អេសេគាល 39
39
បរាជ័យរបស់ស្ដេចកុក
1«កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងស្ដេចកុកថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: កុកជាមេគ្រប់គ្រងលើទឹកដីមេសេក និងទូបាលអើយ យើងប្រឆាំងនឹងអ្នកហើយ! 2យើងនឹងបង្ខំអ្នក ហើយនាំអ្នកចាកចេញពីទីដាច់ស្រយាលនាទិសខាងជើង ឆ្ពោះមកភ្នំនៃស្រុកអ៊ីស្រាអែល។ 3យើងនឹងវាយបំបាក់ធ្នូដែលអ្នកកាន់នៅដៃឆ្វេង ហើយជម្រុះព្រួញពីដៃស្ដាំរបស់អ្នក។ 4អ្នក និងទាហាន ព្រមទាំងជាតិសាសន៍ទាំងឡាយដែលនៅជាមួយអ្នក នឹងដួលស្លាប់នៅលើភ្នំអ៊ីស្រាអែល ក្លាយទៅជាចំណីរបស់សត្វសាហាវ ត្មាត និងសត្វព្រៃគ្រប់ប្រភេទ។ 5អ្នកនឹងដួលស្លាប់នៅតាមទីវាល ដូចយើងបានថ្លែងទុកស្រាប់ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ 6យើងនឹងបញ្ជូនភ្លើងទៅបញ្ឆេះស្រុកម៉ាកុក និងនៅក្នុងចំណោមអស់អ្នកដែលរស់នៅដោយឥតភ័យបារម្ភតាមកោះនានា ហើយពួកគេនឹងទទួលស្គាល់ថាយើងជាព្រះអម្ចាស់។ 7យើងនឹងធ្វើឲ្យអ៊ីស្រាអែល ជាប្រជារាស្ត្រយើង ស្គាល់នាមដ៏វិសុទ្ធរបស់យើង ហើយយើងមិនបណ្ដោយឲ្យពួកគេប្រមាថនាមដ៏វិសុទ្ធរបស់យើងទៀតហើយ។ ប្រជាជាតិនានានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។
8មើល៍ហេតុការណ៍ទាំងនោះ គឺថ្ងៃដែលយើងបានប្រកាសទុក កំពុងតែសម្រេចជារូបរាងហើយ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ 9ពេលនោះ ប្រជាជនរបស់ក្រុងនានានៃស្រុកអ៊ីស្រាអែលនឹងនាំគ្នាចេញទៅដុតកម្ទេចគ្រឿងអាវុធ និងខែលតូចធំ ព្រមទាំងស្ន និងលំពែង។ ពួកគេប្រើគ្រឿងសស្ត្រាវុធទាំងនោះសម្រាប់ដុតអស់រយៈពេលប្រាំពីរឆ្នាំ 10គឺពួកគេមិនយកឈើពីទីវាល ឬកាប់ដើមឈើពីព្រៃ មកធ្វើជាអុសឡើយ ដ្បិតពួកគេប្រើគ្រឿងសស្ត្រាវុធទាំងនោះ ដើម្បីដុត។ ពួកគេនឹងចាប់អស់អ្នកដែលបានចាប់ពួកគេទៅជាឈ្លើយ យកមកធ្វើជាឈ្លើយ ហើយរឹបអូសយកទ្រព្យសម្បត្តិ ពីអស់អ្នកដែលបានរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេនោះមកវិញដែរ -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
11នៅថ្ងៃនោះ យើងនឹងប្រគល់កន្លែងមួយក្នុងស្រុកអ៊ីស្រាអែល សម្រាប់បញ្ចុះសពស្ដេចកុក គឺនៅជ្រលងភ្នំ អ្នកដំណើរដែលស្ថិតនៅខាងកើតសមុទ្រ។ គេនឹងបញ្ចុះសពស្ដេចកុក និងពលទ័ពដ៏ច្រើនរបស់ខ្លួននៅទីនោះ ហើយឃាំងផ្លូវអ្នកដំណើរមិនឲ្យឆ្លងកាត់តាមនោះទៀត។ គេនឹងដាក់ឈ្មោះជ្រលងភ្នំនោះថា “ជ្រលងភ្នំកងពលស្ដេចកុក”។ 12កូនចៅអ៊ីស្រាអែលនឹងចំណាយពេលប្រាំពីរខែ សម្រាប់បញ្ចុះសពពួកគេ ដើម្បីជម្រះស្រុកឲ្យបានបរិសុទ្ធ។ 13ប្រជាជនទាំងមូលនៅក្នុងស្រុកនឹងបញ្ចុះសពពួកគេ ហើយនៅថ្ងៃយើងសម្តែងសិរីរុងរឿង ប្រជាជនទាំងនោះនឹងខ្ពស់មុខ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ 14គេនឹងយកមនុស្សមួយចំនួនទុកដោយឡែក សម្រាប់ចំណាយពេលទាំងស្រុងធ្វើដំណើរឆ្លងកាត់ស្រុក។ អ្នកទាំងនោះប្រមូលសាកសពដែលនៅសល់ក្នុងស្រុកយកទៅបញ្ចុះ ដោយមានអ្នកដំណើរជួយផង។ ពួកគេចំណាយពេលប្រាំពីរខែ ប្រមូលសាកសព ដើម្បីជម្រះទឹកដីឲ្យបានបរិសុទ្ធ។ 15ពេលអ្នកទាំងនោះធ្វើដំណើរឆ្លងកាត់ស្រុក បើមាននរណាម្នាក់ឃើញឆ្អឹងខ្មោច គេដាក់ថ្មចំណាំនៅក្បែរនោះ ទុកឲ្យពួកអ្នកជីករណ្ដៅមកប្រមូលទៅកប់នៅ “ជ្រលងភ្នំកងពលស្ដេចកុក”។ 16“កងពល” ក៏ជាឈ្មោះរបស់ក្រុងមួយដែរ។ នេះជារបៀបដែលគេជម្រះស្រុក។ 17 ចំណែកឯអ្នកវិញ កូនមនុស្សអើយ តោងប្រាប់សត្វស្លាបគ្រប់ប្រភេទ និងសត្វព្រៃទាំងអស់ថា “ចូរប្រមូលគ្នាមកពីគ្រប់ទីកន្លែង ដើម្បីចូលរួមក្នុងពិធីយញ្ញបូជារបស់យើង គឺពិធីយញ្ញបូជាយ៉ាងធំ ដែលយើងរៀបចំនៅលើភ្នំនៃស្រុកអ៊ីស្រាអែលសម្រាប់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងស៊ីសាច់ ហើយផឹកឈាម - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ 18អ្នករាល់គ្នានឹងស៊ីសាច់របស់ទាហានដ៏អង់អាច ហើយផឹកឈាមរបស់មេដឹកនាំទាំងឡាយនៅលើផែនដី ដែលយើងធ្វើយញ្ញបូជាជំនួសចៀមឈ្មោល កូនចៀម ពពែឈ្មោល និងគោបាបំប៉ននៅស្រុកបាសាន។ 19ក្នុងពេលយើងធ្វើយញ្ញបូជា សម្រាប់អ្នករាល់គ្នា អ្នករាល់គ្នានឹងបរិភោគសាច់ដ៏ល្អៗរហូតដល់ឆ្អែតឆ្អន់ អ្នករាល់គ្នាផឹកឈាមរហូតដល់ស្រវឹង។ 20ក្នុងពិធីជប់លៀងរបស់យើង អ្នករាល់គ្នានឹងស៊ីសាច់សេះ ស៊ីសាច់ទាហាន ទ័ពសេះ ទាហានដ៏អង់អាច និងអ្នកចម្បាំងទាំងប៉ុន្មាន”- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
21យើងនឹងសម្តែងសិរីរុងរឿងរបស់យើងក្នុងចំណោមប្រជាជាតិនានា ហើយប្រជាជាតិទាំងអស់នឹងឃើញថាយើងវិនិច្ឆ័យទោសពួកគេ ដោយដៃរបស់យើងផ្ទាល់។ 22ចាប់ពីថ្ងៃនោះតទៅអនាគត កូនចៅអ៊ីស្រាអែលនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។ 23ប្រជាជាតិទាំងឡាយនឹងទទួលស្គាល់ថា កូនចៅអ៊ីស្រាអែលត្រូវខ្មាំងកៀរទៅជាឈ្លើយដូច្នេះ ព្រោះតែពួកគេបានប្រព្រឹត្តអំពើបាប និងក្បត់ចិត្តយើង។ ហេតុនេះហើយបានជាយើងលែងរវីរវល់នឹងពួកគេ យើងបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់បច្ចាមិត្ត ដើម្បីឲ្យអ្នកទាំងនោះប្រហារជីវិតពួកគេទាំងអស់ ដោយមុខដាវ។ 24យើងបានប្រព្រឹត្តចំពោះពួកគេ តាមអំពើសៅហ្មង និងអំពើទុច្ចរិតរបស់ពួកគេ យើងលែងរវីរវល់នឹងពួកគេទៀតហើយ»។
25 ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ឥឡូវនេះ យើងនឹងស្ដារស្រុកយូដាឡើងវិញ យើងនឹងមានចិត្តអាណិតអាសូរដល់កូនចៅអ៊ីស្រាអែលទាំងមូល ហើយយើងមិនទុកឲ្យនាមដ៏វិសុទ្ធរបស់យើងនៅអាប់ឱនដូច្នេះឡើយ។ 26ពេលនោះ ពួកគេនឹងលែងនឹកឃើញភាពអាម៉ាស់ និងការមិនស្មោះត្រង់ទាំងប៉ុន្មានដែលពួកគេប្រព្រឹត្តចំពោះយើង ហើយពួកគេនឹងរស់នៅក្នុងស្រុកដោយសុខសាន្ត ឥតមាននរណាធ្វើទុក្ខពួកគេឡើយ។ 27យើងនឹងសម្តែងភាពវិសុទ្ធរបស់យើងតាមរយៈពួកគេ នៅចំពោះមុខប្រជាជាតិទាំងអស់ ដោយនាំពួកគេចាកចេញពីចំណោមជាតិសាសន៍នានា និងប្រមូលពួកគេពីស្រុករបស់ខ្មាំងសត្រូវមកវិញ។ 28ពេលនោះ មនុស្សម្នានឹងដឹងថា យើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ យើងបានបំបរបង់ពួកគេ ទៅក្នុងចំណោមប្រជាជាតិទាំងឡាយ ហើយយើងក៏បានប្រមូលផ្ដុំពួកគេ ឲ្យមកនៅលើទឹកដីរបស់ខ្លួនវិញដែរ គឺយើងមិនបោះបង់ចោលនរណាម្នាក់ក្នុងស្រុកដទៃឡើយ។ 29យើងមិនលាក់មុខនឹងពួកគេទៀតទេ ដ្បិតយើងនឹងចាក់បង្ហូរវិញ្ញាណរបស់យើងលើកូនចៅអ៊ីស្រាអែល» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 39: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: