កាឡាទី 4
4
1ខ្ញុំសូមជម្រាបថា ដរាបណាកូនដែលត្រូវទទួលមត៌កនៅក្មេងនៅឡើយ គេមិនខុសពីខ្ញុំបម្រើទេ ថ្វីដ្បិតតែគេជាម្ចាស់លើទ្រព្យសម្បត្តិទាំងអស់ក៏ដោយ 2ក៏កូននោះនៅក្រោមការឃុំគ្រងរបស់អ្នកអាណាព្យាបាល និងអ្នកមើលខុសត្រូវលើទ្រព្យសម្បត្តិ រហូតដល់ពេលដែលឪពុកបានកំណត់ទុក។ 3រីឯយើងវិញក៏ដូច្នោះដែរ កាលនៅក្មេងខ្ចី នៅឡើយ យើងធ្វើជាខ្ញុំបម្រើនៃអ្វីៗជាអរូប ដែលមានឥទ្ធិពលលើលោកីយ៍ នេះ 4ប៉ុន្តែ លុះដល់ពេលកំណត់ហើយ ព្រះជាម្ចាស់ក៏ចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យមកប្រសូតចេញពីស្ត្រី ហើយប្រសូតក្រោមអំណាចរបស់វិន័យផង 5 ដើម្បីលោះអស់អ្នកដែលស្ថិតនៅក្រោមអំណាចវិន័យ និងឲ្យយើងទទួលឋានៈជាបុត្រ របស់ព្រះអង្គ។ 6បងប្អូនពិតជាបុត្ររបស់ព្រះជាម្ចាស់មែន ព្រោះព្រះអង្គបានចាត់ព្រះវិញ្ញាណនៃព្រះបុត្រារបស់ព្រះអង្គ ឲ្យមកសណ្ឋិតក្នុងចិត្តយើង គឺព្រះវិញ្ញាណនេះហើយ ដែលបន្លឺព្រះសូរសៀងឡើងថា «អប្បា ! ឱព្រះបិតា!»។ 7ដូច្នេះ អ្នកមិនមែនជាខ្ញុំបម្រើទៀតទេ គឺអ្នកជាបុត្ររបស់ព្រះអង្គវិញ។ បើអ្នកជាបុត្រមែន អ្នកក៏ត្រូវទទួលមត៌កដែលព្រះជាម្ចាស់ប្រទានឲ្យនោះដែរ។
លោកប៉ូលព្រួយបារម្ភអំពីអ្នកស្រុកកាឡាទី
8កាលពីដើម បងប្អូនពុំស្គាល់ព្រះជាម្ចាស់ទេ ហើយក៏ធ្វើជាខ្ញុំបម្រើរបស់ព្រះនានា ដែលមិនមែនជាព្រះពិតប្រាកដ។ 9តែឥឡូវនេះ បងប្អូនស្គាល់ព្រះជាម្ចាស់ បើនិយាយឲ្យចំ ព្រះអង្គបានស្គាល់បងប្អូនហើយ ហេតុដូចម្ដេចបានជាបងប្អូនបែរជាវិលទៅចុះចូលនឹងអ្វីៗជាអរូប ដែលមានឥទ្ធិពលក្នុងលោកីយ៍ ហើយចង់បម្រើឥទ្ធិពលដ៏ទន់ខ្សោយ គ្មានបារមីទាំងនោះសាជាថ្មីវិញដូច្នេះ? 10បើបងប្អូនគោរពថ្ងៃខែ គោរពរដូវ និងគោរពឆ្នាំ។ 11ខ្ញុំបារម្ភក្រែងតែការនឿយហត់ដែលខ្ញុំធ្វើសម្រាប់បងប្អូន ត្រឡប់ទៅជាឥតបានផលអ្វីសោះ។
12បងប្អូនអើយ ខ្ញុំអង្វរបងប្អូនថា សូមកាន់ចិត្តឲ្យបានដូចខ្ញុំ ដូចខ្ញុំបានកាន់ចិត្តដូចបងប្អូនដែរ។ បងប្អូនពុំបានធ្វើអ្វីខុសចំពោះខ្ញុំទេ។ 13បងប្អូនជ្រាបស្រាប់ហើយថា ខ្ញុំបាននាំដំណឹងល្អមកជូនបងប្អូនជាលើកទីមួយ មកពីខ្ញុំមានសុខភាពទន់ខ្សោយ ។ 14ប៉ុន្តែ ទោះបីជំងឺរបស់ខ្ញុំបានបណ្ដាលឲ្យបងប្អូនលំបាកយ៉ាងណាក៏ដោយ ក៏បងប្អូនពុំបានមើលងាយ ឬស្អប់ខ្ពើមខ្ញុំដែរ ផ្ទុយទៅវិញ បងប្អូនបានទទួលខ្ញុំទុកដូចទទួលទេវតា*របស់ព្រះជាម្ចាស់ ឬដូចទទួលព្រះគ្រិស្តយេស៊ូដែរ។ 15តើអំណរសប្បាយដែលបងប្អូនធ្លាប់មានកាលពីមុននោះនៅឯណា? ដ្បិតខ្ញុំហ៊ានធ្វើជាសាក្សីថា នៅពេលនោះ សូម្បីតែភ្នែករបស់បងប្អូនក៏បងប្អូនសុខចិត្តខ្វេះឲ្យខ្ញុំដែរ ប្រសិនបើបងប្អូនអាចធ្វើបាន។ 16ឥឡូវនេះ តើបងប្អូនចាត់ទុកខ្ញុំជាសត្រូវ មកពីខ្ញុំនិយាយសេចក្ដីពិតឬ?។
17រីឯពួកគេវិញ គេយកចិត្តទុកដាក់នឹងបងប្អូនណាស់ តែក្នុងគោលបំណងមិនល្អទេ គេចង់បំបែកបងប្អូនចេញពីយើង ដើម្បីឲ្យបងប្អូនយកចិត្តទុកដាក់ចំពោះគេវិញតែប៉ុណ្ណោះ។ 18ការយកចិត្តទុកដាក់ដោយមានគោលបំណងល្អគ្រប់ពេលវេលានោះ ត្រឹមត្រូវហើយ គឺមិនគ្រាន់តែនៅពេលដែលខ្ញុំនៅជាមួយប៉ុណ្ណោះទេ។ 19កូនចៅអើយ ខ្ញុំឈឺចាប់ក្នុងការបង្កើតអ្នករាល់គ្នាសាជាថ្មី ប្រៀបបីដូចស្ត្រីឈឺចាប់នៅពេលហៀបនឹងឆ្លងទន្លេយ៉ាងនោះដែរ គឺរហូតទាល់តែព្រះគ្រិស្តបានកើតជារូបរាងឡើង ក្នុងអ្នករាល់គ្នា។ 20ខ្ញុំចង់នៅជិតបងប្អូនឥឡូវនេះណាស់ ដើម្បីនិយាយជាមួយបងប្អូនផ្ទាល់ តាមរបៀបមួយផ្សេងទៀត ដ្បិតខ្ញុំទ័លគំនិត មិនដឹងជាត្រូវសរសេរយ៉ាងដូចម្ដេចមកបងប្អូនទេ។
សម្ពន្ធមេត្រីចាស់ និងសម្ពន្ធមេត្រីថ្មី
21បងប្អូនដែលជាអ្នកចង់ចុះចូលនឹងក្រឹត្យវិន័យអើយ សូមប្រាប់ខ្ញុំមើល៍ តើបងប្អូនមិនយល់សេចក្ដីដែលក្រឹត្យវិន័យចែងទុកមកទេឬ? 22 ក្នុងគម្ពីរមានចែងទុកមកថា លោកអប្រាហាំមានកូនប្រុសពីរនាក់ គឺម្នាក់ជាកូនរបស់ស្ត្រីអ្នកងារ ម្នាក់ទៀតជាកូនរបស់ស្ត្រីអ្នកជា ។ 23ប៉ុន្តែ កូនរបស់ស្ត្រីអ្នកងារនោះជាកូនកើតមកតាមរបៀបលោកីយ៍ រីឯកូនរបស់ស្ត្រីអ្នកជាវិញ កើតមកតាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ 24យើងអាចចាត់ទុករឿងនេះជានិមិត្តរូបមួយដែរ ដ្បិតស្ត្រីទាំងពីរនេះជាតំណាងសម្ពន្ធមេត្រី*ពីរ ម្នាក់ជាតំណាងនៃសម្ពន្ធមេត្រីដែលចងនៅភ្នំស៊ីណៃ គឺនាងហាការដែលបង្កើតកូនជាខ្ញុំបម្រើ។ 25នាងហាការជាតំណាងភ្នំស៊ីណៃនៅស្រុកអារ៉ាប់ ជានិមិត្តរូបនៃក្រុងយេរូសាឡឹមសព្វថ្ងៃនេះ ដ្បិតនាងហាការ និងកូនចៅរបស់នាង សុទ្ធតែជាអ្នកងារ។ 26រីឯក្រុងយេរូសាឡឹមនៅស្ថានលើវិញ គឺស្ត្រីអ្នកជាដែលជាមាតារបស់យើងហ្នឹងហើយ 27 ដ្បិតមានចែងទុកមកថា:
«នាងជាស្ត្រីអារ នាងជាស្ត្រីមិនបាន
បង្កើតកូនអើយ ចូរអរសប្បាយឡើង!
នាងពុំធ្លាប់ឈឺផ្ទៃអើយ
ចូរបន្លឺសំឡេងស្រែកដោយអំណរឡើង!
ដ្បិតកូនរបស់ស្ត្រីដែលប្ដីបោះបង់ចោលនោះ
នឹងមានចំនួនច្រើនជាងកូនរបស់ស្ត្រី
ដែលមានប្ដីទៅទៀត។»
28បងប្អូនអើយ បងប្អូនបានកើតមកតាមព្រះបន្ទូលសន្យាដូចលោកអ៊ីសាកដែរ។ 29 ប៉ុន្តែ ពីអតីតកាលកូនដែលកើតមកតាមរបៀបលោកីយ៍ បានធ្វើទុក្ខបៀតបៀនកូនដែលកើតមកតាមព្រះវិញ្ញាណយ៉ាងណា នៅបច្ចុប្បន្នកាល ក៏នឹងមានយ៉ាងនោះដែរ។ 30 តើក្នុងគម្ពីរមានចែងទុកដូចម្ដេច? គឺមានចែងថា: «ចូរបណ្ដេញស្ត្រីអ្នកងារ និងកូនរបស់នាងចេញទៅ ដ្បិតកូនរបស់ស្ត្រីអ្នកងារពុំត្រូវទទួលមត៌ក រួមជាមួយកូនរបស់ស្ត្រីអ្នកជាឡើយ»។ 31ហេតុនេះ បងប្អូនអើយ យើងមិនមែនជាកូនរបស់ស្ត្រីអ្នកងារទេ គឺជាកូនរបស់ស្ត្រីអ្នកជា។
ទើបបានជ្រើសរើសហើយ៖
កាឡាទី 4: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: