អេសេគាល 23
23
អំពើបាបរបស់ក្រុងសាម៉ារី និងក្រុងយេរូសាឡឹម
1 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ 2«កូនមនុស្សអើយ មានស្ត្រីពីរនាក់ជាបងប្អូនបង្កើត។ 3កាលនៅពីក្មេង នាងទាំងពីររស់នៅក្នុងស្រុកអេស៊ីប ហើយបានខូចខ្លួនដោយប្រព្រឹត្តអំពើពេស្យាចារ ។ 4នាងបងឈ្មោះ អូហូឡា នាងប្អូនឈ្មោះ អូហូលីបា។ ពីមុននាងទាំងពីរជាភរិយារបស់យើង នាងបង្កើតបានកូនប្រុសកូនស្រី។ អូហូឡាគឺក្រុងសាម៉ារី រីឯអូហូលីបាគឺក្រុងយេរូសាឡឹម។ 5អូហូឡាបានក្បត់ចិត្តយើងទៅប្រព្រឹត្តពេស្យាចារ ហើយបែរទៅសហាយស្មន់ជាមួយពួកអាស្ស៊ីរីជាទាហាន 6ដែលស្លៀកពាក់ក្រណាត់ពណ៌ស្វាយជាទេសាភិបាល និងចៅក្រម។ អ្នកទាំងនោះមានវ័យក្មេង និងរូបរាងសង្ហា ហើយសុទ្ធសឹងជាអ្នកជិះសេះដ៏ចំណាន។ 7នាងប្រគល់ខ្លួនទៅឲ្យវីរបុរសអាស្ស៊ីរីទាំងនោះ។ ពេលនាងខូចខ្លួនជាមួយសហាយទាំងប៉ុន្មានរបស់នាង នាងបានធ្វើឲ្យខ្លួនទៅជាសៅហ្មង ដោយគោរពព្រះក្លែងក្លាយទាំងប៉ុន្មានរបស់ពួកគេ។ 8នាងពុំបានលះបង់អំពើពេស្យាចារដែលខ្លួនធ្លាប់ប្រព្រឹត្ត តាំងពីនៅស្រុកអេស៊ីបនោះឡើយ កាលនៅពីក្មេង នាងប្រគល់ខ្លួនទៅឲ្យប្រុសៗ ពួកគេបង្ខូចព្រហ្មចារីរបស់នាងធ្វើឲ្យនាងក្លាយទៅជាស្រីពេស្យា។ 9ហេតុនេះហើយបានជាយើងប្រគល់នាងទៅក្នុងកណ្ដាប់ដៃរបស់សហាយនាង គឺជនជាតិអាស្ស៊ីរីដែលនាងឈ្លក់ចិត្តជាខ្លាំងនោះ។ 10ពួកគេធ្វើឲ្យនាងនៅខ្លួនទទេ ពួកគេចាប់កូនប្រុសកូនស្រីរបស់នាង ហើយប្រហារជីវិតនាងដោយមុខដាវ។ ពួកគេដាក់ទោសនាង ទុកជាមេរៀនដល់ស្ត្រីឯទៀតៗ។
11ពេលអូហូលីបាជាប្អូនឃើញដូច្នេះ នាងមានតណ្ហាអាក្រក់ខ្លាំងជាងបងទៅទៀត។ នាងប្រព្រឹត្តអំពើពេស្យាចារអាក្រក់លើសបងរបស់ខ្លួន។ 12នាងឈ្លក់ចិត្តនឹងជនជាតិអាស្ស៊ីរី ជាទាហាន ទេសាភិបាល និងចៅក្រម។ អ្នកទាំងនោះស្លៀកពាក់យ៉ាងស្អាត ជាអ្នកជិះសេះដ៏ចំណានមានវ័យក្មេង និងរូបរាងសង្ហា។ 13យើងឃើញនាងខូចខ្លួន ទាំងបង ទាំងប្អូន ដើរតាមផ្លូវតែមួយ។ 14នាងប្រព្រឹត្តអំពើពេស្យាចារបែបនេះហើយ នៅតែមិនអស់ចិត្តទៀត។ នាងឃើញរូបប្រុសៗដែលគេឆ្លាក់នៅតាមជញ្ជាំង គឺរូបចម្លាក់របស់ជនជាតិខាល់ដេ គូរដោយពណ៌ក្រហម 15មានខ្សែក្រវាត់នៅជុំវិញចង្កេះ មានឈ្នួតដ៏ឆើតឆាយរុំជុំវិញក្បាល។ រូបទាំងនោះមានទំនងជាមេដឹកនាំ និងមានទ្រង់ទ្រាយជាជនជាតិបាប៊ីឡូននៅស្រុកខាល់ដេ ដែលជាមាតុភូមិរបស់ពួកគេ។ 16ពេលឃើញរូបទាំងនោះ នាងចាប់ចិត្តស្នេហាភ្លាម ហើយចាត់អ្នកនាំសារទៅស្រុកខាល់ដេ ។ 17ជនជាតិបាប៊ីឡូននាំគ្នាមករកនាង ដើម្បីរួមដំណេកជាមួយនាង ហើយបង្ខូចនាងឲ្យក្លាយទៅជាស្រីពេស្យា។ នាងបានខូចខ្លួនជាមួយពួកគេ រហូតដល់នាងស្អប់ខ្ពើមពួកគេ។ 18នាងបង្ហាញឲ្យគ្រប់គ្នាឃើញថា ខ្លួនជាស្រីពេស្យា នាងបើកកេរខ្មាសឲ្យគេឃើញ។ ហេតុនេះ យើងស្អប់ខ្ពើមនាង ដូចយើងស្អប់ខ្ពើមបងស្រីរបស់នាងដែរ។ 19កាលនាងនឹកឃើញគ្រាដែលនាងនៅក្មេង គឺគ្រាដែលនាងធ្វើជាស្រីពេស្យានៅស្រុកអេស៊ីប នាងរឹតតែប្រព្រឹត្តអំពើពេស្យាចារកាន់តែច្រើនឡើងៗ។ 20នាងឈ្លក់ចិត្តនឹងពួកសហាយរបស់នាង ដែលមានសាច់ឈាមដូចសត្វលា និងពូកែចែចង់ដូចសេះឈ្មោល។ 21នាងចង់ប្រព្រឹត្តអំពើថោកទាប ដូចនាងធ្លាប់ប្រព្រឹត្តកាលនៅពីក្មេង គឺនៅគ្រាដែលពួកអេស៊ីបប៉ះពាល់ដើមទ្រូងរបស់នាង និងធ្វើឲ្យនាងខូចព្រហ្មចារី»។
22ហេតុនេះ អូហូលីបាអើយ ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «យើងនឹងនាំសហាយរបស់នាង គឺអស់អ្នកដែលនាងស្អប់ខ្ពើមនោះឲ្យមកប្រឆាំងនឹងនាង។ យើងនឹងនាំពួកគេមកវាយប្រហារនាងពីគ្រប់ទិសទី។ 23ជនជាតិបាប៊ីឡូន និងជនជាតិខាល់ដេទាំងអស់ អ្នកស្រុកពេកុដ សូអា និងកូអា ព្រមទាំងជនជាតិអាស្ស៊ីរីទាំងប៉ុន្មានក៏លើកគ្នាមកដែរ អ្នកទាំងនោះមានវ័យក្មេង និងរូបរាងសង្ហា ពួកគេសុទ្ធតែជាទេសាភិបាល និងមេដឹកនាំ ជានាយទាហានដ៏ខ្ពង់ខ្ពស់ ហើយសុទ្ធតែជាអ្នកជិះសេះដ៏ចំណាន។ 24ពួកគេលើកគ្នាពីទិសខាងជើងមកវាយប្រហារនាង ដោយមានរទេះសេះ រទេះចម្បាំង និងពលទាហានដ៏ច្រើន។ ពួកគេឡោមព័ទ្ធនាងគ្រប់ទិសទី ដោយមានខែលតូចធំ និងមួកដែក។ យើងនឹងប្រគល់សំណុំរឿងរបស់នាងទៅឲ្យពួកគេ ហើយពួកគេនឹងវិនិច្ឆ័យទោសនាង តាមច្បាប់របស់ពួកគេ។ 25ដោយយើងមានចិត្តប្រច័ណ្ឌ យើងនឹងបណ្ដោយឲ្យពួកគេធ្វើបាបនាងយ៉ាងឃោរឃៅ ពួកគេកាត់ច្រមុះ និងកាត់ត្រចៀកនាង ព្រមទាំងសម្លាប់កូនចៅរបស់នាង ដោយមុខដាវ ពួកគេនឹងយកកូនប្រុសកូនស្រីរបស់នាងទៅដុតទាំងរស់។ 26ពួកគេនឹងយកសម្លៀកបំពាក់ ព្រមទាំងគ្រឿងអលង្ការចេញពីនាង។ 27យើងនឹងបញ្ឈប់នាង លែងឲ្យប្រព្រឹត្តអំពើថោកទាប និងអំពើពេស្យាចារដែលនាងធ្លាប់ប្រព្រឹត្ត តាំងពីនៅស្រុកអេស៊ីបរហូតតរៀងមក។ នាងលែងជំពាក់ចិត្តលើសហាយរបស់នាង ហើយក៏លែងនឹកនាដល់ស្រុកអេស៊ីបទៀតដែរ។
28យើងជាព្រះជាអម្ចាស់ យើងប្រាប់ឲ្យនាងដឹងថា យើងនឹងប្រគល់នាងទៅក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលនាងស្អប់ គឺអស់អ្នកដែលនាងជិនណាយ។ 29ពួកគេនឹងប្រព្រឹត្តចំពោះនាងដោយចិត្តស្អប់ ពួកគេនឹងរឹបអូសយកអ្វីៗទាំងអស់ដែលនាងខំប្រឹងរក ហើយទុកឲ្យនាងនៅខ្លួនទទេ។ មនុស្សម្នានឹងឃើញកេរខ្មាសរបស់នាង គេនឹងដឹងថានាងជាស្រីពេស្យា។ 30គេប្រព្រឹត្តចំពោះនាងដូច្នេះ មកពីនាងប្រព្រឹត្តអំពើថោកទាប និងអំពើពេស្យាចារ តាមប្រជាជាតិនានា ព្រមទាំងធ្វើឲ្យខ្លួនសៅហ្មង ដោយគោរពព្រះក្លែងក្លាយរបស់ពួកគេ។ 31នាងបានដើរតាមផ្លូវរបស់បងស្រីនាង ហេតុនេះ យើងនឹងឲ្យពែងនៃទុក្ខទោស ដល់នាង ដូចបងស្រីរបស់នាងដែរ»។
32 ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖
«នាងនឹងផឹកពីពែងនៃទុក្ខទោស
ដូចបងស្រីរបស់នាង
ពែងនេះធំ ហើយជ្រៅថែមទៀតផង។
មនុស្សម្នានឹងសើចចំអកមើលងាយនាង
ព្រោះពែងនោះពេញបរិបូណ៌។
33នាងនឹងវង្វេងស្មារតីដោយរងទុក្ខជាខ្លាំង
ដ្បិតពែងនោះជាពែងនៃការភ័យខ្លាច
និងការវិនាសហិនហោច
គឺពែងរបស់សាម៉ារី ជាបងស្រីនាង។
34នាងនឹងផឹក រហូតទាល់តែអស់ពីពែង
រួចនាងខាំបំបែកពែងនោះជាច្រើនបំណែក
ហើយយកអំបែងមកឆូតសាច់ខ្លួនឯង
ដូចយើងបាននិយាយទុកមែន»
- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
35 ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖
«ដោយនាងបានបំភ្លេចយើង
ដោយនាងបែរខ្នងដាក់យើង
នាងនឹងត្រូវរងទុក្ខទោស
ព្រោះតែអំពើថោកទាប
និងអំពើពេស្យាចាររបស់ខ្លួន»។
ការវិនិច្ឆ័យទោសក្រុងសាម៉ារី និងក្រុងយេរូសាឡឹម
36 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរវិនិច្ឆ័យទោសអូហូឡា និងអូហូលីបាទៅ! ចូររៀបរាប់ឲ្យនាងទាំងពីរស្គាល់អំពើគួរស្អប់ខ្ពើមរបស់ខ្លួន 37ដ្បិតនាងទាំងពីរបានប្រព្រឹត្តអំពើផិតក្បត់ ហើយដៃប្រឡាក់ទៅដោយឈាម។ ពួកនាងបានប្រព្រឹត្តអំពើផិតក្បត់ជាមួយព្រះក្លែងក្លាយ ព្រមទាំងយកកូនដែលនាងបានបង្កើតឲ្យយើងទៅដុត សែនព្រះទាំងនោះទៀតផង។ 38មិនតែប៉ុណ្ណោះសោត នៅថ្ងៃដដែលនោះ ពួកនាងប្រព្រឹត្តអាក្រក់ចំពោះយើងថែមទៀត គឺធ្វើឲ្យទីសក្ការៈរបស់យើងទៅជាសៅហ្មង និងរំលោភលើថ្ងៃសប្ប័ទ*របស់យើង។ 39ក្នុងថ្ងៃតែមួយ ពួកនាងសម្លាប់កូនរបស់ខ្លួនសែនព្រះក្លែងក្លាយ រួចចូលទៅប្រមាថទីសក្ការៈរបស់យើង។ នេះហើយជាអំពើដែលពួកនាងប្រព្រឹត្តនៅក្នុងដំណាក់របស់យើង។
40លើសពីនេះ ពួកនាងបានចាត់អ្នកនាំសារទៅរកប្រុសៗនៅស្រុកឆ្ងាយ និងហៅគេឲ្យមក។ អ្នកទាំងនោះក៏នាំគ្នាមក។ នាងងូតទឹក ដើម្បីទទួលពួកគេ ដោយផាត់ម្សៅ និងពាក់គ្រឿងអលង្ការទៀតផង។ 41នាងអង្គុយនៅលើគ្រែតាក់តែងយ៉ាងស្អាត នៅមុខមានតុមួយដែលនាងយកគ្រឿងក្រអូប និងប្រេងរបស់យើងមកដាក់ទទួលពួកគេ។ 42សម្រែករបស់មនុស្សដ៏ច្រើនកុះករ ដែលគ្មានកង្វល់អ្វី បានលាន់ឮឡើងក្នុងចំណោមអ្នកទាំងនោះ មានមនុស្សមួយចំនួនដែលមកពីគ្រប់ទិសតំបន់នៃវាលរហោស្ថាន គេបានពាក់កងដៃឲ្យនាងទាំងពីរ និងពាក់មកុដដ៏ល្អប្រណីតនៅលើក្បាលផង។ 43ពេលនោះ យើងក៏ឧទានឡើងថា “មើលចុះ សូម្បីស្រីដែលបាត់បង់សម្ផស្សដោយសារអំពើពេស្យាចារ ក៏នៅតែប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដែរ!”។ 44ពួកគេទៅរកនាង ដូចទៅរកស្រីពេស្យា គឺពួកគេទៅរកនាងអូហូឡា និងនាងអូហូលីបា ជាស្រីថោកទាប។ 45ប៉ុន្តែ មនុស្សសុចរិតនឹងវិនិច្ឆ័យទោសស្រីទាំងពីរនោះ ដូចគេវិនិច្ឆ័យទោសស្រីផិតក្បត់ និងស្រីដែលសម្លាប់គេ ដ្បិតនាងទាំងពីរជាស្រីផិតក្បត់ ហើយដៃប្រឡាក់ដោយឈាម»។
46ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ចូរកោះហៅមនុស្សម្នាឲ្យមកជួបជុំគ្នាប្រឆាំងនឹងនាងទាំងពីរ។ យើងនឹងធ្វើឲ្យនាងភ័យតក់ស្លុត ហើយឲ្យគេរឹបអូសយកទ្រព្យសម្បត្តិរបស់នាង។ 47ចូរយកដុំថ្មគប់នាងទាំងពីរ ចូរសម្លាប់នាងទាំងពីរ ដោយមុខដាវ ចូរសម្លាប់កូនប្រុសកូនស្រីរបស់នាង ព្រមទាំងដុតកម្ទេចផ្ទះរបស់នាងទៀតផង។ 48យើងនឹងបំបាត់អំពើប្រាសចាកសីលធម៌ឲ្យអស់ពីក្នុងស្រុក។ ស្ត្រីទាំងអស់នឹងយករឿងនេះទុកជាមេរៀន ហើយមិនប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដូចនាងទៀតឡើយ។ 49នាងទាំងពីរនឹងទទួលទោស តាមអំពើប្រាសចាកសីលធម៌ និងអំពើបាបដែលនាងប្រព្រឹត្តដោយគោរពព្រះក្លែងក្លាយ។ ពេលនោះ នាងនឹងទទួលស្គាល់ថា យើងពិតជាព្រះជាអម្ចាស់មែន»។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 23: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: