យ៉ូស្វេ 12
12
ស្ដេចដែលបរាជ័យនៅចំពោះមុខជនជាតិអ៊ីស្រាអែល
1 ជនជាតិអ៊ីស្រាអែលវាយយកបាន ហើយកាន់កាប់ស្រុកដែលនៅខាងកើតទន្លេយ័រដាន់ ចាប់តាំងពីទឹកធ្លាក់អើណូនរហូតដល់ភ្នំហ៊ើរម៉ូន និងតំបន់អារ៉ាបាទាំងមូលដែលនៅខាងកើតផង។ ពួកគេវាយឈ្នះស្ដេចនានានៅស្រុកនោះ ដូចតទៅ: 2គឺព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី សោយរាជ្យនៅក្រុងហេសបូន ហើយគ្រប់គ្រងចាប់តាំងពីអារ៉ូអ៊ើរ ដែលនៅក្បែរទឹកធ្លាក់អើណូន និងចាប់តាំងពីស្រុកដែលនៅពាក់កណ្ដាលទឹកធ្លាក់នោះរហូតដល់មួយចំហៀងស្រុកកាឡាដ និងរហូតដល់ទឹកធ្លាក់យ៉ាបុក នៅព្រំប្រទល់ស្រុកអាំម៉ូន 3ព្រមទាំងតំបន់អារ៉ាបារហូតដល់សមុទ្រគេណាសារ៉ែត ដែលនៅខាងកើតសមុទ្រអារ៉ាបា គឺសមុទ្រស្លាប់ ដែលនៅជិតក្រុងបេតយេស៊ីម៉ុត ហើយនៅខាងត្បូងមានជម្រាលភ្នំពីសកា។ 4រីឯស្ដេចមួយទៀត គឺព្រះបាទអុក ជាស្ដេចស្រុកបាសាន និងជាជនជាតិរេផែមមួយរូប ក្នុងចំណោមជនជាតិរេផែមចុងក្រោយបង្អស់ ស្ដេចគង់នៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី។ 5ព្រះបាទអុកគ្រប់គ្រងតំបន់ភ្នំហ៊ើរម៉ូន ក្រុងសាល់កា និងស្រុកបាសានទាំងមូលរហូតដល់ព្រំប្រទល់ស្រុកកេស៊ួរី និងស្រុកម៉ាកាធី ព្រមទាំងមួយចំហៀងស្រុកកាឡាដ ជាព្រំប្រទល់ទឹកដីរបស់ព្រះបាទស៊ីហុន ស្ដេចក្រុងហេសបូន។ 6 លោកម៉ូសេជាអ្នកបម្រើព្រះអម្ចាស់ និងជនជាតិអ៊ីស្រាអែល បានវាយប្រហារស្ដេចទាំងពីរអង្គនេះ ហើយលោកម៉ូសេជាអ្នកបម្រើព្រះអម្ចាស់ ប្រគល់ទឹកដីនោះឲ្យកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ទុកជាកម្មសិទ្ធិ។
7លោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែលបានវាយឈ្នះស្ដេចទាំងប៉ុន្មាននៅដែនដីខាងលិចទន្លេយ័រដាន់ ចាប់តាំងពីក្រុងបាលកាដ ក្នុងជ្រលងភ្នំលីបង់ រហូតដល់ភ្នំហាឡាក់ នៅជិតស្រុកសៀរ។ លោកយ៉ូស្វេប្រគល់ទឹកដីនោះឲ្យកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែលចែកគ្នា ជាកម្មសិទ្ធិ។ 8ទឹកដីទាំងនោះ មានតំបន់ភ្នំ តំបន់វាលទំនាប តំបន់អារ៉ាបា តំបន់ជម្រាលភ្នំ តំបន់វាលរហោស្ថាន និងតំបន់ណេកិប គឺស្រុករបស់ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរីស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។
9រីឯស្ដេចដែលច្បាំងចាញ់ជនជាតិអ៊ីស្រាអែលមានៈ ស្ដេចក្រុងយេរីខូ ស្ដេចក្រុងអៃ ដែលស្ថិតនៅជិតក្រុងបេតអែល 10ស្ដេចក្រុងយេរូសាឡឹម ស្ដេចក្រុងហេប្រូន 11ស្ដេចក្រុងយ៉ារមូត ស្ដេចក្រុងឡាគីស 12ស្ដេចក្រុងអេក្លូន ស្ដេចក្រុងកេស៊ើរ 13ស្ដេចក្រុងដេបៀរ ស្ដេចក្រុងកេឌើរ 14ស្ដេចក្រុងហោម៉ា ស្ដេចក្រុងអើរ៉ាត 15ស្ដេចក្រុងលីបណា ស្ដេចក្រុងអាឌូឡាំ 16ស្ដេចក្រុងម៉ាកេដា ស្ដេចក្រុងបេតអែល 17ស្ដេចក្រុងតាពូរ ស្ដេចក្រុងហេភើរ 18ស្ដេចក្រុងអាផេក ស្ដេចក្រុងឡាសារ៉ូន 19ស្ដេចក្រុងម៉ាដូន ស្ដេចក្រុងហាសោរ 20ស្ដេចក្រុងស៊ីមរ៉ូន-មេរ៉ូន ស្ដេចក្រុងអាកសាប 21ស្ដេចក្រុងតាអាណាក់ ស្ដេចក្រុងមេគីដោ 22ស្ដេចក្រុងកេដែស ស្ដេចក្រុងយ៉ុកនាម នៅភ្នំកើមែល 23ស្ដេចក្រុងដោរនៅវាលរាបដោរ ស្ដេចក្រុងកូយីម នៅជិតគីលកាល់ 24ស្ដេចក្រុងធើសា។ សរុបទាំងអស់មានស្ដេចសាមសិបមួយអង្គ។
ទើបបានជ្រើសរើសហើយ៖
យ៉ូស្វេ 12: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: