សាស្ដា 1:15-18

សាស្ដា 1:15-18 គខប

អ្វីៗ​ដែល​កោង ពុំ​អាច​បត់​ឲ្យ​ត្រង់​វិញ​បាន​ឡើយ ហើយ​អ្វីៗ​ដែល​ខ្វះ​ក៏​ពុំ​អាច​រាប់​បាន​ដែរ។ ខ្ញុំ​រិះគិត​ថា: ខ្ញុំ​មាន​ប្រាជ្ញា​កាន់​តែ​ច្រើន​ឡើងៗ លើស​ស្ដេច​ឯ​ទៀតៗ ដែល​គ្រង​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​មុន​ខ្ញុំ។ ខ្ញុំ​មាន​បទ​ពិសោធ​ជា​ច្រើន​អំពី​ប្រាជ្ញា និង​ការ​ចេះ​ដឹង។ ខ្ញុំ​ខិត‌ខំ​ស្វែង​យល់​អំពី​ប្រាជ្ញា ព្រម​ទាំង​ស្វែង​យល់​អំពី​ភាព​លេលា និង​ការ​វង្វេង​ស្មារតី។ ខ្ញុំ​យល់​ឃើញ​ថា សូម្បី​តែ​ត្រង់​នេះ​ក៏​ដូច​ដេញ​ចាប់​ខ្យល់​ដែរ ដ្បិត​មាន​ប្រាជ្ញា​ច្រើន មាន​ទុក្ខ​កង្វល់​ក៏​ច្រើន ហើយ​មាន​ការ​ចេះ​ដឹង​ច្រើន មាន​ទុក្ខ​ព្រួយ​ក៏​ច្រើន​ដែរ។