អេសាយ 48
48
ព្រះអម្ចាស់មានអំណាចលើព្រឹត្តិការណ៍ទាំងអស់
1អ្នករាល់គ្នាជាកូនចៅរបស់យ៉ាកុប
អ្នករាល់គ្នាដែលមានត្រកូលអ៊ីស្រាអែល
ហើយជាពូជពង្សរបស់យូដាអើយ
ចូរស្ដាប់សេចក្ដីនេះ!
អ្នករាល់គ្នាតែងតែស្បថ
ដោយយកព្រះនាមព្រះអម្ចាស់ធ្វើជាសាក្សី
អ្នករាល់គ្នាតែងតែអង្វររកព្រះរបស់
ជនជាតិអ៊ីស្រាអែល
តែគ្មានចិត្តស្មោះត្រង់ និងសុចរិតទេ។
2អ្នករាល់គ្នាអួតថា
ខ្លួនជាអ្នករស់នៅក្នុងក្រុងដ៏វិសុទ្ធ
ហើយថាខ្លួនពឹងផ្អែកលើព្រះរបស់ជនជាតិ
អ៊ីស្រាអែល ដែលមានព្រះនាមថា
ព្រះអម្ចាស់នៃពិភពទាំងមូល។
3យើងបានប្រាប់ឲ្យអ្នករាល់គ្នាដឹងអំពី
ព្រឹត្តិការណ៍ដើមដំបូងនោះ
តាំងពីយូរលង់ណាស់មកហើយ
យើងបានប្រាប់អ្នករាល់គ្នាផ្ទាល់មាត់
ឲ្យអ្នករាល់គ្នាដឹងឮ
យើងក៏បានធ្វើឲ្យការទាំងនោះសម្រេច
ចេញជារូបរាងឡើងមួយរំពេចដែរ។
4យើងដឹងថា អ្នកជាមនុស្សរឹងរូស
ចិត្តរបស់អ្នករឹងដូចដែកថែប
ហើយក្បាលអ្នករឹងដូចដែក
5យើងបានប្រាប់ឲ្យអ្នកដឹងជាមុនយ៉ាងយូរ
យើងបានឲ្យអ្នកដឹងមុនហេតុការណ៍មកដល់
ដើម្បីកុំឲ្យអ្នកពោលថា
“គឺរូបបដិមារបស់ខ្ញុំដែលបានធ្វើការនេះ
គឺរូបព្រះ ឬរូបដែលខ្ញុំសិត
បានបង្គាប់ឲ្យហេតុការណ៍កើតមាន”។
6អ្នកឮសេចក្ដីដែលយើងប្រាប់ទុកជាមុន
ហើយក៏ឃើញថាកើតមានដូច្នោះមែន
តើអ្នកមិនទទួលស្គាល់ទេឬ?
តាំងពីពេលនេះទៅ យើងប្រាប់ឲ្យអ្នកដឹង
អំពីព្រឹត្តិការណ៍ថ្មីៗទៀត
ដែលយើងបានគ្រោងទុក
តែអ្នករាល់គ្នាមិនទាន់ដឹងនៅឡើយ។
7ព្រឹត្តិការណ៍នោះទើបនឹងកកើត
តែមិនមែនកើតឡើងយូរមកហើយទេ
រហូតមកទល់ពេលនេះ
អ្នកពុំដែលឮអំពីព្រឹត្តិការណ៍នេះឡើយ
ដូច្នេះ អ្នកពុំអាចពោលថា
“ខ្ញុំស្គាល់ព្រឹត្តិការណ៍នេះហើយ”។
8អ្នកមិនព្រមចង់ដឹង ចង់ឮ
ហើយតាំងពីដើមមក
អ្នកមិនដែលយកចិត្តទុកដាក់ស្ដាប់ឡើយ
យើងស្គាល់អ្នកច្បាស់ណាស់ថា
អ្នកជាមនុស្សដែលមិនអាចទុកចិត្តបាន
គេហៅអ្នកថាជាមេបះបោរ
តាំងពីក្នុងផ្ទៃម្ដាយមក។
9ដោយយល់ដល់នាមយើងដែលជាព្រះជាម្ចាស់
យើងបានទប់កំហឹង
ដោយយល់ដល់កិត្តិនាមរបស់យើង
យើងបានទុកជីវិតឲ្យអ្នក
យើងមិនបំផ្លាញអ្នកឡើយ។
10យើងមិនបានឲ្យគេយកភ្លើងមកបន្សុទ្ធអ្នក
ដូចគេបន្សុទ្ធប្រាក់នោះទេ
គឺយើងលត់ដំអ្នក ដោយទុក្ខលំបាកដ៏ខ្លាំង។
11យើងធ្វើដូច្នេះ ដោយយល់ដល់ខ្លួនយើងផ្ទាល់
យើងមិនចង់បន្ទាបបន្ថោកឈ្មោះយើង
ហើយយើងក៏មិនចង់ឲ្យព្រះណាផ្សេងទៀត
ទទួលសិរីរុងរឿងរបស់យើងដែរ។
12 កូនចៅយ៉ាកុប ពូជពង្សអ៊ីស្រាអែល
ដែលយើងត្រាស់ហៅអើយ
ចូរនាំគ្នាស្ដាប់ពាក្យយើង!
គឺយើងនេះហើយដែលនៅមុនគេ
និងនៅក្រោយគេបំផុត។
13យើងបានបង្កើតផែនដីមកដោយដៃយើងផ្ទាល់
យើងបានលាតសន្ធឹងផ្ទៃមេឃ
ដោយឫទ្ធិបារមីរបស់យើង
យើងបានហៅផ្ទៃមេឃ ហើយផ្ទៃមេឃក៏មក។
14ប្រជាជនទាំងមូលអើយ
ចូរមកជួបជុំគ្នា ហើយស្ដាប់ចុះ!
មិត្តសម្លាញ់របស់យើងនឹងប្រហារក្រុងបាប៊ីឡូន
ព្រមទាំងដាក់ទោសជនជាតិខាល់ដេ
ស្របតាមបំណងរបស់យើង។
ក្នុងចំណោមព្រះឯទៀតៗ
តើព្រះណាបានប្រាប់
ឲ្យដឹងជាមុនអំពីព្រឹត្តិការណ៍នេះ។
15គឺយើងហើយដែលបានប្រាប់
យើងក៏បានហៅអ្នកនោះថែមទៀត!
យើងនាំគាត់មក
ហើយអ្វីៗដែលគាត់ធ្វើមុខជាបានសម្រេច។
16ចូរនាំគ្នាចូលមកជិត ហើយស្ដាប់យើងចុះ!
តាំងពីដើមដំបូងរៀងមក
យើងមិនដែលនិយាយលាក់លៀមទេ។
ពេលព្រឹត្តិការណ៍ទាំងនេះចាប់ផ្ដើមកើតឡើង
យើងក៏ស្ថិតនៅទីនោះដែរ។
- ឥឡូវនេះ ព្រះជាអម្ចាស់ចាត់ខ្ញុំឲ្យទៅ
ព្រះអង្គក៏ប្រទានព្រះវិញ្ញាណរបស់ព្រះអង្គ
ឲ្យគង់ជាមួយខ្ញុំដែរ។
ប្រជាជនអ៊ីស្រាអែលមិនព្រមស្ដាប់ព្រះបន្ទូលព្រះអម្ចាស់
17 ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិ
អ៊ីស្រាអែល ដែលបានលោះអ្នក
មានព្រះបន្ទូលថា:
យើងនេះហើយជាព្រះអម្ចាស់ ជាព្រះរបស់អ្នក
យើងប្រៀនប្រដៅអ្នកអំពីអ្វីដែលមាន
ប្រយោជន៍ដល់អ្នក
យើងណែនាំអ្នកឲ្យដើរក្នុងមាគ៌ា
ដែលអ្នកកំពុងតែដើរ។
18ប្រសិនបើអ្នកយកចិត្តទុកដាក់ធ្វើតាម
បទបញ្ជាដែលយើងបង្គាប់
នោះសេចក្ដីសុខសាន្តមុខជាហូរមកលើអ្នក
ដូចទឹកទន្លេ។
ហើយសេចក្ដីសុចរិតមុខជាបក់បោកលើអ្នក
ដូចរលកសមុទ្រ។
19ពូជពង្សរបស់អ្នកនឹងកើនច្រើនឡើង
ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ
ហើយឈ្មោះរបស់អ្នកនឹងស្ថិតស្ថេរ
នៅមុខយើងរហូត ឥតសាបសូន្យឡើយ។
20 ចូរនាំគ្នាចាកចេញពីក្រុងបាប៊ីឡូន
ចូររត់ចេញពីក្នុងចំណោមជនជាតិខាល់ដេ
ចូរបន្លឺសំឡេង ប្រកាសយ៉ាងសប្បាយ
ចូរប្រកាសរហូតដល់ទីដាច់ស្រយាលនៃផែនដី
ឲ្យមនុស្សម្នាដឹងឮថា
ព្រះអម្ចាស់បានលោះកូនចៅលោកយ៉ាកុប
ជាអ្នកបម្រើរបស់ព្រះអង្គមកវិញហើយ!។
21ព្រះអង្គដឹកនាំពួកគេនៅតាមវាលហួតហែង
តែពួកគេមិនស្រេកទឹកទេ។
ព្រះអង្គធ្វើឲ្យមានទឹកផុសចេញពីថ្មដា
សម្រាប់ពួកគេ
ព្រះអង្គវាយបំបែកថ្ម នោះទឹកក៏ហូរចេញមក។
22 ព្រះអម្ចាស់មានព្រះបន្ទូលថា
មនុស្សទុច្ចរិតគ្មានសេចក្ដីសុខសាន្តឡើយ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 48: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
អេសាយ 48
48
ព្រះអម្ចាស់មានអំណាចលើព្រឹត្តិការណ៍ទាំងអស់
1អ្នករាល់គ្នាជាកូនចៅរបស់យ៉ាកុប
អ្នករាល់គ្នាដែលមានត្រកូលអ៊ីស្រាអែល
ហើយជាពូជពង្សរបស់យូដាអើយ
ចូរស្ដាប់សេចក្ដីនេះ!
អ្នករាល់គ្នាតែងតែស្បថ
ដោយយកព្រះនាមព្រះអម្ចាស់ធ្វើជាសាក្សី
អ្នករាល់គ្នាតែងតែអង្វររកព្រះរបស់
ជនជាតិអ៊ីស្រាអែល
តែគ្មានចិត្តស្មោះត្រង់ និងសុចរិតទេ។
2អ្នករាល់គ្នាអួតថា
ខ្លួនជាអ្នករស់នៅក្នុងក្រុងដ៏វិសុទ្ធ
ហើយថាខ្លួនពឹងផ្អែកលើព្រះរបស់ជនជាតិ
អ៊ីស្រាអែល ដែលមានព្រះនាមថា
ព្រះអម្ចាស់នៃពិភពទាំងមូល។
3យើងបានប្រាប់ឲ្យអ្នករាល់គ្នាដឹងអំពី
ព្រឹត្តិការណ៍ដើមដំបូងនោះ
តាំងពីយូរលង់ណាស់មកហើយ
យើងបានប្រាប់អ្នករាល់គ្នាផ្ទាល់មាត់
ឲ្យអ្នករាល់គ្នាដឹងឮ
យើងក៏បានធ្វើឲ្យការទាំងនោះសម្រេច
ចេញជារូបរាងឡើងមួយរំពេចដែរ។
4យើងដឹងថា អ្នកជាមនុស្សរឹងរូស
ចិត្តរបស់អ្នករឹងដូចដែកថែប
ហើយក្បាលអ្នករឹងដូចដែក
5យើងបានប្រាប់ឲ្យអ្នកដឹងជាមុនយ៉ាងយូរ
យើងបានឲ្យអ្នកដឹងមុនហេតុការណ៍មកដល់
ដើម្បីកុំឲ្យអ្នកពោលថា
“គឺរូបបដិមារបស់ខ្ញុំដែលបានធ្វើការនេះ
គឺរូបព្រះ ឬរូបដែលខ្ញុំសិត
បានបង្គាប់ឲ្យហេតុការណ៍កើតមាន”។
6អ្នកឮសេចក្ដីដែលយើងប្រាប់ទុកជាមុន
ហើយក៏ឃើញថាកើតមានដូច្នោះមែន
តើអ្នកមិនទទួលស្គាល់ទេឬ?
តាំងពីពេលនេះទៅ យើងប្រាប់ឲ្យអ្នកដឹង
អំពីព្រឹត្តិការណ៍ថ្មីៗទៀត
ដែលយើងបានគ្រោងទុក
តែអ្នករាល់គ្នាមិនទាន់ដឹងនៅឡើយ។
7ព្រឹត្តិការណ៍នោះទើបនឹងកកើត
តែមិនមែនកើតឡើងយូរមកហើយទេ
រហូតមកទល់ពេលនេះ
អ្នកពុំដែលឮអំពីព្រឹត្តិការណ៍នេះឡើយ
ដូច្នេះ អ្នកពុំអាចពោលថា
“ខ្ញុំស្គាល់ព្រឹត្តិការណ៍នេះហើយ”។
8អ្នកមិនព្រមចង់ដឹង ចង់ឮ
ហើយតាំងពីដើមមក
អ្នកមិនដែលយកចិត្តទុកដាក់ស្ដាប់ឡើយ
យើងស្គាល់អ្នកច្បាស់ណាស់ថា
អ្នកជាមនុស្សដែលមិនអាចទុកចិត្តបាន
គេហៅអ្នកថាជាមេបះបោរ
តាំងពីក្នុងផ្ទៃម្ដាយមក។
9ដោយយល់ដល់នាមយើងដែលជាព្រះជាម្ចាស់
យើងបានទប់កំហឹង
ដោយយល់ដល់កិត្តិនាមរបស់យើង
យើងបានទុកជីវិតឲ្យអ្នក
យើងមិនបំផ្លាញអ្នកឡើយ។
10យើងមិនបានឲ្យគេយកភ្លើងមកបន្សុទ្ធអ្នក
ដូចគេបន្សុទ្ធប្រាក់នោះទេ
គឺយើងលត់ដំអ្នក ដោយទុក្ខលំបាកដ៏ខ្លាំង។
11យើងធ្វើដូច្នេះ ដោយយល់ដល់ខ្លួនយើងផ្ទាល់
យើងមិនចង់បន្ទាបបន្ថោកឈ្មោះយើង
ហើយយើងក៏មិនចង់ឲ្យព្រះណាផ្សេងទៀត
ទទួលសិរីរុងរឿងរបស់យើងដែរ។
12 កូនចៅយ៉ាកុប ពូជពង្សអ៊ីស្រាអែល
ដែលយើងត្រាស់ហៅអើយ
ចូរនាំគ្នាស្ដាប់ពាក្យយើង!
គឺយើងនេះហើយដែលនៅមុនគេ
និងនៅក្រោយគេបំផុត។
13យើងបានបង្កើតផែនដីមកដោយដៃយើងផ្ទាល់
យើងបានលាតសន្ធឹងផ្ទៃមេឃ
ដោយឫទ្ធិបារមីរបស់យើង
យើងបានហៅផ្ទៃមេឃ ហើយផ្ទៃមេឃក៏មក។
14ប្រជាជនទាំងមូលអើយ
ចូរមកជួបជុំគ្នា ហើយស្ដាប់ចុះ!
មិត្តសម្លាញ់របស់យើងនឹងប្រហារក្រុងបាប៊ីឡូន
ព្រមទាំងដាក់ទោសជនជាតិខាល់ដេ
ស្របតាមបំណងរបស់យើង។
ក្នុងចំណោមព្រះឯទៀតៗ
តើព្រះណាបានប្រាប់
ឲ្យដឹងជាមុនអំពីព្រឹត្តិការណ៍នេះ។
15គឺយើងហើយដែលបានប្រាប់
យើងក៏បានហៅអ្នកនោះថែមទៀត!
យើងនាំគាត់មក
ហើយអ្វីៗដែលគាត់ធ្វើមុខជាបានសម្រេច។
16ចូរនាំគ្នាចូលមកជិត ហើយស្ដាប់យើងចុះ!
តាំងពីដើមដំបូងរៀងមក
យើងមិនដែលនិយាយលាក់លៀមទេ។
ពេលព្រឹត្តិការណ៍ទាំងនេះចាប់ផ្ដើមកើតឡើង
យើងក៏ស្ថិតនៅទីនោះដែរ។
- ឥឡូវនេះ ព្រះជាអម្ចាស់ចាត់ខ្ញុំឲ្យទៅ
ព្រះអង្គក៏ប្រទានព្រះវិញ្ញាណរបស់ព្រះអង្គ
ឲ្យគង់ជាមួយខ្ញុំដែរ។
ប្រជាជនអ៊ីស្រាអែលមិនព្រមស្ដាប់ព្រះបន្ទូលព្រះអម្ចាស់
17 ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិ
អ៊ីស្រាអែល ដែលបានលោះអ្នក
មានព្រះបន្ទូលថា:
យើងនេះហើយជាព្រះអម្ចាស់ ជាព្រះរបស់អ្នក
យើងប្រៀនប្រដៅអ្នកអំពីអ្វីដែលមាន
ប្រយោជន៍ដល់អ្នក
យើងណែនាំអ្នកឲ្យដើរក្នុងមាគ៌ា
ដែលអ្នកកំពុងតែដើរ។
18ប្រសិនបើអ្នកយកចិត្តទុកដាក់ធ្វើតាម
បទបញ្ជាដែលយើងបង្គាប់
នោះសេចក្ដីសុខសាន្តមុខជាហូរមកលើអ្នក
ដូចទឹកទន្លេ។
ហើយសេចក្ដីសុចរិតមុខជាបក់បោកលើអ្នក
ដូចរលកសមុទ្រ។
19ពូជពង្សរបស់អ្នកនឹងកើនច្រើនឡើង
ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ
ហើយឈ្មោះរបស់អ្នកនឹងស្ថិតស្ថេរ
នៅមុខយើងរហូត ឥតសាបសូន្យឡើយ។
20 ចូរនាំគ្នាចាកចេញពីក្រុងបាប៊ីឡូន
ចូររត់ចេញពីក្នុងចំណោមជនជាតិខាល់ដេ
ចូរបន្លឺសំឡេង ប្រកាសយ៉ាងសប្បាយ
ចូរប្រកាសរហូតដល់ទីដាច់ស្រយាលនៃផែនដី
ឲ្យមនុស្សម្នាដឹងឮថា
ព្រះអម្ចាស់បានលោះកូនចៅលោកយ៉ាកុប
ជាអ្នកបម្រើរបស់ព្រះអង្គមកវិញហើយ!។
21ព្រះអង្គដឹកនាំពួកគេនៅតាមវាលហួតហែង
តែពួកគេមិនស្រេកទឹកទេ។
ព្រះអង្គធ្វើឲ្យមានទឹកផុសចេញពីថ្មដា
សម្រាប់ពួកគេ
ព្រះអង្គវាយបំបែកថ្ម នោះទឹកក៏ហូរចេញមក។
22 ព្រះអម្ចាស់មានព្រះបន្ទូលថា
មនុស្សទុច្ចរិតគ្មានសេចក្ដីសុខសាន្តឡើយ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.