យ៉ូអែល 3
3
ការវិនិច្ឆ័យទោសប្រជាជាតិនានា
1ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:
«នៅគ្រានោះ គឺនៅពេលដែលយើង
ស្ដារស្រុកយូដា និងក្រុងយេរូសាឡឹម
ដូចដើមឡើងវិញ
2យើងនឹងប្រមូលប្រជាជាតិទាំងអស់
ឲ្យមកជួបជុំគ្នានៅជ្រលងភ្នំយេហូសាផាត ។
នៅទីនោះ យើងនឹងវិនិច្ឆ័យទោសពួកគេ
ព្រោះតែអំពើដែលពួកគេបានប្រព្រឹត្តចំពោះ
អ៊ីស្រាអែល ជាប្រជារាស្ត្រ
និងជាចំណែកមត៌ករបស់យើង
ដោយកម្ចាត់កម្ចាយឲ្យទៅនៅក្នុងចំណោម
ជាតិសាសន៍ទាំងឡាយ។
យើងក៏នឹងវិនិច្ឆ័យទោសពួកគេ ព្រោះគេ
យកទឹកដីរបស់យើងទៅបែងចែកគ្នាដែរ។
3ពួកគេយកប្រជារាស្ត្ររបស់យើង
ទៅចាប់ឆ្នោតចែកគ្នា
ពួកគេយកក្មេងប្រុសៗទៅបង់ថ្លៃស្រីពេស្យា
ពួកគេលក់ក្មេងស្រីៗ ដើម្បីទិញស្រាផឹក។
4 រីឯអ្នករាល់គ្នាវិញ អ្នកក្រុងទីរ៉ុស
អ្នកក្រុងស៊ីដូន និងអ្នកក្រុងទាំងប៉ុន្មាន
នៃស្រុកភីលីស្ទីន
តើអ្នករាល់គ្នាចង់ធ្វើអ្វីយើង?
តើអ្នករាល់គ្នាចង់សងសឹកនឹងយើងឬ?
ប្រសិនបើអ្នករាល់គ្នាប្រឆាំងនឹងយើង
នោះយើងដាក់ទោសអ្នករាល់គ្នាយ៉ាងងាយ
ហើយយ៉ាងឆាប់រហ័ស
តាមអំពើដែលអ្នករាល់គ្នា
ប្រព្រឹត្តប្រឆាំងនឹងយើង។
5អ្នករាល់គ្នាបានយកមាស និងប្រាក់របស់យើង
គឺអ្វីៗដ៏មានតម្លៃ
ទៅទុកនៅក្នុងវិហាររបស់អ្នករាល់គ្នា។
6អ្នករាល់គ្នាបានលក់ប្រជាជនស្រុកយូដា
និងអ្នកក្រុងយេរូសាឡឹម ទៅឲ្យជនជាតិក្រិក
ដើម្បីយកពួកគេចេញឆ្ងាយពីទឹកដីរបស់ខ្លួន។
7ប៉ុន្តែ យើងនាំពួកគេចាកចេញពីស្រុក
ដែលអ្នករាល់គ្នាលក់គេទៅនោះ
ឲ្យវិលត្រឡប់មកវិញ។
យើងនឹងដាក់ទោសអ្នករាល់គ្នា
តាមអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត។
8យើងនឹងលក់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា
ទៅឲ្យប្រជាជនស្រុកយូដា
ហើយប្រជាជនយូដានឹងលក់ពួកគេ
ទៅឲ្យអ្នកស្រុកសេបា
ជាប្រជាជាតិដែលនៅស្រុកឆ្ងាយ»
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9ចូរប្រកាសក្នុងចំណោមប្រជាជាតិនានាដូចតទៅ:
ចូរញែកខ្លួនជាសក្ការៈ ដើម្បីធ្វើសឹក!
ចូរប្រមូលទាហានដ៏ពូកែ!
ចូរឲ្យអ្នកចម្បាំងចេញទៅសមរភូមិ!
10 ចូរយកផាលនង្គ័លមកដំធ្វើដាវ
ចូរយកកណ្ដៀវមកដំធ្វើផ្លែលំពែង!
ចូរឲ្យអ្នកទន់ខ្សោយពោលថា
“ខ្ញុំជាមនុស្សខ្លាំងពូកែ!”។
11ប្រជាជាតិទាំងប៉ុន្មានដែលនៅជុំវិញអើយ
ចូរប្រញាប់ប្រញាល់នាំគ្នាមក
ចូរប្រមូលផ្ដុំគ្នានៅកន្លែងតែមួយ!
ព្រះអម្ចាស់អើយ
សូមឲ្យកងពលរបស់ព្រះអង្គចុះមក!។
12«ចូរឲ្យប្រជាជាតិនានាក្រោកឡើង
ទៅប្រមូលផ្ដុំគ្នានៅជ្រលងភ្នំយេហូសាផាត
ដ្បិតយើងនឹងអង្គុយវិនិច្ឆ័យទោសប្រជាជាតិ
ទាំងអស់ដែលនៅជុំវិញ ក្នុងជ្រលងភ្នំនោះ។
13 ស្រូវទុំហើយ ចូរនាំគ្នាយកកណ្ដៀវមកច្រូត!
ធុងសម្រាប់ជាន់ផ្លែទំពាំងបាយជូរពេញហើយ
ចូរនាំគ្នាមកជាន់!
ធុងពេញហៀរទៅដោយទឹកទំពាំងបាយជូរ!
ពួកគេប្រព្រឹត្តអំពើអាក្រក់ច្រើនណាស់!»។
14មហាជនដ៏ច្រើនឥតគណនានាំគ្នាមកដល់
ជ្រលងភ្នំវិនិច្ឆ័យទោស
ដ្បិតថ្ងៃរបស់ព្រះអម្ចាស់ជិតមកដល់
នៅជ្រលងភ្នំវិនិច្ឆ័យទោសនេះហើយ!
15ព្រះអាទិត្យ និងព្រះច័ន្ទ នឹងងងឹតសូន្យ
រីឯផ្កាយទាំងឡាយក៏បាត់រស្មីដែរ។
16 ព្រះអម្ចាស់ស្រែកគំរាមពីភ្នំស៊ីយ៉ូន
ព្រះអង្គបន្លឺព្រះសូរសៀងពីក្រុងយេរូសាឡឹម
ផ្ទៃមេឃ និងផែនដីក៏កក្រើករំពើក
តែព្រះអម្ចាស់ការពារប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គជាជម្រករបស់ជនជាតិអ៊ីស្រាអែល។
17«ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា
យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា
យើងស្ថិតនៅលើភ្នំស៊ីយ៉ូន
ជាភ្នំដ៏វិសុទ្ធរបស់យើង
ក្រុងយេរូសាឡឹមនឹងបានវិសុទ្ធ
ហើយជាតិសាសន៍ដទៃលែងមកឈ្លានពាន
ក្រុងនេះទៀត។
18នៅគ្រានោះ នឹងមានចម្ការទំពាំងបាយជូរ
ពាសពេញភ្នំ ផ្ដល់ទឹកទំពាំងបាយជូរដ៏ហូរហៀរ។
នៅតាមភ្នំតូចៗក៏មានហ្វូងសត្វយ៉ាងច្រើន
ដែលផ្ដល់ទឹកដោះដ៏ហូរហៀរដែរ។
ទឹកនឹងហូរសាជាថ្មី
នៅតាមជ្រោះទាំងប៉ុន្មាន ក្នុងស្រុកយូដា។
មានប្រភពទឹកមួយហូរចេញ
ពីព្រះដំណាក់របស់ព្រះអម្ចាស់
ទៅស្រោចស្រពជ្រលងភ្នំស៊ីទីម។
19ស្រុកអេស៊ីបនឹងក្លាយទៅជាទីស្មសាន
ស្រុកអេដុមនឹងក្លាយទៅជាវាលរហោស្ថាន
ដ៏ស្ងាត់ជ្រងំ ព្រោះតែអំពើឃោរឃៅ
ដែលពួកគេបានប្រព្រឹត្តចំពោះកូនចៅយូដា
ហើយបង្ហូរឈាមប្រជាជនស្លូតត្រង់
នៅក្នុងស្រុករបស់គេ។
20រីឯស្រុកយូដានឹងមានមនុស្សរស់នៅរហូតតទៅ
ហើយក្រុងយេរូសាឡឹមក៏មានមនុស្សរស់នៅ
អស់កល្បជាអង្វែងតរៀងទៅដែរ។
21យើងនឹងចាត់ទុកប្រជាជននេះ
ថាគ្មានទោសទៀតឡើយ។
យើងជាព្រះអម្ចាស់ នឹងគង់នៅក្រុងស៊ីយ៉ូន»។
ទើបបានជ្រើសរើសហើយ៖
យ៉ូអែល 3: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
យ៉ូអែល 3
3
ការវិនិច្ឆ័យទោសប្រជាជាតិនានា
1ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:
«នៅគ្រានោះ គឺនៅពេលដែលយើង
ស្ដារស្រុកយូដា និងក្រុងយេរូសាឡឹម
ដូចដើមឡើងវិញ
2យើងនឹងប្រមូលប្រជាជាតិទាំងអស់
ឲ្យមកជួបជុំគ្នានៅជ្រលងភ្នំយេហូសាផាត ។
នៅទីនោះ យើងនឹងវិនិច្ឆ័យទោសពួកគេ
ព្រោះតែអំពើដែលពួកគេបានប្រព្រឹត្តចំពោះ
អ៊ីស្រាអែល ជាប្រជារាស្ត្រ
និងជាចំណែកមត៌ករបស់យើង
ដោយកម្ចាត់កម្ចាយឲ្យទៅនៅក្នុងចំណោម
ជាតិសាសន៍ទាំងឡាយ។
យើងក៏នឹងវិនិច្ឆ័យទោសពួកគេ ព្រោះគេ
យកទឹកដីរបស់យើងទៅបែងចែកគ្នាដែរ។
3ពួកគេយកប្រជារាស្ត្ររបស់យើង
ទៅចាប់ឆ្នោតចែកគ្នា
ពួកគេយកក្មេងប្រុសៗទៅបង់ថ្លៃស្រីពេស្យា
ពួកគេលក់ក្មេងស្រីៗ ដើម្បីទិញស្រាផឹក។
4 រីឯអ្នករាល់គ្នាវិញ អ្នកក្រុងទីរ៉ុស
អ្នកក្រុងស៊ីដូន និងអ្នកក្រុងទាំងប៉ុន្មាន
នៃស្រុកភីលីស្ទីន
តើអ្នករាល់គ្នាចង់ធ្វើអ្វីយើង?
តើអ្នករាល់គ្នាចង់សងសឹកនឹងយើងឬ?
ប្រសិនបើអ្នករាល់គ្នាប្រឆាំងនឹងយើង
នោះយើងដាក់ទោសអ្នករាល់គ្នាយ៉ាងងាយ
ហើយយ៉ាងឆាប់រហ័ស
តាមអំពើដែលអ្នករាល់គ្នា
ប្រព្រឹត្តប្រឆាំងនឹងយើង។
5អ្នករាល់គ្នាបានយកមាស និងប្រាក់របស់យើង
គឺអ្វីៗដ៏មានតម្លៃ
ទៅទុកនៅក្នុងវិហាររបស់អ្នករាល់គ្នា។
6អ្នករាល់គ្នាបានលក់ប្រជាជនស្រុកយូដា
និងអ្នកក្រុងយេរូសាឡឹម ទៅឲ្យជនជាតិក្រិក
ដើម្បីយកពួកគេចេញឆ្ងាយពីទឹកដីរបស់ខ្លួន។
7ប៉ុន្តែ យើងនាំពួកគេចាកចេញពីស្រុក
ដែលអ្នករាល់គ្នាលក់គេទៅនោះ
ឲ្យវិលត្រឡប់មកវិញ។
យើងនឹងដាក់ទោសអ្នករាល់គ្នា
តាមអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត។
8យើងនឹងលក់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា
ទៅឲ្យប្រជាជនស្រុកយូដា
ហើយប្រជាជនយូដានឹងលក់ពួកគេ
ទៅឲ្យអ្នកស្រុកសេបា
ជាប្រជាជាតិដែលនៅស្រុកឆ្ងាយ»
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9ចូរប្រកាសក្នុងចំណោមប្រជាជាតិនានាដូចតទៅ:
ចូរញែកខ្លួនជាសក្ការៈ ដើម្បីធ្វើសឹក!
ចូរប្រមូលទាហានដ៏ពូកែ!
ចូរឲ្យអ្នកចម្បាំងចេញទៅសមរភូមិ!
10 ចូរយកផាលនង្គ័លមកដំធ្វើដាវ
ចូរយកកណ្ដៀវមកដំធ្វើផ្លែលំពែង!
ចូរឲ្យអ្នកទន់ខ្សោយពោលថា
“ខ្ញុំជាមនុស្សខ្លាំងពូកែ!”។
11ប្រជាជាតិទាំងប៉ុន្មានដែលនៅជុំវិញអើយ
ចូរប្រញាប់ប្រញាល់នាំគ្នាមក
ចូរប្រមូលផ្ដុំគ្នានៅកន្លែងតែមួយ!
ព្រះអម្ចាស់អើយ
សូមឲ្យកងពលរបស់ព្រះអង្គចុះមក!។
12«ចូរឲ្យប្រជាជាតិនានាក្រោកឡើង
ទៅប្រមូលផ្ដុំគ្នានៅជ្រលងភ្នំយេហូសាផាត
ដ្បិតយើងនឹងអង្គុយវិនិច្ឆ័យទោសប្រជាជាតិ
ទាំងអស់ដែលនៅជុំវិញ ក្នុងជ្រលងភ្នំនោះ។
13 ស្រូវទុំហើយ ចូរនាំគ្នាយកកណ្ដៀវមកច្រូត!
ធុងសម្រាប់ជាន់ផ្លែទំពាំងបាយជូរពេញហើយ
ចូរនាំគ្នាមកជាន់!
ធុងពេញហៀរទៅដោយទឹកទំពាំងបាយជូរ!
ពួកគេប្រព្រឹត្តអំពើអាក្រក់ច្រើនណាស់!»។
14មហាជនដ៏ច្រើនឥតគណនានាំគ្នាមកដល់
ជ្រលងភ្នំវិនិច្ឆ័យទោស
ដ្បិតថ្ងៃរបស់ព្រះអម្ចាស់ជិតមកដល់
នៅជ្រលងភ្នំវិនិច្ឆ័យទោសនេះហើយ!
15ព្រះអាទិត្យ និងព្រះច័ន្ទ នឹងងងឹតសូន្យ
រីឯផ្កាយទាំងឡាយក៏បាត់រស្មីដែរ។
16 ព្រះអម្ចាស់ស្រែកគំរាមពីភ្នំស៊ីយ៉ូន
ព្រះអង្គបន្លឺព្រះសូរសៀងពីក្រុងយេរូសាឡឹម
ផ្ទៃមេឃ និងផែនដីក៏កក្រើករំពើក
តែព្រះអម្ចាស់ការពារប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គជាជម្រករបស់ជនជាតិអ៊ីស្រាអែល។
17«ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា
យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា
យើងស្ថិតនៅលើភ្នំស៊ីយ៉ូន
ជាភ្នំដ៏វិសុទ្ធរបស់យើង
ក្រុងយេរូសាឡឹមនឹងបានវិសុទ្ធ
ហើយជាតិសាសន៍ដទៃលែងមកឈ្លានពាន
ក្រុងនេះទៀត។
18នៅគ្រានោះ នឹងមានចម្ការទំពាំងបាយជូរ
ពាសពេញភ្នំ ផ្ដល់ទឹកទំពាំងបាយជូរដ៏ហូរហៀរ។
នៅតាមភ្នំតូចៗក៏មានហ្វូងសត្វយ៉ាងច្រើន
ដែលផ្ដល់ទឹកដោះដ៏ហូរហៀរដែរ។
ទឹកនឹងហូរសាជាថ្មី
នៅតាមជ្រោះទាំងប៉ុន្មាន ក្នុងស្រុកយូដា។
មានប្រភពទឹកមួយហូរចេញ
ពីព្រះដំណាក់របស់ព្រះអម្ចាស់
ទៅស្រោចស្រពជ្រលងភ្នំស៊ីទីម។
19ស្រុកអេស៊ីបនឹងក្លាយទៅជាទីស្មសាន
ស្រុកអេដុមនឹងក្លាយទៅជាវាលរហោស្ថាន
ដ៏ស្ងាត់ជ្រងំ ព្រោះតែអំពើឃោរឃៅ
ដែលពួកគេបានប្រព្រឹត្តចំពោះកូនចៅយូដា
ហើយបង្ហូរឈាមប្រជាជនស្លូតត្រង់
នៅក្នុងស្រុករបស់គេ។
20រីឯស្រុកយូដានឹងមានមនុស្សរស់នៅរហូតតទៅ
ហើយក្រុងយេរូសាឡឹមក៏មានមនុស្សរស់នៅ
អស់កល្បជាអង្វែងតរៀងទៅដែរ។
21យើងនឹងចាត់ទុកប្រជាជននេះ
ថាគ្មានទោសទៀតឡើយ។
យើងជាព្រះអម្ចាស់ នឹងគង់នៅក្រុងស៊ីយ៉ូន»។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.