យេរេមា 34
34
ព្រះបន្ទូលស្ដីអំពីស្ដេចសេដេគា
1 នៅគ្រាដែលព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន និងកងទ័ពទាំងមូល ព្រមទាំងនគរទាំងប៉ុន្មាន និងប្រជាជនទាំងអស់ ដែលជាចំណុះរបស់ស្ដេចស្រុកបាប៊ីឡូន នាំគ្នាលើកទ័ពមកវាយលុកក្រុងយេរូសាឡឹម ព្រមទាំងក្រុងនានានៅជុំវិញ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ:
2 ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ចូរទៅប្រាប់សេដេគា ជាស្ដេចស្រុកយូដាថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងនឹងប្រគល់ក្រុងនេះទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន ស្ដេចនោះនឹងដុតកម្ទេចទីក្រុង។ 3រីឯអ្នកវិញ អ្នកពុំអាចគេចផុតពីកណ្ដាប់ដៃរបស់ស្ដេចនោះបានឡើយ។ គេនឹងចាប់ចងអ្នកប្រគល់ទៅឲ្យស្ដេចស្រុកបាប៊ីឡូន អ្នកនឹងឃើញស្ដេចនោះផ្ទាល់នឹងភ្នែក ស្ដេចនោះនឹងនិយាយទល់មុខគ្នាជាមួយអ្នក ហើយអ្នកត្រូវទៅស្រុកបាប៊ីឡូន”»។
4បពិត្រព្រះករុណាសេដេគា ជាស្ដេចស្រុកយូដា សូមទ្រង់សណ្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះអង្គមានព្រះបន្ទូលមកព្រះករុណាថា៖ «អ្នកនឹងមិនស្លាប់ដោយមុខដាវឡើយ 5តែអ្នកនឹងស្លាប់តាមសម្រួល។ គេនឹងដុតគ្រឿងក្រអូបអប់សពអ្នក ដូចគេដុតសម្រាប់ដូនតា និងស្ដេចឯទៀតៗដែលសោយរាជ្យមុនអ្នកដែរ។ គេយំកាន់ទុក្ខអ្នកដោយរៀបរាប់ថា: “គួរអនិច្ចា ព្រះករុណាជាអម្ចាស់! យើងប្រាប់អ្នកឲ្យដឹងជាមុន”» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
6ព្យាការីយេរេមាក៏នាំព្រះបន្ទូលទាំងនោះទៅទូលព្រះបាទសេដេគា ជាស្ដេចស្រុកយូដា នៅក្រុងយេរូសាឡឹម។ 7ពេលនោះ កងទ័ពរបស់ស្ដេចស្រុកបាប៊ីឡូនវាយលុកក្រុងយេរូសាឡឹម និងក្រុងឯទៀតៗនៅស្រុកយូដា ព្រមទាំងក្រុងឡាគីស និងក្រុងអាសេកា ជាក្រុងមានកំពែងរឹងមាំ ហើយកំពុងតែទប់ទល់នឹងខ្មាំងសត្រូវនៅឡើយ។
អំពីការដោះលែងទាសករ
8នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកយេរេមា ក្រោយពេលដែលព្រះបាទសេដេគាចេញបញ្ជាឲ្យប្រជាជនទាំងមូល នៅក្រុងយេរូសាឡឹមធ្វើកិច្ចសន្យា ដោះលែងទាសករ 9គឺប្រជាជនគ្រប់ៗរូបត្រូវដោះលែងទាសាទាសីរបស់ខ្លួនដែលជាជាតិហេប្រឺ។ មិនត្រូវឲ្យនរណាម្នាក់ទុកជនជាតិយូដា ដែលជាបងប្អូនរបស់ខ្លួន ជាទាសករតទៅទៀតឡើយ។ 10មន្ត្រី និងប្រជាជនទាំងអស់ ដែលចូលរួមចុះកិច្ចសន្យានោះនាំគ្នាអនុវត្តតាម ហើយដោះលែងទាសាទាសីរបស់ខ្លួន គឺម្នាក់ៗអនុវត្តតាមកិច្ចសន្យា ដោយបើកឲ្យទាសករទាំងនោះមានសេរីភាព។ 11ប៉ុន្តែ ក្រោយមក ពួកគេដូរគំនិត ហើយចាប់ពួកទាសាទាសីដែលខ្លួនបានដោះលែងនោះមកវិញ រួចបង្ខំឲ្យធ្វើជាទាសាទាសីដូចដើម។
12ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖ 13«យើងជាព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល បានចុះកិច្ចសន្យាជាមួយបុព្វបុរសរបស់អ្នករាល់គ្នា នៅថ្ងៃដែលយើងនាំពួកគេចាកចេញពីស្រុកអេស៊ីប គឺនៅស្រុកដែលពួកគេជាប់ជាទាសករ។ យើងបានពោលទៅពួកគេថា: 14 “ប្រាំពីរឆ្នាំម្ដង អ្នករាល់គ្នាត្រូវតែដោះលែងជនជាតិហេប្រឺ ដែលអ្នករាល់គ្នាទិញយកមកធ្វើជាទាសករ។ គេនៅបម្រើអ្នកប្រាំមួយឆ្នាំ បន្ទាប់មក ត្រូវដោះលែងគេឲ្យមានសេរីភាព” ។ ប៉ុន្តែ បុព្វបុរសរបស់អ្នករាល់គ្នាពុំស្ដាប់បង្គាប់យើងទេ គឺពួកគេពុំត្រងត្រាប់ស្ដាប់ពាក្យរបស់យើងឡើយ។ 15រីឯអ្នករាល់គ្នាវិញ នៅពេលថ្មីៗនេះ អ្នករាល់គ្នាបានកែប្រែចិត្តគំនិត ដោយប្រព្រឹត្តអំពើសុចរិតដែលយើងពេញចិត្ត គឺម្នាក់ៗបានប្រកាសថា នឹងប្រគល់សេរីភាពឲ្យបងប្អូនរបស់ខ្លួន ហើយអ្នករាល់គ្នាបានចុះកិច្ចសន្យា នៅចំពោះមុខយើង និងនៅក្នុងដំណាក់របស់យើងផ្ទាល់។ 16ប៉ុន្តែ ឥឡូវនេះ អ្នករាល់គ្នាបែរជាដូរគំនិត ហើយប្រមាថនាមរបស់យើង ដោយចាប់ទាសាទាសីដែលអ្នករាល់គ្នាបានដោះលែងនោះមកវិញ រួចបង្ខំឲ្យធ្វើជាទាសាទាសីដូចដើម»។
17ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នករាល់គ្នាពុំបានស្ដាប់បង្គាប់យើង ក្នុងការដោះលែងបងប្អូនដែលជាសាច់ឈាមរបស់ខ្លួនទេនោះ យើងក៏នឹងបណ្ដោយឲ្យសង្គ្រាម ជំងឺអាសន្នរោគ និងទុរ្ភិក្សកើតមានដល់អ្នករាល់គ្នាដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ពេលនគរទាំងប៉ុន្មាននៅផែនដីឃើញអ្នករាល់គ្នា គេនឹងតក់ស្លុតយ៉ាងខ្លាំង។ 18យើងនឹងប្រព្រឹត្តចំពោះពួកអ្នកដែលបានរំលោភលើកិច្ចសន្យារបស់យើង ដោយកាប់កូនគោជាពីរ ហើយនាំគ្នាដើរនៅចន្លោះសាច់ទាំងពីរចំហៀង យ៉ាងនោះដែរ ដ្បិតពួកគេមិនបានគោរពលក្ខខណ្ឌ ដែលគេបានសន្យាជាមួយយើង នៅពេលចុះកិច្ចសន្យានោះឡើយ។ 19យើងនឹងប្រគល់ពួកមន្ត្រីនៅស្រុកយូដា ពួកមន្ត្រីនៅក្រុងយេរូសាឡឹម ពួកមហាតលិក ពួកបូជាចារ្យ និងប្រជាជននៅស្រុកទាំងមូល ដែលបានដើរកាត់ចន្លោះសាច់ទាំងពីរចំហៀងរបស់កូនគោនោះ 20ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ សាកសពរបស់ពួកគេក្លាយទៅជាចំណីរបស់ត្មាត និងឆ្កែចចក។ 21យើងនឹងប្រគល់សេដេគា ជាស្ដេចស្រុកយូដា និងពួកមន្ត្រី ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ និងក្នុងកណ្ដាប់ដៃកងទ័ពរបស់ស្ដេចស្រុកបាប៊ីឡូន ទោះបីកងទ័ពបាប៊ីឡូនដកថយមួយរយៈសិនក៏ដោយ ។ 22យើងនឹងបញ្ជាឲ្យពួកគេវិលមកវាយក្រុងនេះវិញ ពួកគេនឹងវាយយកបានទីក្រុង ព្រមទាំងដុតកម្ទេចចោលទៀតផង។ យើងនឹងធ្វើឲ្យក្រុងនានានៅស្រុកយូដា ក្លាយទៅជាទីស្មសាន គ្មានប្រជាជនរស់នៅ»។
ទើបបានជ្រើសរើសហើយ៖
យេរេមា 34: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: