អេសាយ 54
54
ព្រះអម្ចាស់មិនបោះបង់ក្រុងយេរូសាឡឹមទៀតឡើយ
1 #
កាឡ. ៤.២៧
ព្រះអម្ចាស់មានព្រះបន្ទូលថា:
ក្រុងយេរូសាឡឹមអើយ
អ្នកដែលលែងមានកូន គឺប្រៀបដូចជាស្ត្រីអារ
តែឥឡូវនេះ ចូរស្រែកហ៊ោយ៉ាងសប្បាយ!
អ្នកដែលលែងសម្រាលកូនអើយ!
ចូរអបអរសាទរឡើង
ដ្បិតភរិយាដែលស្វាមីបោះបង់ចោល
នឹងមានកូនច្រើនជាងភរិយាដែលស្វាមី
នៅជាមួយទៅទៀត។#៥៤.១ មានដកស្រង់នៅ កាឡ. ៤.២៧។
2ចូរពង្រីកជំរំរបស់អ្នកឲ្យទូលាយឡើង
ចូរលាតដំបូលក្រណាត់នៃលំនៅរបស់អ្នក
ឲ្យវែងកុំសំចៃឡើយ!
ចូរទាញខ្សែឲ្យវែង និងបោះចម្រឹងឲ្យមាំ
3ដ្បិតទឹកដីរបស់អ្នកនឹងរីកកាន់តែធំឡើង
ពូជពង្សអ្នកនឹងទទួលស្រុករបស់
ប្រជាជាតិទាំងឡាយមកគ្រប់គ្រងឡើងវិញ
ព្រមទាំងវិលទៅរស់នៅក្នុងក្រុងដែល
គេបានបោះបង់ចោលផង។
4កុំភ័យខ្លាចអ្វី
អ្នកនឹងមិនត្រូវអាម៉ាស់ទៀតឡើយ
កុំព្រួយចិត្តឲ្យសោះ
ដ្បិតអ្នកនឹងលែងបាត់បង់កិត្តិយសទៀតហើយ
អ្នកនឹងភ្លេចភាពអាម៉ាស់
ដែលអ្នកធ្លាប់ជួបប្រទះកាលនៅពីក្មេង
អ្នកនឹងឈប់នឹកនាពីការត្មះតិះដៀល
នៅគ្រាដែលយើងបោះបង់ចោលអ្នក#៥៤.៤ ពាក្យដើម «គ្រាដែលអ្នកនៅមេម៉ាយ»។។
5ស្វាមីរបស់អ្នក គឺព្រះអង្គដែលបានបង្កើតអ្នក!
ព្រះអង្គមានព្រះនាមថា
«ព្រះអម្ចាស់នៃពិភពទាំងមូល»។
ព្រះដែលបានលោះអ្នកមកនោះ
គឺព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
ព្រះអង្គមានព្រះនាមថា
«ព្រះជាម្ចាស់នៃផែនដីទាំងមូល»។
6អ្នកប្រៀបដូចជាស្ត្រីដែលប្ដីបោះបង់ចោល
ហើយកើតទុក្ខក្រៀមក្រំ
តែឥឡូវនេះ ព្រះអម្ចាស់ត្រាស់ហៅអ្នក
ឲ្យវិលមកវិញហើយ។
ព្រះរបស់អ្នកមានព្រះបន្ទូលថា:
“បុរសពុំអាចបោះបង់ចោលភរិយាដែល
ខ្លួនរៀបការកាលពីនៅវ័យក្មេងបានឡើយ”។
7យើងបានបោះបង់អ្នកមួយភ្លែតមែន
តែយើងនឹងទទួល#៥៤.៧ ឬ«ប្រមែប្រមូលអ្នកមកវិញ»។អ្នកមកវិញ
ដោយចិត្តអាណិតអាសូរពន់ពេកណាស់។
8យើងបានខឹងសម្បារនឹងអ្នក
ព្រមទាំងគេចមុខចេញពីអ្នកមួយរយៈមែន
ប៉ុន្តែ យើងនឹងអាណិតមេត្តាអ្នក
ព្រោះយើងស្រឡាញ់អ្នកអស់កល្បជានិច្ច។
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
ដែលលោះអ្នកមកវិញ។
9 #
លប. ៩.៨-១៧
កាលពីជំនាន់លោកណូអេ
យើងបានសន្យាយ៉ាងម៉ឹងម៉ាត់ថា
លែងឲ្យទឹកជន់លិចផែនដីម្ដងទៀត#៥៤.៩ សូមប្រៀបធៀបជាមួយ លប. ៩.៨-១៧។
ឥឡូវនេះ ក៏ដូច្នោះដែរ យើងសន្យាថា
លែងខឹង លែងគំរាមអ្នកទៀតហើយ។
10ទោះបីភ្នំតូចភ្នំធំកក្រើករំពើកក្ដី
សេចក្ដីស្រឡាញ់របស់យើង
មិនឃ្លាតចេញពីអ្នកឡើយ
រីឯសម្ពន្ធមេត្រីរបស់យើង
ដែលផ្ដល់ឲ្យអ្នកបានសុខសាន្តនោះ
ក៏មិនប្រែប្រួលដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
ដែលអាណិតមេត្តាអ្នក។
11 #
វវ. ២១.១៨-២១
ក្រុងដ៏សែនវេទនាអើយ!
អ្នកត្រូវខ្យល់ព្យុះបក់បោក
តែគ្មានអ្នកណាសម្រាលទុក្ខអ្នកទេ។
ឥឡូវនេះ យើងយកថ្មដ៏ល្អប្រណីត
មកសង់អ្នកឡើងវិញ
យើងយកត្បូងកណ្ដៀងចាក់ជាគ្រឹះ
12យើងយកត្បូងទទឹមធ្វើជាប៉ម
យកពេជ្រចរណៃធ្វើជាទ្វារ
ព្រមទាំងយកត្បូងមកធ្វើជាកំពែង។#៥៤.១២ ខ ១១-១២ សូមប្រៀបធៀបជាមួយ វវ. ២១.១៨-២១។
13 #
យហ. ៦.៤៥
យើងជាព្រះអម្ចាស់នឹងប្រៀនប្រដៅកូនចៅអ្នក
ដោយខ្លួនយើងផ្ទាល់#៥៤.១៣ ខនេះមានដកស្រង់នៅ យហ. ៦.៤៥។
ហើយកូនចៅរបស់អ្នក
នឹងមានសេចក្ដីសុខសាន្តយ៉ាងបរិបូណ៌។
14អ្នកនឹងបានរឹងមាំ ដោយសារសេចក្ដីសុចរិត
ហើយអ្នកនឹងមិនភ័យខ្លាចអ្វីឡើយ។
គ្មាននរណាមកសង្កត់សង្កិន មកបំភ័យ
ឲ្យអ្នកតក់ស្លុតទៀតទេ។
15ប្រសិនបើមាននរណាវាយប្រហារអ្នក
នោះមិនមែនយើងចាត់គេឲ្យមកទេ
បើគេវាយប្រហារអ្នក
គេនឹងដួលនៅមុខអ្នកជាមិនខាន។
16យើងបានបង្កើតជាងដែក
ដែលដុតធ្យូងលត់ដំ ផលិតគ្រឿងអាវុធ
ដើម្បីធ្វើសឹកសង្គ្រាម
ហើយយើងក៏បានបង្កើតអ្នកកម្ទេច
គ្រឿងអាវុធនោះដែរ។
17គ្រឿងសព្វាវុធទាំងប៉ុន្មានដែលគេបានបង្កើត
ដើម្បីវាយប្រហារអ្នក
នឹងគ្មានប្រសិទ្ធភាពអ្វីឡើយ
ចំពោះគូវិវាទដែលប្ដឹងចោទប្រកាន់អ្នក
អ្នកនឹងធ្វើឲ្យគេទទួលទោសវិញ។
យើងនឹងការពារពួកអ្នកបម្រើរបស់យើង
ព្រមទាំងរកយុត្តិធម៌ឲ្យពួកគេបែបនេះឯង
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ទើបបានជ្រើសរើសហើយ៖
អេសាយ 54: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
អេសាយ 54
54
ព្រះអម្ចាស់មិនបោះបង់ក្រុងយេរូសាឡឹមទៀតឡើយ
1 #
កាឡ. ៤.២៧
ព្រះអម្ចាស់មានព្រះបន្ទូលថា:
ក្រុងយេរូសាឡឹមអើយ
អ្នកដែលលែងមានកូន គឺប្រៀបដូចជាស្ត្រីអារ
តែឥឡូវនេះ ចូរស្រែកហ៊ោយ៉ាងសប្បាយ!
អ្នកដែលលែងសម្រាលកូនអើយ!
ចូរអបអរសាទរឡើង
ដ្បិតភរិយាដែលស្វាមីបោះបង់ចោល
នឹងមានកូនច្រើនជាងភរិយាដែលស្វាមី
នៅជាមួយទៅទៀត។#៥៤.១ មានដកស្រង់នៅ កាឡ. ៤.២៧។
2ចូរពង្រីកជំរំរបស់អ្នកឲ្យទូលាយឡើង
ចូរលាតដំបូលក្រណាត់នៃលំនៅរបស់អ្នក
ឲ្យវែងកុំសំចៃឡើយ!
ចូរទាញខ្សែឲ្យវែង និងបោះចម្រឹងឲ្យមាំ
3ដ្បិតទឹកដីរបស់អ្នកនឹងរីកកាន់តែធំឡើង
ពូជពង្សអ្នកនឹងទទួលស្រុករបស់
ប្រជាជាតិទាំងឡាយមកគ្រប់គ្រងឡើងវិញ
ព្រមទាំងវិលទៅរស់នៅក្នុងក្រុងដែល
គេបានបោះបង់ចោលផង។
4កុំភ័យខ្លាចអ្វី
អ្នកនឹងមិនត្រូវអាម៉ាស់ទៀតឡើយ
កុំព្រួយចិត្តឲ្យសោះ
ដ្បិតអ្នកនឹងលែងបាត់បង់កិត្តិយសទៀតហើយ
អ្នកនឹងភ្លេចភាពអាម៉ាស់
ដែលអ្នកធ្លាប់ជួបប្រទះកាលនៅពីក្មេង
អ្នកនឹងឈប់នឹកនាពីការត្មះតិះដៀល
នៅគ្រាដែលយើងបោះបង់ចោលអ្នក#៥៤.៤ ពាក្យដើម «គ្រាដែលអ្នកនៅមេម៉ាយ»។។
5ស្វាមីរបស់អ្នក គឺព្រះអង្គដែលបានបង្កើតអ្នក!
ព្រះអង្គមានព្រះនាមថា
«ព្រះអម្ចាស់នៃពិភពទាំងមូល»។
ព្រះដែលបានលោះអ្នកមកនោះ
គឺព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
ព្រះអង្គមានព្រះនាមថា
«ព្រះជាម្ចាស់នៃផែនដីទាំងមូល»។
6អ្នកប្រៀបដូចជាស្ត្រីដែលប្ដីបោះបង់ចោល
ហើយកើតទុក្ខក្រៀមក្រំ
តែឥឡូវនេះ ព្រះអម្ចាស់ត្រាស់ហៅអ្នក
ឲ្យវិលមកវិញហើយ។
ព្រះរបស់អ្នកមានព្រះបន្ទូលថា:
“បុរសពុំអាចបោះបង់ចោលភរិយាដែល
ខ្លួនរៀបការកាលពីនៅវ័យក្មេងបានឡើយ”។
7យើងបានបោះបង់អ្នកមួយភ្លែតមែន
តែយើងនឹងទទួល#៥៤.៧ ឬ«ប្រមែប្រមូលអ្នកមកវិញ»។អ្នកមកវិញ
ដោយចិត្តអាណិតអាសូរពន់ពេកណាស់។
8យើងបានខឹងសម្បារនឹងអ្នក
ព្រមទាំងគេចមុខចេញពីអ្នកមួយរយៈមែន
ប៉ុន្តែ យើងនឹងអាណិតមេត្តាអ្នក
ព្រោះយើងស្រឡាញ់អ្នកអស់កល្បជានិច្ច។
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
ដែលលោះអ្នកមកវិញ។
9 #
លប. ៩.៨-១៧
កាលពីជំនាន់លោកណូអេ
យើងបានសន្យាយ៉ាងម៉ឹងម៉ាត់ថា
លែងឲ្យទឹកជន់លិចផែនដីម្ដងទៀត#៥៤.៩ សូមប្រៀបធៀបជាមួយ លប. ៩.៨-១៧។
ឥឡូវនេះ ក៏ដូច្នោះដែរ យើងសន្យាថា
លែងខឹង លែងគំរាមអ្នកទៀតហើយ។
10ទោះបីភ្នំតូចភ្នំធំកក្រើករំពើកក្ដី
សេចក្ដីស្រឡាញ់របស់យើង
មិនឃ្លាតចេញពីអ្នកឡើយ
រីឯសម្ពន្ធមេត្រីរបស់យើង
ដែលផ្ដល់ឲ្យអ្នកបានសុខសាន្តនោះ
ក៏មិនប្រែប្រួលដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
ដែលអាណិតមេត្តាអ្នក។
11 #
វវ. ២១.១៨-២១
ក្រុងដ៏សែនវេទនាអើយ!
អ្នកត្រូវខ្យល់ព្យុះបក់បោក
តែគ្មានអ្នកណាសម្រាលទុក្ខអ្នកទេ។
ឥឡូវនេះ យើងយកថ្មដ៏ល្អប្រណីត
មកសង់អ្នកឡើងវិញ
យើងយកត្បូងកណ្ដៀងចាក់ជាគ្រឹះ
12យើងយកត្បូងទទឹមធ្វើជាប៉ម
យកពេជ្រចរណៃធ្វើជាទ្វារ
ព្រមទាំងយកត្បូងមកធ្វើជាកំពែង។#៥៤.១២ ខ ១១-១២ សូមប្រៀបធៀបជាមួយ វវ. ២១.១៨-២១។
13 #
យហ. ៦.៤៥
យើងជាព្រះអម្ចាស់នឹងប្រៀនប្រដៅកូនចៅអ្នក
ដោយខ្លួនយើងផ្ទាល់#៥៤.១៣ ខនេះមានដកស្រង់នៅ យហ. ៦.៤៥។
ហើយកូនចៅរបស់អ្នក
នឹងមានសេចក្ដីសុខសាន្តយ៉ាងបរិបូណ៌។
14អ្នកនឹងបានរឹងមាំ ដោយសារសេចក្ដីសុចរិត
ហើយអ្នកនឹងមិនភ័យខ្លាចអ្វីឡើយ។
គ្មាននរណាមកសង្កត់សង្កិន មកបំភ័យ
ឲ្យអ្នកតក់ស្លុតទៀតទេ។
15ប្រសិនបើមាននរណាវាយប្រហារអ្នក
នោះមិនមែនយើងចាត់គេឲ្យមកទេ
បើគេវាយប្រហារអ្នក
គេនឹងដួលនៅមុខអ្នកជាមិនខាន។
16យើងបានបង្កើតជាងដែក
ដែលដុតធ្យូងលត់ដំ ផលិតគ្រឿងអាវុធ
ដើម្បីធ្វើសឹកសង្គ្រាម
ហើយយើងក៏បានបង្កើតអ្នកកម្ទេច
គ្រឿងអាវុធនោះដែរ។
17គ្រឿងសព្វាវុធទាំងប៉ុន្មានដែលគេបានបង្កើត
ដើម្បីវាយប្រហារអ្នក
នឹងគ្មានប្រសិទ្ធភាពអ្វីឡើយ
ចំពោះគូវិវាទដែលប្ដឹងចោទប្រកាន់អ្នក
អ្នកនឹងធ្វើឲ្យគេទទួលទោសវិញ។
យើងនឹងការពារពួកអ្នកបម្រើរបស់យើង
ព្រមទាំងរកយុត្តិធម៌ឲ្យពួកគេបែបនេះឯង
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.