យ៉ូប 5
5
1ឥឡូវនេះ សូមលោកស្រែកចុះ
ក្រែងលោមាននរណាម្នាក់
ឆ្លើយតបមកលោក។
តើលោកអាចហៅទេវតាណាមួយ
ឲ្យមកជួយបាន?
2ការមួម៉ៅរមែងសម្លាប់មនុស្សល្ងីល្ងើ
ការក្ដៅក្រហាយក៏រមែងធ្វើឲ្យ
មនុស្សចោលម្សៀតបាត់បង់ជីវិតដែរ។
3ខ្ញុំធ្លាប់ឃើញមនុស្សល្ងីល្ងើចម្រុងចម្រើន
ប៉ុន្តែ រំពេចនោះ ខ្ញុំក៏ដាក់បណ្ដាសា
ផ្ទះរបស់គេថា:
4សូមកុំឲ្យកូនចៅរបស់គេមានទីពឹងពាក់
ហើយកុំឲ្យមាននរណាការពារគេ
នៅពេលចៅក្រមដាក់ទោស។
5សូមឲ្យមនុស្សអត់បាយនាំគ្នាមក
ដណ្ដើមយកភោគផលរបស់គេ
ទោះបីមានបន្លាជុំវិញចម្ការក៏ដោយ។
សូមឲ្យមនុស្សស្រេកឃ្លាននាំគ្នាមក
រឹបអូសយកទ្រព្យសម្បត្តិរបស់គេ។
6អំពើទុច្ចរិតមិនមែនដុះចេញពីធូលីដីទេ
ហើយទុក្ខវេទនាក៏មិនមែនដុះចេញពីដីដែរ។
7មនុស្សកើតមក ដើម្បីរងទុក្ខវេទនា
ដូចផ្កាភ្លើងខ្ទាតឡើងទៅក្នុងលំហអាកាសដែរ។
8ប្រសិនបើខ្ញុំមានទុក្ខដូចលោកវិញ
ខ្ញុំនឹងស្រែកអង្វរព្រះជាម្ចាស់
ខ្ញុំលើកយករឿងហេតុរបស់ខ្ញុំ
មកទូលថ្វាយព្រះអង្គ។
9ព្រះអង្គធ្វើការដ៏អស្ចារ្យ រកស្វែងយល់មិនបាន
ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ
មានចំនួនច្រើនឥតគណនា។
10ព្រះអង្គធ្វើឲ្យភ្លៀងបង្អុរមកលើផែនដី
និងប្រទានឲ្យមានទឹកស្រោចស្រពស្រែចម្ការ។
11ព្រះអង្គលើកមនុស្សទន់ទាបឡើង
ហើយជួយសង្គ្រោះអ្នកដែលកាន់ទុក្ខ។
12 ព្រះអង្គរំលាយគម្រោងការមនុស្សមានល្បិច
មិនឲ្យគេសម្រេចគម្រោងការ
របស់ខ្លួនបានឡើយ។
13ព្រះអង្គធ្វើឲ្យអ្នកប្រាជ្ញ
ធ្លាក់ក្នុងល្បិចកិច្ចកលរបស់ខ្លួន
ហើយធ្វើឲ្យយោបល់ដ៏ប៉ិនប្រសប់
របស់ពួកគេ ប្រែជាឥតបានការ។
14នៅពេលថ្ងៃ ពួកគេជំពប់ជើង
ដូចដើរនៅពេលយប់ងងឹត
ហើយពួកគេដើរស្ទាបៗ
នៅកណ្ដាលថ្ងៃត្រង់
ដូចដើរនៅពេលយប់ដែរ។
15ប៉ុន្តែ ព្រះអង្គសង្គ្រោះជនទុគ៌ត
ឲ្យរួចផុតពីមុខដាវ ពីចង្កូម
និងពីកណ្ដាប់ដៃដ៏ខ្លាំងពូកែរបស់ពួកគេ។
16ព្រះអង្គប្រទានសេចក្ដីសង្ឃឹម
ដល់មនុស្សទន់ខ្សោយ
តែព្រះអង្គបំបិទមាត់មនុស្សទុច្ចរិត។
17 ហេតុនេះ អ្នកដែលត្រូវព្រះជាម្ចាស់ស្ដីប្រដៅ
ពិតជាមានសុភមង្គលមិនខាន។
មិនត្រូវមាក់ងាយការស្ដីបន្ទោសរបស់ព្រះ
ដែលប្រកបដោយឫទ្ធានុភាពឡើយ។
18 ព្រះជាម្ចាស់ធ្វើឲ្យឈឺចាប់
តែព្រះអង្គនឹងព្យាបាលឡើងវិញ
ព្រះអង្គធ្វើឲ្យរបួស
តែព្រះអង្គនឹងព្យាបាលមុខរបួសនេះ
ដោយព្រះហស្ដរបស់ព្រះអង្គផ្ទាល់។
19ព្រះអង្គជួយលោកឲ្យរួចពីទុក្ខកង្វល់
ចំនួនប្រាំមួយដង
តែនៅគ្រាទីប្រាំពីរ ការអាក្រក់នឹងពុំអាច
កើតមានដល់លោកទេ។
20នៅពេលកើតទុរ្ភិក្ស
ព្រះអង្គរំដោះលោកពីសេចក្ដីស្លាប់
ហើយនៅពេលកើតសង្គ្រាម
ព្រះអង្គរំដោះលោកពីមុខដាវ។
21ព្រះអង្គនឹងការពារលោកពីពាក្យ
បរិហាររបស់អ្នកដទៃ
ហើយលោកក៏នឹងមិនភ័យខ្លាចមហន្តរាយ
ដែលកើតឡើងដែរ។
22លោកនឹងមិនញញើត នៅចំពោះមុខ
មហន្តរាយ ការអត់ឃ្លាន
សត្វសាហាវមិនធ្វើឲ្យលោកភ័យខ្លាច។
23ស្រែចម្ការរបស់លោកនឹងគ្មានដុំថ្ម
ហើយគ្មានសត្វសាហាវមកយាយីលោកទេ។
24លោកនឹងបានសុខសាន្តនៅក្នុង
ទីលំនៅរបស់លោក
ហើយពេលលោកមើលទៅហ្វូងសត្វ
ក៏មិនឃើញមានបាត់បង់ដែរ។
25លោកនឹងឃើញពូជពង្សរបស់លោក
កើនចំនួនច្រើនឡើង
កូនចៅរបស់លោកកើនចំនួន
ដូចស្មៅដុះនៅតាមទីវាល។
26លោករស់បានអាយុវែង ស្កប់ស្កល់
ហើយលាចាកលោកនេះទៅ
ដូចស្រូវទុំនៅរដូវចម្រូត។
27យើងបានសង្កេតមើលហេតុការណ៍ទាំងនេះ
ហើយឃើញថាពិតជាកើតមានដូច្នេះមែន។
ហេតុនេះ ចូរត្រងត្រាប់ស្ដាប់
ហើយយកជាមេរៀនចុះ!»។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 5: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
យ៉ូប 5
5
1ឥឡូវនេះ សូមលោកស្រែកចុះ
ក្រែងលោមាននរណាម្នាក់
ឆ្លើយតបមកលោក។
តើលោកអាចហៅទេវតាណាមួយ
ឲ្យមកជួយបាន?
2ការមួម៉ៅរមែងសម្លាប់មនុស្សល្ងីល្ងើ
ការក្ដៅក្រហាយក៏រមែងធ្វើឲ្យ
មនុស្សចោលម្សៀតបាត់បង់ជីវិតដែរ។
3ខ្ញុំធ្លាប់ឃើញមនុស្សល្ងីល្ងើចម្រុងចម្រើន
ប៉ុន្តែ រំពេចនោះ ខ្ញុំក៏ដាក់បណ្ដាសា
ផ្ទះរបស់គេថា:
4សូមកុំឲ្យកូនចៅរបស់គេមានទីពឹងពាក់
ហើយកុំឲ្យមាននរណាការពារគេ
នៅពេលចៅក្រមដាក់ទោស។
5សូមឲ្យមនុស្សអត់បាយនាំគ្នាមក
ដណ្ដើមយកភោគផលរបស់គេ
ទោះបីមានបន្លាជុំវិញចម្ការក៏ដោយ។
សូមឲ្យមនុស្សស្រេកឃ្លាននាំគ្នាមក
រឹបអូសយកទ្រព្យសម្បត្តិរបស់គេ។
6អំពើទុច្ចរិតមិនមែនដុះចេញពីធូលីដីទេ
ហើយទុក្ខវេទនាក៏មិនមែនដុះចេញពីដីដែរ។
7មនុស្សកើតមក ដើម្បីរងទុក្ខវេទនា
ដូចផ្កាភ្លើងខ្ទាតឡើងទៅក្នុងលំហអាកាសដែរ។
8ប្រសិនបើខ្ញុំមានទុក្ខដូចលោកវិញ
ខ្ញុំនឹងស្រែកអង្វរព្រះជាម្ចាស់
ខ្ញុំលើកយករឿងហេតុរបស់ខ្ញុំ
មកទូលថ្វាយព្រះអង្គ។
9ព្រះអង្គធ្វើការដ៏អស្ចារ្យ រកស្វែងយល់មិនបាន
ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ
មានចំនួនច្រើនឥតគណនា។
10ព្រះអង្គធ្វើឲ្យភ្លៀងបង្អុរមកលើផែនដី
និងប្រទានឲ្យមានទឹកស្រោចស្រពស្រែចម្ការ។
11ព្រះអង្គលើកមនុស្សទន់ទាបឡើង
ហើយជួយសង្គ្រោះអ្នកដែលកាន់ទុក្ខ។
12 ព្រះអង្គរំលាយគម្រោងការមនុស្សមានល្បិច
មិនឲ្យគេសម្រេចគម្រោងការ
របស់ខ្លួនបានឡើយ។
13ព្រះអង្គធ្វើឲ្យអ្នកប្រាជ្ញ
ធ្លាក់ក្នុងល្បិចកិច្ចកលរបស់ខ្លួន
ហើយធ្វើឲ្យយោបល់ដ៏ប៉ិនប្រសប់
របស់ពួកគេ ប្រែជាឥតបានការ។
14នៅពេលថ្ងៃ ពួកគេជំពប់ជើង
ដូចដើរនៅពេលយប់ងងឹត
ហើយពួកគេដើរស្ទាបៗ
នៅកណ្ដាលថ្ងៃត្រង់
ដូចដើរនៅពេលយប់ដែរ។
15ប៉ុន្តែ ព្រះអង្គសង្គ្រោះជនទុគ៌ត
ឲ្យរួចផុតពីមុខដាវ ពីចង្កូម
និងពីកណ្ដាប់ដៃដ៏ខ្លាំងពូកែរបស់ពួកគេ។
16ព្រះអង្គប្រទានសេចក្ដីសង្ឃឹម
ដល់មនុស្សទន់ខ្សោយ
តែព្រះអង្គបំបិទមាត់មនុស្សទុច្ចរិត។
17 ហេតុនេះ អ្នកដែលត្រូវព្រះជាម្ចាស់ស្ដីប្រដៅ
ពិតជាមានសុភមង្គលមិនខាន។
មិនត្រូវមាក់ងាយការស្ដីបន្ទោសរបស់ព្រះ
ដែលប្រកបដោយឫទ្ធានុភាពឡើយ។
18 ព្រះជាម្ចាស់ធ្វើឲ្យឈឺចាប់
តែព្រះអង្គនឹងព្យាបាលឡើងវិញ
ព្រះអង្គធ្វើឲ្យរបួស
តែព្រះអង្គនឹងព្យាបាលមុខរបួសនេះ
ដោយព្រះហស្ដរបស់ព្រះអង្គផ្ទាល់។
19ព្រះអង្គជួយលោកឲ្យរួចពីទុក្ខកង្វល់
ចំនួនប្រាំមួយដង
តែនៅគ្រាទីប្រាំពីរ ការអាក្រក់នឹងពុំអាច
កើតមានដល់លោកទេ។
20នៅពេលកើតទុរ្ភិក្ស
ព្រះអង្គរំដោះលោកពីសេចក្ដីស្លាប់
ហើយនៅពេលកើតសង្គ្រាម
ព្រះអង្គរំដោះលោកពីមុខដាវ។
21ព្រះអង្គនឹងការពារលោកពីពាក្យ
បរិហាររបស់អ្នកដទៃ
ហើយលោកក៏នឹងមិនភ័យខ្លាចមហន្តរាយ
ដែលកើតឡើងដែរ។
22លោកនឹងមិនញញើត នៅចំពោះមុខ
មហន្តរាយ ការអត់ឃ្លាន
សត្វសាហាវមិនធ្វើឲ្យលោកភ័យខ្លាច។
23ស្រែចម្ការរបស់លោកនឹងគ្មានដុំថ្ម
ហើយគ្មានសត្វសាហាវមកយាយីលោកទេ។
24លោកនឹងបានសុខសាន្តនៅក្នុង
ទីលំនៅរបស់លោក
ហើយពេលលោកមើលទៅហ្វូងសត្វ
ក៏មិនឃើញមានបាត់បង់ដែរ។
25លោកនឹងឃើញពូជពង្សរបស់លោក
កើនចំនួនច្រើនឡើង
កូនចៅរបស់លោកកើនចំនួន
ដូចស្មៅដុះនៅតាមទីវាល។
26លោករស់បានអាយុវែង ស្កប់ស្កល់
ហើយលាចាកលោកនេះទៅ
ដូចស្រូវទុំនៅរដូវចម្រូត។
27យើងបានសង្កេតមើលហេតុការណ៍ទាំងនេះ
ហើយឃើញថាពិតជាកើតមានដូច្នេះមែន។
ហេតុនេះ ចូរត្រងត្រាប់ស្ដាប់
ហើយយកជាមេរៀនចុះ!»។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.