មនុស្សលោកពុំអាចដឹងជាមុនថា ថ្ងៃអន្សារបស់ខ្លួនកើតមាននៅពេលណាឡើយ។ ត្រីជាប់សំណាញ់ដ៏អប្រិយ ឬសត្វស្លាបជាប់អន្ទាក់យ៉ាងណា មនុស្សលោកក៏ធ្លាក់ទៅទុក្ខវេទនាដ៏អប្រិយយ៉ាងនោះដែរ។ នៅលើផែនដីនេះ ខ្ញុំបានសង្កេតឃើញប្រាជ្ញាមួយទៀត ដែលខ្ញុំយល់ឃើញថាមានតម្លៃណាស់។ ក្នុងទីក្រុងតូចមួយ មានមនុស្សរស់នៅតែបន្តិចបន្តួចប៉ុណ្ណោះ។ ស្ដេចដ៏ខ្លាំងពូកែមួយអង្គបានលើកទ័ពមកវាយយកក្រុងនោះ ទាំងបង្កើតសស្ត្រាវុធយ៉ាងសម្បើមឡោមព័ទ្ធទីក្រុង។ នៅក្រុងនោះ មានបុរសម្នាក់ជាជនក្រីក្រ តែមានប្រាជ្ញា គាត់បានសង្គ្រោះទីក្រុងឲ្យរួចពីកណ្ដាប់ដៃខ្មាំង ដោយសារប្រាជ្ញារបស់ខ្លួន។ ប៉ុន្តែ គ្មាននរណាម្នាក់នឹកនាដល់បុរសក្រីក្រនោះទេ។ ខ្ញុំយល់ថា ប្រាជ្ញាប្រសើរជាងចិត្តក្លាហានអង់អាច។ ប៉ុន្តែ ប្រាជ្ញារបស់ជនក្រីក្រតែងតែត្រូវគេមើលងាយ ហើយពាក្យសម្ដីរបស់ជនក្រីក្រក៏គ្មាននរណាស្ដាប់ដែរ។ ស្ដាប់ពាក្យសម្ដីដែលអ្នកប្រាជ្ញនិយាយដោយស្ងាត់ៗ ប្រសើរជាងស្ដាប់សម្រែករបស់អ្នកដែលបញ្ជាមនុស្សល្ងីល្ងើ។ ប្រាជ្ញាប្រសើរជាងគ្រឿងសស្ត្រាវុធ ប៉ុន្តែ មនុស្សបាបតែម្នាក់អាចរំលាយការល្អជាច្រើន។
អាន សាស្ដា 9
ស្ដាប់នូវ សាស្ដា 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាស្ដា 9:12-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ