អែសរ៉ា 2
2
ចំនួនប្រជាជនយូដាដែលវិលត្រឡប់មកស្រុកវិញ
(នេហេមា ៧.៦-៧២)
1ក្នុងចំណោមអស់អ្នកដែលព្រះចៅនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូនចាប់ទៅជាឈ្លើយនោះ មានមួយចំនួនវិលមកក្រុងយេរូសាឡឹម និងស្រុកយូដាវិញ ហើយទៅរស់នៅតាមស្រុកភូមិរបស់គេរៀងៗខ្លួន។ 2អ្នកទាំងនោះវិលត្រឡប់មកវិញ ក្រោមការដឹកនាំរបស់លោកសូរ៉ូបាបិល លោកយេសួរ លោកនេហេមា លោកសេរ៉ាយ៉ា លោករេអេឡាយ៉ា លោកម៉ាដេកាយ លោកប៊ីលសាន លោកមីសផា លោកប៊ីគវ៉ាយ លោករេហ៊ូម និងលោកបាណា។ ចំនួនមនុស្សក្នុងចំណោមប្រជាជនអ៊ីស្រាអែលមានដូចតទៅ:
3កូនចៅរបស់លោកប៉ារ៉ូសមាន ២ ១៧២នាក់
4កូនចៅរបស់លោកសេផាធាមាន ៣៧២នាក់
5កូនចៅរបស់លោកអើរ៉ាសមាន ៧៧៥នាក់
6កូនចៅរបស់លោកប៉ាហាត់-ម៉ូអាប់ កូនចៅរបស់លោកយេសួរ និងកូនចៅរបស់លោកយ៉ូអាប់មាន ២ ៨១២នាក់
7កូនចៅរបស់លោកអេឡាំមាន ១ ២៥៤នាក់
8កូនចៅរបស់លោកសាធូមាន ៩៤៥នាក់
9កូនចៅរបស់លោកសាកាយមាន ៧៦០នាក់
10កូនចៅរបស់លោកបានីមាន ៦៤២នាក់
11កូនចៅរបស់លោកបេបាយមាន ៦២៣នាក់
12កូនចៅរបស់លោកអាសកាដមាន ១ ២២២នាក់
13កូនចៅរបស់លោកអដូនីកាំមាន ៦៦៦នាក់
14កូនចៅរបស់លោកប៊ីគវ៉ាយមាន ២ ០៥៦នាក់
15កូនចៅរបស់លោកអេឌីនមាន ៤៥៤នាក់
16កូនចៅរបស់លោកអេធើ ដែលជាពូជពង្សរបស់លោកហេសេគាមាន ៩៨នាក់
17កូនចៅរបស់លោកបេសាយមាន ៣២៣នាក់
18កូនចៅរបស់លោកយ៉ូរ៉ាមាន ១១២នាក់
19កូនចៅរបស់លោកហាស៊ូមមាន ២២៣នាក់
20កូនចៅរបស់លោកគីបារមាន ៩៥នាក់
21អ្នកភូមិបេថ្លេហិមមាន ១២៣នាក់
22អ្នកភូមិនថូផាមាន ៥៦នាក់
23អ្នកភូមិអាណាថោតមាន ១២៨នាក់
24អ្នកភូមិអាសម៉ាវែតមាន ៤២នាក់
25អ្នកក្រុងគារយ៉ាត-អើរីម កេភីរ៉ា និងបៀរ៉ូតមាន ៧៤៣នាក់
26អ្នកក្រុងរ៉ាម៉ា និងកេបាមាន ៦២១នាក់
27អ្នកក្រុងមីកម៉ាសមាន ១២២នាក់
28អ្នកក្រុងបេតអែល និងអៃមាន ២២៣នាក់
29អ្នកភូមិនេបូរមាន ៥២នាក់
30កូនចៅរបស់លោកម៉ាកប៊ីសមាន ១៥៦នាក់
31កូនចៅរបស់លោកអេឡាំម្នាក់ទៀត មាន ១ ២៥៤នាក់
32កូនចៅរបស់លោកហារីមមាន ៣២០នាក់
33អ្នកក្រុងឡូដ ហាឌីដ និងអូណូមាន ៧២៥នាក់
34អ្នកក្រុងយេរីខូមាន ៣៤៥នាក់
35អ្នកក្រុងសេណាអាមាន ៣ ៦៣០នាក់
36ក្រុមបូជាចារ្យ ជាកូនចៅលោកយេដាយ៉ា ក្នុងក្រុមគ្រួសាររបស់លោកយេសួរមាន ៩៧៣នាក់
37កូនចៅរបស់លោកអ៊ីមមើរមាន ១ ០៥២នាក់
38កូនចៅរបស់លោកផាសហ៊ើរមាន ១ ២៤៧នាក់
39កូនចៅរបស់លោកហារីមមាន ១ ០១៧នាក់។
40ក្រុមលេវី ជាកូនចៅរបស់លោកយេសួរ កូនចៅរបស់លោកកាឌមាល និងកូនចៅរបស់លោកហូដាវាមាន ៧៤នាក់
41ក្រុមចម្រៀងជាកូនចៅរបស់លោកអេសាភមាន១២៨នាក់
42ក្រុមយាមទ្វារជាកូនចៅរបស់លោកសាលូម កូនចៅរបស់លោកអេធើរ កូនចៅរបស់លោកថាល់ម៉ូន កូនចៅរបស់លោកអ័កគូប កូនចៅរបស់លោកហាធីថា និងកូនចៅរបស់លោកសូបាយមាន ១៣៩នាក់
43ក្រុមអ្នកបម្រើព្រះវិហារ ជាកូនចៅរបស់លោកស៊ីហា កូនចៅរបស់លោកហាស៊ូផា កូនចៅរបស់លោកថាបាអូត 44កូនចៅរបស់លោកកេរ៉ូស កូនចៅរបស់លោកស៊ីយ៉ាហា កូនចៅរបស់លោកផាដូន 45កូនចៅរបស់លោកលេបាណា កូនចៅរបស់លោកហាកាបា កូនចៅរបស់លោកអ័កគូប 46កូនចៅរបស់លោកហាកាប កូនចៅរបស់លោកសាលម៉ាយ កូនចៅរបស់លោកហាណាន 47កូនចៅរបស់លោកគីដេល កូនចៅរបស់លោកកាហារ កូនចៅរបស់លោករីអាយ៉ា 48កូនចៅរបស់លោករេស៊ីន កូនចៅរបស់លោកនេកូដា កូនចៅរបស់លោកកាសាម 49កូនចៅរបស់លោកអ៊ូសា កូនចៅរបស់លោកផាសេហា កូនចៅរបស់លោកបេសាយ 50កូនចៅរបស់លោកអាសណា កូនចៅរបស់លោកមេហូនីម កូនចៅរបស់លោកនេភូស៊ីម 51កូនចៅរបស់លោកបាកប៊ូក កូនចៅរបស់លោកហាគូផា កូនចៅរបស់លោកហាហ៊ើរ 52កូនចៅរបស់លោកបាសលូត កូនចៅរបស់លោកមេហ៊ីដា កូនចៅរបស់លោកហាសា 53កូនចៅរបស់លោកបារកូស កូនចៅរបស់លោកស៊ីសេរ៉ា កូនចៅរបស់លោកថាម៉ា 54កូនចៅរបស់លោកនេស៊ីយ៉ា កូនចៅរបស់លោកហាធីផា 55កូនចៅពួកអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន គឺកូនចៅរបស់លោកសូថាយ កូនចៅរបស់លោកសូផេរេត កូនចៅរបស់លោកពេរូដា 56កូនចៅរបស់លោកយ៉ាឡា កូនចៅរបស់លោកដារកុន កូនចៅរបស់លោកគីដេល 57កូនចៅរបស់លោកសេផាធា កូនចៅរបស់លោកហាធីល កូនចៅរបស់លោកផូកេរេត ពីសេបែម និងកូនចៅរបស់លោកអាំម៉ូន។ 58សរុបទាំងអស់ក្រុមអ្នកបម្រើព្រះវិហារ និងកូនចៅពួកអ្នកបម្រើព្រះបាទសាឡូម៉ូនមាន ៣៩២នាក់។
59រីឯអស់អ្នកដែលមកពីធេល-មែឡា ធេល-ហារេសា កេរូប-អដាន និងអ៊ីមមើរ ហើយពុំស្គាល់ញាតិសន្ដាន និងដូនតារបស់ខ្លួន ដើម្បីបញ្ជាក់ថា គេពិតជាជនជាតិអ៊ីស្រាអែលមែននោះគឺ 60កូនចៅរបស់លោកដេឡាយ៉ា កូនចៅរបស់លោកថូប៊ីយ៉ា និងកូនចៅរបស់លោកនេកូដា ដែលមានចំនួន ៦៥២នាក់។
61ក្នុងចំណោមក្រុមបូជាចារ្យ មានកូនចៅរបស់លោកហាបាយ៉ា កូនចៅរបស់លោកហាកូស កូនចៅរបស់លោកបាស៊ីឡាយ ដែលបានរៀបការជាមួយកូនស្រីរបស់លោកបាស៊ីឡាយជាអ្នកស្រុកកាឡាដ ហើយដាក់ឈ្មោះខ្លួនដូចឪពុកក្មេក។ 62អ្នកទាំងនោះរកនាមត្រកូលពូជពង្សរបស់ខ្លួនពុំឃើញទេ ដូច្នេះ គេចាត់ទុកអ្នកទាំងនោះមិនបរិសុទ្ធ* ដែលពុំអាចបំពេញមុខងារជាបូជាចារ្យបានឡើយ។ 63 លោកទេសាភិបាលហាមពួកគេបរិភោគអាហារដ៏សក្ការៈបំផុត រហូតទាល់តែបូជាចារ្យណាម្នាក់សាកសួរយូរីម និងធូមីម*ជាមុនសិន។
64សហគមន៍ទាំងមូលមានចំនួន ៤២ ៣៦០នាក់ 65ដោយឥតរាប់បញ្ចូលអ្នកបម្រើប្រុសស្រីរបស់ពួកគេដែលមានចំនួន៧ ៣៣៧នាក់ទេ។ ក្នុងចំណោមពួកគេមានអ្នកចម្រៀងប្រុសស្រី ២០០នាក់។ 66មានសេះទាំងអស់ ៧៣៦ក្បាល លាកាត់ ២៤៥ក្បាល 67អូដ្ឋ៤៣៥ក្បាល និងលា ៦ ៧២០ក្បាល។
68ពេលមកដល់ព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹម មានមេដឹកនាំក្រុមគ្រួសារមួយចំនួនធំបានថ្វាយតង្វាយស្ម័គ្រចិត្ត សម្រាប់ការសាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅកន្លែងដើមឡើងវិញ។ 69ពួកគេថ្វាយសម្រាប់ការសង់ព្រះវិហារ តាមសមត្ថភាពរបស់ខ្លួន គឺមានមាសចំនួនប្រាំមួយម៉ឺនមួយពាន់តម្លឹង និងប្រាក់ប្រាំពាន់ណែន ព្រមទាំងសម្លៀកបំពាក់បូជាចារ្យចំនួនមួយរយសាមសិបសម្រាប់។ 70 ក្រុមបូជាចារ្យ ក្រុមលេវី ប្រជាជន ក្រុមចម្រៀង ក្រុមយាមទ្វារ ក្រុមអ្នកបម្រើព្រះវិហារ និងជនជាតិអ៊ីស្រាអែលទាំងមូល នាំគ្នាទៅរស់នៅតាមក្រុងរបស់គេរៀងៗខ្លួនវិញ។
ទើបបានជ្រើសរើសហើយ៖
អែសរ៉ា 2: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.