អេសាយ 66
66
ការថ្វាយបង្គំព្រះជាម្ចាស់តាមរបៀបដ៏ត្រឹមត្រូវ
1 ព្រះអម្ចាស់មានព្រះបន្ទូលថា:
ផ្ទៃមេឃជាបល្ល័ង្ករបស់យើង
ហើយផែនដីជាកំណល់ទ្រជើងរបស់យើងដែរ
តើអ្នករាល់គ្នានឹងសង់ដំណាក់បែបណា
ឲ្យយើងបាន?
តើកន្លែងដែលយើងនឹងសម្រាកនោះនៅឯណា?
2យើងទេតើដែលបានបង្កើតអ្វីៗទាំងអស់
ហើយអ្វីៗទាំងនោះក៏សុទ្ធតែជា
កម្មសិទ្ធិរបស់យើងដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
យើងនឹងយកចិត្តទុកដាក់ចំពោះ
ជនកម្សត់ទុគ៌ត ដែលបាក់ទឹកចិត្ត
និងធ្វើតាមពាក្យយើង ដោយញាប់ញ័រ។
3រីឯអ្នកដែលយកគោមកថ្វាយជាយញ្ញបូជា
តែសម្លាប់មនុស្ស
អ្នកដែលយកចៀមមកធ្វើយញ្ញបូជា
តែវាយបំបាក់កឆ្កែ
អ្នកដែលយកតង្វាយមកថ្វាយ
តែតង្វាយនេះជាឈាមជ្រូក
អ្នកដែលដុតគ្រឿងក្រអូប
តែថ្វាយបង្គំព្រះក្លែងក្លាយ
គឺអស់អ្នកដែលពេញចិត្តនឹងប្រព្រឹត្តតាម
ការយល់ឃើញរបស់ខ្លួន
ហើយចូលចិត្តតែអំពើគួរស្អប់ខ្ពើម
4យើងក៏ពេញចិត្តនឹងធ្វើឲ្យពួកគេទទួលផល
ពីអំពើដែលគេប្រព្រឹត្តនោះដែរ។
យើងនឹងធ្វើឲ្យការលំបាកសព្វបែបយ៉ាង
កើតមានដល់ពួកគេ
គឺការលំបាកដែលគេតែងតែខ្លាចរអែង។
យើងបានហៅ តែគ្មាននរណាឆ្លើយ
យើងបាននិយាយ តែគ្មាននរណាស្ដាប់ទេ
ផ្ទុយទៅវិញ ពួកគេនាំគ្នាប្រព្រឹត្តអំពើ
ដែលយើងយល់ថាអាក្រក់
គឺអំពើដែលយើងមិនពេញចិត្ត។
សិរីរុងរឿងរបស់ក្រុងយេរូសាឡឹម
5អ្នករាល់គ្នាដែលស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់
ដោយញាប់ញ័រ
ចូរនាំគ្នាស្ដាប់ព្រះអង្គ។
បងប្អូនរបស់អ្នករាល់គ្នា
ស្អប់ និងកាត់កាល់អ្នករាល់គ្នា
ព្រោះតែអ្នករាល់គ្នាគោរពព្រះអង្គ។
ពួកគេពោលថា “សូមព្រះអម្ចាស់សម្តែង
សិរីរុងរឿង ដើម្បីឲ្យយើងឃើញអំណរ
របស់អ្នករាល់គ្នាផង!”។
អ្នកទាំងនោះមុខជាត្រូវអាម៉ាស់។
6មានសំឡេងលាន់ឮរំពងពីទីក្រុង
មានសំឡេងលាន់ឮពីព្រះវិហារ
គឺជាព្រះសូរសៀងរបស់ព្រះអម្ចាស់
ដែលកំពុងតែដាក់ទោសខ្មាំងសត្រូវរបស់
ព្រះអង្គ តាមអំពើដែលគេបានប្រព្រឹត្ត។
7 ក្រុងស៊ីយ៉ូនប្រៀបបាននឹងស្ត្រី
ដែលសម្រាលកូន មុនឈឺផ្ទៃ
ហើយបង្កើតបានកូនប្រុស មុនឈឺចុកចាប់។
8តើនរណាធ្លាប់ឮហេតុការណ៍យ៉ាងនេះ?
តើនរណាធ្លាប់ឃើញហេតុការណ៍ដូច្នេះ?
តើនគរមួយអាចកើតឡើង
ក្នុងរយៈពេលតែមួយថ្ងៃបានឬ?
តើប្រជាជាតិមួយអាចកើត
ក្នុងពេលតែមួយបានឬ?
ចំណែកឯក្រុងស៊ីយ៉ូនវិញ
នាងទើបនឹងចាប់ផ្ដើមឈឺផ្ទៃ ក៏សម្រាលកូនចៅ!
9 ព្រះអម្ចាស់មានព្រះបន្ទូលថា:
បើយើងឲ្យស្ត្រីម្នាក់មានផ្ទៃពោះគ្រប់ខែ
តើយើងឃាត់ឃាំងមិនឲ្យកូនកើតបានឬ
ព្រះរបស់អ្នកមានព្រះបន្ទូលថា
បើយើងឲ្យទារកចាប់ផ្ទៃ
តើយើងរារាំងវាមិនឲ្យកើតបានឬ?
10អស់អ្នកដែលស្រឡាញ់ក្រុងយេរូសាឡឹមអើយ
ចូរសប្បាយរួមជាមួយក្រុងនេះចុះ
ចូរត្រេកអររីករាយយ៉ាងខ្លាំង!
អស់អ្នកដែលកាន់ទុក្ខអាណិត
ក្រុងយេរូសាឡឹមអើយ ចូរសប្បាយរីករាយ
រួមជាមួយក្រុងនេះដែរ។
11សូមឲ្យអ្នករាល់គ្នាបានស្កប់ចិត្តនឹងក្រុងនេះ
ដូចកូនដែលម្ដាយថ្នាក់ថ្នមបំបៅដែរ
អ្នករាល់គ្នានឹងបានថ្កុំថ្កើងរុងរឿង
ដោយសារក្រុងនេះ។
12 ព្រះអម្ចាស់មានព្រះបន្ទូលថា:
យើងនឹងឲ្យសេចក្ដីសុខសាន្ត
ហូរមកក្រុងនេះ ដូចទឹកទន្លេ
យើងនឹងបង្ហូរធនធានដ៏រុងរឿងរបស់
ប្រជាជាតិនានាចូលមកក្នុងក្រុងនេះ
ដូចទឹកហូរប្រៀបមាត់ច្រាំង។
យើងនឹងថ្នាក់ថ្នមអ្នករាល់គ្នាដូចម្ដាយបំបៅកូន
បីវា និងថ្នាក់ថ្នមវានៅលើភ្លៅ។
13ម្ដាយលួងលោមកូនយ៉ាងណា
យើងនឹងលួងលោមអ្នករាល់គ្នាយ៉ាងនោះដែរ
អ្នករាល់គ្នានឹងរស់នៅក្នុងក្រុងយេរូសាឡឹម
ដោយលែងមានទុក្ខព្រួយទៀត។
14កាលណាអ្នករាល់គ្នាឃើញក្រុងយេរូសាឡឹម
បានសុខសាន្តដូច្នេះ
អ្នករាល់គ្នានឹងមានចិត្តសប្បាយរីករាយ
ហើយអ្នករាល់គ្នានឹងមានកម្លាំងឡើងវិញ
ដូចស្មៅលាស់ស្រស់បំព្រង។
ព្រះអម្ចាស់នឹងសម្តែងព្រះបារមី
ឲ្យអ្នកបម្រើរបស់ព្រះអង្គឃើញ
តែព្រះអង្គសម្តែងព្រះពិរោធទាស់នឹង
ខ្មាំងសត្រូវរបស់ព្រះអង្គ។
ការដាក់ទោសមនុស្សអាក្រក់នៅគ្រាចុងក្រោយ
15មើល ព្រះអម្ចាស់កំពុងតែយាងមក
ព្រះអង្គយាងមកក្នុងភ្លើង
រាជរថរបស់ព្រះអង្គប្រៀបបាននឹងខ្យល់កួច។
ព្រះអង្គធ្វើតាមព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ
ព្រះអង្គប្រើអណ្ដាតភ្លើង ដើម្បីដាក់ទោស
ស្របតាមព្រះបន្ទូលដែលព្រះអង្គ
ព្រមានទុកជាមុន។
16 ព្រះអម្ចាស់នឹងវិនិច្ឆ័យទោសមនុស្សទាំងអស់
ដោយប្រើភ្លើង និងដាវ
ព្រះអម្ចាស់នឹងប្រហារមនុស្សជាច្រើន។
17អស់អ្នកដែលខិតខំញែកខ្លួន
និងជម្រះកាយឲ្យបរិសុទ្ធ
ដើម្បីចូលទៅក្នុងសួនឧទ្យាន
របស់ព្រះក្លែងក្លាយ តាមមេដឹកនាំរបស់គេ
ហើយនាំគ្នាបរិភោគសាច់ជ្រូក កណ្ដុរ
ព្រមទាំងអ្វីៗដ៏គួរឲ្យស្អប់ខ្ពើម
មុខជាត្រូវវិនាសទាំងអស់គ្នាមិនខាន។
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
18យើងនឹងឲ្យមនុស្សគិតតែអំពីយើង
ហើយគិតតែពីធ្វើកិច្ចការសម្រាប់យើង។
យើងនឹងប្រមូលមនុស្សគ្រប់ជាតិសាសន៍ គ្រប់ភាសាឲ្យមក ពួកគេនឹងឃើញសិរីរុងរឿងរបស់យើង។
19យើងនឹងដាក់ទីសម្គាល់មួយជាសញ្ញា នៅកណ្ដាលជាតិសាសន៍ទាំងនោះ។ យើងនឹងចាត់អ្នកខ្លះក្នុងចំណោមអស់អ្នកដែលបានរួចជីវិត ឲ្យទៅកាន់ប្រទេសនៃប្រជាជាតិទាំងឡាយ គឺទៅស្រុកតើស៊ីស ស្រុកពូល និងស្រុកលូឌ (អ្នកស្រុកនោះជាអ្នកបាញ់ព្រួញដ៏ចំណាន) ស្រុកទូបាល និងស្រុកយ៉ាវ៉ាន ព្រមទាំងកោះឆ្ងាយៗទាំងប៉ុន្មាន អ្នកស្រុកទាំងនោះមិនដែលឮគេនិយាយអំពីយើង ហើយក៏មិនដែលឃើញសិរីរុងរឿងរបស់យើងដែរ។ អ្នកដែលយើងចាត់ឲ្យទៅនឹងថ្លែងពីសិរីរុងរឿងរបស់យើង នៅក្នុងចំណោមប្រជាជាតិទាំងឡាយ។ 20ប្រជាជាតិទាំងនោះនឹងនាំបងប្អូនអ្នករាល់គ្នា ដែលរស់នៅក្នុងចំណោមពួកគេ មកថ្វាយព្រះអម្ចាស់។ ពួកគេហែហមបងប្អូនទាំងនោះ ដែលជិះសេះ រទេះ អង្រឹងស្នែង លា និងអូដ្ឋ រហូតមកដល់ភ្នំដ៏វិសុទ្ធរបស់យើង គឺក្រុងយេរូសាឡឹម ដូចជនជាតិអ៊ីស្រាអែលធ្លាប់យកតង្វាយ ដាក់លើជើងពានដ៏បរិសុទ្ធមកថ្វាយ នៅក្នុងព្រះដំណាក់ដែរ។ 21ព្រះអម្ចាស់មានព្រះបន្ទូលថា សូម្បីតែនៅក្នុងចំណោមប្រជាជាតិទាំងនោះ យើងជ្រើសរើសអ្នកខ្លះឲ្យធ្វើជាបូជាចារ្យ* និងអ្នកខ្លះឲ្យធ្វើជាពួកលេវី*ដែរ។ 22 ផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលយើងបង្កើត នឹងគង់វង្សនៅចំពោះមុខយើងយ៉ាងណា ពូជពង្ស និងឈ្មោះរបស់អ្នករាល់គ្នា ក៏គង់វង្សនៅចំពោះមុខយើង រហូតតរៀងទៅយ៉ាងនោះដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
23 ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:
រៀងរាល់ថ្ងៃបុណ្យចូលខែថ្មី
និងរៀងរាល់ថ្ងៃសប្ប័ទ*
មនុស្សលោកទាំងអស់នឹងនាំគ្នា
មកក្រាបថ្វាយបង្គំយើង។
24 ពេលគេចេញពីព្រះវិហារ
គេនឹងឃើញសាកសពរបស់មនុស្ស
ដែលបានបះបោរប្រឆាំងនឹងយើង។
ដង្កូវនឹងមិនងាប់ ហើយភ្លើងក៏មិនរលត់
សាកសពទាំងនោះធ្វើឲ្យសត្វលោក
ទាំងអស់ខ្ពើមរអើម។
ទើបបានជ្រើសរើសហើយ៖
អេសាយ 66: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
អេសាយ 66
66
ការថ្វាយបង្គំព្រះជាម្ចាស់តាមរបៀបដ៏ត្រឹមត្រូវ
1 ព្រះអម្ចាស់មានព្រះបន្ទូលថា:
ផ្ទៃមេឃជាបល្ល័ង្ករបស់យើង
ហើយផែនដីជាកំណល់ទ្រជើងរបស់យើងដែរ
តើអ្នករាល់គ្នានឹងសង់ដំណាក់បែបណា
ឲ្យយើងបាន?
តើកន្លែងដែលយើងនឹងសម្រាកនោះនៅឯណា?
2យើងទេតើដែលបានបង្កើតអ្វីៗទាំងអស់
ហើយអ្វីៗទាំងនោះក៏សុទ្ធតែជា
កម្មសិទ្ធិរបស់យើងដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
យើងនឹងយកចិត្តទុកដាក់ចំពោះ
ជនកម្សត់ទុគ៌ត ដែលបាក់ទឹកចិត្ត
និងធ្វើតាមពាក្យយើង ដោយញាប់ញ័រ។
3រីឯអ្នកដែលយកគោមកថ្វាយជាយញ្ញបូជា
តែសម្លាប់មនុស្ស
អ្នកដែលយកចៀមមកធ្វើយញ្ញបូជា
តែវាយបំបាក់កឆ្កែ
អ្នកដែលយកតង្វាយមកថ្វាយ
តែតង្វាយនេះជាឈាមជ្រូក
អ្នកដែលដុតគ្រឿងក្រអូប
តែថ្វាយបង្គំព្រះក្លែងក្លាយ
គឺអស់អ្នកដែលពេញចិត្តនឹងប្រព្រឹត្តតាម
ការយល់ឃើញរបស់ខ្លួន
ហើយចូលចិត្តតែអំពើគួរស្អប់ខ្ពើម
4យើងក៏ពេញចិត្តនឹងធ្វើឲ្យពួកគេទទួលផល
ពីអំពើដែលគេប្រព្រឹត្តនោះដែរ។
យើងនឹងធ្វើឲ្យការលំបាកសព្វបែបយ៉ាង
កើតមានដល់ពួកគេ
គឺការលំបាកដែលគេតែងតែខ្លាចរអែង។
យើងបានហៅ តែគ្មាននរណាឆ្លើយ
យើងបាននិយាយ តែគ្មាននរណាស្ដាប់ទេ
ផ្ទុយទៅវិញ ពួកគេនាំគ្នាប្រព្រឹត្តអំពើ
ដែលយើងយល់ថាអាក្រក់
គឺអំពើដែលយើងមិនពេញចិត្ត។
សិរីរុងរឿងរបស់ក្រុងយេរូសាឡឹម
5អ្នករាល់គ្នាដែលស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់
ដោយញាប់ញ័រ
ចូរនាំគ្នាស្ដាប់ព្រះអង្គ។
បងប្អូនរបស់អ្នករាល់គ្នា
ស្អប់ និងកាត់កាល់អ្នករាល់គ្នា
ព្រោះតែអ្នករាល់គ្នាគោរពព្រះអង្គ។
ពួកគេពោលថា “សូមព្រះអម្ចាស់សម្តែង
សិរីរុងរឿង ដើម្បីឲ្យយើងឃើញអំណរ
របស់អ្នករាល់គ្នាផង!”។
អ្នកទាំងនោះមុខជាត្រូវអាម៉ាស់។
6មានសំឡេងលាន់ឮរំពងពីទីក្រុង
មានសំឡេងលាន់ឮពីព្រះវិហារ
គឺជាព្រះសូរសៀងរបស់ព្រះអម្ចាស់
ដែលកំពុងតែដាក់ទោសខ្មាំងសត្រូវរបស់
ព្រះអង្គ តាមអំពើដែលគេបានប្រព្រឹត្ត។
7 ក្រុងស៊ីយ៉ូនប្រៀបបាននឹងស្ត្រី
ដែលសម្រាលកូន មុនឈឺផ្ទៃ
ហើយបង្កើតបានកូនប្រុស មុនឈឺចុកចាប់។
8តើនរណាធ្លាប់ឮហេតុការណ៍យ៉ាងនេះ?
តើនរណាធ្លាប់ឃើញហេតុការណ៍ដូច្នេះ?
តើនគរមួយអាចកើតឡើង
ក្នុងរយៈពេលតែមួយថ្ងៃបានឬ?
តើប្រជាជាតិមួយអាចកើត
ក្នុងពេលតែមួយបានឬ?
ចំណែកឯក្រុងស៊ីយ៉ូនវិញ
នាងទើបនឹងចាប់ផ្ដើមឈឺផ្ទៃ ក៏សម្រាលកូនចៅ!
9 ព្រះអម្ចាស់មានព្រះបន្ទូលថា:
បើយើងឲ្យស្ត្រីម្នាក់មានផ្ទៃពោះគ្រប់ខែ
តើយើងឃាត់ឃាំងមិនឲ្យកូនកើតបានឬ
ព្រះរបស់អ្នកមានព្រះបន្ទូលថា
បើយើងឲ្យទារកចាប់ផ្ទៃ
តើយើងរារាំងវាមិនឲ្យកើតបានឬ?
10អស់អ្នកដែលស្រឡាញ់ក្រុងយេរូសាឡឹមអើយ
ចូរសប្បាយរួមជាមួយក្រុងនេះចុះ
ចូរត្រេកអររីករាយយ៉ាងខ្លាំង!
អស់អ្នកដែលកាន់ទុក្ខអាណិត
ក្រុងយេរូសាឡឹមអើយ ចូរសប្បាយរីករាយ
រួមជាមួយក្រុងនេះដែរ។
11សូមឲ្យអ្នករាល់គ្នាបានស្កប់ចិត្តនឹងក្រុងនេះ
ដូចកូនដែលម្ដាយថ្នាក់ថ្នមបំបៅដែរ
អ្នករាល់គ្នានឹងបានថ្កុំថ្កើងរុងរឿង
ដោយសារក្រុងនេះ។
12 ព្រះអម្ចាស់មានព្រះបន្ទូលថា:
យើងនឹងឲ្យសេចក្ដីសុខសាន្ត
ហូរមកក្រុងនេះ ដូចទឹកទន្លេ
យើងនឹងបង្ហូរធនធានដ៏រុងរឿងរបស់
ប្រជាជាតិនានាចូលមកក្នុងក្រុងនេះ
ដូចទឹកហូរប្រៀបមាត់ច្រាំង។
យើងនឹងថ្នាក់ថ្នមអ្នករាល់គ្នាដូចម្ដាយបំបៅកូន
បីវា និងថ្នាក់ថ្នមវានៅលើភ្លៅ។
13ម្ដាយលួងលោមកូនយ៉ាងណា
យើងនឹងលួងលោមអ្នករាល់គ្នាយ៉ាងនោះដែរ
អ្នករាល់គ្នានឹងរស់នៅក្នុងក្រុងយេរូសាឡឹម
ដោយលែងមានទុក្ខព្រួយទៀត។
14កាលណាអ្នករាល់គ្នាឃើញក្រុងយេរូសាឡឹម
បានសុខសាន្តដូច្នេះ
អ្នករាល់គ្នានឹងមានចិត្តសប្បាយរីករាយ
ហើយអ្នករាល់គ្នានឹងមានកម្លាំងឡើងវិញ
ដូចស្មៅលាស់ស្រស់បំព្រង។
ព្រះអម្ចាស់នឹងសម្តែងព្រះបារមី
ឲ្យអ្នកបម្រើរបស់ព្រះអង្គឃើញ
តែព្រះអង្គសម្តែងព្រះពិរោធទាស់នឹង
ខ្មាំងសត្រូវរបស់ព្រះអង្គ។
ការដាក់ទោសមនុស្សអាក្រក់នៅគ្រាចុងក្រោយ
15មើល ព្រះអម្ចាស់កំពុងតែយាងមក
ព្រះអង្គយាងមកក្នុងភ្លើង
រាជរថរបស់ព្រះអង្គប្រៀបបាននឹងខ្យល់កួច។
ព្រះអង្គធ្វើតាមព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ
ព្រះអង្គប្រើអណ្ដាតភ្លើង ដើម្បីដាក់ទោស
ស្របតាមព្រះបន្ទូលដែលព្រះអង្គ
ព្រមានទុកជាមុន។
16 ព្រះអម្ចាស់នឹងវិនិច្ឆ័យទោសមនុស្សទាំងអស់
ដោយប្រើភ្លើង និងដាវ
ព្រះអម្ចាស់នឹងប្រហារមនុស្សជាច្រើន។
17អស់អ្នកដែលខិតខំញែកខ្លួន
និងជម្រះកាយឲ្យបរិសុទ្ធ
ដើម្បីចូលទៅក្នុងសួនឧទ្យាន
របស់ព្រះក្លែងក្លាយ តាមមេដឹកនាំរបស់គេ
ហើយនាំគ្នាបរិភោគសាច់ជ្រូក កណ្ដុរ
ព្រមទាំងអ្វីៗដ៏គួរឲ្យស្អប់ខ្ពើម
មុខជាត្រូវវិនាសទាំងអស់គ្នាមិនខាន។
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
18យើងនឹងឲ្យមនុស្សគិតតែអំពីយើង
ហើយគិតតែពីធ្វើកិច្ចការសម្រាប់យើង។
យើងនឹងប្រមូលមនុស្សគ្រប់ជាតិសាសន៍ គ្រប់ភាសាឲ្យមក ពួកគេនឹងឃើញសិរីរុងរឿងរបស់យើង។
19យើងនឹងដាក់ទីសម្គាល់មួយជាសញ្ញា នៅកណ្ដាលជាតិសាសន៍ទាំងនោះ។ យើងនឹងចាត់អ្នកខ្លះក្នុងចំណោមអស់អ្នកដែលបានរួចជីវិត ឲ្យទៅកាន់ប្រទេសនៃប្រជាជាតិទាំងឡាយ គឺទៅស្រុកតើស៊ីស ស្រុកពូល និងស្រុកលូឌ (អ្នកស្រុកនោះជាអ្នកបាញ់ព្រួញដ៏ចំណាន) ស្រុកទូបាល និងស្រុកយ៉ាវ៉ាន ព្រមទាំងកោះឆ្ងាយៗទាំងប៉ុន្មាន អ្នកស្រុកទាំងនោះមិនដែលឮគេនិយាយអំពីយើង ហើយក៏មិនដែលឃើញសិរីរុងរឿងរបស់យើងដែរ។ អ្នកដែលយើងចាត់ឲ្យទៅនឹងថ្លែងពីសិរីរុងរឿងរបស់យើង នៅក្នុងចំណោមប្រជាជាតិទាំងឡាយ។ 20ប្រជាជាតិទាំងនោះនឹងនាំបងប្អូនអ្នករាល់គ្នា ដែលរស់នៅក្នុងចំណោមពួកគេ មកថ្វាយព្រះអម្ចាស់។ ពួកគេហែហមបងប្អូនទាំងនោះ ដែលជិះសេះ រទេះ អង្រឹងស្នែង លា និងអូដ្ឋ រហូតមកដល់ភ្នំដ៏វិសុទ្ធរបស់យើង គឺក្រុងយេរូសាឡឹម ដូចជនជាតិអ៊ីស្រាអែលធ្លាប់យកតង្វាយ ដាក់លើជើងពានដ៏បរិសុទ្ធមកថ្វាយ នៅក្នុងព្រះដំណាក់ដែរ។ 21ព្រះអម្ចាស់មានព្រះបន្ទូលថា សូម្បីតែនៅក្នុងចំណោមប្រជាជាតិទាំងនោះ យើងជ្រើសរើសអ្នកខ្លះឲ្យធ្វើជាបូជាចារ្យ* និងអ្នកខ្លះឲ្យធ្វើជាពួកលេវី*ដែរ។ 22 ផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលយើងបង្កើត នឹងគង់វង្សនៅចំពោះមុខយើងយ៉ាងណា ពូជពង្ស និងឈ្មោះរបស់អ្នករាល់គ្នា ក៏គង់វង្សនៅចំពោះមុខយើង រហូតតរៀងទៅយ៉ាងនោះដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
23 ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:
រៀងរាល់ថ្ងៃបុណ្យចូលខែថ្មី
និងរៀងរាល់ថ្ងៃសប្ប័ទ*
មនុស្សលោកទាំងអស់នឹងនាំគ្នា
មកក្រាបថ្វាយបង្គំយើង។
24 ពេលគេចេញពីព្រះវិហារ
គេនឹងឃើញសាកសពរបស់មនុស្ស
ដែលបានបះបោរប្រឆាំងនឹងយើង។
ដង្កូវនឹងមិនងាប់ ហើយភ្លើងក៏មិនរលត់
សាកសពទាំងនោះធ្វើឲ្យសត្វលោក
ទាំងអស់ខ្ពើមរអើម។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.