អេសេគាល 35
35
ព្រះបន្ទូលប្រឆាំងនឹងស្រុកអេដុម
1 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ 2«កូនមនុស្សអើយ ចូរបែរមុខទៅរកភ្នំសៀរ ហើយថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងភ្នំនោះទៅ! 3ចូរពោលទៅគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ភ្នំសៀរអើយ យើងប្រឆាំងនឹងអ្នកហើយ យើងដាក់ទោសអ្នក ធ្វើឲ្យអ្នកក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំ។ 4យើងនឹងកម្ទេចក្រុងទាំងឡាយរបស់អ្នក អ្នកនឹងក្លាយទៅជាទីស្មសាន។ ពេលនោះ អ្នកនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ 5ដោយអ្នកចេះតែចាត់ទុកអ៊ីស្រាអែលថាជាសត្រូវសួរពូជ ហើយបង្ហូរឈាមពួកគេដោយមុខដាវ ក្នុងពេលពួកគេត្រូវអន្តរាយ និងពេលដែលអំពើបាបរបស់ពួកគេកើនដល់កម្រិតនោះ 6យើងជាព្រះដ៏មានជីវិតគង់នៅ! យើងនឹងបង្ហូរឈាមអ្នក ហើយឈាមនឹងតាមអ្នកជាប់ជានិច្ច។ ដោយអ្នកចូលចិត្តបង្ហូរឈាម ឈាមនឹងតាមអ្នកជាប់ជានិច្ច - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ 7យើងនឹងធ្វើឲ្យភ្នំសៀរក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំ លែងឲ្យមាននរណាធ្វើដំណើរទៅមកកាត់តាមនោះទៀតហើយ។ 8យើងនឹងរាយសាកសពពាសពេញភ្នំ។ អស់អ្នកដែលស្លាប់ដោយមុខដាវនឹងស្ថិតនៅពាសពេញភ្នំ តាមជ្រលងភ្នំ និងតាមជ្រោះទាំងប៉ុន្មាន។ 9យើងនឹងធ្វើឲ្យអ្នកក្លាយទៅជាទីស្ងាត់ជ្រងំរហូតតទៅ គ្មាននរណារស់នៅក្នុងក្រុងរបស់អ្នកទៀតទេ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ 10អ្នកបានពោលថា “ប្រជាជាតិទាំងពីរ និងស្រុកទាំងពីរនេះនឹងទៅជាកម្មសិទ្ធិរបស់ខ្ញុំ ដូច្នេះ ពួកយើងត្រូវទៅចាប់យក!”។ ប៉ុន្តែ ព្រះអម្ចាស់គង់នៅក្នុងស្រុកនោះ។ 11យើងជាព្រះដ៏មានជីវិតគង់នៅ! យើងដាក់ទោសអ្នកតាមកំហឹង ចិត្តច្រណែន និងចិត្តស្អប់ ដែលអ្នកសម្តែងចំពោះពួកគេ។ នៅពេលយើងវិនិច្ឆ័យទោសអ្នក យើងនឹងសម្តែងឲ្យពួកគេស្គាល់យើង - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ 12អ្នកនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ យើងឮពាក្យទាំងប៉ុន្មានដែលអ្នកជេរប្រមាថអ៊ីស្រាអែល គឺអ្នកពោលថា “ពួកវាវិនាសអន្តរាយអស់ហើយ! ពួកយើងចាប់យកស្រុករបស់ពួកវាបាន!”។ 13អ្នករាល់គ្នាអួតបំប៉ោងពោលពាក្យព្រហើនកោងកាចដាក់យើង គឺយើងបានឮផ្ទាល់នឹងត្រចៀក។ 14ហេតុនេះ យើងដែលជាព្រះជាអម្ចាស់ យើងប្រាប់អ្នកថា នៅពេលនគរទាំងប៉ុន្មានសប្បាយរីករាយ យើងនឹងធ្វើឲ្យអ្នកសោកសង្រេង។ 15ដោយអ្នកសប្បាយរីករាយនៅពេលឃើញពូជពង្សអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង សោកសង្រេង យើងក៏នឹងធ្វើឲ្យអ្នកធ្លាក់ខ្លួនវេទនាយ៉ាងនោះដែរ។ ភ្នំសៀរអើយ អ្នក និងស្រុកអេដុមទាំងមូលមុខជាត្រូវវិនាស។ ពេលនោះ គេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 35: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: