និក្ខមនំ 20
20
បទបញ្ជាទាំងដប់ប្រការ
1ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់កូនចៅអ៊ីស្រាអែលដូចតទៅ៖ 2«យើងព្រះអម្ចាស់ជាព្រះរបស់អ្នក យើងបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ។
3មិនត្រូវគោរពព្រះណាផ្សេង ក្រៅពីយើងឡើយ។
4 #
នក. ៣៤.១៧; លវ. ១៩.៤, ២៦.១; ទក. ៤.១៥-១៨, ២៧.១៥ មិនត្រូវឆ្លាក់រូបអ្វី ឬយកវត្ថុដែលជាតំណាងអ្វីមួយ នៅលើមេឃ នៅលើផែនដី ឬនៅក្នុងទឹក ក្រោមដី ធ្វើជាព្រះឡើយ។ 5#នក. ៣៤.៦-៧; ជគ. ១៤.១៨; ទក. ៧.៩-១០មិនត្រូវក្រាបថ្វាយបង្គំរូបព្រះទាំងនោះ ឬគោរពបម្រើរូបទាំងនោះឡើយ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេង ក្រៅពីយើងឡើយ។ ប្រសិនបើនរណាក្បត់ចិត្តយើង យើងនឹងដាក់ទោសគេ ចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ 6ផ្ទុយទៅវិញ យើងនឹងសម្តែងសេចក្ដីសប្បុរសរហូតដល់មួយពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ និងប្រតិបត្តិតាមបទបញ្ជារបស់យើង។
7 #
លវ. ១៩.១២
មិនត្រូវយកព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅប្រើឥតបានការនោះឡើយ ដ្បិតព្រះអម្ចាស់នឹងមិនអត់ឱនឲ្យអ្នកដែលយកព្រះនាមរបស់ព្រះអង្គទៅប្រើឥតបានការរបៀបនេះជាដាច់ខាត។
8 #
នក. ១៦.២៣-៣០, ៣១.១២-១៤ ចូររំឭកថ្ងៃសប្ប័ទ* ហើយញែកថ្ងៃនោះជាថ្ងៃដ៏វិសុទ្ធ*។ 9#នក. ២៣.១២, ៣១.១៥, ៣៤.២១, ៣៥.២; លវ. ២៣.៣អ្នកមានពេលប្រាំមួយថ្ងៃ សម្រាប់បំពេញកិច្ចការទាំងប៉ុន្មានដែលអ្នកត្រូវធ្វើ 10តែថ្ងៃទីប្រាំពីរ ជាថ្ងៃសប្ប័ទរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក។ ដូច្នេះ នៅថ្ងៃនោះ ទាំងអ្នក ទាំងកូនប្រុស កូនស្រីរបស់អ្នក ទាំងអ្នកបម្រើប្រុសស្រី ទាំងសត្វពាហនៈ និងជនបរទេសដែលរស់នៅជាមួយអ្នក មិនត្រូវធ្វើការអ្វីឡើយ 11#លប. ២.១-៣; នក. ៣១.១៧ដ្បិតក្នុងរយៈពេលប្រាំមួយថ្ងៃ ព្រះអម្ចាស់បានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើដែលស្ថិតនៅទីទាំងនោះ។ នៅថ្ងៃទីប្រាំពីរ ព្រះអង្គសម្រាក ហេតុនេះហើយបានជាព្រះអម្ចាស់ប្រទានពរដល់ថ្ងៃសប្ប័ទ ហើយញែកថ្ងៃនោះ ជាថ្ងៃដ៏វិសុទ្ធ។
12 #
ទក. ២៧.១៦; មថ. ១៥.៤, ១៩.១៩; មក. ៧.១០, ១០.១៩; លក. ១៨.២០; អភ. ៦.២, ៣ ចូរគោរពមាតាបិតារបស់អ្នក ដើម្បីឲ្យអ្នកមានអាយុយឺនយូរ នៅលើដីដែលព្រះអម្ចាស់ជាព្រះនៃអ្នក ប្រទានដល់អ្នក។
13 #
លប. ៩.៦; លវ. ២៤.១៧; មថ. ៥.២១, ១៩.១៨; មក. ១០.១៩; លក. ១៨.២០; រ៉ូម. ១៣.៩; យក. ២.១១ កុំសម្លាប់មនុស្ស។
14 #
លវ. ២០.១០; មថ. ៥.២៧, ១៩.១៨; មក. ១០.១៩; លក. ១៨.២០; រ៉ូម. ១៣.៩; យក. ២.១១ កុំប្រព្រឹត្តអំពើផិតក្បត់។
15 #
លវ. ១៩.១១; មថ. ១៩.១៨; មក. ១០.១៩; លក. ១៨.២០; រ៉ូម. ១៣.៩ កុំលួចប្លន់គេ។
16 #
នក. ២៣.១; មថ. ១៩.១៨; មក. ១០.១៩; លក. ១៨.២០ កុំធ្វើសាក្សីក្លែងក្លាយ ដែលនាំឲ្យអ្នកដទៃមានទោស។
17 #
រ៉ូម. ៧.៧, ១៣.៩ កុំលោភលន់ចង់បានផ្ទះរបស់អ្នកដទៃ កុំលោភលន់ចង់បានប្រពន្ធគេ ឬក៏លោភលន់ចង់បានអ្នកបម្រើប្រុស អ្នកបម្រើស្រី គោ លា ឬអ្វីផ្សេងទៀតដែលជារបស់គេឡើយ»។
18 #
ហប. ១២.១៨-១៩
ប្រជាជនទាំងមូលបានឮស្នូរផ្គរលាន់ និងសំឡេងត្រែ ព្រមទាំងឃើញផ្លេកបន្ទោរ និងផ្សែងហុយឡើងពីភ្នំ។ ពួកគេភ័យញ័ររន្ធត់ ហើយឈរពីចម្ងាយ។ 19ពួកគេពោលទៅកាន់លោកម៉ូសេថា៖ «សូមលោកមានប្រសាសន៍មកយើងខ្ញុំផ្ទាល់ចុះ យើងខ្ញុំនឹងស្ដាប់លោក។ ប៉ុន្តែ សូមកុំឲ្យព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់យើងខ្ញុំឡើយ ក្រែងលោយើងខ្ញុំត្រូវស្លាប់»#២០.១៩ ខ ១៨-១៩ សូមប្រៀបធៀបជាមួយ ទក. ៥.២៥; ហប. ១២.១៨-១៩។។ 20លោកម៉ូសេឆ្លើយទៅពួកគេវិញថា៖ «កុំខ្លាចអ្វីឡើយ! ព្រះជាម្ចាស់យាងមកដូច្នេះ ដើម្បីល្បងលអ្នករាល់គ្នា និងឲ្យអ្នករាល់គ្នាគោរពកោតខ្លាចព្រះអង្គ កុំឲ្យអ្នករាល់គ្នាប្រព្រឹត្តអំពើបាប»។
21ប្រជាជនឈរពីចម្ងាយ រីឯលោកម៉ូសេវិញ លោកចូលទៅជិតដុំពពកដ៏ក្រាស់ ជាកន្លែងដែលព្រះជាម្ចាស់គង់នៅ។
ក្រឹត្យវិន័យស្ដីអំពីអាសនៈ
22 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលដូចតទៅ: អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកថា យើងនិយាយជាមួយអ្នករាល់គ្នាពីលើមេឃមក។ 23អ្នករាល់គ្នាមិនត្រូវយកមាស ឬប្រាក់ មកធ្វើជារូបព្រះសម្រាប់ថ្វាយបង្គំ ដូចថ្វាយបង្គំយើងឡើយ។ 24ចូរសង់អាសនៈមួយអំពីដីសម្រាប់យើង។ ចូរយកចៀម និងគោ មកថ្វាយជាតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព* នៅលើអាសនៈនោះ។ យើងនឹងមកឲ្យពរអ្នកគ្រប់ទីកន្លែង ដែលយើងបង្ហាញឲ្យអ្នកស្គាល់នាមយើង។ 25#ទក. ២៧.៥-៧; យស. ៨.៣១ប្រសិនបើអ្នកសង់អាសនៈអំពីថ្ម នោះមិនត្រូវប្រើថ្មដាប់ឡើយ ដ្បិតពេលអ្នកប្រើពន្លាកដាប់ អ្នកនឹងធ្វើឲ្យថ្មទាំងនោះទៅជារបស់មិនវិសុទ្ធ។ 26មិនត្រូវសង់អាសនៈដែលមានកាំជណ្ដើរឡើយ ដើម្បីកុំឲ្យគេឃើញកេរខ្មាសរបស់អ្នក នៅពេលឡើងកាំជណ្ដើរនោះ»។
ទើបបានជ្រើសរើសហើយ៖
និក្ខមនំ 20: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.