ពិតមែនហើយ ខ្ញុំបានឃើញហេតុការណ៍ទាំងនេះ ផ្ទាល់នឹងភ្នែក ខ្ញុំបានឮផ្ទាល់នឹងត្រចៀក ហើយខ្ញុំក៏បានយល់។ អ្វីៗដែលអស់លោកដឹង ខ្ញុំក៏ដឹងដែរ គឺខ្ញុំមិនអន់ជាងអស់លោកទេ។ ក៏ប៉ុន្តែ ខ្ញុំនឹងទូលព្រះដ៏មានឫទ្ធានុភាព ខ្ពង់ខ្ពស់បំផុត ខ្ញុំចង់តវ៉ារឿងរ៉ាវរបស់ខ្ញុំជាមួយ ព្រះជាម្ចាស់តែប៉ុណ្ណោះ ដ្បិតអស់លោកចេះតែយកការកុហក មកឡូកឡំជាមួយការពិត អស់លោកសុទ្ធតែជាគ្រូពេទ្យឥតបានការ។ ប្រសិនបើអស់លោកនៅស្ងៀម នោះដូចជាមានប្រាជ្ញាជាង! ឥឡូវនេះ សូមមេត្តាត្រងត្រាប់ស្ដាប់ ពាក្យតវ៉ារបស់ខ្ញុំសិន។ តើអស់លោកពោលពាក្យមិនត្រឹមត្រូវ ក្នុងនាមព្រះជាម្ចាស់ ហើយនិយាយពាក្យមិនពិត ក្នុងនាមព្រះអង្គកើតឬ? តើអស់លោកចង់កាន់ជើងព្រះជាម្ចាស់ ហើយចង់តវ៉ាជំនួសព្រះអង្គឬ? ប្រសិនបើព្រះអង្គពិនិត្យពិច័យមើលអស់លោក តើព្រះអង្គអាចឃើញការល្អ នៅក្នុងអស់លោកឬទេ? តើលោកនឹកស្មានថាអាចបញ្ឆោតព្រះជាម្ចាស់ ដូចបញ្ឆោតមនុស្សឬ? ប្រសិនបើអស់លោកមានគំនិតកាន់ជើង ដោយលួចលាក់នោះ ព្រះអង្គមុខជាស្ដីបន្ទោសអស់លោកមិនខាន។ ភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គ នឹងធ្វើឲ្យអស់លោកញ័ររន្ធត់ ព្រះអង្គនឹងធ្វើឲ្យអស់លោកភ័យតក់ស្លុត។ ពាក្យដែលអស់លោកនិយាយ សុទ្ធតែជាពាក្យស្លោកឥតបានការ ដូចផេះ ពាក្យដែលអស់លោកលើកយកមកតវ៉ា ប្រៀបបាននឹងភក់។ សូមអស់លោកនៅស្ងៀម ទុកឲ្យខ្ញុំនិយាយផង! បើមានផលវិបាកអ្វីកើតចំពោះខ្ញុំ ទុកឲ្យកើតទៅចុះ! ខ្ញុំមិននឹកស្ដាយខ្លួនទេ គឺខ្ញុំសុខចិត្តប្រថុយជីវិតរបស់ខ្ញុំ។ ព្រះអង្គមុខជាប្រហារខ្ញុំ ខ្ញុំលែងមានសង្ឃឹមអ្វីទៀតហើយ ប៉ុន្តែ ខ្ញុំនឹងការពារខ្លួននៅចំពោះ ព្រះភ័ក្ត្រព្រះអង្គ។ ធ្វើដូច្នេះ ប្រហែលជាខ្ញុំបានរួចជីវិត ដ្បិតគ្មានមនុស្សទុច្ចរិតណាអាចទៅឈរ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គបានឡើយ។
អាន យ៉ូប 13
ស្ដាប់នូវ យ៉ូប 13
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូប 13:1-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ