យ៉ូប 26
26
ចម្លើយរបស់លោកយ៉ូបទៅកាន់លោកប៊ីលដាដ: លោកប៉ិនប្រសប់ជួយអ្នកដែលគ្មានកម្លាំងមែន!
1លោកយ៉ូបឆ្លើយវិញថា៖
2«លោកប៉ិនប្រសប់ជួយ
អ្នកដែលគ្មានកម្លាំងមែន!
លោកប៉ិនប្រសប់ជួយស្រោចស្រង់
មនុស្សទន់ខ្សោយ!
3លោកក៏ប៉ិនប្រសប់ជួយយោបល់
អ្នកដែលគ្មានប្រាជ្ញាដែរ!
លោកពូកែណែនាំគេឲ្យចេះរិះគិតណាស់!
4តើលោកថ្លែងសេចក្ដីទាំងនេះប្រាប់នរណា?
នរណាបណ្ដាលចិត្តលោកឲ្យថ្លែងដូច្នេះ?
អំណាចរបស់ព្រះជាម្ចាស់
5អស់អ្នកដែលស្លាប់ទៅហើយ
នាំគ្នាញ័ររន្ធត់នៅពីក្រោមសមុទ្រ
និងក្រោមអ្វីៗដែលរស់នៅក្នុងសមុទ្រ។
6ស្ថានមច្ចុរាជមិនលាក់កំបាំងចំពោះ
ព្រះភ័ក្ត្ររបស់ព្រះអង្គឡើយ
ព្រះអង្គមើលធ្លុះដល់រណ្ដៅនៃសេចក្ដីវិនាស។
7ព្រះអង្គលាតត្រដាងទិសឧត្ដរនៅលើអាកាស
ព្រះអង្គព្យួរផែនដីនៅលើលំហ។
8ព្រះអង្គបង្ខាំងទឹកទុកនៅក្នុងពពក
តែពពកមិនធ្លាយ ដោយសារទម្ងន់ទឹកឡើយ។
9ព្រះអង្គលាតត្រដាងពពក
បាំងបល្ល័ង្ករបស់ព្រះអង្គ។
10ព្រះអង្គគូសរង្វង់មួយនៅលើផ្ទៃទឹក
ត្រង់ព្រំប្រទល់រវាងពន្លឺ និងងងឹត។
11សសររបស់មេឃរញ្ជួយ និងភ័យតក់ស្លុត
នៅពេលឮព្រះអង្គស្រែកគំរាម។
12ព្រះអង្គបង្ក្រាបសមុទ្រ
ដោយសារព្រះចេស្ដារបស់ព្រះអង្គ។
ព្រះអង្គកម្ទេចសត្វដ៏សម្បើមនៅក្នុងសមុទ្រ
ដោយសារព្រះតម្រិះរបស់ព្រះអង្គ។
13ព្រះអង្គធ្វើឲ្យផ្ទៃមេឃប្រែជាស្រឡះ
ដោយសារខ្យល់ដង្ហើមរបស់ព្រះអង្គ
ព្រះអង្គចាក់ទម្លុះពស់ដែលកំពុងតែគេចខ្លួន
ដោយសារព្រះហស្ដរបស់ព្រះអង្គ។
14នេះគ្រាន់តែជាស្នាព្រះហស្ដដ៏តូចរបស់ព្រះអង្គ
ហើយយើងក៏បានឮតែបន្តិចបន្តួចប៉ុណ្ណោះ
ចំណែកឯឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គវិញ
តើនរណាអាចស្វែងយល់បាន?»។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 26: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
យ៉ូប 26
26
ចម្លើយរបស់លោកយ៉ូបទៅកាន់លោកប៊ីលដាដ: លោកប៉ិនប្រសប់ជួយអ្នកដែលគ្មានកម្លាំងមែន!
1លោកយ៉ូបឆ្លើយវិញថា៖
2«លោកប៉ិនប្រសប់ជួយ
អ្នកដែលគ្មានកម្លាំងមែន!
លោកប៉ិនប្រសប់ជួយស្រោចស្រង់
មនុស្សទន់ខ្សោយ!
3លោកក៏ប៉ិនប្រសប់ជួយយោបល់
អ្នកដែលគ្មានប្រាជ្ញាដែរ!
លោកពូកែណែនាំគេឲ្យចេះរិះគិតណាស់!
4តើលោកថ្លែងសេចក្ដីទាំងនេះប្រាប់នរណា?
នរណាបណ្ដាលចិត្តលោកឲ្យថ្លែងដូច្នេះ?
អំណាចរបស់ព្រះជាម្ចាស់
5អស់អ្នកដែលស្លាប់ទៅហើយ
នាំគ្នាញ័ររន្ធត់នៅពីក្រោមសមុទ្រ
និងក្រោមអ្វីៗដែលរស់នៅក្នុងសមុទ្រ។
6ស្ថានមច្ចុរាជមិនលាក់កំបាំងចំពោះ
ព្រះភ័ក្ត្ររបស់ព្រះអង្គឡើយ
ព្រះអង្គមើលធ្លុះដល់រណ្ដៅនៃសេចក្ដីវិនាស។
7ព្រះអង្គលាតត្រដាងទិសឧត្ដរនៅលើអាកាស
ព្រះអង្គព្យួរផែនដីនៅលើលំហ។
8ព្រះអង្គបង្ខាំងទឹកទុកនៅក្នុងពពក
តែពពកមិនធ្លាយ ដោយសារទម្ងន់ទឹកឡើយ។
9ព្រះអង្គលាតត្រដាងពពក
បាំងបល្ល័ង្ករបស់ព្រះអង្គ។
10ព្រះអង្គគូសរង្វង់មួយនៅលើផ្ទៃទឹក
ត្រង់ព្រំប្រទល់រវាងពន្លឺ និងងងឹត។
11សសររបស់មេឃរញ្ជួយ និងភ័យតក់ស្លុត
នៅពេលឮព្រះអង្គស្រែកគំរាម។
12ព្រះអង្គបង្ក្រាបសមុទ្រ
ដោយសារព្រះចេស្ដារបស់ព្រះអង្គ។
ព្រះអង្គកម្ទេចសត្វដ៏សម្បើមនៅក្នុងសមុទ្រ
ដោយសារព្រះតម្រិះរបស់ព្រះអង្គ។
13ព្រះអង្គធ្វើឲ្យផ្ទៃមេឃប្រែជាស្រឡះ
ដោយសារខ្យល់ដង្ហើមរបស់ព្រះអង្គ
ព្រះអង្គចាក់ទម្លុះពស់ដែលកំពុងតែគេចខ្លួន
ដោយសារព្រះហស្ដរបស់ព្រះអង្គ។
14នេះគ្រាន់តែជាស្នាព្រះហស្ដដ៏តូចរបស់ព្រះអង្គ
ហើយយើងក៏បានឮតែបន្តិចបន្តួចប៉ុណ្ណោះ
ចំណែកឯឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គវិញ
តើនរណាអាចស្វែងយល់បាន?»។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.