យ៉ូស្វេ 19
19
ទឹកដីរបស់កុលសម្ព័ន្ធស៊ីម្មាន
1ឆ្នោតលើកទីពីរត្រូវចំលើកុលសម្ព័ន្ធនៃកូនចៅស៊ីម្មាន តាមអំបូររបស់ពួកគេ។ ទឹកដីដែលជាចំណែកមត៌ករបស់ពួកគេស្ថិតនៅចំកណ្ដាលទឹកដីរបស់កូនចៅយូដា។ 2 ពួកគេបានទទួលក្រុងដូចតទៅ ទុកជាមត៌ក គឺបៀរសេបា សេបា ម៉ូឡាដា 3ហាតសា-ស៊ូអាល បាឡា អាសែម 4អែលថូឡាត បេធូលហោម៉ា 5ស៊ីគឡាក់ បេត-ម៉ាកាបុត ហាតសា-សូសា 6បេត-ល្បាអូត សារូហេន គឺមានទាំងអស់ដប់បីក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ 7ក្រុងឯទៀតៗមាន: អាយីន រីម៉ូន អេធើរ និងអាសាន គឺមានទាំងអស់បួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ 8បន្ទាប់មក មានស្រុកភូមិទាំងប៉ុន្មានដែលនៅជុំវិញក្រុងទាំងនោះ រហូតដល់បាឡាត-បៀរ គឺរ៉ាម៉ាត់ខាងត្បូង។ នេះហើយទឹកដីដែលជាមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅស៊ីម្មាន តាមអំបូររបស់ពួកគេ។ 9ដោយទឹកដីដែលជាចំណែកមត៌ករបស់កូនចៅយូដាធំពេក គេក៏បានយកមួយចំណែកមកចែកឲ្យកូនចៅស៊ីម្មាន។ ហេតុនេះ ទើបទឹកដីរបស់កូនចៅស៊ីម្មានស្ថិតនៅកណ្ដាលទឹកដីយូដា។
ទឹកដីរបស់កុលសម្ព័ន្ធសាប់យូឡូន
10ឆ្នោតលើកទីបីត្រូវចំលើកូនចៅសាប់យូឡូន តាមអំបូររបស់ពួកគេ។ ទឹកដីរបស់គេលាតសន្ធឹងរហូតដល់សារីដ។ 11ព្រំប្រទល់ឡើងឆ្ពោះទៅទិសខាងលិចរហូតដល់ម៉ារ៉ាឡា ហើយទៅដល់ដាបាសែត និងរហូតទៅដល់ទឹកធ្លាក់ ដែលនៅទល់មុខនឹងយុកនាម។ 12ពីសារីដ ព្រំប្រទល់នេះបត់ទៅទិសខាងកើត ដល់ព្រំប្រទល់ស្រុកគីស្លូត-តាបោរ បន្តទៅដល់ដាប្រាត ហើយឡើងទៅយ៉ាភា។ 13បន្ទាប់មក ព្រំប្រទល់នេះបន្តទៅខាងកើតរហូតដល់គីតា-ហេភើរ អ៊ីតា-កាស៊ីន ហើយទៅដល់រីម៉ូន រួចបត់ទៅណេយ៉ា។ 14ព្រំប្រទល់នេះវាងទៅខាងជើងហាណាថូន ហើយទៅដល់ជ្រោះយីបថា-អែល។ 15ទឹកដីនេះមានទាំងអស់ដប់ពីរក្រុង និងភូមិឯទៀតៗដែលនៅជិតខាង ក្នុងចំណោមក្រុងទាំងនោះមានកាថាត ណា-ហាឡាល់ ស៊ីមរ៉ូន យីដាឡា និងបេថ្លេហិមជាដើម។ 16ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កូនចៅសាប់យូឡូន តាមអំបូររបស់ពួកគេ។
ទឹកដីរបស់កុលសម្ព័ន្ធអ៊ីសាខារ
17ឆ្នោតលើកទីបួនត្រូវចំលើកូនចៅអ៊ីសាខារ តាមអំបូររបស់ពួកគេ។ 18ទឹកដីរបស់គេមានក្រុងយេសរាល គីសាឡូត ស៊ូណែម 19ហាផារ៉ែម ស៊ីអូន អាណាក្រាត 20រ៉ាប៊ីត គីសយ៉ូន អាបេស 21រេមេត អេន-កានីម អេន-ហាដា បេតផាសេ។ 22ព្រំប្រទល់នៃទឹកដីនេះភ្ជាប់ទៅនឹងក្រុងតាបោរ សាហាត់ ស៊ីម៉ា បេតសេមែស ហើយទៅដល់ទន្លេយ័រដាន់។ មានទាំងអស់ដប់ប្រាំមួយក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ 23ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅអ៊ីសាខារ តាមអំបូររបស់ពួកគេ។
ទឹកដីរបស់កុលសម្ព័ន្ធអេស៊ើរ
24ឆ្នោតលើកទីប្រាំត្រូវចំលើកុលសម្ព័ន្ធនៃកូនចៅអេស៊ើរ តាមអំបូររបស់ពួកគេ។ 25ទឹកដីរបស់គេមានក្រុងហែលកាថ ហាលី បេថែន អាកសាប 26អាឡាមេឡេក អាម៉ាដ មីសាល។ នៅទិសខាងលិច ព្រំប្រទល់នៃទឹកដីនេះទៅដល់ភ្នំកើមែល ដោយកាត់តាមស៊ីហោរ-លីបណាថ។ 27នៅខាងកើត ព្រំប្រទល់ឡើងទៅដល់បេតដាកូន ជាប់នឹងទឹកដីសាប់យូឡូន និងជ្រលងភ្នំយីបថាអែល រួចបត់ទៅទិសខាងជើង ដល់បេតអេមេក និងណេយែល ហើយកាត់តាមខាងឆ្វេងក្រុងកាប៊ូល 28ទៅដល់អេប្រូន រេហូប ហាំម៉ូន និងខាណា រហូតដល់ក្រុងស៊ីដូនមហានគរ។ 29បន្ទាប់មក ព្រំប្រទល់នេះបត់ឆ្ពោះទៅរ៉ាម៉ា រហូតដល់បន្ទាយទីរ៉ុស និងហូសា រួចទៅដល់សមុទ្រមេឌីទែរ៉ាណេ ដោយកាត់តាមភូមិភាគអាកស៊ីប។ 30បន្ទាប់មក មានក្រុងអ៊ូម៉ា អាផេក និងរេហូប។ មានទាំងអស់ម្ភៃពីរក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ 31ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅអេស៊ើរ តាមអំបូររបស់ពួកគេ។
ទឹកដីរបស់កុលសម្ព័ន្ធណែបថាលី
32ឆ្នោតលើកទីប្រាំមួយត្រូវចំលើកូនចៅណែបថាលី តាមអំបូររបស់ពួកគេ។ 33ព្រំប្រទល់របស់គេលាតសន្ធឹងពីហេលេប ពីដើមជ្រៃសានណានីម កាត់តាមអាដាមី-ណេកិប និងយ៉ាប់នាល រហូតទៅដល់ឡាក់គូម និងទន្លេយ័រដាន់។ 34នៅខាងលិច ព្រំប្រទល់បត់ទៅអាសណូត-តាបោរ ហើយទៅដល់ហ៊ូកុក។ ព្រំប្រទល់នេះភ្ជាប់តាមបណ្ដោយទឹកដីសាប់យូឡូនផ្នែកខាងត្បូង និងទឹកដីអេស៊ើរ និងយូដាផ្នែកខាងលិច ហើយនៅខាងកើតមានទន្លេយ័រដាន់។ 35ក្រុងដែលមានកំពែងក្នុងស្រុកនេះ គឺស៊ីឌីមសេរ ហាំម៉ាត់ រ៉ាកាត់ គីនេរ៉េត 36អាដាម៉ា រ៉ាម៉ា ហាសោរ 37កេដែស អេទ្រី អេន-ហាសោរ 38យីរ៉ូន មីកដាល-អែល ហូរេម បេតអាណាត និងបេតសេមែស។ មានទាំងអស់ដប់ប្រាំបួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ 39ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅណែបថាលី តាមអំបូររបស់ពួកគេ។
ទឹកដីរបស់កុលសម្ព័ន្ធដាន់
40ឆ្នោតលើកទីប្រាំពីរត្រូវចំលើកុលសម្ព័ន្ធនៃកូនចៅដាន់ តាមអំបូររបស់ពួកគេ។ 41ទឹកដីដែលជាចំណែកមត៌ករបស់គេមានក្រុងសូរ៉ាស់ អែសថោល-សេមែស 42សាឡាប៊ីន អាយ៉ាឡូន យីត-ឡា 43អេឡូន ធីមណា អេក្រូន 44អែលថ្កេរ គីថោន បាឡាត 45យេហ៊ូដ បេនេ-បេរ៉ាក់ កាថ-រីម៉ូន 46ស្ទឹងមេយ៉ារកូន និងរ៉ាកូន ព្រមទាំងទឹកដីដែលនៅទល់មុខក្រុងយ៉ុបប៉េ។
47 ពេលកូនចៅដាន់បាត់ទឹកដីរបស់ខ្លួន គេក៏លើកទ័ពទៅវាយក្រុងលេសែម ហើយដណ្ដើមយកក្រុងនោះបាន។ ពួកគេបានកាប់សម្លាប់អ្នកក្រុងដោយមុខដាវ ហើយកាន់កាប់ក្រុងនោះ។ ពួកគេក៏តាំងទីលំនៅក្នុងក្រុងនោះ ហើយដូរឈ្មោះក្រុងលេសែមថា «ដាន់» តាមឈ្មោះបុព្វបុរសរបស់គេវិញ។ 48ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅដាន់ តាមអំបូររបស់ពួកគេ។
ចំណែកមត៌ករបស់លោកយ៉ូស្វេ
49កាលជនជាតិអ៊ីស្រាអែលបែងចែកទឹកដីនៅស្រុកនោះ តាមព្រំប្រទល់របស់គេនីមួយៗរួចហើយ គេក៏ចែកទឹកដីមួយចំណែកជូនលោកយ៉ូស្វេ ជាកូនរបស់លោកនូន ទុកជាមត៌កដែរ។ 50ពួកគេបានជូនក្រុងធីម៉្នាត-សេរ៉ា នៅតំបន់ភ្នំអេប្រាអ៊ីម តាមសំណូមពររបស់លោក ស្របតាមបញ្ជារបស់ព្រះអម្ចាស់។ លោកបានសង់ទីក្រុងឡើងវិញ រួចតាំងទីលំនៅនៅទីនោះ។ 51លោកបូជាចារ្យ*អេឡាសារ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូន ព្រមទាំងមេក្រុមគ្រួសាររបស់កុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល បានចែកទឹកដីទាំងនេះជាមត៌កឲ្យពួកគេ ដោយចាប់ឆ្នោតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់មាត់ទ្វារព្រះពន្លាជួបព្រះអម្ចាស់នៅស៊ីឡូ។ ពួកគេបានបែងចែកស្រុកនោះចប់សព្វគ្រប់ជាស្ថាពរ។
ទើបបានជ្រើសរើសហើយ៖
យ៉ូស្វេ 19: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: