អេសេគាល 15
15
អ៊ីស្រាអែលប្រៀបបាននឹងអុសដែលគេដុត
1 ព្រះជាអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ៖ 2«កូនមនុស្សអើយ តើដើមទំពាំងបាយជូរ ជាអុសល្អជាងអុសឯទៀតៗឬ? តើមែកទំពាំងបាយជូរល្អជាងមែកឈើឯទៀតៗឬ? 3តើគេអាចយកដើមទំពាំងបាយជូរនេះទៅឆ្លាក់ធ្វើវត្ថុអ្វីមួយ ឬក៏យកទៅប្រើសម្រាប់ព្យួរអ្វីមួយបានឬ? 4គេប្រើអុសនេះបានត្រឹមតែដុតប៉ុណ្ណោះ។ ពេលណាភ្លើងឆេះកន្ទុយអុសទាំងសងខាង និងឆេះផ្នែកកណ្ដាលអស់ហើយ តើគេអាចយកទៅប្រើការអ្វីបានទៀត? 5កាលវានៅទាំងមូល គេយកទៅប្រើការអ្វីមិនបានផង ចុះទម្រាំបើត្រូវភ្លើងឆេះអស់ នោះវារឹងរឹតតែលែងបានការ!»។
6ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា៖ «គេយកអុសទំពាំងបាយជូរពីចំណោមឈើឯទៀតៗនៅក្នុងព្រៃទៅដុតយ៉ាងណា យើងក៏ដាក់ទោសអ្នកក្រុងយេរូសាឡឹមយ៉ាងនោះដែរ។ 7យើងនឹងដាក់ទោសពួកគេ ទោះបីពួកគេខំប្រឹងរត់ចេញពីភ្លើងក្ដី ក៏ភ្លើងនៅតែឆេះបំផ្លាញពួកគេមិនខាន។ ពេលឃើញយើងដាក់ទោសពួកគេ នោះអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន! 8យើងនឹងធ្វើឲ្យស្រុករបស់គេក្លាយទៅជាទីស្មសាន ព្រោះពួកគេបាននាំគ្នាក្បត់យើង»-នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 15: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: