ណាហ៊ូម ពាក្យលំនាំ
ពាក្យលំនាំ
កណ្ឌគម្ពីរណាហ៊ូមប្រកាសអំពីការវិនាសរបស់ក្រុងនីនីវេ ជារាជធានីនៃចក្រភពអាស្ស៊ីរី ដែលបានយកស្រុកអ៊ីស្រាអែលធ្វើជាចំណុះ។ កណ្ឌគម្ពីរនេះត្រូវបានចងក្រងឡើងនៅចន្លោះឆ្នាំ៦៦៣ មុនគ.ស. គឺឆ្នាំដែលកងទ័ពអាស្ស៊ីរីវាយយកបានក្រុងនរ-អាម៉ូន (ឬក្រុងថែប) នៅស្រុកអេស៊ីប និងឆ្នាំ ៦១២ មុនគ.ស.ជា ឆ្នាំដែលកងទ័ពបាប៊ីឡូនវាយយកបានក្រុងនីនីវេ។
កណ្ឌគម្ពីរនេះចែកចេញជាបីផ្នែក:
ផ្នែកទីមួយមានលក្ខណៈជាបុរេកថា ប្រកាសអំពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់ដែលគ្រប់គ្រងលើអ្វីៗទាំងអស់ ហើយព្រះអង្គជាចៅក្រមវិនិច្ឆ័យទោសមនុស្សទួទៅ (១.២-៨)។
ផ្នែកទីពីរបញ្ជាក់អំពីឫទ្ធានុភាពរបស់ព្រះអង្គ ដែលជាម្ចាស់លើស្ថានភាពនយោបាយនៅជំនាន់នោះ។ ព្រះជាម្ចាស់ធ្វើឲ្យក្រុងនីនីវេរលាយ ដើម្បីសង្គ្រោះប្រជាជននៅស្រុកយូដា (១.៩-២.៣)។
ផ្នែកទីបីរៀបរាប់អំពីមហន្តរាយកើតមានដល់ក្រុងនីនីវេ ដែលជាមហាអំណាច (២.៤-៣.១៩)។
នៅក្នុងកណ្ឌគម្ពីរនេះ ព្យាការីមិនត្រឹមតែប្រកាសអំពីការវិនាសរបស់ក្រុងនីនីវេប៉ុណ្ណោះទេ គឺលោកក៏បានបញ្ជាក់ថែមទៀតថា ការវិនាសនេះបណ្ដាលមកពីព្រះជាម្ចាស់វិនិច្ឆ័យទោស។ អ្នកក្រុងនីនីវេមានចិត្តអួតអាង ប្រព្រឹត្តអំពើឃាតកម្ម និងអំពើប្រាសចាកសីលធម៌។ ក្រុងនីនីវេជានិមិត្តរូបនៃអំណាចគ្រប់គ្រងមួយដែលមនុស្សតែងតាំងឡើង ទាស់នឹងព្រះហឫទ័យព្រះជាម្ចាស់។ កណ្ឌគម្ពីរណាហ៊ូមណែនាំយើងឲ្យចងចាំថា របបគ្រប់គ្រងទាំងប៉ុន្មានដែលមានលក្ខណៈដូចរបបនៅក្រុងនីនីវេ មិនអាចស្ថិតស្ថេរគង់វង្សបានឡើយ។
ទើបបានជ្រើសរើសហើយ៖
ណាហ៊ូម ពាក្យលំនាំ: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.