អេសេគាល 32
32
ទំនួញស្រណោះស្ដេច និងប្រជាជនស្រុកអេស៊ីប
1នៅឆ្នាំទីដប់ពីរ ខែទីដប់ពីរ ថ្ងៃទីមួយ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ 2«ចូរស្មូត្រទំនួញមួយបទអំពីផារ៉ោន ជាស្ដេចស្រុកអេស៊ីប! ចូរពោលថា:
អ្នកប្រៀបបាននឹងកូនសិង្ហ
ដែលស្ថិតនៅក្នុងចំណោមប្រជាជាតិទាំងឡាយ
អ្នកប្រៀបដូចជាក្រពើសមុទ្រដ៏ធំសម្បើម
អ្នកហែលនៅតាមទន្លេ
ជើងរបស់អ្នកកាយទឹក
ធ្វើឲ្យកក្រើក ហើយល្អក់។
3 ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ជាតិសាសន៍ជាច្រើនប្រមូលផ្ដុំគ្នា ពេលនោះ យើងនឹងបោះសំណាញ់របស់យើងទៅលើអ្នក ពួកគេនឹងអូសអ្នក ដែលជាប់ក្នុងសំណាញ់ ឡើងមកលើគោក។ 4យើងនឹងបោះអ្នកទៅលើដី ឲ្យនៅកណ្ដាលវាល យើងនឹងឲ្យត្មាតមកចោមរោមអ្នក ហើយឲ្យសត្វសាហាវទាំងអស់នៅលើផែនដីស៊ីអ្នក។ 5យើងនឹងយកសាច់អ្នកទៅដាក់នៅលើភ្នំ ហើយយកឆ្អឹងរបស់អ្នកទៅចោលពាសពេញជ្រលងភ្នំ។ 6យើងនឹងយកឈាមអ្នកទៅស្រោចលើដី លើភ្នំ និងតាមដងទន្លេ។ 7 នៅពេលអ្នកផុតដង្ហើម យើងនឹងធ្វើឲ្យផ្ទៃមេឃស្រអាប់ ឲ្យផ្កាយប្រែជាងងឹត យើងនឹងឲ្យពពកបាំងពន្លឺព្រះអាទិត្យ ហើយឲ្យព្រះច័ន្ទលែងមានពន្លឺទៀត។ 8ព្រោះតែអ្នកស្លាប់ យើងនឹងធ្វើឲ្យពន្លឺទាំងប៉ុន្មាននៅលើមេឃអាប់រស្មី ភាពងងឹតគ្របដណ្ដប់លើស្រុកអ្នកទាំងមូល។ 9ពេលណាយើងនាំដំណឹងអំពីមហន្តរាយរបស់អ្នក ទៅប្រាប់ប្រជាជាតិនានា នៅក្នុងស្រុកដែលអ្នកពុំស្គាល់ យើងនឹងធ្វើឲ្យពួកគេរំជួលចិត្ត។ 10យើងនឹងធ្វើឲ្យជាតិសាសន៍ជាច្រើនភ័យតក់ស្លុត ព្រោះតែអ្នកស្លាប់។ នៅពេលដែលយើងគ្រវីដាវពីមុខពួកគេ ស្ដេចរបស់ពួកគេនឹងញ័ររន្ធត់។ នៅថ្ងៃដែលអ្នករលំ ពួកគេចេះតែភ័យញាប់ញ័រ ដោយគិតដល់អាយុជីវិតរបស់ខ្លួន។
11 ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ដាវរបស់ស្ដេចស្រុកបាប៊ីឡូននឹងប្រហារអ្នក។ 12យើងនឹងធ្វើឲ្យប្រជាជនដ៏ច្រើនរបស់អ្នកស្លាប់ដោយមុខដាវរបស់ខ្មាំង ដែលសាហាវជាងគេបំផុត ក្នុងចំណោមប្រជាជាតិនានា។ ពួកគេនឹងបំបាក់អំនួតរបស់ស្រុកអេស៊ីប ហើយប្រជាជនដ៏ច្រើនរបស់ស្រុកអេស៊ីបនឹងត្រូវវិនាស។ 13យើងនឹងបំផ្លាញហ្វូងសត្វទាំងអស់របស់អ្នក នៅក្បែរទន្លេ ពេលនោះ លែងមានជើងមនុស្ស ឬជើងសត្វ ធ្វើឲ្យល្អក់ទឹកទៀតហើយ។ 14យើងនឹងធ្វើឲ្យទឹកនៅស្ងប់ស្ងៀម ហើយឲ្យវាហូរដោយសម្រួលដូចប្រេង -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ 15ពេលយើងធ្វើឲ្យស្រុកអេស៊ីបក្លាយទៅជាទីស្មសាន គ្មានសេសសល់អ្វីក្នុងស្រុក ហើយពេលយើងប្រហារអ្នកស្រុកអេស៊ីបវិនាសអស់ នោះពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់។
16នេះជាបទទំនួញដែលគេត្រូវស្មូត្រនៅតាមក្រុងផ្សេងៗ ក្នុងចំណោមប្រជាជាតិទាំងឡាយ។ ពួកគេនឹងស្មូត្រទំនួញនេះស្រណោះស្រុកអេស៊ីប និងប្រជាជនដ៏ច្រើនឥតគណនារបស់ស្រុកនេះ»- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
17នៅឆ្នាំទីដប់ពីរ ថ្ងៃទីដប់ប្រាំ ក្នុងខែទីមួយ ព្រះជាអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
18កូនមនុស្សអើយ ចូរយំសោកស្រណោះប្រជាជនដ៏ច្រើនឥតគណនានៅស្រុកអេស៊ីបទៅ! ចូរឲ្យបទទំនួញនេះរុញពួកគេទម្លាក់ទៅក្នុងទីជម្រៅ រួមជាមួយប្រជាជាតិដ៏ខ្លាំងពូកែឯទៀតៗ គឺជាមួយអស់អ្នកដែលធ្លាក់រណ្ដៅ! 19ចូរពោលទៅពួកគេថា “តើអ្នករាល់គ្នានឹកស្មានថា គួរឲ្យយើងប្រណីអ្នករាល់គ្នាជាងអ្នកដទៃឬ? ចូរធ្លាក់រណ្ដៅជាមួយពួកទមិឡ 20ក្នុងចំណោមអស់អ្នកដែលស្លាប់ដោយមុខដាវទៅ!”។ ឥឡូវនេះ ដាវហូតចេញពីស្រោមហើយ ចូរប្រហារស្រុកអេស៊ីប និងប្រជាជនដ៏ច្រើននៃស្រុកនេះឲ្យវិនាសទៅ! 21នៅស្ថានមច្ចុរាជ ពួកអ្នកចម្បាំងដ៏អង់អាច និងសម្ពន្ធមិត្តរបស់ស្រុកអេស៊ីបកាលពីមុន នឹងពោលថា “ពួកទមិឡទាំងនេះដែលត្រូវគេចាក់ដោយមុខដាវ ក៏ចុះមកនៅជាមួយពួកយើងដែរហ្ន៎!”។
22ស្ដេចស្រុកអាស្ស៊ីរី និងកងទ័ពទាំងមូលដែលស្លាប់ដោយមុខដាវ ក៏នៅទីនោះទាំងអស់គ្នាដែរ ផ្នូរទាហាននៅព័ទ្ធជុំវិញផ្នូររបស់ស្ដេច។ 23ផ្នូររបស់ពួកគេស្ថិតនៅក្នុងរណ្ដៅដ៏ជ្រៅ ផ្នូរទាហាននៅព័ទ្ធជុំវិញផ្នូររបស់ស្ដេច។ ពួកអ្នកដែលធ្លាប់តែធ្វើឲ្យពិភពលោកភ័យញ័រ បែរជាដួលស្លាប់ដោយមុខដាវទាំងអស់គ្នាដែរ។
24ស្ដេចស្រុកអេឡាំ និងកងពលទាំងមូល ត្រូវដួលស្លាប់ដោយមុខដាវទាំងអស់គ្នា ផ្នូរទាហាននៅព័ទ្ធជុំវិញផ្នូររបស់ស្ដេច។ ពួកទមិឡដែលធ្លាប់តែធ្វើឲ្យពិភពលោកភ័យញ័របានធ្លាក់ទៅក្នុងទីជម្រៅ ពួកគេត្រូវអាម៉ាស់មុខជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ។ 25ស្ដេចស្រុកអេឡាំ និងពលទាហាន ស្ថិតនៅក្នុងចំណោមអ្នកឯទៀតៗដែលស្លាប់ ផ្នូរទាហានស្ថិតនៅជុំវិញផ្នូររបស់ស្ដេច។ ទោះបីពួកទមិឡទាំងនោះធ្លាប់ធ្វើឲ្យពិភពលោកភ័យញ័រក្ដី ក៏ពួកគេស្លាប់ដោយមុខដាវទាំងអស់គ្នា។ ពួកគេត្រូវអាម៉ាស់មុខជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ ពួកគេស្ថិតនៅជាមួយអស់អ្នកដែលស្លាប់។
26ស្ដេចស្រុកម៉េសេក និងស្រុកទូបាល ព្រមទាំងពលទាហានរបស់គេក៏នៅទីនោះដែរ ផ្នូរទាហានស្ថិតនៅជុំវិញផ្នូររបស់ស្ដេច។ ពួកទមិឡទាំងនោះសុទ្ធតែស្លាប់ដោយមុខដាវ ដ្បិតពួកគេបានធ្វើឲ្យពិភពលោកភ័យញ័រ។ 27ពួកគេមិនស្ថិតនៅជាមួយពួកវីរបុរសពីជំនាន់ដើមទេ ដ្បិតពួកគេជាមនុស្សទមិឡ។ ពួកគេចុះទៅស្ថានមច្ចុរាជ ដោយមានទាំងគ្រឿងសស្ត្រាវុធទៅជាមួយផង ដាវរបស់គេស្ថិតនៅពីក្រោមក្បាលដំណេក បាបរបស់ពួកគេស្ថិតនៅជាប់ជាមួយឆ្អឹងរបស់ខ្លួន ដ្បិតពួកគេបានធ្វើឲ្យពិភពលោកភ័យញ័រ។
28ផារ៉ោនអើយ អ្នកត្រូវគេសម្លាប់ក្នុងចំណោមពួកទមិឡ អ្នកក៏នឹងស្ថិតនៅជាមួយពួកដែលស្លាប់ដោយមុខដាវដែរ!
29ជនជាតិអេដុម ទាំងស្ដេច ទាំងមេដឹកនាំ ក៏នៅទីនោះដែរ។ ទោះបីពួកគេជាអ្នកចម្បាំងដ៏ពូកែក្ដី ក៏ពួកគេស្ថិតនៅជាមួយអស់អ្នកដែលស្លាប់ដោយមុខដាវ។ ពួកគេស្ថិតនៅជាមួយពួកទមិឡ និងជាមួយពួកអ្នកដែលចុះទៅក្នុងរណ្ដៅ។
30មេដឹកនាំទាំងប៉ុន្មាននៅស្រុកខាងជើង និងអ្នកស្រុកស៊ីដូនទាំងអស់ក៏នៅទីនោះដែរ។ ទោះបីពួកគេធ្លាប់ជាអ្នកចម្បាំងដ៏ពូកែ ហើយធ្វើឲ្យពិភពលោកភ័យញ័រក្ដី ពួកគេចុះទៅជាមួយអស់អ្នកដែលស្លាប់ ទាំងអាម៉ាស់។ ពួកទមិឡទាំងនោះស្ថិតនៅជាមួយអស់អ្នកដែលស្លាប់ដោយមុខដាវ ពួកគេត្រូវអាម៉ាស់មុខជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ។
31ពេលផារ៉ោនឃើញអ្នកទាំងនេះ គាត់នឹងបានធូរស្បើយចំពោះការបាត់បង់ពលទ័ពរបស់ខ្លួន គឺពលទាហានអេស៊ីបទាំងមូល ដែលស្លាប់ដោយមុខដាវ នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ 32«យើងបណ្ដោយឲ្យផារ៉ោនសាបព្រោះការភ័យញ័រក្នុងពិភពលោកទាំងមូល តែក្រោយមក គេនឹងបញ្ចុះសពផារ៉ោន ព្រមទាំងកងពលក្នុងចំណោមពួកទមិឡ និងអស់អ្នកដែលបានស្លាប់ដោយមុខដាវ» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 32: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: