អេសេគាល 19
19
ទំនួញរបស់មេដឹកនាំអ៊ីស្រាអែល
1ព្រះអម្ចាស់បង្គាប់ខ្ញុំឲ្យស្មូត្រទំនួញមួយបទ ស្ដីអំពីមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែលដូចតទៅ៖
2«ម្ដាយរបស់អ្នកជាសិង្ហញី
ដេកនៅក្នុងចំណោមសិង្ហឈ្មោល
ហើយបំបៅកូននៅក្នុងចំណោមសិង្ហស្ទាវ។
3សិង្ហញីនេះបានបង្ហាត់កូនមួយ
ឲ្យរៀនហែកសត្វស៊ី
លុះកូនសិង្ហនោះក្លាយទៅជាសិង្ហស្ទាវ
វាស៊ីមនុស្ស។
4ប្រជាជាតិនានាឮគេនិយាយអំពីសិង្ហស្ទាវនេះ
ក៏នាំគ្នាដាក់អន្ទាក់ចាប់វា
ហើយដាក់កន្លុះនាំយកទៅស្រុកអេស៊ីប។
5សិង្ហញីរង់ចាំ តែមិនឃើញកូនមកវិញ
ក៏អស់សង្ឃឹម
ហើយយកកូនមួយទៀតមកបង្ហាត់
ឲ្យក្លាយទៅជាសិង្ហស្ទាវដែរ។
6កូនសិង្ហនោះរកស៊ីជាមួយសិង្ហឈ្មោលឯទៀតៗ
វាក្លាយទៅជាសិង្ហស្ទាវមួយ
វារៀនហែកសត្វស៊ី ហើយហែកមនុស្សស៊ី។
7វាកម្ទេចកំពែងក្រុង
ហើយបំផ្លិចបំផ្លាញទីក្រុង។
ប្រជាជននៅក្នុងស្រុកភ័យតក់ស្លុត
នៅពេលឮសូរវាគ្រហឹម។
8ប្រជាជាតិនានាលើកទ័ពពីគ្រប់ទិសទី
ពីគ្រប់អាណាខេត្ត
នាំគ្នាដាក់អន្ទាក់ចាប់សិង្ហស្ទាវនោះ
ហើយវាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកគេ។
9ពួកគេដាក់វានៅក្នុងទ្រុងមួយ ខ្ទាស់យ៉ាងជិត
រួចនាំយកទៅប្រគល់ឲ្យស្ដេចស្រុកបាប៊ីឡូន
គេយកវាទៅឃុំទុក
ដើម្បីកុំឲ្យឮសំឡេងវាគ្រហឹម
នៅតាមភ្នំនៃស្រុកអ៊ីស្រាអែលទៀត។
ដើមទំពាំងបាយជូរ និងមែក
10ម្ដាយរបស់អ្នកប្រៀបបាននឹង
ដើមទំពាំងបាយជូរដុះនៅក្បែរមាត់ទឹក
ទំពាំងបាយជូរនោះមានផ្លែផ្កា បែកមែកសាខា
ព្រោះសម្បូណ៌ទឹក។
11ទំពាំងបាយជូរនោះមានមែកធំៗ
ដែលក្លាយទៅជាដំបងរាជ្យ
ដើមវាលូតឡើងខ្ពស់ជាងដើមឈើឯទៀតៗ
គេកោតសរសើរទំពាំងបាយជូរនោះ
ព្រោះតែកម្ពស់ និងមានមែកច្រើន។
12ប៉ុន្តែ ដើមទំពាំងបាយជូរនោះត្រូវគេរម្លើង
យ៉ាងកំរោល ហើយរលំទៅលើដី។
ខ្យល់ពីទិសខាងកើតបក់មក
ធ្វើឲ្យផ្លែវាស្វិតក្រៀម
រីឯមែកធំៗ ក៏ដាច់ចេញពីដើម ក្រៀមស្ងួត
ហើយត្រូវភ្លើងឆេះអស់ទៅ។
13ឥឡូវនេះ គេយកទំពាំងបាយជូរនោះ
ទៅដាំនៅវាលរហោស្ថាន
នៅលើដីហួតហែងគ្មានទឹក។
14មានភ្លើងចេញពីដើមរបស់វា
ឆាបឆេះមែក និងផ្លែ។
ទំពាំងបាយជូរនោះលែងមានមែកធំៗ
ដែលក្លាយទៅដំបងរាជ្យទៀតហើយ។
ទំនុកនេះត្រូវស្មូត្រជាទំនួញ»។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 19: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
អេសេគាល 19
19
ទំនួញរបស់មេដឹកនាំអ៊ីស្រាអែល
1ព្រះអម្ចាស់បង្គាប់ខ្ញុំឲ្យស្មូត្រទំនួញមួយបទ ស្ដីអំពីមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែលដូចតទៅ៖
2«ម្ដាយរបស់អ្នកជាសិង្ហញី
ដេកនៅក្នុងចំណោមសិង្ហឈ្មោល
ហើយបំបៅកូននៅក្នុងចំណោមសិង្ហស្ទាវ។
3សិង្ហញីនេះបានបង្ហាត់កូនមួយ
ឲ្យរៀនហែកសត្វស៊ី
លុះកូនសិង្ហនោះក្លាយទៅជាសិង្ហស្ទាវ
វាស៊ីមនុស្ស។
4ប្រជាជាតិនានាឮគេនិយាយអំពីសិង្ហស្ទាវនេះ
ក៏នាំគ្នាដាក់អន្ទាក់ចាប់វា
ហើយដាក់កន្លុះនាំយកទៅស្រុកអេស៊ីប។
5សិង្ហញីរង់ចាំ តែមិនឃើញកូនមកវិញ
ក៏អស់សង្ឃឹម
ហើយយកកូនមួយទៀតមកបង្ហាត់
ឲ្យក្លាយទៅជាសិង្ហស្ទាវដែរ។
6កូនសិង្ហនោះរកស៊ីជាមួយសិង្ហឈ្មោលឯទៀតៗ
វាក្លាយទៅជាសិង្ហស្ទាវមួយ
វារៀនហែកសត្វស៊ី ហើយហែកមនុស្សស៊ី។
7វាកម្ទេចកំពែងក្រុង
ហើយបំផ្លិចបំផ្លាញទីក្រុង។
ប្រជាជននៅក្នុងស្រុកភ័យតក់ស្លុត
នៅពេលឮសូរវាគ្រហឹម។
8ប្រជាជាតិនានាលើកទ័ពពីគ្រប់ទិសទី
ពីគ្រប់អាណាខេត្ត
នាំគ្នាដាក់អន្ទាក់ចាប់សិង្ហស្ទាវនោះ
ហើយវាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកគេ។
9ពួកគេដាក់វានៅក្នុងទ្រុងមួយ ខ្ទាស់យ៉ាងជិត
រួចនាំយកទៅប្រគល់ឲ្យស្ដេចស្រុកបាប៊ីឡូន
គេយកវាទៅឃុំទុក
ដើម្បីកុំឲ្យឮសំឡេងវាគ្រហឹម
នៅតាមភ្នំនៃស្រុកអ៊ីស្រាអែលទៀត។
ដើមទំពាំងបាយជូរ និងមែក
10ម្ដាយរបស់អ្នកប្រៀបបាននឹង
ដើមទំពាំងបាយជូរដុះនៅក្បែរមាត់ទឹក
ទំពាំងបាយជូរនោះមានផ្លែផ្កា បែកមែកសាខា
ព្រោះសម្បូណ៌ទឹក។
11ទំពាំងបាយជូរនោះមានមែកធំៗ
ដែលក្លាយទៅជាដំបងរាជ្យ
ដើមវាលូតឡើងខ្ពស់ជាងដើមឈើឯទៀតៗ
គេកោតសរសើរទំពាំងបាយជូរនោះ
ព្រោះតែកម្ពស់ និងមានមែកច្រើន។
12ប៉ុន្តែ ដើមទំពាំងបាយជូរនោះត្រូវគេរម្លើង
យ៉ាងកំរោល ហើយរលំទៅលើដី។
ខ្យល់ពីទិសខាងកើតបក់មក
ធ្វើឲ្យផ្លែវាស្វិតក្រៀម
រីឯមែកធំៗ ក៏ដាច់ចេញពីដើម ក្រៀមស្ងួត
ហើយត្រូវភ្លើងឆេះអស់ទៅ។
13ឥឡូវនេះ គេយកទំពាំងបាយជូរនោះ
ទៅដាំនៅវាលរហោស្ថាន
នៅលើដីហួតហែងគ្មានទឹក។
14មានភ្លើងចេញពីដើមរបស់វា
ឆាបឆេះមែក និងផ្លែ។
ទំពាំងបាយជូរនោះលែងមានមែកធំៗ
ដែលក្លាយទៅដំបងរាជ្យទៀតហើយ។
ទំនុកនេះត្រូវស្មូត្រជាទំនួញ»។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.