យ៉ូប 1:1-5

យ៉ូប 1:1-5 គខប

កាល​ពី​ដើម នៅ​ស្រុក​អ៊ូស មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ូប ជា​មនុស្ស​ទៀង​ត្រង់ និង​សុចរិត។ លោក​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​ចៀស​វាង​ប្រព្រឹត្ត​អំពើ​អាក្រក់។ លោក​យ៉ូប​មាន​កូន​ប្រុស​ប្រាំ‌ពីរ​នាក់ និង​កូន​ស្រី​បី​នាក់។ លោក​មាន​ចៀម​ប្រាំ‌ពីរ​ពាន់​ក្បាល អូដ្ឋ​បី​ពាន់​ក្បាល គោ​ប្រាំ​រយ​នឹម និង​លា​ប្រាំ​រយ​ក្បាល ហើយ​លោក​ក៏​មាន​អ្នក​បម្រើ​ជា​ច្រើន​ដែរ។ លោក​ជា​មនុស្ស​មាន​ឈ្មោះ​ល្បី​ជាង​គេ នៅ​ស្រុក​ខាង​កើត។ កូន​ប្រុសៗ​របស់​លោក​តែងតែ​ទៅ​ជប់‌លៀង​នៅ​ផ្ទះ​របស់​ពួក​គេ តាម​វេន​រៀងៗ​ខ្លួន ហើយ​ក៏​អញ្ជើញ​បងប្អូន​ស្រីៗ​ទាំង​បី​នាក់​ទៅ​ចូល​រួម​ដែរ។ ក្រោយ​ពេល​ជប់‌លៀង លោក​យ៉ូប​តែងតែ​ហៅ​កូនៗ​របស់​លោក មក​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​វិសុទ្ធ*។ លោក​ក្រោក​ពី​ព្រលឹម ថ្វាយ​តង្វាយ​ដុត​ទាំង​មូល សម្រាប់​កូន​នីមួយៗ ដ្បិត​លោក​ខ្លាច​ក្រែង​កូន​របស់​លោក​ប្រព្រឹត្ត​អំពើ​បាប ហើយ​ប្រមាថ​ព្រះ‌ជាម្ចាស់​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន។ លោក​យ៉ូប​តែងតែ​ប្រព្រឹត្ត​បែប​នេះ​ជានិច្ច។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូប 1:1-5