ព្រះអម្ចាស់បានទុកប្រជាជាតិទាំងនោះឲ្យរស់នៅក្នុងស្រុក ដើម្បីល្បងលកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ដែលមិនចូលរួមធ្វើសង្គ្រាមដណ្ដើមយកទឹកដីកាណាន។ ព្រះអង្គគ្រាន់តែសព្វព្រះហឫទ័យឲ្យកូនចៅអ៊ីស្រាអែលជំនាន់ក្រោយ គឺពួកដែលមិនធ្លាប់ច្បាំងបានហាត់រៀនធ្វើសង្គ្រាម។ ប្រជាជាតិទាំងនោះមានដូចតទៅ: ជនជាតិភីលីស្ទីនទាំងប្រាំនគរ ជនជាតិកាណានទាំងអស់ ជនជាតិស៊ីដូន និងជនជាតិហេវី ដែលរស់នៅតាមតំបន់ភ្នំលីបង់ ចាប់តាំងពីភ្នំបាល-ហ៊ើរម៉ូន រហូតដល់ហាម៉ាត់។ ព្រះអម្ចាស់ទុកសាសន៍ទាំងនោះ ដើម្បីល្បងលមើលឲ្យដឹងថា តើជនជាតិអ៊ីស្រាអែលគោរពតាមបទបញ្ជា ដែលព្រះអង្គប្រទានមកបុព្វបុរសរបស់គេ តាមរយៈលោកម៉ូសេឬយ៉ាងណា។ ហេតុនេះហើយបានជាជនជាតិអ៊ីស្រាអែលរស់នៅក្នុងចំណោមជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។ គេយកកូនស្រីរបស់សាសន៍ទាំងនោះមកធ្វើជាប្រពន្ធ ហើយក៏លើកកូនស្រីរបស់ខ្លួនឲ្យរៀបការជាមួយកូនប្រុសរបស់សាសន៍ទាំងនោះ ព្រមទាំងនាំគ្នាគោរពថ្វាយបង្គំព្រះនៃសាសន៍ទាំងនោះថែមទៀតផង។ ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។ ពួកគេបំភ្លេចព្រះអង្គ ហើយបែរទៅគោរពព្រះបាល និងព្រះអាសថារ៉ូតវិញ។ ព្រះអម្ចាស់ទ្រង់ព្រះពិរោធជាមួយពួកគេ ហើយប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទគូសាន-រីសាថែម ជាស្ដេចស្រុកអើរ៉ាម-ណាហារេម។ ជនជាតិអ៊ីស្រាអែលនៅជាចំណុះស្ដេចនោះអស់រយៈពេលប្រាំបីឆ្នាំ។ ជនជាតិអ៊ីស្រាអែលស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គក៏ធ្វើឲ្យមានអ្នកសង្គ្រោះមួយរូបងើបឡើងសង្គ្រោះជនជាតិអ៊ីស្រាអែល គឺលោកអូធ្នាល ជាកូនរបស់លោកកេណាស ដែលត្រូវជាប្អូនរបស់លោកកាលែប។ ព្រះវិញ្ញាណនៃព្រះអម្ចាស់សណ្ឋិតលើលោកអូធ្នាល លោកក៏ធ្វើជាមេដឹកនាំរបស់ប្រជាជនអ៊ីស្រាអែល។ លោកអូធ្នាលចេញទៅច្បាំង ហើយព្រះអម្ចាស់ប្រទានឲ្យលោកមានជ័យជម្នះ ដោយប្រគល់ព្រះបាទគូសាន-រីសាថែម ជាស្ដេចស្រុកអើរ៉ាម-ណាហារេម មកក្នុងកណ្ដាប់ដៃរបស់លោក។ ស្រុកទេសបានសុខសាន្តត្រាណ អស់រយៈពេលសែសិបឆ្នាំ។ ក្រោយមក លោកអូធ្នាល ជាកូនរបស់លោកកេណាស ទទួលមរណភាពទៅ។
អាន ចៅហ្វាយ 3
ស្ដាប់នូវ ចៅហ្វាយ 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ចៅហ្វាយ 3:1-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ