ហាបាគូក 1
1
1នេះជាសេចក្ដីប្រកាស ដែលព្រះជាម្ចាស់សម្តែងឲ្យព្យាការីហាបាគូកឃើញក្នុងនិមិត្តហេតុដ៏អស្ចារ្យ។
ព្យាការីហាបាគូកទូលសួរព្រះអម្ចាស់
2 ព្រះអម្ចាស់អើយ តើទូលបង្គំត្រូវស្រែកអង្វរ
ព្រះអង្គដល់កាលណាទៀត
បើព្រះអង្គមិនស្ដាប់ទូលបង្គំដូច្នេះ?
ទូលបង្គំស្រែកទូលព្រះអង្គស្ដីអំពី
អំពើឃោរឃៅដែលពួកគេប្រព្រឹត្ត
ម្ដេចក៏ព្រះអង្គមិនសង្គ្រោះយើងខ្ញុំ?
3ហេតុអ្វីបានជាព្រះអង្គឲ្យទូលបង្គំ
ឃើញតែអំពើអាក្រក់
ហេតុអ្វីបានជាព្រះអង្គឃើញការសង្កត់សង្កិន
ហើយនៅស្ងៀមដូច្នេះ?
នៅជុំវិញទូលបង្គំ មានតែការលួចប្លន់
អំពើឃោរឃៅ
និងការប្ដឹងផ្ដល់ ទាស់ទែងគ្នា។
4គ្មាននរណាគោរពក្រឹត្យវិន័យ រីឯយុត្តិធម៌
ក៏គ្មាននរណាធ្វើតាមដែរ
មនុស្សអាក្រក់ឈ្នះមនុស្សសុចរិត
ចៅក្រមវិនិច្ឆ័យទោស ដោយអយុត្តិធម៌។
ចម្លើយរបស់ព្រះអម្ចាស់
5 «ចូរក្រឡេកមើលប្រជាជាតិនានា
ហើយនាំគ្នាងឿងឆ្ងល់ ស្រឡាំងកាំងទៅ!
ដ្បិតហេតុការណ៍មួយកំពុងតែកើតមាន
នៅជំនាន់អ្នករាល់គ្នា។
ប្រសិនបើគ្រាន់តែឮគេនិយាយ
នោះអ្នករាល់គ្នារកជឿពុំបានឡើយ។
6 មើល៍! យើងនឹងនាំជនជាតិខាល់ដេមក
ពួកគេជាជាតិសាសន៍សាហាវកោងកាចបំផុត!
ពួកគេដើរកាត់ផែនដីទាំងមូល
ដណ្ដើមយកទឹកដីពីជាតិសាសន៍ឯទៀតៗ។
7ពួកគេជាមនុស្សគួរឲ្យព្រឺខ្លាច
និងភ័យញ័រ ពួកគេបង្កើតច្បាប់
និងសិទ្ធិអំណាចខ្លួនឯង។
8សេះរបស់ពួកគេបោលលឿនជាងខ្លារខិន
ហើយពូកែជាងចចកដែលរកស៊ី
នៅពេលព្រលប់ទៅទៀត។
កងទ័ពសេះរបស់ពួកគេបោះពួយមកពីចម្ងាយ
ដូចសត្វឥន្ទ្រីបោះពួយចុះមកចាប់រំពា។
9ពួកគេនាំគ្នាមក ដើម្បីកម្ទេចបំផ្លាញ
ទឹកមុខរបស់ពួកគេសាហាវណាស់
ពួកគេចាប់បានឈ្លើយសឹក
ដែលមានចំនួនច្រើនដូចគ្រាប់ខ្សាច់។
10ពួកគេប្រមាថមាក់ងាយស្ដេចនានា
ចំអកឡកឡឺយដាក់មេដឹកនាំទាំងឡាយ។
ពួកគេមិនញញើតនឹងកំពែងក្រុងណាឡើយ
គឺពួកគេគ្រាន់តែលើកទួលឡើង
ហើយវាយយកបានទាំងអស់។
11ពេលមានកម្លាំង ពួកគេបន្តដំណើរទៅមុខ
ដូចខ្យល់ព្យុះ ដើម្បីប្រព្រឹត្តអំពើឧក្រិដ្ឋ
ពួកគេចាត់ទុកកម្លាំងរបស់ខ្លួនជាព្រះ»។
ព្យាការីហាបាគូកទូលសួរព្រះអម្ចាស់សាជាថ្មី
12បពិត្រព្រះអម្ចាស់
ព្រះអង្គគង់នៅតាំងពីដើមរៀងមក
ព្រះអង្គជាព្រះនៃទូលបង្គំ ជាព្រះដ៏វិសុទ្ធ
យើងខ្ញុំនឹងមិនស្លាប់ទេ!
ព្រះអម្ចាស់ដែលជាថ្មដានៃទូលបង្គំអើយ
ព្រះអង្គបានតែងតាំងខ្មាំងសត្រូវ
ដើម្បីវិនិច្ឆ័យទោសយើងខ្ញុំ
ព្រះអង្គពង្រឹងកម្លាំងពួកគេ
ដើម្បីវាយប្រដៅយើងខ្ញុំ។
13ព្រះនេត្ររបស់ព្រះអង្គបរិសុទ្ធពេក
ព្រះអង្គទ្រាំទតមើលអំពើអាក្រក់មិនបានទេ
ព្រះអង្គក៏ពុំអាចទតមើលការជិះជាន់បានដែរ។
ហេតុអ្វីបានជាព្រះអង្គទ្រាំទតមើលជនក្បត់
ហេតុអ្វីបានជាព្រះអង្គធ្វើព្រងើយ
ពេលឃើញមនុស្សអាក្រក់បំផ្លាញអ្នកដែល
សុចរិតជាងខ្លួន?
14ព្រះអង្គចាត់ទុកមនុស្សលោក
ដូចត្រីនៅក្នុងសមុទ្រ
ឬដូចសត្វលូនវារដែលគ្មានមេកើយ។
15ប្រជាជនទាំងអស់ត្រូវខ្មាំងចាប់
ដូចត្រីជាប់សន្ទូច និងជាប់អួន។
ខ្មាំងបង់សំណាញ់ចាប់ពួកគេយកទៅ
ទាំងមានអំណរសប្បាយដ៏លើសលុប។
16ពេលនោះ ខ្មាំងធ្វើយញ្ញបូជាសែនអួនរបស់គេ
និងច្រួចទឹកអប់សែនសំណាញ់របស់គេ
ព្រោះគេបានអាហារឆ្ងាញ់យ៉ាងបរិបូណ៌
ដោយសារតែគ្រឿងឧបករណ៍ទាំងនោះ។
17តើដល់ពេលណាទើបពួកគេឈប់ហូតដាវ
ប្រហារជីវិតប្រជាជាតិនានាដោយឥតមេត្តា
បែបនេះ?
ទើបបានជ្រើសរើសហើយ៖
ហាបាគូក 1: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
ហាបាគូក 1
1
1នេះជាសេចក្ដីប្រកាស ដែលព្រះជាម្ចាស់សម្តែងឲ្យព្យាការីហាបាគូកឃើញក្នុងនិមិត្តហេតុដ៏អស្ចារ្យ។
ព្យាការីហាបាគូកទូលសួរព្រះអម្ចាស់
2 ព្រះអម្ចាស់អើយ តើទូលបង្គំត្រូវស្រែកអង្វរ
ព្រះអង្គដល់កាលណាទៀត
បើព្រះអង្គមិនស្ដាប់ទូលបង្គំដូច្នេះ?
ទូលបង្គំស្រែកទូលព្រះអង្គស្ដីអំពី
អំពើឃោរឃៅដែលពួកគេប្រព្រឹត្ត
ម្ដេចក៏ព្រះអង្គមិនសង្គ្រោះយើងខ្ញុំ?
3ហេតុអ្វីបានជាព្រះអង្គឲ្យទូលបង្គំ
ឃើញតែអំពើអាក្រក់
ហេតុអ្វីបានជាព្រះអង្គឃើញការសង្កត់សង្កិន
ហើយនៅស្ងៀមដូច្នេះ?
នៅជុំវិញទូលបង្គំ មានតែការលួចប្លន់
អំពើឃោរឃៅ
និងការប្ដឹងផ្ដល់ ទាស់ទែងគ្នា។
4គ្មាននរណាគោរពក្រឹត្យវិន័យ រីឯយុត្តិធម៌
ក៏គ្មាននរណាធ្វើតាមដែរ
មនុស្សអាក្រក់ឈ្នះមនុស្សសុចរិត
ចៅក្រមវិនិច្ឆ័យទោស ដោយអយុត្តិធម៌។
ចម្លើយរបស់ព្រះអម្ចាស់
5 «ចូរក្រឡេកមើលប្រជាជាតិនានា
ហើយនាំគ្នាងឿងឆ្ងល់ ស្រឡាំងកាំងទៅ!
ដ្បិតហេតុការណ៍មួយកំពុងតែកើតមាន
នៅជំនាន់អ្នករាល់គ្នា។
ប្រសិនបើគ្រាន់តែឮគេនិយាយ
នោះអ្នករាល់គ្នារកជឿពុំបានឡើយ។
6 មើល៍! យើងនឹងនាំជនជាតិខាល់ដេមក
ពួកគេជាជាតិសាសន៍សាហាវកោងកាចបំផុត!
ពួកគេដើរកាត់ផែនដីទាំងមូល
ដណ្ដើមយកទឹកដីពីជាតិសាសន៍ឯទៀតៗ។
7ពួកគេជាមនុស្សគួរឲ្យព្រឺខ្លាច
និងភ័យញ័រ ពួកគេបង្កើតច្បាប់
និងសិទ្ធិអំណាចខ្លួនឯង។
8សេះរបស់ពួកគេបោលលឿនជាងខ្លារខិន
ហើយពូកែជាងចចកដែលរកស៊ី
នៅពេលព្រលប់ទៅទៀត។
កងទ័ពសេះរបស់ពួកគេបោះពួយមកពីចម្ងាយ
ដូចសត្វឥន្ទ្រីបោះពួយចុះមកចាប់រំពា។
9ពួកគេនាំគ្នាមក ដើម្បីកម្ទេចបំផ្លាញ
ទឹកមុខរបស់ពួកគេសាហាវណាស់
ពួកគេចាប់បានឈ្លើយសឹក
ដែលមានចំនួនច្រើនដូចគ្រាប់ខ្សាច់។
10ពួកគេប្រមាថមាក់ងាយស្ដេចនានា
ចំអកឡកឡឺយដាក់មេដឹកនាំទាំងឡាយ។
ពួកគេមិនញញើតនឹងកំពែងក្រុងណាឡើយ
គឺពួកគេគ្រាន់តែលើកទួលឡើង
ហើយវាយយកបានទាំងអស់។
11ពេលមានកម្លាំង ពួកគេបន្តដំណើរទៅមុខ
ដូចខ្យល់ព្យុះ ដើម្បីប្រព្រឹត្តអំពើឧក្រិដ្ឋ
ពួកគេចាត់ទុកកម្លាំងរបស់ខ្លួនជាព្រះ»។
ព្យាការីហាបាគូកទូលសួរព្រះអម្ចាស់សាជាថ្មី
12បពិត្រព្រះអម្ចាស់
ព្រះអង្គគង់នៅតាំងពីដើមរៀងមក
ព្រះអង្គជាព្រះនៃទូលបង្គំ ជាព្រះដ៏វិសុទ្ធ
យើងខ្ញុំនឹងមិនស្លាប់ទេ!
ព្រះអម្ចាស់ដែលជាថ្មដានៃទូលបង្គំអើយ
ព្រះអង្គបានតែងតាំងខ្មាំងសត្រូវ
ដើម្បីវិនិច្ឆ័យទោសយើងខ្ញុំ
ព្រះអង្គពង្រឹងកម្លាំងពួកគេ
ដើម្បីវាយប្រដៅយើងខ្ញុំ។
13ព្រះនេត្ររបស់ព្រះអង្គបរិសុទ្ធពេក
ព្រះអង្គទ្រាំទតមើលអំពើអាក្រក់មិនបានទេ
ព្រះអង្គក៏ពុំអាចទតមើលការជិះជាន់បានដែរ។
ហេតុអ្វីបានជាព្រះអង្គទ្រាំទតមើលជនក្បត់
ហេតុអ្វីបានជាព្រះអង្គធ្វើព្រងើយ
ពេលឃើញមនុស្សអាក្រក់បំផ្លាញអ្នកដែល
សុចរិតជាងខ្លួន?
14ព្រះអង្គចាត់ទុកមនុស្សលោក
ដូចត្រីនៅក្នុងសមុទ្រ
ឬដូចសត្វលូនវារដែលគ្មានមេកើយ។
15ប្រជាជនទាំងអស់ត្រូវខ្មាំងចាប់
ដូចត្រីជាប់សន្ទូច និងជាប់អួន។
ខ្មាំងបង់សំណាញ់ចាប់ពួកគេយកទៅ
ទាំងមានអំណរសប្បាយដ៏លើសលុប។
16ពេលនោះ ខ្មាំងធ្វើយញ្ញបូជាសែនអួនរបស់គេ
និងច្រួចទឹកអប់សែនសំណាញ់របស់គេ
ព្រោះគេបានអាហារឆ្ងាញ់យ៉ាងបរិបូណ៌
ដោយសារតែគ្រឿងឧបករណ៍ទាំងនោះ។
17តើដល់ពេលណាទើបពួកគេឈប់ហូតដាវ
ប្រហារជីវិតប្រជាជាតិនានាដោយឥតមេត្តា
បែបនេះ?
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.