យេរេមា 20:8-9

យេរេមា 20:8-9 គខប

គ្រប់​ពេល​ដែល​ទូលបង្គំ​និយាយ ទូលបង្គំ​ស្រែក​ប្រកាស​តែ​អំពី​ការ​ឃោរ‌ឃៅ និង​មហន្ត‌រាយ។ ព្រោះ​តែ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ពួក​គេ​ត្មះ‌តិះ‌ដៀល និង​សើច​ចំអក ឲ្យ​ទូលបង្គំ តាំង​ពី​ព្រលឹម​ទល់​ព្រលប់។ ប្រសិន​បើ​ទូលបង្គំ​សម្រេច​ចិត្ត​ថា ឈប់​នឹក​នា​ពី​ព្រះ‌បន្ទូល ហើយ​លែង​និយាយ​ក្នុង​នាម​ព្រះអង្គ​ទៀត​នោះ ទូលបង្គំ​នឹង​អន្ទះ‌សា​នៅ​ក្នុង​ខ្លួន ដូច​មាន​ភ្លើង​ឆាប‌ឆេះ​រហូត​ដល់​ឆ្អឹង ទូលបង្គំ​ខំ​ប្រឹង​ពន្លត់​ភ្លើង​នេះ​រហូត​អស់​កម្លាំង តែ​វា​មិន​ព្រម​រលត់​ទេ។