ហូសេ 1
1
1 #
២ពង្ស. ១៤.២៣–១៥.៧, ១៥.៣២–១៦.២០, ១៨.១–២០.២១; ២របា. ២៦.១–២៧.៨, ២៨.១–៣២.៣៣ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកហូសេជាកូនរបស់លោកបេរី នៅរជ្ជកាលព្រះបាទអូសៀស ព្រះបាទយ៉ូថាម ព្រះបាទអេហាស និងព្រះបាទហេសេគាជាស្ដេចស្រុកយូដា ត្រូវនឹងរជ្ជកាលព្រះបាទយេរ៉ូបោម បុត្ររបស់ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល។
អាពាហ៍ពិពាហ៍របស់លោកហូសេ
2ព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងតាមរយៈលោកហូសេ ចាប់ផ្ដើមដូចតទៅ:
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកហូសេថា៖ «ចូរយកស្រីពេស្យាម្នាក់#១.២ គឺស្ត្រីដែលប្រព្រឹត្តអំពើពេស្យាចារនៅក្នុងវិហាររបស់ព្រះក្លែងក្លាយ។ ធម្មតា ព្យាការីប្រើពាក្យ «ពេស្យា» សំដៅលើប្រជាជនអ៊ីស្រាអែលដែលក្បត់ព្រះជាម្ចាស់ទៅគោរពបម្រើព្រះដទៃ។មកធ្វើជាភរិយា ហើយបង្កើតកូនពីស្រីពេស្យានោះ ដ្បិតប្រជាជននៅក្នុងស្រុកចេះតែនាំគ្នាប្រព្រឹត្តអំពើពេស្យាចារ ដោយបែកចិត្តចេញពីព្រះអម្ចាស់!»។
3លោកហូសេក៏ទៅយកនាងកូមើរ ជាកូនរបស់លោកឌីប្លែម មកធ្វើជាភរិយា នាងមានផ្ទៃពោះបង្កើតបានកូនប្រុសមួយជូនលោក។ 4#២ពង្ស. ១០.១១ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកហូសេថា៖ «ចូរដាក់ឈ្មោះកូននេះថា “យេសរាល”#១.៤ យេសរាល ជាឈ្មោះកន្លែងដែលស្ដេចយេហ៊ូវសម្លាប់រង្គាលរាជវង្សរបស់ស្ដេចអហាប់ (២ពង្ស ៩–១០)។ ដ្បិតបន្តិចទៀត យើងនឹងវិនិច្ឆ័យទោសរាជវង្សរបស់ស្ដេចយេហ៊ូវ ព្រោះតែស្ដេចនេះបានបង្ហូរឈាមគេនៅយេសរាល។ យើងនឹងលែងឲ្យមានស្ដេចសោយរាជ្យលើពូជពង្សអ៊ីស្រាអែល។ 5ថ្ងៃនោះ យើងនឹងបំបែកកម្លាំងទ័ពអ៊ីស្រាអែលនៅវាលយេសរាល»។
6នាងកូមើរមានផ្ទៃពោះសាជាថ្មី ហើយបង្កើតបានកូនស្រីមួយ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកហូសេថា៖ «ចូរដាក់ឈ្មោះកូននេះថា “ឡូរូហាម៉ា”#១.៦ ឡូរូហាម៉ាមានន័យថា «អ្នកដែលគ្មាននរណាស្រឡាញ់» ឬ«គ្មាននរណាអាណិតអាសូរ»។ ដ្បិតយើងនឹងលែងអាណិតអាសូរកូនចៅអ៊ីស្រាអែល ហើយក៏លែងអត់ទោសឲ្យពួកគេរហូតដែរ។ 7ប៉ុន្តែ យើងអាណិតអាសូរកូនចៅយូដា។ យើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ យើងនឹងសង្គ្រោះពួកគេដោយដៃយើងផ្ទាល់ គឺមិនមែនដោយប្រើធ្នូ ដាវ សង្គ្រាម សេះចម្បាំង ឬដោយកងពលសេះឡើយ»។
8ក្រោយពីបានផ្ដាច់ដោះឡូរូហាម៉ារួចហើយ នាងមានផ្ទៃពោះសាជាថ្មី បង្កើតបានកូនប្រុសមួយទៀត។ 9ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរដាក់ឈ្មោះកូននេះថា “ឡូអាំមី”#១.៩ ឡូអាំមី មានន័យថា«មិនមែនជាប្រជារាស្ដ្ររបស់យើង»។ ដ្បិតអ្នករាល់គ្នាមិនមែនជាប្រជារាស្ដ្ររបស់យើងទេ ហើយយើងក៏មិនមែនជាព្រះរបស់អ្នករាល់គ្នាដែរ»។
ថ្ងៃដែលអ៊ីស្រាអែលបានរុងរឿងឡើងវិញ
10 #
រ៉ូម. ៩.២៦
ប៉ុន្តែ ថ្ងៃមួយ កូនចៅអ៊ីស្រាអែល
នឹងកើនចំនួនច្រើនឡើង
ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ
គ្មាននរណាអាចរាប់ ឬកំណត់ចំនួនបានឡើយ។
នៅទីណាព្រះអម្ចាស់មានព្រះបន្ទូលថា:
“អ្នករាល់គ្នាមិនមែនជាប្រជាជនរបស់យើង”
នៅទីនោះនឹងមានគេពោលថា:
“អ្នករាល់គ្នាជាបុត្ររបស់
ព្រះដ៏មានព្រះជន្មគង់នៅ”។
11ពេលនោះ កូនចៅយូដា
និងកូនចៅអ៊ីស្រាអែល រួបរួមគ្នាវិញ
ពួកគេជ្រើសរើសយកមេដឹកនាំតែមួយ
ពួកគេនឹងធ្វើជាម្ចាស់ស្រុករបស់ខ្លួនវិញ#១.១១ ឃ្លាដើម «ពួកគេនឹងចេញពីស្រុក» ជាឃ្លាដែលពិបាកយល់ន័យច្បាស់លាស់។ យើងអាចបកប្រែថា «ពួកគេនឹងរស់នៅពាសពេញស្រុក» «ពួកគេគ្រប់គ្រងលើស្រុក» «ពួកគេនឹងបានចម្រុងចម្រើន» ឬ «ពួកគេនឹងកើនចំនួននៅក្នុងស្រុក»។។
“ទិវាយេសរាល”
ពិតជាព្រឹត្តិការណ៍មួយដ៏សំខាន់!
ទើបបានជ្រើសរើសហើយ៖
ហូសេ 1: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.