ណាហ៊ូម 3:1-5

ណាហ៊ូម 3:1-5 គខប

វេទនា​ហើយ ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម ហើយ​មាន​ការ​កុហក អំពើ​ឃោរ‌ឃៅ និង​ការ​លួច​ប្លន់​គ្រប់​ទី​កន្លែង។ ស្ដាប់​ចុះ ស្នូរ​រំពាត់ សន្ធឹក​កង់​រទេះ​ចម្បាំង ទ័ព​សេះ​បោល​យ៉ាង​លឿន រទេះ​ចម្បាំង​បោះ‌ពួយ​ទៅ​មុខ។ កង‌ទ័ព​សេះ​វាយ​សម្រុក​ចូល​មក មុខ​ដាវ​របស់​គេ​ភ្លឺ​ច្រាល លំពែង​របស់​គេ​ភ្លឺ​ផ្លេក ប្រល័យ​ជីវិត​មនុស្ស​នៅ​គ្រប់​ទី​កន្លែង សាក‌សព​គរ​លើ​គ្នា។ ចំនួន​មនុស្ស​ស្លាប់​មាន​ច្រើន​ឥត​គណនា ដើរ​ទៅ​កន្លែង​ណា​ក៏​ប្រទះ​សាក‌សព​ដែរ។ ហេតុ‌ការណ៍​នេះ​កើត​មាន ព្រោះ​តែ​អំពើ​ពេស្យា‌ចារ​របស់​ក្រុង​នីនីវេ ដែល​ប្រៀប​ដូច​ជា​ស្រី​ពេស្យា​ដ៏​ស្អាត ហើយ​ពូកែ​ដាក់​ស្នេហ៍។ នាង​បង្ក្រាប​ប្រជា‌ជាតិ និង​កុល‌សម្ព័ន្ធ​នានា ដោយ​អំពើ​ពេស្យា‌ចារ និង​ស្នេហ៍​របស់​នាង។ នីនីវេ​អើយ យើង​ប្រឆាំង​នឹង​នាង​ហើយ! យើង​នឹង​លាត់​សំពត់​នាង​ឡើង​រហូត​ដល់​ក្បាល យើង​នឹង​ឲ្យ​ប្រជា‌ជាតិ​នានា​ឃើញ កេរ‌ខ្មាស​របស់​នាង និង​ឲ្យ​នគរ​ទាំង‌ឡាយ​ឃើញ ភាព​អាម៉ាស់​របស់​នាង។ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។