អូបាឌា 1
1
ព្រះបន្ទូលប្រឆាំងនឹងស្រុកអេដុម
1 នេះជានិមិត្តហេតុដ៏អស្ចារ្យ ដែលព្រះជាម្ចាស់សម្តែងឲ្យលោកអូបាឌាឃើញ គឺជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់អំពីស្រុកអេដុម។
ព្រះអម្ចាស់ប្រទានដំណឹងមកពួកយើង
ព្រះអង្គចាត់អ្នកនាំពាក្យម្នាក់ឲ្យទៅ
ប្រកាសក្នុងចំណោមប្រជាជាតិទាំងឡាយថា:
“ចូរក្រោកឡើង នាំគ្នាវាយសម្រុក
ចូរវាយលុកស្រុកអេដុមទៅ!”។
2«យើងនឹងធ្វើឲ្យអ្នកក្លាយទៅជា
ប្រជាជាតិមួយតូចជាងគេ
ជាប្រជាជាតិមួយដែលគេមើលងាយបំផុត។
3ចិត្តអួតអាងរបស់អ្នក បានបញ្ឆោតខ្លួនឯង
អ្នករស់នៅតាមក្រហែងថ្ម
និងនៅតាមកន្លែងខ្ពស់ៗ
អ្នកនឹកថា “គ្មាននរណាអាចទម្លាក់ខ្ញុំ
ចុះទៅដីបានទេ!”។
4ទោះបីអ្នកឡើងទៅលើ ខ្ពស់ដូចសត្វឥន្ទ្រី
ទោះបីអ្នកលើកទ្រនំរបស់អ្នកទៅ
ដាក់នៅក្នុងចំណោមផ្កាយក្ដី
ក៏យើងច្រានអ្នកឲ្យធ្លាក់ចុះដល់ដីវិញដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
5ប្រសិនបើមានចោរលួចចោរប្លន់ចូលមកក្នុងផ្ទះ
របស់អ្នកនៅពេលយប់
នោះអ្នកនឹងបាត់បង់អ្វីៗទាំងអស់!
គេនឹងលួចយកអ្វីៗដែលគេអាចយកបាន។
ប្រសិនបើពួកបេះផ្លែទំពាំងបាយជូរ
មកដល់ស្រុកអ្នក
គេមិនទុកឲ្យមានផ្លែនៅសល់ឡើយ។
6អេសាវអើយ គេគាស់កកាយស្រុកអ្នក
ហើយប្រមូលយកកំណប់ទ្រព្យរបស់អ្នក។
7បក្សសម្ព័ន្ធរបស់អ្នកនឹងដេញអ្នក
ចេញពីទឹកដីរបស់ខ្លួន។
មិត្តភក្ដិរបស់អ្នកបោកបញ្ឆោតអ្នក
ហើយយកអ្នកធ្វើជានគរចំណុះ។
ពួកដែលបរិភោគអាហារជាមួយអ្នក
នាំគ្នាដាក់អន្ទាក់ចាប់អ្នក
ទាំងពោលថា អ្នកលែងមានអ្នកប្រាជ្ញហើយ។
8ពិតមែនហើយ នៅថ្ងៃនោះ យើងនឹងបំបាត់
អ្នកប្រាជ្ញឲ្យអស់ពីស្រុកអេដុម
ហើយបំបាត់អ្នកឈ្លាសវៃឲ្យអស់ពីភ្នំអេសាវ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9ក្រុងថេម៉ានអើយ ទាហានដ៏អង់អាចរបស់អ្នក
នឹងភ័យញ័ររន្ធត់
ខ្មាំងសម្លាប់រង្គាលទាហានទាំងប៉ុន្មាន
នៅភ្នំនៃស្រុកអេសាវអស់គ្មានសល់!
10អ្នកនឹងត្រូវអាម៉ាស់ និងវិនាសរហូត
ព្រោះតែអំពើឃោរឃៅដែលអ្នកបានប្រព្រឹត្ត
ចំពោះយ៉ាកុប ជាប្អូនរបស់អ្នក។
11នៅថ្ងៃដែលខ្មាំងកៀរកងកម្លាំងរបស់
អ៊ីស្រាអែលទៅជាឈ្លើយ
នៅពេលដែលសាសន៍ដទៃចូលតាមទ្វារ
ក្រុងយេរូសាឡឹម
រឹបអូសយកអ្វីៗក្នុងទីក្រុងចាប់ឆ្នោតចែកគ្នា
អ្នកក៏នៅទីនោះ ហើយប្រព្រឹត្តដូចពួកគេដែរ។
12នៅថ្ងៃដែលប្អូនរបស់អ្នកត្រូវអន្តរាយ
អ្នកមិនគួរឈរមើល ទាំងមានអំណរដូច្នេះទេ
នៅថ្ងៃដែលកូនចៅយូដាវិនាស
អ្នកមិនគួរអរសប្បាយឡើយ
នៅថ្ងៃដែលគេរងទុក្ខវេទនា
អ្នកមិនគួរហាមាត់ជេរប្រមាថដូច្នេះសោះ!
13នៅថ្ងៃប្រជារាស្ត្ររបស់យើងជួបមហន្តរាយ
អ្នកមិនត្រូវចូលទៅក្នុងក្រុងរបស់គេទេ។
នៅថ្ងៃគេជួបមហន្តរាយ
អ្នកមិនត្រូវឈរមើលទាំងមានអំណរ
ដោយឃើញគេរងទុក្ខវេទនា។
នៅថ្ងៃគេជួបមហន្តរាយ
អ្នកមិនត្រូវឆ្លៀតលួចយកទ្រព្យសម្បត្តិ
របស់គេឡើយ។
14អ្នកមិនត្រូវចាំស្កាត់នៅតាមផ្លូវបំបែក
ដើម្បីប្រល័យជីវិតអ្នកដែលរត់គេចខ្លួន
នៅថ្ងៃគេជួបអាសន្ន
អ្នកមិនត្រូវប្រគល់អស់អ្នកដែលបានរួចជីវិត
ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងឡើយ!»។
15ថ្ងៃដែលព្រះអម្ចាស់វិនិច្ឆ័យទោស
ប្រជាជាតិទាំងអស់ ជិតមកដល់ហើយ
ព្រះអង្គនឹងប្រព្រឹត្តចំពោះអ្នក
ដូចអ្នកបានប្រព្រឹត្តចំពោះអ្នកដទៃដែរ។
អ្នកនឹងទទួលទោសតាមអំពើអាក្រក់របស់ខ្លួន!
16«ចំណែកឯអ្នករាល់គ្នាវិញ អ៊ីស្រាអែលអើយ
អ្នករាល់គ្នាបានផឹកពីពែងនៃទុក្ខទោស
នៅលើភ្នំដ៏វិសុទ្ធរបស់យើងគ្រប់គ្រាន់ហើយ។
នៅពេលខាងមុខ ប្រជាជាតិទាំងអស់
ក៏នឹងផឹកពីពែងនេះឥតឈប់ឡើយ
ពួកគេផឹករហូតទាល់តែស្រវឹង
ហើយវិនាសសូន្យទាំងអស់គ្នា។
17អស់អ្នកនៅសេសសល់ពីស្លាប់នឹងនាំគ្នាមក
រស់នៅលើភ្នំស៊ីយ៉ូនដែលបានវិសុទ្ធឡើងវិញ
កូនចៅយ៉ាកុបនឹងយកទឹកដី
ដែលសត្រូវដណ្ដើមបាននោះមកវិញ។
18កូនចៅយ៉ាកុបនឹងប្រៀបដូចជាភ្លើង
កូនចៅយ៉ូសែបប្រៀបដូចជាអណ្ដាតភ្លើង
រីឯកូនចៅអេសាវនឹងប្រៀបដូចជាចំបើង
ដែលត្រូវភ្លើងឆាបឆេះ
ហើយក្នុងចំណោមកូនចៅរបស់អេសាវ
គ្មាននរណាម្នាក់បានរួចជីវិតឡើយ»
ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ។
19ប្រជាជនយូដានឹងកាន់កាប់តំបន់ណេកិប
គឺភ្នំរបស់អេសាវ
ពួកគេនឹងគ្រប់គ្រងលើស្រុកវាល
ជាទឹកដីរបស់ជនជាតិភីលីស្ទីន។
ព្រមទាំងគ្រប់គ្រងលើស្រុកសាម៉ារី
ជាទឹកដីរបស់អេប្រាអ៊ីម។
រីឯកុលសម្ព័ន្ធបេនយ៉ាមីន
នឹងគ្រប់គ្រងលើស្រុកកាឡាដ។
20ជនជាតិអ៊ីស្រាអែលដែលមានចំនួនយ៉ាងច្រើន
ហើយត្រូវខ្មាំងកៀរទៅជាឈ្លើយនោះ
នឹងកាន់កាប់លើស្រុកកាណាន
រហូតដល់សារិបតា។
ប្រជាជនក្រុងយេរូសាឡឹមដែលជាប់ជាឈ្លើយ
នៅសេផារ៉ាដ
នឹងគ្រប់គ្រងលើក្រុងនានានៅតំបន់ណេកិប។
អ្នករំដោះស្រុកនឹងឡើងទៅលើភ្នំស៊ីយ៉ូន
ហើយត្រួតត្រាលើភ្នំរបស់អេសាវ
ហើយព្រះអម្ចាស់នឹងគ្រងរាជ្យ។
ទើបបានជ្រើសរើសហើយ៖
អូបាឌា 1: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
អូបាឌា 1
1
ព្រះបន្ទូលប្រឆាំងនឹងស្រុកអេដុម
1 នេះជានិមិត្តហេតុដ៏អស្ចារ្យ ដែលព្រះជាម្ចាស់សម្តែងឲ្យលោកអូបាឌាឃើញ គឺជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់អំពីស្រុកអេដុម។
ព្រះអម្ចាស់ប្រទានដំណឹងមកពួកយើង
ព្រះអង្គចាត់អ្នកនាំពាក្យម្នាក់ឲ្យទៅ
ប្រកាសក្នុងចំណោមប្រជាជាតិទាំងឡាយថា:
“ចូរក្រោកឡើង នាំគ្នាវាយសម្រុក
ចូរវាយលុកស្រុកអេដុមទៅ!”។
2«យើងនឹងធ្វើឲ្យអ្នកក្លាយទៅជា
ប្រជាជាតិមួយតូចជាងគេ
ជាប្រជាជាតិមួយដែលគេមើលងាយបំផុត។
3ចិត្តអួតអាងរបស់អ្នក បានបញ្ឆោតខ្លួនឯង
អ្នករស់នៅតាមក្រហែងថ្ម
និងនៅតាមកន្លែងខ្ពស់ៗ
អ្នកនឹកថា “គ្មាននរណាអាចទម្លាក់ខ្ញុំ
ចុះទៅដីបានទេ!”។
4ទោះបីអ្នកឡើងទៅលើ ខ្ពស់ដូចសត្វឥន្ទ្រី
ទោះបីអ្នកលើកទ្រនំរបស់អ្នកទៅ
ដាក់នៅក្នុងចំណោមផ្កាយក្ដី
ក៏យើងច្រានអ្នកឲ្យធ្លាក់ចុះដល់ដីវិញដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
5ប្រសិនបើមានចោរលួចចោរប្លន់ចូលមកក្នុងផ្ទះ
របស់អ្នកនៅពេលយប់
នោះអ្នកនឹងបាត់បង់អ្វីៗទាំងអស់!
គេនឹងលួចយកអ្វីៗដែលគេអាចយកបាន។
ប្រសិនបើពួកបេះផ្លែទំពាំងបាយជូរ
មកដល់ស្រុកអ្នក
គេមិនទុកឲ្យមានផ្លែនៅសល់ឡើយ។
6អេសាវអើយ គេគាស់កកាយស្រុកអ្នក
ហើយប្រមូលយកកំណប់ទ្រព្យរបស់អ្នក។
7បក្សសម្ព័ន្ធរបស់អ្នកនឹងដេញអ្នក
ចេញពីទឹកដីរបស់ខ្លួន។
មិត្តភក្ដិរបស់អ្នកបោកបញ្ឆោតអ្នក
ហើយយកអ្នកធ្វើជានគរចំណុះ។
ពួកដែលបរិភោគអាហារជាមួយអ្នក
នាំគ្នាដាក់អន្ទាក់ចាប់អ្នក
ទាំងពោលថា អ្នកលែងមានអ្នកប្រាជ្ញហើយ។
8ពិតមែនហើយ នៅថ្ងៃនោះ យើងនឹងបំបាត់
អ្នកប្រាជ្ញឲ្យអស់ពីស្រុកអេដុម
ហើយបំបាត់អ្នកឈ្លាសវៃឲ្យអស់ពីភ្នំអេសាវ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9ក្រុងថេម៉ានអើយ ទាហានដ៏អង់អាចរបស់អ្នក
នឹងភ័យញ័ររន្ធត់
ខ្មាំងសម្លាប់រង្គាលទាហានទាំងប៉ុន្មាន
នៅភ្នំនៃស្រុកអេសាវអស់គ្មានសល់!
10អ្នកនឹងត្រូវអាម៉ាស់ និងវិនាសរហូត
ព្រោះតែអំពើឃោរឃៅដែលអ្នកបានប្រព្រឹត្ត
ចំពោះយ៉ាកុប ជាប្អូនរបស់អ្នក។
11នៅថ្ងៃដែលខ្មាំងកៀរកងកម្លាំងរបស់
អ៊ីស្រាអែលទៅជាឈ្លើយ
នៅពេលដែលសាសន៍ដទៃចូលតាមទ្វារ
ក្រុងយេរូសាឡឹម
រឹបអូសយកអ្វីៗក្នុងទីក្រុងចាប់ឆ្នោតចែកគ្នា
អ្នកក៏នៅទីនោះ ហើយប្រព្រឹត្តដូចពួកគេដែរ។
12នៅថ្ងៃដែលប្អូនរបស់អ្នកត្រូវអន្តរាយ
អ្នកមិនគួរឈរមើល ទាំងមានអំណរដូច្នេះទេ
នៅថ្ងៃដែលកូនចៅយូដាវិនាស
អ្នកមិនគួរអរសប្បាយឡើយ
នៅថ្ងៃដែលគេរងទុក្ខវេទនា
អ្នកមិនគួរហាមាត់ជេរប្រមាថដូច្នេះសោះ!
13នៅថ្ងៃប្រជារាស្ត្ររបស់យើងជួបមហន្តរាយ
អ្នកមិនត្រូវចូលទៅក្នុងក្រុងរបស់គេទេ។
នៅថ្ងៃគេជួបមហន្តរាយ
អ្នកមិនត្រូវឈរមើលទាំងមានអំណរ
ដោយឃើញគេរងទុក្ខវេទនា។
នៅថ្ងៃគេជួបមហន្តរាយ
អ្នកមិនត្រូវឆ្លៀតលួចយកទ្រព្យសម្បត្តិ
របស់គេឡើយ។
14អ្នកមិនត្រូវចាំស្កាត់នៅតាមផ្លូវបំបែក
ដើម្បីប្រល័យជីវិតអ្នកដែលរត់គេចខ្លួន
នៅថ្ងៃគេជួបអាសន្ន
អ្នកមិនត្រូវប្រគល់អស់អ្នកដែលបានរួចជីវិត
ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងឡើយ!»។
15ថ្ងៃដែលព្រះអម្ចាស់វិនិច្ឆ័យទោស
ប្រជាជាតិទាំងអស់ ជិតមកដល់ហើយ
ព្រះអង្គនឹងប្រព្រឹត្តចំពោះអ្នក
ដូចអ្នកបានប្រព្រឹត្តចំពោះអ្នកដទៃដែរ។
អ្នកនឹងទទួលទោសតាមអំពើអាក្រក់របស់ខ្លួន!
16«ចំណែកឯអ្នករាល់គ្នាវិញ អ៊ីស្រាអែលអើយ
អ្នករាល់គ្នាបានផឹកពីពែងនៃទុក្ខទោស
នៅលើភ្នំដ៏វិសុទ្ធរបស់យើងគ្រប់គ្រាន់ហើយ។
នៅពេលខាងមុខ ប្រជាជាតិទាំងអស់
ក៏នឹងផឹកពីពែងនេះឥតឈប់ឡើយ
ពួកគេផឹករហូតទាល់តែស្រវឹង
ហើយវិនាសសូន្យទាំងអស់គ្នា។
17អស់អ្នកនៅសេសសល់ពីស្លាប់នឹងនាំគ្នាមក
រស់នៅលើភ្នំស៊ីយ៉ូនដែលបានវិសុទ្ធឡើងវិញ
កូនចៅយ៉ាកុបនឹងយកទឹកដី
ដែលសត្រូវដណ្ដើមបាននោះមកវិញ។
18កូនចៅយ៉ាកុបនឹងប្រៀបដូចជាភ្លើង
កូនចៅយ៉ូសែបប្រៀបដូចជាអណ្ដាតភ្លើង
រីឯកូនចៅអេសាវនឹងប្រៀបដូចជាចំបើង
ដែលត្រូវភ្លើងឆាបឆេះ
ហើយក្នុងចំណោមកូនចៅរបស់អេសាវ
គ្មាននរណាម្នាក់បានរួចជីវិតឡើយ»
ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ។
19ប្រជាជនយូដានឹងកាន់កាប់តំបន់ណេកិប
គឺភ្នំរបស់អេសាវ
ពួកគេនឹងគ្រប់គ្រងលើស្រុកវាល
ជាទឹកដីរបស់ជនជាតិភីលីស្ទីន។
ព្រមទាំងគ្រប់គ្រងលើស្រុកសាម៉ារី
ជាទឹកដីរបស់អេប្រាអ៊ីម។
រីឯកុលសម្ព័ន្ធបេនយ៉ាមីន
នឹងគ្រប់គ្រងលើស្រុកកាឡាដ។
20ជនជាតិអ៊ីស្រាអែលដែលមានចំនួនយ៉ាងច្រើន
ហើយត្រូវខ្មាំងកៀរទៅជាឈ្លើយនោះ
នឹងកាន់កាប់លើស្រុកកាណាន
រហូតដល់សារិបតា។
ប្រជាជនក្រុងយេរូសាឡឹមដែលជាប់ជាឈ្លើយ
នៅសេផារ៉ាដ
នឹងគ្រប់គ្រងលើក្រុងនានានៅតំបន់ណេកិប។
អ្នករំដោះស្រុកនឹងឡើងទៅលើភ្នំស៊ីយ៉ូន
ហើយត្រួតត្រាលើភ្នំរបស់អេសាវ
ហើយព្រះអម្ចាស់នឹងគ្រងរាជ្យ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.