគេដុតគ្រឿងក្រអូបថ្វាយព្រះអង្គ
ហើយថ្វាយតង្វាយទាំងមូលនៅលើអាសនៈ
របស់ព្រះអង្គ។
11ឱព្រះអម្ចាស់អើយ
សូមប្រទានឲ្យពួកគេមានកម្លាំង
សូមប្រទានពរដល់អ្វីៗដែលពួកគេធ្វើ។
សូមបំបាក់ចង្កេះអស់អ្នកប្រឆាំងនឹងពួកគេ
សូមឲ្យអស់អ្នកដែលស្អប់ពួកគេ
ត្រូវបរាជ័យ ងើបលែងរួច!។
12ចំពោះកូនចៅបេនយ៉ាមីន លោកថ្លែងថា:
ព្រះអម្ចាស់ស្រឡាញ់បេនយ៉ាមីនណាស់
គេនៅជាមួយព្រះអង្គយ៉ាងកក់ក្ដៅ
ព្រះអម្ចាស់ការពារគេជានិច្ច
ហើយព្រះអង្គគង់នៅជាមួយគេ។
13ចំពោះកូនចៅលោកយ៉ូសែប
លោកម៉ូសេថ្លែងថា:
ព្រះអម្ចាស់នឹងប្រទានពរដល់ស្រុករបស់គេ
ភ្លៀង និងសន្សើមធ្លាក់ចុះពីលើមេឃ
ហើយទឹកក៏ផុសចេញពីក្នុងដីមក
ស្រោចស្រពទឹកដីរបស់គេយ៉ាងបរិបូណ៌។
14កម្ដៅថ្ងៃធ្វើឲ្យដំណាំដុះឡើង
បង្កើតភោគផលយ៉ាងច្រើនរៀងរាល់ខែ។
15ស្រុករបស់គេមានភ្នំជុំជិត
ធ្វើឲ្យដីមានជីជាតិល្អគ្រប់ពេលវេលា។
16ទឹកដីរបស់គេសម្បូណ៌ទៅដោយ
ភោគទ្រព្យធម្មជាតិ។
សូមព្រះអង្គដែលគង់នៅក្នុងគុម្ពោត
សន្ដោសដល់កូនចៅយ៉ូសែប
ដែលជាមេដឹកនាំបងប្អូនរបស់ខ្លួន។
17កុលសម្ព័ន្ធយ៉ូសែបប្រៀបដូចជាគោបា
ដែលមានកម្លាំង និងភាពថ្កុំថ្កើង
អំណាចរបស់គេខ្លាំងក្លាដូចស្នែងក្របី
ដែលប្រហារជាតិសាសន៍ទាំងឡាយ
ហើយរុញច្រានជាតិសាសន៍ទាំងនោះ
រហូតដល់ទីដាច់ស្រយាលនៃផែនដី។
ស្នែងម្ខាង គឺអេប្រាអ៊ីម
ដែលមានគ្នាច្រើនអនេកអនន្ត
ស្នែងម្ខាងទៀត គឺម៉ាណាសេ
ដែលមានគ្នាច្រើនឥតគណនា។
18ចំពោះកូនចៅសាប់យូឡូន លោកថ្លែងថា:
សាប់យូឡូនអើយ ចូរសប្បាយរីករាយ
នៅពេលអ្នកចេញទៅច្បាំង!
រីឯអ៊ីសាខារវិញ
ចូរសប្បាយរីករាយនៅក្នុងជំរំរបស់អ្នក!
19ពួកគេប្រមូលជាតិសាសន៍នានានៅលើភ្នំ
នៅទីនោះ ពួកគេនឹងថ្វាយយញ្ញបូជាដ៏សុចរិត
ដ្បិតពួកគេទទួលភោគផលដ៏បរិបូណ៌ពីសមុទ្រ
ព្រមទាំងកំណប់ដែលស្ថិតនៅក្នុងខ្សាច់។
20ចំពោះកូនចៅកាដ លោកថ្លែងថា:
សូមលើកតម្កើងព្រះអម្ចាស់ ដែលប្រទាន
ឲ្យកាដមានទឹកដីទូលំទូលាយ!
កាដសម្ងំដូចសិង្ហញីសម្ងំចាំចាប់រំពា
ដោយហែកពីចុងជើងរហូតដល់ក្បាល។
21កាដចាប់យកដីមួយចំណែកដ៏ល្អនៅក្នុងស្រុក
ជាចំណែកសម្រាប់មេដឹកនាំ
កាដដើរនៅមុខប្រជាជន
គេបានសម្រេចតាមគម្រោងការរបស់ព្រះអម្ចាស់
ហើយប្រព្រឹត្តចំពោះអ៊ីស្រាអែល
តាមវិន័យរបស់ព្រះអង្គ។
22ចំពោះកូនចៅដាន់ លោកថ្លែងថា:
ដាន់ប្រៀបបាននឹងសិង្ហស្ទាវ
ដែលលោតសង្គ្រុបទៅលើស្រុកបាសាន។
23ចំពោះកូនចៅណែបថាលី លោកថ្លែងថា:
ណែបថាលីទទួលការសន្ដោស
និងព្រះពរដ៏លើសលុបពីព្រះអម្ចាស់
ដូច្នេះ ឲ្យគេវាតទឹកដីទៅទិសខាងលិច
និងទិសខាងត្បូងចុះ!។
24ចំពោះកូនចៅអេស៊ើរ លោកថ្លែងថា:
សូមឲ្យអេស៊ើរបានទទួលពរនៅក្នុងចំណោម
កូនចៅលោកយ៉ាកុប!
សូមឲ្យបងប្អូនអាណិតស្រឡាញ់គេ
ហើយសូមឲ្យគេមានប្រេងដ៏សម្បូណ៌ហូរហៀរ។
25រនុកទ្វារធ្វើអំពីដែក និងលង្ហិន
ផ្ដល់សន្តិសុខឲ្យអេស៊ើរ
សូមឲ្យកម្លាំងរបស់គេនៅស្ថិតស្ថេរ
ដូចអាយុជីវិតរបស់គេដែរ!។
26យេស៊ូរូនអើយ គ្មានព្រះណាអាចផ្ទឹមស្មើ
នឹងព្រះរបស់អ្នកឡើយ
ព្រះអង្គយាងកាត់ផ្ទៃមេឃ មកសង្គ្រោះអ្នក
ដោយគង់យ៉ាងរុងរឿងនៅលើពពក*។
27ព្រះអង្គជាជម្រករបស់អ្នក តាំងពីដើមរៀងមក
ព្រះហស្ដរបស់ព្រះអង្គទ្រអ្នកជានិច្ច
ព្រះអង្គដេញខ្មាំងសត្រូវចេញពីមុខអ្នក
ហើយបញ្ជាឲ្យអ្នកប្រល័យពួកគេ។
28អ៊ីស្រាអែលរស់នៅយ៉ាងសុខសាន្ត
កូនចៅរបស់លោកយ៉ាកុបស្ថិតនៅដាច់ពីគេ
នៅក្នុងស្រុកដែលសម្បូណ៌ទៅដោយ
ស្រូវ និងស្រាទំពាំងបាយជូរថ្មី
ព្រមទាំងមានសន្សើម
ធ្លាក់ពីលើមេឃយ៉ាងបរិបូណ៌។
29អ៊ីស្រាអែលអើយ អ្នកមានសុភមង្គលហើយ
គ្មានជាតិសាសន៍ណាដែលព្រះអម្ចាស់សង្គ្រោះ
ដូចព្រះអង្គសង្គ្រោះអ្នកឡើយ
ព្រះអង្គជាខែលការពារអ្នក និងជាដាវ
ដែលផ្ដល់ឲ្យអ្នកមានជ័យជម្នះ។
ខ្មាំងសត្រូវបរាជ័យនៅចំពោះមុខអ្នក
ហើយអ្នកនឹងជាន់កម្ទេចទីសក្ការៈរបស់ពួកគេ
ដែលនៅតាមទួលខ្ពស់ៗ»។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.