យ៉ូប 28:23-28

យ៉ូប 28:23-28 គខប

មាន​តែ​ព្រះ‌ជាម្ចាស់​ទេ​ដែល​ស្គាល់​ផ្លូវ ហើយ​ជ្រាប​ថា ប្រាជ្ញា​ស្ថិត​នៅ​កន្លែង​ណា ដ្បិត​ព្រះអង្គ​មើល​ធ្លុះ​រហូត​ដល់​ទៅ ទី​ដាច់​ស្រយាល​នៃ​ផែនដី និង​ទត​ឃើញ​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​មេឃ។ ពេល​ណា​ព្រះអង្គ​កំណត់​កម្លាំង​របស់​ខ្យល់ និង​ទំហំ​របស់​សមុទ្រ ពេល​ណា​ព្រះអង្គ​កំណត់​ច្បាប់​មួយ សម្រាប់​ទឹក​ភ្លៀង ព្រម​ទាំង​កំណត់​ផ្លូវ​សម្រាប់​ផ្លេក​បន្ទោរ និង​ផ្គរ​រួច​ស្រេច​ហើយ ព្រះអង្គ​ក៏​ទត​ឃើញ​ប្រាជ្ញា ព្រះអង្គ​លើក​តម្លៃ​ប្រាជ្ញា​នោះ ព្រះអង្គ​តាំង​ប្រាជ្ញា​ឡើង ហើយ​ពិនិត្យ‌ពិច័យ​មើល​យ៉ាង​ល្អិត‌ល្អន់។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល មក​កាន់​មនុស្ស​លោក​ថា: “ការ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ជា​ប្រាជ្ញា ការ​ងាក​ចេញ​ពី​អំពើ​អាក្រក់​ជា​ការ​យល់​ដឹង”»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូប 28:23-28