លោកុប្បត្តិ 20:6-7

លោកុប្បត្តិ 20:6-7 គខប

ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ស្ដេច​វិញ ក្នុង​សុបិន​និមិត្ត​នោះ​ថា៖ «យើង​ក៏​ដឹង​ច្បាស់​ដែរ​ថា អ្នក​ធ្វើ​ដូច្នេះ ដោយ​ចិត្ត​ស្អាត‌ស្អំ ហេតុ​នេះ​ហើយ​បាន​ជា​យើង​មក​ឃាត់​អ្នក កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​យើង។ យើង​មិន​បណ្ដោយ​ឲ្យ​អ្នក​ប៉ះ‌ពាល់​នាង​ឡើយ។ ឥឡូវ​នេះ ចូរ​ប្រគល់​នាង​ទៅ​ឲ្យ​បុរស​នោះ​វិញ​ទៅ ដ្បិត​គាត់​ជា​ព្យាការី ​មួយ​រូប គាត់​នឹង​ទូល‌អង្វរ​ឲ្យ​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​រួច​ជីវិត។ ប្រសិន​បើ​អ្នក​មិន​ប្រគល់​នាង​ទៅ​ឲ្យ​គាត់​វិញ​ទេ តោង​ដឹង​ថា អ្នក​មុខ​ជា​ត្រូវ​ស្លាប់​ជា​មួយ​ញាតិ​វង្ស​របស់​អ្នក​មិន​ខាន»។