អេសេគាល 21
21
ដាវរបស់ព្រះអម្ចាស់
1 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ 2«កូនមនុស្សអើយ ចូរបែរមុខទៅរកក្រុងយេរូសាឡឹម ហើយប្រកាសប្រឆាំងនឹងកន្លែងសក្ការៈទាំងឡាយ ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងទឹកដីអ៊ីស្រាអែល! 3ចូរប្រាប់ទឹកដីអ៊ីស្រាអែលថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងប្រឆាំងនឹងអ្នកហើយ! យើងនឹងដកដាវចេញពីស្រោមប្រហារជីវិតប្រជាជនរបស់អ្នក ទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិត។ 4ដាវរបស់យើងនឹងចេញពីស្រោមប្រហារជីវិតមនុស្សលោកទាំងអស់ តាំងពីទិសខាងត្បូងរហូតដល់ទិសខាងជើង ដ្បិតយើងចង់ដកជីវិតទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិត។ 5ពេលនោះ មនុស្សលោកទាំងអស់នឹងទទួលស្គាល់ថា គឺយើងជាព្រះអម្ចាស់ ដែលបានដកដាវចេញពីស្រោម ហើយដាវនេះនឹងមិនចូលទៅក្នុងស្រោមវិញឡើយ។ 6កូនមនុស្សអើយ ចូរស្រែកថ្ងូរ ទាំងឈឺចាប់ខ្លោចផ្សា ចូរស្រែកថ្ងូរនៅចំពោះមុខពួកគេ។ 7ពេលពួកគេសួរអ្នកថា ហេតុអ្វីបានជាលោកស្រែកថ្ងូរដូច្នេះ? ត្រូវឆ្លើយទៅពួកគេវិញថា: ខ្ញុំស្រែកថ្ងូរ ព្រោះខ្ញុំបានទទួលដំណឹងមួយ មនុស្សទាំងអស់នឹងភ័យស្លន់ស្លោ គេបាក់ទឹកចិត្ត ហើយទន់ដៃទន់ជើងទាំងអស់គ្នា ដ្បិតហេតុការណ៍នោះមកដល់ហើយ» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
8 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ 9កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើង! ចូរពោលថា
ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ:
មើលនែ៎ ដាវ!
គឺដាវដែលគេសំលៀង និងខាត់យ៉ាងរលោង។
10គេសំលៀងដាវនេះ សម្រាប់ប្រហារជីវិត
គេខាត់វាយ៉ាងរលោង ចាំងដូចផ្លេកបន្ទោរ។
11គេខាត់ដាវយ៉ាងរលោងដូច្នេះ
ដើម្បីប្រុងប្រៀបប្រហារ។
ដាវនេះត្រូវបានសំលៀង និងខាត់យ៉ាងរលោង
សម្រាប់ឲ្យពេជ្ឈឃាតប្រើប្រាស់
12កូនមនុស្សអើយ ចូរស្រែកទ្រហោយំទៅ!
ដ្បិតគេដកដាវនោះ
សម្រាប់ប្រហារប្រជាជនរបស់យើង
និងមេដឹកនាំទាំងអស់នៃជនជាតិអ៊ីស្រាអែល។
ពួកគេនឹងត្រូវស្លាប់ជាមួយប្រជាជនរបស់យើង
ដូច្នេះ ចូរគក់ទ្រូងទៅ!
13ប្រជាជនរបស់យើង
ត្រូវរងទុក្ខវេទនាជាពុំខាន
ប្រសិនបើអំណាចត្រូវរលាយបាត់ទៅហើយ
នោះតើនៅសល់អ្វីទៀត?
- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
14«កូនមនុស្សអើយ
ចូរថ្លែងពាក្យក្នុងនាមយើងចុះ!
ចូរទះដៃជាសញ្ញាប្រកាសថា
សត្រូវនឹងលើកដាវកាប់ផ្ទួនៗគ្នាពីរបីដង
ដាវនេះជាដាវប្រល័យជីវិត ដាវសម្លាប់រង្គាល
និងដេញតាមពីក្រោយប្រជាជនរបស់យើង
15ធ្វើឲ្យពួកគេបាក់ទឹកចិត្ត
ហើយដួលស្លាប់បន្តបន្ទាប់គ្នា។
យើងដាក់ដាវនេះនៅមាត់ទ្វារផ្ទះទាំងអស់
ដើម្បីសម្លាប់ពួកគេ។
ដាវនេះភ្លឺរលោង ចាំងដូចផ្លេកបន្ទោរ
សម្រាប់សម្លាប់រង្គាលពួកគេ។
16ដាវអើយ ចូរប្រើមុខដ៏មុតរបស់ឯង!
ចូរវាត់ទៅខាងស្ដាំ វាត់ទៅខាងឆ្វេង!
តម្រង់ទៅគ្រប់ទិសទី!
17ចំណែកឯយើងវិញ យើងក៏នឹងទះដៃដែរ
រហូតទាល់តែស្ងប់កំហឹងរបស់យើង
នេះជាពាក្យរបស់យើង ដែលជាព្រះអម្ចាស់»។
ដាវរបស់ស្ដេចស្រុកបាប៊ីឡូន
18 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ 19«កូនមនុស្សអើយ ចូរគូរផ្លូវពីរសម្រាប់ដាវរបស់ស្ដេចស្រុកបាប៊ីឡូន ផ្លូវទាំងពីរនេះចេញពីស្រុកតែមួយ។ ចូរដាក់សញ្ញាសម្គាល់នៅមាត់ផ្លូវ ដែលនាំទៅកាន់ទីក្រុងនីមួយៗ។ 20ចូរគូរផ្លូវមួយ នាំមុខដាវឆ្ពោះទៅក្រុងរ៉ាបាត ក្នុងស្រុកអាំម៉ូន និងមួយទៀតនាំទៅក្រុងយេរូសាឡឹម ក្នុងស្រុកយូដា ជាក្រុងដែលមានកំពែងរឹងមាំ។ 21ពេលស្ដេចស្រុកបាប៊ីឡូនមកដល់ត្រង់ផ្លូវបំបែក ហើយគន់គូរចង់ដឹងផ្លូវដែលត្រូវទៅ ដោយអង្រួនព្រួញផ្សង និងសួរគ្រូ ។ 22ដៃស្ដាំរបស់ស្ដេចចាប់ប៉ះចំលើព្រួញតំណាងក្រុងយេរូសាឡឹម ស្ដេចក៏បញ្ជាឲ្យគេរៀបចំទ័ព ចូលទៅសម្លាប់រង្គាល ទាំងស្រែកហ៊ោ។ គេតម្រៀបគ្រឿងសស្ត្រាវុធ ដើម្បីទម្លុះទ្វារក្រុង គេលើកទួលសម្រាប់វាយលុក ព្រមទាំងសង់លេណដ្ឋានទៀតផង។ 23ប្រជាជនក្រុងយេរូសាឡឹមមិនចង់ជឿប្រផ្នូលនេះទេ ព្រោះពួកគេពឹងផ្អែកលើកិច្ចសន្យា។ ប៉ុន្តែ ស្ដេចស្រុកបាប៊ីឡូនរំឭកពួកគេអំពីកំហុសរបស់ខ្លួន ហើយកៀរពួកគេទៅជាឈ្លើយសឹក»។ 24ហេតុនេះហើយបានជាព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «អ្នករាល់គ្នានឹកឃើញកំហុសរបស់ខ្លួន ហើយនៅតែប្រព្រឹត្តអំពើទុច្ចរិត និងអំពើបាបក្នុងគ្រប់កិច្ចការដែលអ្នករាល់គ្នាធ្វើ អ្នករាល់គ្នាមុខជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវមិនខាន។
25ចំណែកឯអ្នកដែលជាមេដឹកនាំពាល និងទុច្ចរិតរបស់ជនជាតិអ៊ីស្រាអែលវិញ ថ្ងៃដែលអ្នកត្រូវទទួលទោសមកដល់ហើយ ពេលនោះ អ្នកលែងប្រព្រឹត្តអំពើទុច្ចរិតទៀត!»។ 26ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «គេនឹងយកឈ្នួតចេញពីក្បាលអ្នក គេនឹងដកមកុដរាជ្យចេញពីអ្នក។ សភាពការណ៍នឹងផ្លាស់ប្រែ គឺមនុស្សទន់ទាបនឹងត្រូវគេលើកតម្កើង រីឯអ្នកខ្ពង់ខ្ពស់នឹងត្រូវគេបន្ទាបចុះវិញ។ 27ការវិនាសនឹងកើតមានផ្ទួនៗគ្នា គឺយើងនឹងធ្វើឲ្យក្រុងនេះវិនាស។ ប៉ុន្តែ មិនមែនមុនការមកដល់របស់អ្នក ដែលយើងប្រគល់អំណាចឲ្យដាក់ទោសក្រុងនេះឡើយ។
ដាវនឹងប្រហារជនជាតិអាំម៉ូន
28 កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងទៅ! ចូរពោលថា ព្រះជាអម្ចាស់មានព្រះបន្ទូលស្ដីអំពីជនជាតិអាំម៉ូន ដែលបានប្រមាថជនជាតិអ៊ីស្រាអែលដូចតទៅ: “ដាវ! ដាវដកចេញពីស្រោម ហើយខាត់យ៉ាងរលោង ចាំងពន្លឺដូចផ្លេកបន្ទោរ សម្រាប់សម្លាប់រង្គាល និងផ្ដាច់ជីវិត។ 29ពេលអ្នកអះអាងលើនិមិត្តហេតុបោកប្រាស់ និងការទស្សន៍ទាយបោកបញ្ឆោត គេនឹងត្រៀមដាវកាត់កអ្នកដែលជាមនុស្សទុច្ចរិត និងជាមនុស្សអាក្រក់ ព្រោះថ្ងៃដែលអ្នកត្រូវទទួលទោសមកដល់ហើយ ពេលនោះ អ្នកលែងប្រព្រឹត្តអំពើទុច្ចរិតទៀត!។
30ចូរស៊កដាវក្នុងស្រោមវិញទៅ។ យើងនឹងវិនិច្ឆ័យទោសអ្នក នៅកន្លែងដែលអ្នកកើត គឺស្រុកកំណើតរបស់អ្នក។ 31យើងនឹងជះកំហឹងរបស់យើងលើអ្នក យើងនឹងផ្លុំភ្លើងនៃកំហឹងរបស់យើងទៅលើអ្នក ហើយប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃរបស់មនុស្សកំរោល ដែលប៉ិនប្រសប់ខាងបំផ្លាញ។ 32អ្នកនឹងវិនាសនៅក្នុងភ្លើង ឈាមរបស់អ្នកនឹងដក់នៅក្នុងស្រុក ហើយក៏គ្មាននរណានឹកដល់អ្នកទៀតដែរ”។ នេះជាពាក្យរបស់យើង ដែលជាព្រះអម្ចាស់»។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 21: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: