នាងអេសធើរ 9
9
ការសងសឹករបស់ជនជាតិយូដា
1នៅថ្ងៃទីដប់នៃខែទីដប់ពីរ ត្រូវនឹងខែផល្គុន គឺជាថ្ងៃដែលរាជបញ្ជា និងរាជក្រឹត្យ ត្រូវអនុវត្តជាធរមាន។ ថ្ងៃដែលខ្មាំងសត្រូវរបស់ជនជាតិយូដាសង្ឃឹមថា កិនកម្ទេចជនជាតិយូដានោះ បានប្រែក្លាយទៅជាថ្ងៃ ដែលជនជាតិយូដាកិនកម្ទេចខ្មាំងសត្រូវរបស់ខ្លួនទៅវិញ។ 2នៅតាមក្រុងនានា ក្នុងអាណាខេត្តទាំងអស់របស់ព្រះចៅអហាស៊ូរុស ជនជាតិយូដាប្រមូលផ្ដុំគ្នាដើម្បីសងសឹកអស់អ្នកដែលមានបំណងធ្វើបាបពួកគេ។ គ្មាននរណាអាចតទល់នឹងជនជាតិយូដាបានឡើយ ដ្បិតជាតិសាសន៍ទាំងឡាយភ័យខ្លាចជនជាតិយូដាគ្រប់ៗគ្នា។ 3មេដឹកនាំអាណាខេត្ត ពួកមេទ័ព ពួកទេសាភិបាល និងពួករាជការទាំងអស់បានគាំទ្រជនជាតិយូដា ព្រោះពួកគេភ័យខ្លាចលោកម៉ាដេកាយគ្រប់ៗគ្នា 4ដ្បិតលោកម៉ាដេកាយទទួលតំណែងជាមហាមន្ត្រីនៅក្នុងរាជវាំង។ កិត្តិនាមរបស់លោកបានល្បីខ្ចរខ្ចាយពាសពេញក្នុងអាណាខេត្តទាំងអស់ ហើយលោកមានអំណាចកាន់តែខ្លាំងឡើងៗ។
5ជនជាតិយូដាបានប្រហារជីវិតខ្មាំងសត្រូវរបស់ខ្លួនដោយមុខដាវ។ ពួកគេកាប់សម្លាប់ និងប្រព្រឹត្តចំពោះខ្មាំងសត្រូវ តាមអំពើចិត្តរបស់ខ្លួន។ 6គ្រាន់តែនៅក្រុងស៊ូសាន ជនជាតិយូដាបានប្រហារជីវិតសត្រូវអស់ប្រាំរយនាក់។ 7ពួកគេក៏បានប្រហារជីវិតផើសានដាថា ដាលផូន អ័សផាថា 8ផូរ៉ាថា អដាលា អើរីដាថា 9ផើម៉ាសថា អើរីសាយ អរីដាយ និងវ៉ាយេសាថា 10ជាកូនប្រុសទាំងដប់នាក់របស់លោកហាម៉ាន ដែលត្រូវជាកូនរបស់លោកហាំម្ដាថា ជាបច្ចាមិត្តរបស់ជនជាតិយូដា។ ប៉ុន្តែ ជនជាតិយូដាពុំបានរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេទេ។
11នៅថ្ងៃដដែលនោះ ព្រះរាជាជ្រាបដំណឹងអំពីចំនួនអស់អ្នក ដែលជនជាតិយូដាបានសម្លាប់នៅក្រុងស៊ូសាន ជារាជធានី។ 12ព្រះរាជាមានរាជឱង្ការទៅកាន់ព្រះមហាក្សត្រិយានីអេសធើរថា៖ «គ្រាន់តែនៅក្នុងក្រុងស៊ូសានជារាជធានី ជនជាតិយូដាបានសម្លាប់មនុស្សដល់ទៅប្រាំរយនាក់ ព្រមទាំងកូនប្រុសរបស់លោកហាម៉ាន ទាំងដប់នាក់។ ដូច្នេះ ក្នុងអាណាខេត្តទាំងមូលមិនដឹងជាពួកគេសម្លាប់អស់ប៉ុន្មាននាក់ទេ។ ប៉ុន្តែ តើព្រះនាងចង់បានអ្វីទៀត យើងនឹងប្រទានតាមសំណូមពរទាំងអស់ ព្រះនាងសុំអ្វីក៏យើងប្រទានឲ្យដែរ»។ 13ព្រះនាងអេសធើរទូលស្ដេចថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ នៅថ្ងៃស្អែក សូមព្រះករុណាអនុញ្ញាតឲ្យជនជាតិយូដាប្រព្រឹត្ត ដូចថ្ងៃនេះនៅក្រុងស៊ូសានដែរ។ សូមឲ្យគេយកសពកូនប្រុសទាំងដប់នាក់របស់លោកហាម៉ាន ទៅព្យួរលើបង្គោលនោះផង»។ 14ព្រះរាជាក៏អនុញ្ញាតឲ្យ ហើយគេប្រកាសរាជក្រឹត្យនៅក្រុងស៊ូសាន។ គេយកសពកូនប្រុសទាំងដប់នាក់របស់លោកហាម៉ានទៅព្យួរ។ 15ជនជាតិយូដាបានជួបជុំគ្នាក្នុងក្រុងស៊ូសាន នៅថ្ងៃទីដប់បួន ក្នុងខែផល្គុនដែរ ហើយប្រហារជីវិតមនុស្សបីរយនាក់ទៀត តែមិនរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេទេ។
16ជនជាតិយូដាឯទៀតៗដែលនៅតាមអាណាខេត្តទាំងឡាយ បានប្រមូលផ្ដុំគ្នា ដើម្បីការពារអាយុជីវិតរបស់ខ្លួន ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។ នៅថ្ងៃទីដប់បីនៃខែផល្គុននោះ ពួកគេប្រហារជីវិតបច្ចាមិត្តអស់ប្រាំពីរម៉ឺនប្រាំពាន់នាក់ តែមិនរឹបអូសយកទ្រព្យសម្បត្តិទេ។ 17នៅថ្ងៃទីដប់បួន ពួកគេសម្រាក ហើយនាំគ្នាធ្វើពិធីជប់លៀងយ៉ាងសប្បាយ។ 18ចំណែកឯជនជាតិយូដានៅក្រុងស៊ូសានវិញ ពួកគេជួបជុំគ្នាសងសឹកខ្មាំងសត្រូវ នៅថ្ងៃទីដប់បី និងថ្ងៃទីដប់បួន ពួកគេសម្រាកនៅថ្ងៃទីដប់ប្រាំ ហើយនាំគ្នាធ្វើពិធីជប់លៀងយ៉ាងសប្បាយ។ 19ហេតុនេះហើយបានជាជនជាតិយូដានៅក្រៅទីក្រុង នាំគ្នាធ្វើពិធីបុណ្យ និងជប់លៀង នៅថ្ងៃទីដប់បួន ក្នុងខែផល្គុន ព្រមទាំងផ្ញើជំនូនឲ្យគ្នាទៅវិញទៅមក។
ពិធីបុណ្យពួរីម
20លោកម៉ាដេកាយសរសេរលិខិតផ្ញើជូនជនជាតិយូដាទាំងអស់ នៅតាមអាណាខេត្តនានារបស់ព្រះចៅអហាស៊ូរុស គឺទាំងអ្នកនៅជិត ទាំងអ្នកនៅឆ្ងាយ 21បង្គាប់ឲ្យពួកគេគោរពថ្ងៃទីដប់បួន និងថ្ងៃទីដប់ប្រាំនៃខែផល្គុន ទុកជាថ្ងៃបុណ្យរៀងរាល់ឆ្នាំរហូតតទៅ 22ដ្បិតថ្ងៃនោះ ជនជាតិយូដាបានរំដោះជីវិតខ្លួនពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ នៅខែនោះ ទុក្ខព្រួយរបស់ពួកគេបានផ្លាស់ប្រែជាអំណរសប្បាយ ការកាន់ទុក្ខបានប្រែក្លាយទៅជាពិធីបុណ្យដ៏រីករាយ។ ពួកគេត្រូវញែកថ្ងៃនោះ ទុកជាថ្ងៃជប់លៀង ជាថ្ងៃដែលត្រូវផ្ញើជំនូនឲ្យគ្នាទៅវិញទៅមក ព្រមទាំងចែកទានដល់ជនក្រីក្រទៀតផង។ 23ជនជាតិយូដាបានធ្វើតាមពាក្យដែលលោកម៉ាដេកាយបង្គាប់ ហើយចាត់ទុកថ្ងៃបុណ្យដែលគេប្រារព្ធធ្វើជាលើកដំបូងនោះ ជាបុណ្យប្រពៃណីតរៀងមក 24 ដើម្បីរំឭកពីគ្រាដែលបច្ចាមិត្តរបស់ជនជាតិយូដា គឺលោកហាម៉ានជាកូនរបស់លោកហាំម្ដាថា និងជាពូជពង្សរបស់ស្ដេចអកាក់ បានរៀបចំគម្រោងការប្រល័យពូជសាសន៍យូដា។ លោកហាម៉ានបានបោះពួរីម ដើម្បីផ្សងរកមើលថ្ងៃល្អ សម្រាប់ធ្វើទុក្ខទោស និងប្រល័យពូជសាសន៍យូដា។ 25ប៉ុន្តែ នៅពេលព្រះនាងអេសធើរចូលគាល់ព្រះរាជា នោះស្ដេចបានចេញបញ្ជា ដោយលាយលក្ខណ៍អក្សរ ឲ្យគេព្យួរ-កលោកហាម៉ាន និងកូនៗរបស់គាត់ គឺទុក្ខទោសដែលគាត់គ្រោងទុកសម្រាប់ជនជាតិយូដា បានធ្លាក់មកលើគាត់វិញ។ 26ហេតុនេះហើយបានជាគេហៅថ្ងៃនោះថា ថ្ងៃបុណ្យពួរីម តាមឈ្មោះប្រដាប់ផ្សងពួរីម។ ជនជាតិយូដាប្រារព្ធបុណ្យនោះ ដើម្បីរំឭកពីព្រឹត្តិការណ៍ដែលកើតឡើង ដូចមានចែងទុកក្នុងលិខិតរបស់លោកម៉ាដេកាយ ហើយពួកគេក៏បានឃើញ ព្រមទាំងជួបព្រឹត្តិការណ៍ទាំងនោះដែរ។ 27ជនជាតិយូដាយកព្រឹត្តិការណ៍នោះធ្វើជាបុណ្យប្រពៃណី ដែលពួកគេ ព្រមទាំងកូនចៅ និងអស់អ្នកដែលចូលសាសន៍យូដា ត្រូវតែនាំគ្នាប្រារព្ធឥតប្រែប្រួលបានឡើយ គឺរៀងរាល់ឆ្នាំ គេប្រារព្ធពិធីបុណ្យទាំងពីរថ្ងៃនោះ តាមពេលកំណត់ និងតាមរបៀបដែលលោកម៉ាដេកាយបានបង្គាប់។ 28ពួកគេនាំគ្នារំឭក និងប្រារព្ធថ្ងៃបុណ្យនេះ ពីជំនាន់មួយទៅជំនាន់មួយ តាមក្រុមគ្រួសារ តាមស្រុក និងតាមក្រុងនានា។ ជនជាតិយូដាធ្វើពិធីបុណ្យពួរីមនេះ ដោយខានមិនបាន ដើម្បីឲ្យកូនចៅរបស់គេនៅជំនាន់ក្រោយ ចងចាំពីព្រឹត្តិការណ៍នោះជានិច្ច។
29ព្រះមហាក្សត្រិយានីអេសធើរ ជាកូនរបស់លោកអប៊ីសាយ និងលោកម៉ាដេកាយ ដែលជាជនជាតិយូដាបានចងក្រងលិខិតមួយទៀត តាមអំណាចដែលលោកមាន ដើម្បីបញ្ជាក់ពីលើលិខិតមុន ស្ដីអំពីបុណ្យពួរីម។ 30គេបានផ្ញើលិខិតនេះទៅជនជាតិយូដាទាំងអស់ ដែលរស់នៅតាមអាណាខេត្តទាំងមួយរយម្ភៃប្រាំពីររបស់ព្រះចៅអហាស៊ូរុស ព្រមទាំងពាក្យជូនពរឲ្យបានប្រកបដោយសេចក្ដីសុខក្សេមក្សាន្តផង។ 31ជនជាតិយូដា និងពូជពង្សរបស់គេ ត្រូវប្រារព្ធពិធីបុណ្យពួរីម ស្របតាមសេចក្ដីដែលលោកម៉ាដេកាយ ជាជនជាតិយូដា និងព្រះមហាក្សត្រិយានីអេសធើរបានបង្គាប់ តាមថ្ងៃកំណត់ ដូចប្រារព្ធពិធីតមអាហារ និងបុណ្យជយឃោសដែរ។ 32រាជបញ្ជារបស់ព្រះនាងអេសធើរជាមូលដ្ឋាននៃពិធីបុណ្យពួរីម ហើយគេក៏បានចងក្រងទុកក្នុងកណ្ឌគម្ពីរនេះ។
ទើបបានជ្រើសរើសហើយ៖
នាងអេសធើរ 9: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: