យ៉ូស្វេ ពាក្យលំនាំ
ពាក្យលំនាំ
គម្ពីរ «យ៉ូស្វេ» រៀបរាប់អំពីលោកយ៉ូស្វេដឹកនាំជនជាតិអ៊ីស្រាអែលវាយដណ្ដើមយកស្រុកកាណាន ព្រមទាំងការបែងចែកទឹកដីរវាងកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល។ យើងអាចបែងចែកកណ្ឌគម្ពីរនេះជាបីផ្នែក:
• ការវាយដណ្ដើមយកស្រុកកាណាន (១-១២)
• ការបែងចែកទឹកដី (១៣-២១)
• ដំណាក់កាលចុងក្រោយនៃជីវិតរបស់លោកយ៉ូស្វេ (២២-២៤)
ព្រះជាម្ចាស់ប្រទានទឹកដីស្រុកកាណានឲ្យប្រជាជនអ៊ីស្រាអែលដូច្នេះ ដើម្បីសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់ពួកគេ។ ក្នុងដំណើររឿងដែលបរិយាយអំពីទំនាក់ទំនងរវាងព្រះជាម្ចាស់ និងជនជាតិអ៊ីស្រាអែល ការវាយយកស្រុកកាណានមានសារសំខាន់ដូចការចាកចេញពីស្រុកអេស៊ីបដែរ គឺព្រះជាម្ចាស់ជួយប្រជារាស្ដ្ររបស់ព្រះអង្គឲ្យមានជ័យជម្នះក្នុងការចាប់យកទឹកដី ដូចព្រះអង្គបានជួយពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចផារ៉ោន។
ការបែងចែកទឹកដីឲ្យកុលសម្ព័ន្ធនីមួយៗ បង្ហាញនូវព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដែលចង់ឲ្យជនជាតិអ៊ីស្រាអែលគ្រប់ៗរូបមានទឹកដីជាចំណែកមត៌ករបស់ខ្លួន ដើម្បីរកស៊ីចិញ្ចឹមជីវិត។ គោលគំនិតនេះជួយយើងឲ្យយល់អំពីការរៀបរាប់យ៉ាងលំអិតនូវឈ្មោះក្រុង និងស្រុកភូមិផ្សេងៗ ជាពិសេសនៅចំពូក១៣, ១៥, ១៦។
ក្នុងដំណើររឿងអំពីការវាយយកស្រុកកាណាន កណ្ឌគម្ពីរយ៉ូស្វេរំឭកយើងអំពីព្រះហឫទ័យស្មោះត្រង់របស់ព្រះជាម្ចាស់ចំពោះព្រះបន្ទូលសន្យារបស់ព្រះអង្គ ហើយព្រះអង្គសព្វព្រះហឫទ័យឲ្យប្រជារាស្ដ្ររបស់ព្រះអង្គសម្តែងទឹកចិត្តស្មោះត្រង់ឆ្លើយតបវិញដែរ។
ជនជាតិអ៊ីស្រាអែលតាំងទីលំនៅក្នុងចំណោមជាតិសាសន៍នានាដូច្នេះ អាចក្លាយទៅជាការល្បួងម្យ៉ាង ដែលនាំឲ្យពួកគេបែកចិត្តចេញពីព្រះជាម្ចាស់។ ហេតុនេះហើយបានជាលោកយ៉ូស្វេកោះហៅប្រជាជនឲ្យជួបជុំគ្នានៅស៊ីគែម (ចំពូក ២៤) ដើម្បីប្ដេជ្ញាចិត្តបញ្ជាក់នូវសម្ពន្ធមេត្រីដែលព្រះជាម្ចាស់បានចងជាមួយបុព្វបុរសរបស់ពួកគេ គឺប្រជាជនត្រូវសម្រេចចិត្តគោរពបម្រើតែព្រះអម្ចាស់មួយអង្គប៉ុណ្ណោះ។ កណ្ឌគម្ពីរនេះចាប់ផ្ដើមទំព័រថ្មីនៃប្រវត្តិសាស្ត្ររបស់ជនជាតិអ៊ីស្រាអែល និងទឹកដីរបស់ខ្លួន។ ពួកគេអាចរក្សាទឹកដីនេះគង់វង្ស ឬបាត់បង់ទៅវិញ អាស្រ័យលើភាពស្មោះត្រង់ ឬមិនស្មោះត្រង់របស់ពួកគេលើព្រះរបស់ខ្លួន។
ទើបបានជ្រើសរើសហើយ៖
យ៉ូស្វេ ពាក្យលំនាំ: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: