និក្ខមនំ 34
34
បន្ទះថ្មថ្មី
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរដាប់ថ្មពីរបន្ទះដូចបន្ទះថ្មមុនដែរ។ យើងនឹងសរសេរសេចក្ដីទាំងប៉ុន្មានដែលមានចារឹកលើបន្ទះថ្ម ដែលអ្នកបានធ្វើឲ្យបែក លើបន្ទះថ្មថ្មីនេះ។ 2ចូរត្រៀមខ្លួនតាំងពីព្រលឹម ហើយឡើងទៅលើភ្នំស៊ីណៃ រួចរង់ចាំយើងនៅលើកំពូលភ្នំ។ 3មិនត្រូវឲ្យនរណាឡើងមកជាមួយអ្នក មិនត្រូវឲ្យមាននរណានៅលើភ្នំនេះ ហើយសូម្បីតែចៀម ឬគោ ក៏មិនត្រូវឲ្យមកស៊ីស្មៅនៅតាមជើងភ្នំដែរ»។ 4លោកម៉ូសេក៏ដាប់ថ្មពីរបន្ទះ ដូចបន្ទះថ្មមុន។ លោកក្រោកពីព្រលឹម ឡើងទៅលើភ្នំស៊ីណៃ តាមបញ្ជារបស់ព្រះអម្ចាស់ ទាំងកាន់បន្ទះថ្មពីរនោះទៅជាមួយផង។
5 ព្រះអម្ចាស់បានចុះមកក្នុងពពក* ហើយគង់នៅទីនោះ ក្បែរលោកម៉ូសេ ទាំងប្រកាសព្រះនាមព្រះអម្ចាស់។ 6#នក. ២០.៥-៦; ជគ. ១៤.១៨; ទក. ៥.៩-១០, ៧.៩-១០បន្ទាប់មក ព្រះអម្ចាស់បានឆ្លងកាត់ពីមុខលោកម៉ូសេ ទាំងប្រកាសថា៖ «ព្រះអម្ចាស់ ព្រះអម្ចាស់ ជាព្រះប្រកបដោយព្រះហឫទ័យអាណិតអាសូរ និងប្រណីសន្ដោស ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ហើយពោរពេញទៅដោយព្រះហឫទ័យមេត្តាករុណា និងស្មោះស្ម័គ្រជានិច្ច។ 7ព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណា រហូតដល់មួយពាន់តំណ ព្រះអង្គតែងតែអត់ទោសចំពោះកំហុស អំពើទុច្ចរិត និងអំពើបាបដែលមនុស្សបានប្រព្រឹត្ត តែព្រះអង្គមិនចាត់ទុកអ្នកមានកំហុសថាជាជនស្លូតត្រង់ឡើយ។ អ្នកធ្វើខុស ព្រះអង្គដាក់ទោសគេចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ!»។
8លោកម៉ូសេប្រញាប់ប្រញាល់ក្រាបដល់ដី ថ្វាយបង្គំព្រះអម្ចាស់។ 9លោកទូលថា៖ «បពិត្រព្រះអម្ចាស់! ប្រសិនបើព្រះអង្គគាប់ព្រះហឫទ័យនឹងទូលបង្គំមែន សូមព្រះអង្គយាងទៅជាមួយយើងខ្ញុំផង។ ប្រជាជនទាំងនេះជាមនុស្សរឹងរូស ប៉ុន្តែ ព្រះអង្គអត់ទោសចំពោះកំហុស និងអំពើបាប ដែលយើងខ្ញុំបានប្រព្រឹត្ត ហើយព្រះអង្គទទួលយើងខ្ញុំជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ»។
ព្រះអម្ចាស់ចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែលសាជាថ្មី
10 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ឥឡូវនេះ យើងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា។ យើងនឹងសម្តែងការអស្ចារ្យ ឲ្យប្រជាជនអ៊ីស្រាអែលឃើញ ជាការអស្ចារ្យដែលមិនធ្លាប់មានកាលពីមុនមក នៅលើផែនដី និងនៅក្នុងចំណោមប្រជាជាតិនានា។ ប្រជាជននៅជាមួយអ្នកនឹងឃើញស្នាព្រះហស្ដដ៏គួរឲ្យកោតស្ញប់ស្ញែង ដែលព្រះអម្ចាស់បានធ្វើតាមរយៈអ្នក។
11ចូរយកចិត្តទុកដាក់ប្រតិបត្តិតាមសេចក្ដីដែលយើងបង្គាប់អ្នកនៅថ្ងៃនេះ។ យើងនឹងបណ្ដេញជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ចេញពីមុខអ្នករាល់គ្នា។ 12ចូរប្រយ័ត្ន មិនត្រូវចងសម្ពន្ធមិត្តជាមួយប្រជាជននៅក្នុងស្រុក ដែលអ្នកនឹងចូលទៅរស់នៅនោះឡើយ ក្រែងលោពួកគេក្លាយទៅជាអន្ទាក់ក្នុងចំណោមអ្នក។ 13#ទក. ១៦.២១ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវបំផ្លាញអាសនៈរបស់ពួកគេ បំបាក់ស្តូបរបស់ពួកគេ ព្រមទាំងផ្ដួលរំលំបង្គោលសក្ការៈរបស់ពួកគេទៀតផង។ 14មិនត្រូវក្រាបថ្វាយបង្គំព្រះណាទៀតឡើយ ដ្បិតយើងជាព្រះអម្ចាស់ យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងព្រះផ្សេងជាដាច់ខាត។ 15កុំចងសម្ពន្ធមិត្តជាមួយប្រជាជននៅស្រុកនោះ ក្រែងលោពេលណាគេធ្វើយញ្ញបូជាដល់ព្រះរបស់គេ គេនឹងអញ្ជើញអ្នកឲ្យចូលរួមបរិភោគ ជាហេតុនាំឲ្យអ្នកក្បត់ចិត្តយើង។ 16ម្យ៉ាងទៀត បើកូនប្រុសរបស់អ្នករៀបការជាមួយកូនស្រីរបស់គេ ពេលកូនស្រីរបស់គេថ្វាយបង្គំព្រះរបស់ខ្លួន នោះនាងក៏នាំកូនប្រុសរបស់អ្នក ឲ្យក្បត់ចិត្តយើងដែរ។
17 #
នក. ២០.៤; លវ. ១៩.៤; ទក. ៥.៨, ២៧.១៥ មិនត្រូវយកលោហធាតុមកសិតធ្វើជារូបព្រះឡើយ។
18 #
នក. ១២.១៤-២០; លវ. ២៣.៦-៨; ជគ. ២៨.១៦-២៥ ត្រូវធ្វើពិធីបុណ្យនំប៉័ងឥតមេ គឺអ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតមេ ចំនួនប្រាំពីរថ្ងៃ នៅខែចេត្រ ដូចយើងបានបង្គាប់ និងកំណត់ទុក ព្រោះនៅខែចេត្រនោះ យើងបាននាំអ្នកចេញពីស្រុកអេស៊ីប។
19 #
នក. ១៣.២
កូនប្រុសច្បងទាំងអស់ជាកម្មសិទ្ធិរបស់យើង ហើយកូនឈ្មោលដំបូងរបស់គោ និងចៀមពីក្នុងហ្វូងសត្វរបស់អ្នក ក៏ជាកម្មសិទ្ធិរបស់យើងដែរ។ 20#នក. ១៣.១៣រីឯកូនដំបូងរបស់សត្វលា អ្នកត្រូវយកកូនចៀមមកលោះ បើអ្នកមិនលោះវាទេ ត្រូវវាយបំបាក់កកូនលានោះ។ អ្នកក៏ត្រូវលោះកូនប្រុសច្បងទាំងអស់របស់អ្នកដែរ។ មិនត្រូវចូលមករកយើង ដោយដៃទទេឡើយ។
21 #
នក. ២០.៩-១០, ២៣.១២, ៣១.១៥, ៣៥.២; លវ. ២៣.៣; ទក. ៥.១៣-១៤ អ្នកត្រូវធ្វើការប្រាំមួយថ្ងៃ ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវគោរពថ្ងៃសប្ប័ទ* ទោះបីនៅរដូវភ្ជួររាស់ ឬរដូវច្រូតកាត់ក៏ដោយ។
22 #
លវ. ២៣.១៥-២១; ជគ. ២៨.២៦-៣១ អ្នកត្រូវធ្វើពិធីបុណ្យថ្ងៃទីហាសិប* នៅពេលចាប់ផ្ដើមច្រូតស្រូវ ហើយធ្វើពិធីបុណ្យប្រមូលភោគផលនៅចុងឆ្នាំ។
23ក្នុងមួយឆ្នាំ ក្នុងចំណោមប្រជាជន ប្រុសៗទាំងអស់ត្រូវមកបង្ហាញខ្លួន នៅចំពោះព្រះភ័ក្ត្រព្រះជាអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលចំនួនបីដង។ 24កាលយើងបណ្ដេញជាតិសាសន៍នានាចេញពីមុខអ្នក យើងនឹងពង្រីកទឹកដីរបស់អ្នក។ ក្នុងអំឡុងពេលទាំងបីដងក្នុងមួយឆ្នាំ ដែលអ្នកមកបង្ហាញខ្លួននៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក គ្មាននរណាលោភលន់ចង់បានដីរបស់អ្នកឡើយ។
25 #
នក. ១២.១០
មិនត្រូវយកនំប៉័ងមានមេ មកថ្វាយជាមួយឈាមនៃយញ្ញបូជាឡើយ ហើយក៏មិនត្រូវរក្សាសាច់របស់យញ្ញបូជានៃពិធីបុណ្យចម្លង រហូតដល់ព្រឹកស្អែកដែរ។ 26#ទក. ២៤.២១, ២៦.២ចូរនាំយកភោគផលដំបូងបង្អស់នៃដំណាំរបស់អ្នករាល់គ្នា មកថ្វាយក្នុងដំណាក់នៃព្រះអម្ចាស់ ជាព្រះរបស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ»។
27 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរកត់ត្រាពាក្យទាំងនេះទុក ដ្បិតពាក្យទាំងនេះជាមូលដ្ឋាននៃសម្ពន្ធមេត្រី ដែលយើងចងជាមួយអ្នក និងប្រជាជនអ៊ីស្រាអែល»។
28លោកម៉ូសេស្ថិតនៅលើភ្នំជាមួយព្រះអម្ចាស់ អស់រយៈពេលសែសិបថ្ងៃសែសិបយប់ ដោយមិនបរិភោគអ្វីឡើយ សូម្បីតែទឹកក៏លោកមិនបរិភោគដែរ។ លោកចារព្រះបន្ទូលនៃសម្ពន្ធមេត្រី ដែលជាបទបញ្ជាទាំងដប់នៅលើបន្ទះថ្ម។
លោកម៉ូសេចុះពីភ្នំស៊ីណៃ
29 #
២ករ. ៣.៧-១៦
លោកម៉ូសេចុះពីភ្នំស៊ីណៃមកវិញ ដោយកាន់បន្ទះថ្មទាំងពីរដែលជាសន្ធិសញ្ញា។ ពេលចុះពីភ្នំ លោកពុំដឹងថាផ្ទៃមុខរបស់លោកបញ្ចេញរស្មី ព្រោះតែលោកបានសន្ទនាជាមួយព្រះអម្ចាស់នោះទេ។
30លោកអើរ៉ុន និងជនជាតិអ៊ីស្រាអែលទាំងអស់ ឃើញផ្ទៃមុខរបស់លោកម៉ូសេបញ្ចេញរស្មីដូច្នេះ ពួកគេមិនហ៊ានចូលទៅជិតលោកឡើយ។
31លោកម៉ូសេបានហៅពួកគេ ហើយលោកអើរ៉ុន និងមេដឹកនាំសហគមន៍ក៏នាំគ្នាចូលមកជិតលោក រួចលោកមានប្រសាសន៍ជាមួយពួកគេ។
32បន្ទាប់មក ជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នាចូលមកជិតលោក ហើយលោកក៏ថ្លែងប្រាប់ពួកគេនូវបទបញ្ជាទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោកនៅលើភ្នំស៊ីណៃ។
33កាលលោកម៉ូសេមានប្រសាសន៍ទៅពួកគេចប់សព្វគ្រប់ហើយ លោកក៏យកស្បៃមកបាំងមុខ។ 34ពេលណាលោកម៉ូសេចូលទៅគាល់ព្រះអម្ចាស់ ដើម្បីសន្ទនាជាមួយព្រះអង្គ លោកដោះស្បៃមុខ រហូតដល់ចេញមកវិញ។ ពេលលោកចេញមកវិញ លោកក៏នាំបទបញ្ជាផ្សេងៗ ដែលលោកបានទទួលយកមកប្រាប់ជនជាតិអ៊ីស្រាអែល។ 35ជនជាតិអ៊ីស្រាអែលឃើញផ្ទៃមុខរបស់លោកម៉ូសេបញ្ចេញរស្មី លោកក៏យកស្បៃមកបាំងមុខ រហូតទាល់តែដល់ពេលដែលលោកចូលទៅសន្ទនាជាមួយព្រះអម្ចាស់។
ទើបបានជ្រើសរើសហើយ៖
និក្ខមនំ 34: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: