យ៉ូណាស 2
2
លោកយ៉ូណាសនៅក្នុងពោះត្រី
1ពេលនោះ ព្រះអម្ចាស់ចាត់ត្រីមួយយ៉ាងធំឲ្យមកលេបលោកយ៉ូណាស លោកក៏ស្ថិតនៅក្នុងពោះត្រីនោះ អស់រយៈពេលបីថ្ងៃបីយប់ ។ 2នៅក្នុងពោះត្រី លោកអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក។ 3លោកពោលថា៖
«ពេលទូលបង្គំមានអាសន្ន
ទូលបង្គំអង្វររកព្រះអម្ចាស់
ព្រះអង្គក៏ឆ្លើយតបមកទូលបង្គំវិញ។
នៅក្នុងស្ថានមច្ចុរាជ
ទូលបង្គំស្រែកហៅព្រះអង្គជួយ
ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យរបស់ទូលបង្គំ។
4ព្រះអង្គបោះទូលបង្គំមកក្នុងបាតសមុទ្រ
ដ៏សែនជ្រៅ
ទឹកមករួបរឹតជុំវិញខ្លួនប្រាណទូលបង្គំ។
ព្រះអង្គក៏បញ្ជាឲ្យទឹករលកហូរបក់បោក
មកលើទូលបង្គំដែរ។
5ទូលបង្គំគិតថា ព្រះអង្គបានដេញទូលបង្គំចេញ
ឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គហើយ
ប៉ុន្តែ ទូលបង្គំនៅតែសម្លឹងឆ្ពោះទៅរក
ព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គតទៅទៀត។
6ទឹកសមុទ្របានឡើងដល់ច្រមុះទូលបង្គំ
សេចក្ដីអន្តរាយមករួបរឹតទូលបង្គំ
មានសារាយមករុំព័ទ្ធក្បាលទូលបង្គំដែរ។
7ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ
ទូលបង្គំបានចុះទៅដល់គ្រឹះនៃភ្នំទាំងឡាយ
ទូលបង្គំជាប់ឃុំក្នុងស្ថានមច្ចុរាជរហូត
តែព្រះអង្គបានលើកទូលបង្គំឡើងពីរណ្ដៅ
ហើយប្រទានឲ្យទូលបង្គំមានជីវិត។
8ពេលទូលបង្គំស្រយុតចិត្តយ៉ាងខ្លាំងនោះ
ទូលបង្គំនឹកដល់ព្រះអម្ចាស់
ហើយពាក្យអង្វររបស់ទូលបង្គំ
ក៏បានឮទៅដល់ព្រះអង្គ
ឮដល់ព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ។
9សូមអស់អ្នកដែលវង្វេងទៅតាមព្រះក្លែងក្លាយ
លែងគោរពបម្រើព្រះទាំងនោះទៅ!
10រីឯទូលបង្គំវិញ ទូលបង្គំនឹងយកយញ្ញបូជា
មកថ្វាយព្រះអង្គ
ទាំងច្រៀងអរព្រះគុណព្រះអង្គផង។
ទូលបង្គំនឹងថ្វាយតង្វាយ
ស្របតាមពាក្យដែលទូលបង្គំបានបន់
ដ្បិតមានតែព្រះអម្ចាស់ទេ
ដែលសង្គ្រោះទូលបង្គំ»។
11ពេលនោះ ព្រះអម្ចាស់បញ្ជាឲ្យត្រីខ្ជាក់លោកយ៉ូណាសចេញទៅលើគោក។
ទើបបានជ្រើសរើសហើយ៖
យ៉ូណាស 2: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
យ៉ូណាស 2
2
លោកយ៉ូណាសនៅក្នុងពោះត្រី
1ពេលនោះ ព្រះអម្ចាស់ចាត់ត្រីមួយយ៉ាងធំឲ្យមកលេបលោកយ៉ូណាស លោកក៏ស្ថិតនៅក្នុងពោះត្រីនោះ អស់រយៈពេលបីថ្ងៃបីយប់ ។ 2នៅក្នុងពោះត្រី លោកអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក។ 3លោកពោលថា៖
«ពេលទូលបង្គំមានអាសន្ន
ទូលបង្គំអង្វររកព្រះអម្ចាស់
ព្រះអង្គក៏ឆ្លើយតបមកទូលបង្គំវិញ។
នៅក្នុងស្ថានមច្ចុរាជ
ទូលបង្គំស្រែកហៅព្រះអង្គជួយ
ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យរបស់ទូលបង្គំ។
4ព្រះអង្គបោះទូលបង្គំមកក្នុងបាតសមុទ្រ
ដ៏សែនជ្រៅ
ទឹកមករួបរឹតជុំវិញខ្លួនប្រាណទូលបង្គំ។
ព្រះអង្គក៏បញ្ជាឲ្យទឹករលកហូរបក់បោក
មកលើទូលបង្គំដែរ។
5ទូលបង្គំគិតថា ព្រះអង្គបានដេញទូលបង្គំចេញ
ឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គហើយ
ប៉ុន្តែ ទូលបង្គំនៅតែសម្លឹងឆ្ពោះទៅរក
ព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គតទៅទៀត។
6ទឹកសមុទ្របានឡើងដល់ច្រមុះទូលបង្គំ
សេចក្ដីអន្តរាយមករួបរឹតទូលបង្គំ
មានសារាយមករុំព័ទ្ធក្បាលទូលបង្គំដែរ។
7ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ
ទូលបង្គំបានចុះទៅដល់គ្រឹះនៃភ្នំទាំងឡាយ
ទូលបង្គំជាប់ឃុំក្នុងស្ថានមច្ចុរាជរហូត
តែព្រះអង្គបានលើកទូលបង្គំឡើងពីរណ្ដៅ
ហើយប្រទានឲ្យទូលបង្គំមានជីវិត។
8ពេលទូលបង្គំស្រយុតចិត្តយ៉ាងខ្លាំងនោះ
ទូលបង្គំនឹកដល់ព្រះអម្ចាស់
ហើយពាក្យអង្វររបស់ទូលបង្គំ
ក៏បានឮទៅដល់ព្រះអង្គ
ឮដល់ព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ។
9សូមអស់អ្នកដែលវង្វេងទៅតាមព្រះក្លែងក្លាយ
លែងគោរពបម្រើព្រះទាំងនោះទៅ!
10រីឯទូលបង្គំវិញ ទូលបង្គំនឹងយកយញ្ញបូជា
មកថ្វាយព្រះអង្គ
ទាំងច្រៀងអរព្រះគុណព្រះអង្គផង។
ទូលបង្គំនឹងថ្វាយតង្វាយ
ស្របតាមពាក្យដែលទូលបង្គំបានបន់
ដ្បិតមានតែព្រះអម្ចាស់ទេ
ដែលសង្គ្រោះទូលបង្គំ»។
11ពេលនោះ ព្រះអម្ចាស់បញ្ជាឲ្យត្រីខ្ជាក់លោកយ៉ូណាសចេញទៅលើគោក។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.