ហូសេ 14
14
ព្រះបន្ទូលសន្យា
1អ៊ីស្រាអែលអើយ!
ចូរវិលត្រឡប់មករកព្រះអម្ចាស់
ជាព្រះរបស់អ្នកវិញ
ដ្បិតអំពើបាបរបស់អ្នក ធ្វើឲ្យអ្នកដួល។
2ចូរនាំគ្នាវិលត្រឡប់មករកព្រះអម្ចាស់វិញ
ដោយរៀបចំពាក្យសម្ដី ហើយទូលព្រះអង្គថា:
សូមលើកលែងទោសទាំងប៉ុន្មានឲ្យយើងខ្ញុំ
សូមមេត្តាទទួលពាក្យសរសើរតម្កើងរបស់យើងខ្ញុំ
ទុកជាយញ្ញបូជាជំនួសគោបា។
3ស្រុកអាស្ស៊ីរីពុំអាចសង្គ្រោះយើងខ្ញុំបានទេ
យើងខ្ញុំក៏លែងជិះសេះទៅច្បាំងទៀតដែរ
យើងខ្ញុំលែងហៅរូបព្រះ
ដែលជាស្នាដៃរបស់យើងខ្ញុំថាជា
“ព្រះរបស់យើងខ្ញុំ” ទៀតហើយ។
មានតែព្រះអង្គទេ ដែលមានព្រះហឫទ័យ
អាណិតអាសូរដល់ជនកំព្រា។
4«យើងនឹងព្យាបាលចិត្តក្បត់របស់ពួកគេ
ឲ្យបានជាសះស្បើយ
គឺយើងនឹងស្រឡាញ់គេដោយស្មោះអស់ពីចិត្ត
ដ្បិតយើងលែងខឹងនឹងគេទៀតហើយ។
5យើងនឹងឲ្យពរដល់ប្រជាជនអ៊ីស្រាអែល
ដូចទឹកសន្សើមធ្លាក់ចុះមក
ពួកគេនឹងរីកស្គុសស្គាយដូចផ្កាចន្ធូ
ពួកគេនឹងចាក់ឫសដូចដើមឈើនៅ
ស្រុកលីបង់។
6ពួកគេបែកមែកសាខា ល្អដូចដើមអូលីវ
និងមានគន្ធពិដោរក្រអូប
ដូចព្រៃនៅស្រុកលីបង់។
7អស់អ្នកដែលធ្លាប់ជ្រកនៅក្រោម
ម្លប់ដើមឈើនេះ នឹងវិលត្រឡប់មកវិញ។
ពួកគេនឹងធ្វើស្រែចម្ការសាជាថ្មី
ពួកគេនឹងចម្រុងចម្រើនដូចដើមទំពាំងបាយជូរ
ហើយមានឈ្មោះល្បីល្បាញដូចស្រា
នៅស្រុកលីបង់។
8អេប្រាអ៊ីមអើយ! តើអ្នកលែងប្រដូចយើង
ទៅនឹងព្រះក្លែងក្លាយហើយឬនៅ?
គឺយើងនេះហើយដែលឆ្លើយតប
និងមើលថែរក្សាអ្នក។
យើងប្រៀបដូចដើមពោធិមានស្លឹកខៀវខ្ចី
យើងនឹងធ្វើឲ្យអ្នកបង្កើតផ្លែបាន»។
9តើនរណាមានប្រាជ្ញាវាងវៃ
អាចពិចារណា យល់សេចក្ដីទាំងនេះបាន?
មាគ៌ារបស់ព្រះអម្ចាស់សុទ្ធតែទៀងត្រង់
មនុស្សសុចរិតនឹងដើរតាមមាគ៌ានេះ
រីឯជនទុច្ចរិតវិញ នឹងជំពប់ជើងដួល
ព្រោះតែមាគ៌ានេះជាមិនខាន។
ទើបបានជ្រើសរើសហើយ៖
ហូសេ 14: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
ហូសេ 14
14
ព្រះបន្ទូលសន្យា
1អ៊ីស្រាអែលអើយ!
ចូរវិលត្រឡប់មករកព្រះអម្ចាស់
ជាព្រះរបស់អ្នកវិញ
ដ្បិតអំពើបាបរបស់អ្នក ធ្វើឲ្យអ្នកដួល។
2ចូរនាំគ្នាវិលត្រឡប់មករកព្រះអម្ចាស់វិញ
ដោយរៀបចំពាក្យសម្ដី ហើយទូលព្រះអង្គថា:
សូមលើកលែងទោសទាំងប៉ុន្មានឲ្យយើងខ្ញុំ
សូមមេត្តាទទួលពាក្យសរសើរតម្កើងរបស់យើងខ្ញុំ
ទុកជាយញ្ញបូជាជំនួសគោបា។
3ស្រុកអាស្ស៊ីរីពុំអាចសង្គ្រោះយើងខ្ញុំបានទេ
យើងខ្ញុំក៏លែងជិះសេះទៅច្បាំងទៀតដែរ
យើងខ្ញុំលែងហៅរូបព្រះ
ដែលជាស្នាដៃរបស់យើងខ្ញុំថាជា
“ព្រះរបស់យើងខ្ញុំ” ទៀតហើយ។
មានតែព្រះអង្គទេ ដែលមានព្រះហឫទ័យ
អាណិតអាសូរដល់ជនកំព្រា។
4«យើងនឹងព្យាបាលចិត្តក្បត់របស់ពួកគេ
ឲ្យបានជាសះស្បើយ
គឺយើងនឹងស្រឡាញ់គេដោយស្មោះអស់ពីចិត្ត
ដ្បិតយើងលែងខឹងនឹងគេទៀតហើយ។
5យើងនឹងឲ្យពរដល់ប្រជាជនអ៊ីស្រាអែល
ដូចទឹកសន្សើមធ្លាក់ចុះមក
ពួកគេនឹងរីកស្គុសស្គាយដូចផ្កាចន្ធូ
ពួកគេនឹងចាក់ឫសដូចដើមឈើនៅ
ស្រុកលីបង់។
6ពួកគេបែកមែកសាខា ល្អដូចដើមអូលីវ
និងមានគន្ធពិដោរក្រអូប
ដូចព្រៃនៅស្រុកលីបង់។
7អស់អ្នកដែលធ្លាប់ជ្រកនៅក្រោម
ម្លប់ដើមឈើនេះ នឹងវិលត្រឡប់មកវិញ។
ពួកគេនឹងធ្វើស្រែចម្ការសាជាថ្មី
ពួកគេនឹងចម្រុងចម្រើនដូចដើមទំពាំងបាយជូរ
ហើយមានឈ្មោះល្បីល្បាញដូចស្រា
នៅស្រុកលីបង់។
8អេប្រាអ៊ីមអើយ! តើអ្នកលែងប្រដូចយើង
ទៅនឹងព្រះក្លែងក្លាយហើយឬនៅ?
គឺយើងនេះហើយដែលឆ្លើយតប
និងមើលថែរក្សាអ្នក។
យើងប្រៀបដូចដើមពោធិមានស្លឹកខៀវខ្ចី
យើងនឹងធ្វើឲ្យអ្នកបង្កើតផ្លែបាន»។
9តើនរណាមានប្រាជ្ញាវាងវៃ
អាចពិចារណា យល់សេចក្ដីទាំងនេះបាន?
មាគ៌ារបស់ព្រះអម្ចាស់សុទ្ធតែទៀងត្រង់
មនុស្សសុចរិតនឹងដើរតាមមាគ៌ានេះ
រីឯជនទុច្ចរិតវិញ នឹងជំពប់ជើងដួល
ព្រោះតែមាគ៌ានេះជាមិនខាន។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.