យេរេមា 32
32
លោកយេរេមាទិញដីមួយកន្លែង
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមា នៅឆ្នាំទីដប់នៃរជ្ជកាលព្រះបាទសេដេគាជាស្ដេចស្រុកយូដា ត្រូវនឹងឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះចៅនេប៊ូក្នេសា។ 2ពេលនោះ កងទ័ពរបស់ព្រះចៅនេប៊ូក្នេសាឡោមព័ទ្ធក្រុងយេរូសាឡឹម។ រីឯព្យាការីយេរេមាត្រូវគេឃុំនៅពន្ធនាគារ ក្នុងវាំងស្ដេចស្រុកយូដា។ 3ព្រះបាទសេដេគាជាស្ដេចស្រុកយូដា ឲ្យគេយកលោកទៅឃុំឃាំងទាំងមានរាជឱង្ការដូចតទៅ៖ «ហេតុអ្វីបានជាអ្នកប្រកាសពាក្យទាំងនេះថា: ព្រះអម្ចាស់មានព្រះបន្ទូលថា “យើងនឹងប្រគល់ក្រុងនេះទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន ហើយស្ដេចនោះនឹងដណ្ដើមយកទីក្រុង។ 4សេដេគា ជាស្ដេចស្រុកយូដា ពុំអាចគេចផុតពីកណ្ដាប់ដៃរបស់ជនជាតិខាល់ដេបានទេ។ គេនឹងប្រគល់ស្ដេចនេះទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូនពិតប្រាកដមែន។ សេដេគានឹងឃើញស្ដេចស្រុកបាប៊ីឡូនផ្ទាល់ភ្នែក និយាយគ្នាផ្ទាល់មាត់ 5ហើយស្ដេចស្រុកបាប៊ីឡូននឹងនាំស្ដេចសេដេគាទៅស្រុកបាប៊ីឡូនទៀតផង។ ស្ដេចត្រូវនៅទីនោះរហូតដល់ពេលដែលយើងប្រោសប្រណី” - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ បើអ្នករាល់គ្នានៅតែធ្វើសឹកជាមួយជនជាតិខាល់ដេ អ្នករាល់គ្នាពុំអាចឈ្នះបានឡើយ»។
6លោកយេរេមាមានប្រសាសន៍ថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ: 7ហាណាមាលកូនរបស់សាលូម ជាឪពុកមារបស់អ្នក នឹងមកជួបអ្នក ហើយពោលថា “សូមបងទិញដីចម្ការរបស់ខ្ញុំនៅភូមិអាណាថោតទៅ ដ្បិតបងមានសិទ្ធិទិញមុនគេ យកមកធ្វើជាកម្មសិទ្ធិ” »។ 8លោកហាណាមាល ជាកូនឪពុកមារបស់ខ្ញុំ មកជួបខ្ញុំនៅទីឃុំឃាំង ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់មែន។ គាត់ពោលមកខ្ញុំថា៖ «សូមបងទិញដីចម្ការរបស់ខ្ញុំនៅភូមិអាណាថោត ក្នុងស្រុកបេនយ៉ាមីនទៅ ដ្បិតបងមានសិទ្ធិទិញមុនគេ យកមកធ្វើជាកម្មសិទ្ធិ!»។ ពេលនោះ ខ្ញុំយល់ឃើញថា នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់មែន។ 9ខ្ញុំក៏ទិញដីចម្ការនៅអាណាថោត ពីលោកហាណាមាល ជាកូនឪពុកមារបស់ខ្ញុំ។ ខ្ញុំបានថ្លឹងប្រាក់ប្រាំតម្លឹងឲ្យគាត់។ 10ខ្ញុំធ្វើលិខិតបញ្ជាក់មួយ និងបិទត្រា ដោយមានសាក្សីដឹងឮ រួចថ្លឹងប្រាក់លើជញ្ជីង។ 11បន្ទាប់មក ខ្ញុំយកលិខិតបញ្ជាក់ទិញដីដែលមានបិទត្រា ស្របតាមច្បាប់តាមមាត្រា ហើយខ្ញុំក៏យកលិខិតបញ្ជាក់ចំហមកដែរ។ 12ខ្ញុំប្រគល់លិខិតបញ្ជាក់ទិញដីនោះទៅឲ្យលោកបារូក ជាកូនរបស់លោកនេរីយ៉ា និងជាចៅរបស់លោកម៉ាសេយ៉ា នៅចំពោះមុខលោកហាណាមាល ជាកូនរបស់ឪពុកមាខ្ញុំ ដោយមានសាក្សីដែលបានចុះហត្ថលេខានៅលើលិខិតបញ្ជាក់ ព្រមទាំងជនជាតិយូដាដែលស្ថិតនៅក្នុងទីឃុំឃាំងនោះដឹងឮផង។ 13ខ្ញុំបង្គាប់លោកបារូកនៅចំពោះមុខពួកគេដូចតទៅ៖ 14«ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “ចូរយកលិខិតបញ្ជាក់ទិញដីនេះ គឺទាំងលិខិតមានបិទត្រា និងលិខិតនៅចំហ ទៅដាក់ក្នុងឆ្នាំងដីមួយ ដើម្បីរក្សាទុកឲ្យបានយូរ។ 15ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: នៅក្នុងស្រុកនេះ ប្រជាជននៅតែទិញផ្ទះ ទិញដីស្រែ និងទិញចម្ការទំពាំងបាយជូរបន្តទៅទៀត”»។
ពាក្យអធិស្ឋានរបស់លោកយេរេមា
16ក្រោយបានប្រគល់លិខិតបញ្ជាក់ទិញដីទៅបារូក ជាកូនរបស់លោកនេរីយ៉ារួចហើយ ខ្ញុំក៏ទូលអង្វរព្រះអម្ចាស់ដូចតទៅ: 17បពិត្រព្រះជាអម្ចាស់ ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដីដោយមហិទ្ធិឫទ្ធិ និងព្រះបារមីរបស់ព្រះអង្គ។ តើមានការអស្ចារ្យអ្វីដែលព្រះអង្គធ្វើមិនកើត? 18ព្រះអង្គសម្តែងព្រះហឫទ័យប្រណីសន្ដោសរហូតដល់រាប់ពាន់តំណ។ ពេលឪពុកធ្វើខុស ព្រះអង្គដាក់ទោសកូនចៅនៅជំនាន់ក្រោយ។ ព្រះអង្គជាព្រះដ៏ឧត្ដុង្គឧត្ដម និងប្រកបដោយព្រះចេស្ដា។ ព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។ 19គម្រោងការរបស់ព្រះអង្គប្រសើរពន់ពេកក្រៃ ហើយព្រះអង្គអាចនឹងសម្រេចគម្រោងការទាំងនោះបាន។ ព្រះអង្គពិនិត្យមើលកិរិយាមារយាទទាំងអស់របស់មនុស្សលោក ហើយព្រះអង្គសងទៅគេវិញ តាមកិរិយាមារយាទរបស់គេរៀងៗខ្លួន និងតាមអំពើដែលគេប្រព្រឹត្ត។
20កាលពីដើម ព្រះអង្គសម្តែងឲ្យគេស្គាល់ព្រះអង្គ ដោយធ្វើទីសម្គាល់ និងការអស្ចារ្យផ្សេងៗនៅស្រុកអេស៊ីប។ សព្វថ្ងៃនេះ ព្រះអង្គក៏សម្តែងឲ្យគេស្គាល់ព្រះអង្គ ក្នុងចំណោមជនជាតិអ៊ីស្រាអែល និងមនុស្សជាតិទាំងមូលដែរ។ ព្រះនាមរបស់ព្រះអង្គបានល្បីល្បាញ ដូចយើងខ្ញុំឃើញសព្វថ្ងៃស្រាប់។ 21ព្រះអង្គធ្វើទីសម្គាល់ និងការអស្ចារ្យផ្សេងៗ ប្រកបដោយព្រះចេស្ដាបារមីដ៏គួរឲ្យស្ញែងខ្លាចបំផុត ដើម្បីនាំអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គចាកចេញពីស្រុកអេស៊ីប។ 22ព្រះអង្គប្រគល់ទឹកដីនេះឲ្យពួកគេ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយពួកបុព្វបុរស គឺស្រុកដ៏សម្បូណ៌សប្បាយ ។ 23ពួកគេបានចូលមកកាន់កាប់ទឹកដីនេះ ប៉ុន្តែ ពួកគេពុំព្រមស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គទេ ពួកគេពុំបានរស់នៅតាមក្រឹត្យវិន័យរបស់ព្រះអង្គ និងធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលព្រះអង្គបង្គាប់ឲ្យធ្វើនោះឡើយ។ ហេតុនេះហើយបានជាព្រះអង្គឲ្យគ្រោះកាចទាំងនេះ កើតមានដល់ពួកគេ។
24ជនជាតិខាល់ដេកំពុងតែលើកទួលព័ទ្ធជុំវិញ ដើម្បីវាយយកទីក្រុង។ ក្រុងនេះនឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំង គឺពួកគេវាយលុកធ្វើឲ្យប្រជាជនស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ។ ព្រះបន្ទូលដែលព្រះអង្គប្រកាសពិតជាសម្រេចជារូបរាង ដូចព្រះអង្គទតឃើញស្រាប់។ 25ឱព្រះជាអម្ចាស់អើយ ក្រុងនេះជិតធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិខាល់ដេហើយ ហេតុអ្វីបានជាព្រះអង្គប្រាប់ឲ្យទូលបង្គំយកប្រាក់ទិញដីចម្ការ ដោយមានសាក្សីដឹងឮទៅវិញ?
ចម្លើយរបស់ព្រះអម្ចាស់
26 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖ 27«យើងជាព្រះអម្ចាស់ ជាព្រះរបស់មនុស្សលោកទាំងមូល គ្មានការអស្ចារ្យអ្វីដែលយើងធ្វើមិនកើតនោះឡើយ។ 28 ហេតុនេះហើយបានជាយើងប្រាប់អ្នកថា: យើងនឹងប្រគល់ក្រុងនេះទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិខាល់ដេ និងក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន។ នេប៊ូក្នេសានឹងដណ្ដើមយកក្រុងនេះ។ 29ជនជាតិខាល់ដេដែលកំពុងតែវាយលុកក្រុងនេះ នឹងនាំគ្នាចូលមកដុតកម្ទេចទីក្រុង ហើយដុតកម្ទេចផ្ទះដែលមានកន្លែងដុតគ្រឿងសក្ការៈនៅតាមដំបូល សម្រាប់សែនព្រះបាល និងច្រួចស្រាសែនព្រះដទៃ ជាហេតុនាំឲ្យយើងខឹង។
30ជនជាតិអ៊ីស្រាអែល និងជនជាតិយូដា ចេះតែនាំគ្នាប្រព្រឹត្តអំពើអាក្រក់ ដែលទាស់ចិត្តយើងតាំងពីដើមរៀងមក។ ជនជាតិអ៊ីស្រាអែលចេះតែធ្វើឲ្យយើងខឹង ព្រោះតែស្នាដៃរបស់ខ្លួន - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 31អ្នកក្រុងយេរូសាឡឹមតែងតែធ្វើឲ្យយើងខឹង តាំងពីថ្ងៃដែលយើងបានសង់ក្រុងនេះ រហូតមកទល់សព្វថ្ងៃ ជាហេតុនាំឲ្យយើងបណ្ដេញពួកគេចេញពីមុខយើង។ 32ជនជាតិអ៊ីស្រាអែល និងជនជាតិយូដា គឺទាំងប្រជាជន ទាំងស្ដេច ទាំងមន្ត្រី ទាំងបូជាចារ្យ ទាំងព្យាការី ទាំងអ្នកស្រុកយូដា ទាំងអ្នកក្រុងយេរូសាឡឹមនាំគ្នាប្រព្រឹត្តអំពើអាក្រក់បញ្ឆេះកំហឹងយើង។ 33ពួកគេងាកមុខចេញពីយើង ហើយបែរខ្នងដាក់យើង។ ទោះបីយើងបានទូន្មានប្រៀនប្រដៅពួកគេជារៀងរហូតមកក្ដី ក៏ពួកគេពុំព្រមស្ដាប់ ពុំព្រមរៀនដែរ។ 34 ពួកគេយករូបព្រះដ៏គួរស្អប់ខ្ពើម មកដាក់ក្នុងដំណាក់របស់យើងផ្ទាល់ ធ្វើឲ្យកន្លែងនេះក្លាយទៅជាសៅហ្មង។ 35 ពួកគេបានសង់កន្លែងសក្ការៈនៅទួលខ្ពស់សម្រាប់ព្រះបាល ក្នុងជ្រលងភ្នំហ៊ីនណម ដើម្បីយកកូនប្រុសកូនស្រីរបស់ខ្លួន ទៅសែនព្រះម៉ូឡុក ដោយដុតទាំងរស់។ យើងពុំដែលបង្គាប់ឲ្យគេធ្វើអំពើបែបនេះសោះ យើងក៏មិនដែលនឹកឃើញអំពីការនេះដែរ គឺធ្វើឲ្យជនជាតិយូដាមានទោស ព្រោះតែអំពើព្រៃផ្សៃ»។
36ប៉ុន្តែ ទោះជាយ៉ាងណាក្ដី យើងព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល យើងសុំប្រាប់អ្នកឲ្យបានដឹងអំពីក្រុងដែលអ្នកពោលថា នឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន ហើយអ្នកក្រុងនឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ។ 37នៅគ្រាដែលយើងខឹងសម្បារ យើងបានកម្ចាត់កម្ចាយប្រជាជននេះឲ្យទៅនៅគ្រប់ប្រទេស តែយើងនឹងប្រមូលពួកគេ ហើយនាំពួកគេវិលមកកន្លែងនេះវិញ ឲ្យរស់នៅយ៉ាងសុខសាន្ត។ 38ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់ពួកគេ។ 39យើងនឹងឲ្យពួកគេមានចិត្តគំនិតតែមួយ មានគោលដៅតែមួយ ដើម្បីគោរពកោតខ្លាចយើងរហូតតទៅ។ ដូច្នេះ ពួកគេ ព្រមទាំងកូនចៅរបស់ពួកគេនឹងប្រកបដោយសុភមង្គល។ 40យើងនឹងចងសម្ពន្ធមេត្រីមួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយពួកគេ។ យើងនឹងមិនបែរចេញពីពួកគេទៀតទេ យើងនឹងផ្ដល់សេចក្ដីសុខឲ្យពួកគេរហូត យើងនឹងឲ្យពួកគេកោតខ្លាចយើងដោយចិត្តស្មោះ ដើម្បីកុំឲ្យពួកគេងាកចេញពីយើង។ 41យើងសប្បាយចិត្តនឹងផ្ដល់សេចក្ដីសុខឲ្យពួកគេ។ យើងយកចិត្តទុកដាក់នឹងពួកគេអស់ពីលទ្ធភាព ដើម្បីឲ្យពួកគេរស់នៅក្នុងស្រុកនេះរហូតតទៅ។
42 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងធ្វើឲ្យប្រជាជននេះរងទុក្ខវេទនាខ្លាំងយ៉ាងណា យើងក៏ធ្វើឲ្យពួកគេមានសុភមង្គលគ្រប់ប្រការ តាមពាក្យសន្យារបស់យើងយ៉ាងនោះដែរ។ 43គេនឹងនៅតែទិញដីធ្លីក្នុងស្រុកដែលអ្នកពោលថា ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិខាល់ដេ ជាស្រុកដែលវិនាសហិនហោច លែងមានមនុស្ស សត្វរស់នៅតទៅទៀត។ 44គេនឹងថ្លឹងប្រាក់ទិញដីធ្លី គេនឹងធ្វើលិខិតបញ្ជាក់ទិញ ហើយបិទត្រា ព្រមទាំងរកសាក្សីឲ្យដឹងឮផង គឺនៅក្នុងទឹកដីបេនយ៉ាមីន តំបន់ជុំវិញក្រុងយេរូសាឡឹម ក្រុងនានាក្នុងស្រុកយូដា ក្រុងនានានៅតំបន់ភ្នំ ក្រុងនានានៅតំបន់វាលទំនាប និងក្រុងនានានៅតំបន់ណេកិប ដ្បិតយើងនឹងស្ដារស្រុកទេសនេះឡើងវិញ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ទើបបានជ្រើសរើសហើយ៖
យេរេមា 32: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: