«ពួកបូជាចារ្យអើយ ឥឡូវនេះ យើងព្រមានអ្នករាល់គ្នាដូចតទៅ: ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់យើង ប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់ លើកតម្កើងសិរីរុងរឿងនាមរបស់យើងទេ យើងនឹងធ្វើឲ្យសេចក្ដីវេទនាកើតមាន ក្នុងចំណោមអ្នករាល់គ្នា។ យើងនឹងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសា មែនហើយ យើងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសា ព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់ នឹងពាក្យរបស់យើងទេ។ យើងប្រកាសប្រាប់អ្នករាល់គ្នាហើយថា យើងនឹងដាក់ទោសពូជពង្សរបស់អ្នករាល់គ្នា យើងនឹងជះលាមកលើមុខអ្នករាល់គ្នា គឺលាមកសត្វដែលអ្នករាល់គ្នាសម្លាប់ធ្វើ យញ្ញបូជាក្នុងពិធីបុណ្យផ្សេងៗ។ គេនឹងយកអ្នករាល់គ្នាចេញទៅក្រៅ ជាមួយលាមកសត្វនោះដែរ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាបានព្រមានអ្នករាល់គ្នា ដើម្បីឲ្យសម្ពន្ធមេត្រីដែលយើងចងជាមួយ កុលសម្ព័ន្ធលេវី ស្ថិតនៅគង់វង្ស - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ សម្ពន្ធមេត្រីដែលយើងចងជាមួយលេវីនោះ គឺយើងផ្ដល់ជីវិត និងសេចក្ដីសុខសាន្តដល់គេ ហើយឲ្យគេគោរពកោតខ្លាចនាមយើង និងភ័យញាប់ញ័រនៅចំពោះមុខយើង។ គេបង្រៀនក្រឹត្យវិន័យដ៏ត្រឹមត្រូវ ហើយមិនពោលពាក្យបោកបញ្ឆោតទេ។ គេរស់នៅជាមួយយើងដោយសុខសាន្ត និងដោយទៀងត្រង់ ព្រមទាំងណែនាំមនុស្សជាច្រើន ឲ្យងាកចេញពីអំពើអាក្រក់។
អាន ម៉ាឡាគី 2
ស្ដាប់នូវ ម៉ាឡាគី 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាឡាគី 2:1-6
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ