អេសាយ 57
57
1មនុស្សសុចរិតកំពុងតែវិនាស
តែគ្មាននរណាយកចិត្តទុកដាក់
មនុស្សល្អបាត់បង់ជីវិត
តែគ្មាននរណាចាប់អារម្មណ៍សោះ
មនុស្សសុចរិតអន្តរាយ
ដោយមនុស្សអាក្រក់ធ្វើបាប។
2ប៉ុន្តែ សន្តិភាពនឹងមកដល់
អ្នកដែលដើរតាមមាគ៌ាដ៏ត្រឹមត្រូវ
នឹងបានសម្រាកយ៉ាងសុខសាន្ត។
3រីឯអ្នករាល់គ្នាដែលជាកូនរបស់មេធ្មប់
ជាពួកក្បត់ព្រះជាម្ចាស់
ហើយគោរពព្រះក្លែងក្លាយ
ចូរនាំគ្នាចូលមក!
4តើអ្នករាល់គ្នាកំពុងចំអកឲ្យនរណា?
តើអ្នករាល់គ្នាហាមាត់យ៉ាងធំ
ហើយលៀនអណ្ដាតដាក់នរណា?
អ្នករាល់គ្នាពិតជាកូនបះបោរ
និងពូជអ្នកកុហកមែន!
5អ្នករាល់គ្នាថ្វាយបង្គំអារក្សព្រៃ
នៅក្រោមដើមឈើសក្ការៈ
អ្នករាល់គ្នាសម្លាប់កូនចៅធ្វើយញ្ញបូជា
នៅតាមជ្រោះ និងនៅតាមក្រហែងថ្ម។
6អ្នករាល់គ្នាចាត់ទុកថ្មដ៏រលើបនៅក្នុងជ្រោះថា
ជាសម្បត្តិ និងជាចំណែកមត៌កដ៏សក្ការៈ
អ្នករាល់គ្នាច្រួចស្រា និងសែននៅលើនោះ។
តើឲ្យយើងអត់ទ្រាំបានឬ?
7អ្នកធ្វើពិធីរួមបវេណីសក្ការៈនៅលើភ្នំខ្ពស់ៗ
អ្នកក៏ឡើងទៅធ្វើយញ្ញបូជាលើភ្នំនោះដែរ។
8អ្នកយករូបលឹង្គរបស់ព្រះក្លែងក្លាយ
ដាក់នៅខាងក្រោយទ្វារ និងនៅតាមក្របទ្វារ
អ្នកប្រព្រឹត្តអំពើផិតក្បត់នៅពីក្រោយខ្នងយើង
គឺអ្នកយកសម្លៀកបំពាក់ចេញ
ព្រមទាំងឡើងទៅដេកជាមួយសហាយ
ដែលអ្នកស្រឡាញ់
ហើយសម្លឹងមើលរូបលឹង្គទាំងនោះ។
9អ្នកយកប្រេងក្រអូប និងទឹកអប់យ៉ាងច្រើន
រត់ទៅថ្វាយបង្គំព្រះម៉ូឡុក
អ្នកចាត់ពួកនាំសារឲ្យទៅឆ្ងាយៗ
គឺរហូតទៅដល់ស្ថានមច្ចុរាជ ។
10អ្នកធ្វើដំណើររហូតទាល់តែនឿយហត់
តែអ្នកមិនព្រមឈប់ទេ
គឺអ្នកខំប្រឹងប្រែង ពុះពារតទៅមុខទៀត។
11តើនរណាធ្វើឲ្យអ្នកភ័យខ្លាច
រហូតដល់អ្នកក្បត់ចិត្តយើង
ហើយលែងរវីរវល់នឹកនាដល់យើងបែបនេះ?
អ្នកឈប់ស្រឡាញ់យើងដូច្នេះ
មកពីយើងនៅស្ងៀមយូរពេកឬ?
12យើងនឹងលាតត្រដាងអំពើដែលអ្នកប្រព្រឹត្ត
អំពើដែលអ្នកចាត់ទុកថាសុចរិតនោះ
ពុំផ្ដល់ប្រយោជន៍អ្វីដល់អ្នកសោះឡើយ។
13ពេលអ្នកស្រែកអង្វរករ
ឲ្យរូបព្រះទាំងនោះរំដោះអ្នកទៅ!
រូបព្រះទាំងនោះនឹងត្រូវខ្យល់កួចយកបាត់ទៅ
រីឯអ្នកដែលមកជ្រកកោនជាមួយយើង
នឹងគ្រប់គ្រងស្រុកទេសទុកជាមត៌ក
ហើយក៏នឹងបានទទួលភ្នំដ៏វិសុទ្ធរបស់យើង
ទុកជាកម្មសិទ្ធិដែរ។
ព្រះអម្ចាស់ប្រោសប្រជាជនរបស់ព្រះអង្គឲ្យជា
14ព្រះអម្ចាស់មានព្រះបន្ទូលថា:
ចូរត្រួសត្រាយរៀបចំផ្លូវ
ចូរយកឧបសគ្គផ្សេងៗចេញពីផ្លូវ
របស់ប្រជាជនយើង!
15ដ្បិតព្រះដ៏ខ្ពង់ខ្ពស់បំផុតដែលគង់នៅ
អស់កល្បជានិច្ច
ហើយដែលមានព្រះនាមដ៏វិសុទ្ធបំផុត
មានព្រះបន្ទូលថា:
យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុត
និងជាស្ថានដ៏វិសុទ្ធមែន
តែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេ
សង្កត់សង្កិន និងមនុស្សដែលគេមើលងាយដែរ
ដើម្បីលើកទឹកចិត្តមនុស្សដែលគេមើលងាយ
និងមនុស្សរងទុក្ខខ្លោចផ្សា។
16យើងមិនរករឿងអ្នករាល់គ្នារហូតទេ
ហើយក៏មិនខឹងនឹងអ្នករាល់គ្នារហូតដែរ
បើមិនដូច្នោះទេ សត្វលោកទាំងប៉ុន្មាន
ដែលយើងបានបង្កើតមក
មុខជារលត់វិញ្ញាណមិនខាន។
17យើងបានខឹងនឹងប្រជារាស្ត្ររបស់យើង
ព្រោះពួកគេមានចិត្តលោភលន់
និងប្រព្រឹត្តអំពើអាក្រក់
យើងបានដាក់ទោសពួកគេ
យើងបានគេចមុខចេញពីពួកគេ
ប៉ុន្តែ ទោះជាយ៉ាងណាក្ដី
ក៏ប្រជាជនដ៏រឹងរូសនេះ នៅតែប្រព្រឹត្តតាម
ទំនើងចិត្តរបស់ខ្លួនដដែល។
18យើងស្គាល់មារយាទរបស់គេយ៉ាងច្បាស់
តែយើងនឹងប្រោសគេឲ្យបានជាសះស្បើយ
យើងនឹងដឹកនាំគេ
ព្រមទាំងសម្រាលទុក្ខប្រជាជន
ដែលកំពុងកាន់ទុក្ខនេះទៀតផង។
19 ព្រះអម្ចាស់មានព្រះបន្ទូលថា
យើងនឹងដាក់ពាក្យសរសើរតម្កើង
នៅក្នុងមាត់ពួកគេ។
ចូរឲ្យសេចក្ដីសុខសាន្តកើតមានដល់
អ្នកដែលនៅឆ្ងាយៗក៏ដូចជាអ្នកដែលនៅជិត
យើងនឹងប្រោសពួកគេឲ្យ
បានជាសះស្បើយមែន!
20រីឯមនុស្សអាក្រក់វិញ ប្រៀបបាននឹង
រលកសមុទ្រដែលកំពុងតែបក់បោក
គ្មាននរណាអាចធ្វើឲ្យស្ងប់ឡើយ
ទឹកសមុទ្រនោះបញ្ចេញភក់ជ្រាំ
សព្វបែបយ៉ាងមក។
21 ព្រះរបស់ខ្ញុំមានព្រះបន្ទូលថា:
មនុស្សអាក្រក់មិនបានសេចក្ដីសុខសាន្តទេ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 57: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
អេសាយ 57
57
1មនុស្សសុចរិតកំពុងតែវិនាស
តែគ្មាននរណាយកចិត្តទុកដាក់
មនុស្សល្អបាត់បង់ជីវិត
តែគ្មាននរណាចាប់អារម្មណ៍សោះ
មនុស្សសុចរិតអន្តរាយ
ដោយមនុស្សអាក្រក់ធ្វើបាប។
2ប៉ុន្តែ សន្តិភាពនឹងមកដល់
អ្នកដែលដើរតាមមាគ៌ាដ៏ត្រឹមត្រូវ
នឹងបានសម្រាកយ៉ាងសុខសាន្ត។
3រីឯអ្នករាល់គ្នាដែលជាកូនរបស់មេធ្មប់
ជាពួកក្បត់ព្រះជាម្ចាស់
ហើយគោរពព្រះក្លែងក្លាយ
ចូរនាំគ្នាចូលមក!
4តើអ្នករាល់គ្នាកំពុងចំអកឲ្យនរណា?
តើអ្នករាល់គ្នាហាមាត់យ៉ាងធំ
ហើយលៀនអណ្ដាតដាក់នរណា?
អ្នករាល់គ្នាពិតជាកូនបះបោរ
និងពូជអ្នកកុហកមែន!
5អ្នករាល់គ្នាថ្វាយបង្គំអារក្សព្រៃ
នៅក្រោមដើមឈើសក្ការៈ
អ្នករាល់គ្នាសម្លាប់កូនចៅធ្វើយញ្ញបូជា
នៅតាមជ្រោះ និងនៅតាមក្រហែងថ្ម។
6អ្នករាល់គ្នាចាត់ទុកថ្មដ៏រលើបនៅក្នុងជ្រោះថា
ជាសម្បត្តិ និងជាចំណែកមត៌កដ៏សក្ការៈ
អ្នករាល់គ្នាច្រួចស្រា និងសែននៅលើនោះ។
តើឲ្យយើងអត់ទ្រាំបានឬ?
7អ្នកធ្វើពិធីរួមបវេណីសក្ការៈនៅលើភ្នំខ្ពស់ៗ
អ្នកក៏ឡើងទៅធ្វើយញ្ញបូជាលើភ្នំនោះដែរ។
8អ្នកយករូបលឹង្គរបស់ព្រះក្លែងក្លាយ
ដាក់នៅខាងក្រោយទ្វារ និងនៅតាមក្របទ្វារ
អ្នកប្រព្រឹត្តអំពើផិតក្បត់នៅពីក្រោយខ្នងយើង
គឺអ្នកយកសម្លៀកបំពាក់ចេញ
ព្រមទាំងឡើងទៅដេកជាមួយសហាយ
ដែលអ្នកស្រឡាញ់
ហើយសម្លឹងមើលរូបលឹង្គទាំងនោះ។
9អ្នកយកប្រេងក្រអូប និងទឹកអប់យ៉ាងច្រើន
រត់ទៅថ្វាយបង្គំព្រះម៉ូឡុក
អ្នកចាត់ពួកនាំសារឲ្យទៅឆ្ងាយៗ
គឺរហូតទៅដល់ស្ថានមច្ចុរាជ ។
10អ្នកធ្វើដំណើររហូតទាល់តែនឿយហត់
តែអ្នកមិនព្រមឈប់ទេ
គឺអ្នកខំប្រឹងប្រែង ពុះពារតទៅមុខទៀត។
11តើនរណាធ្វើឲ្យអ្នកភ័យខ្លាច
រហូតដល់អ្នកក្បត់ចិត្តយើង
ហើយលែងរវីរវល់នឹកនាដល់យើងបែបនេះ?
អ្នកឈប់ស្រឡាញ់យើងដូច្នេះ
មកពីយើងនៅស្ងៀមយូរពេកឬ?
12យើងនឹងលាតត្រដាងអំពើដែលអ្នកប្រព្រឹត្ត
អំពើដែលអ្នកចាត់ទុកថាសុចរិតនោះ
ពុំផ្ដល់ប្រយោជន៍អ្វីដល់អ្នកសោះឡើយ។
13ពេលអ្នកស្រែកអង្វរករ
ឲ្យរូបព្រះទាំងនោះរំដោះអ្នកទៅ!
រូបព្រះទាំងនោះនឹងត្រូវខ្យល់កួចយកបាត់ទៅ
រីឯអ្នកដែលមកជ្រកកោនជាមួយយើង
នឹងគ្រប់គ្រងស្រុកទេសទុកជាមត៌ក
ហើយក៏នឹងបានទទួលភ្នំដ៏វិសុទ្ធរបស់យើង
ទុកជាកម្មសិទ្ធិដែរ។
ព្រះអម្ចាស់ប្រោសប្រជាជនរបស់ព្រះអង្គឲ្យជា
14ព្រះអម្ចាស់មានព្រះបន្ទូលថា:
ចូរត្រួសត្រាយរៀបចំផ្លូវ
ចូរយកឧបសគ្គផ្សេងៗចេញពីផ្លូវ
របស់ប្រជាជនយើង!
15ដ្បិតព្រះដ៏ខ្ពង់ខ្ពស់បំផុតដែលគង់នៅ
អស់កល្បជានិច្ច
ហើយដែលមានព្រះនាមដ៏វិសុទ្ធបំផុត
មានព្រះបន្ទូលថា:
យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុត
និងជាស្ថានដ៏វិសុទ្ធមែន
តែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេ
សង្កត់សង្កិន និងមនុស្សដែលគេមើលងាយដែរ
ដើម្បីលើកទឹកចិត្តមនុស្សដែលគេមើលងាយ
និងមនុស្សរងទុក្ខខ្លោចផ្សា។
16យើងមិនរករឿងអ្នករាល់គ្នារហូតទេ
ហើយក៏មិនខឹងនឹងអ្នករាល់គ្នារហូតដែរ
បើមិនដូច្នោះទេ សត្វលោកទាំងប៉ុន្មាន
ដែលយើងបានបង្កើតមក
មុខជារលត់វិញ្ញាណមិនខាន។
17យើងបានខឹងនឹងប្រជារាស្ត្ររបស់យើង
ព្រោះពួកគេមានចិត្តលោភលន់
និងប្រព្រឹត្តអំពើអាក្រក់
យើងបានដាក់ទោសពួកគេ
យើងបានគេចមុខចេញពីពួកគេ
ប៉ុន្តែ ទោះជាយ៉ាងណាក្ដី
ក៏ប្រជាជនដ៏រឹងរូសនេះ នៅតែប្រព្រឹត្តតាម
ទំនើងចិត្តរបស់ខ្លួនដដែល។
18យើងស្គាល់មារយាទរបស់គេយ៉ាងច្បាស់
តែយើងនឹងប្រោសគេឲ្យបានជាសះស្បើយ
យើងនឹងដឹកនាំគេ
ព្រមទាំងសម្រាលទុក្ខប្រជាជន
ដែលកំពុងកាន់ទុក្ខនេះទៀតផង។
19 ព្រះអម្ចាស់មានព្រះបន្ទូលថា
យើងនឹងដាក់ពាក្យសរសើរតម្កើង
នៅក្នុងមាត់ពួកគេ។
ចូរឲ្យសេចក្ដីសុខសាន្តកើតមានដល់
អ្នកដែលនៅឆ្ងាយៗក៏ដូចជាអ្នកដែលនៅជិត
យើងនឹងប្រោសពួកគេឲ្យ
បានជាសះស្បើយមែន!
20រីឯមនុស្សអាក្រក់វិញ ប្រៀបបាននឹង
រលកសមុទ្រដែលកំពុងតែបក់បោក
គ្មាននរណាអាចធ្វើឲ្យស្ងប់ឡើយ
ទឹកសមុទ្រនោះបញ្ចេញភក់ជ្រាំ
សព្វបែបយ៉ាងមក។
21 ព្រះរបស់ខ្ញុំមានព្រះបន្ទូលថា:
មនុស្សអាក្រក់មិនបានសេចក្ដីសុខសាន្តទេ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.