អូបាឌា 1:2-4

អូបាឌា 1:2-4 គខប

«យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា ប្រជា‌ជាតិ​មួយ​តូច​ជាង​គេ ជា​ប្រជា‌ជាតិ​មួយ​ដែល​គេ​មើល‌ងាយ​បំផុត។ ចិត្ត​អួត‌អាង​របស់​អ្នក បាន​បញ្ឆោត​ខ្លួន​ឯង អ្នក​រស់​នៅ​តាម​ក្រហែង​ថ្ម និង​នៅ​តាម​កន្លែង​ខ្ពស់ៗ អ្នក​នឹក​ថា “គ្មាន​នរណា​អាច​ទម្លាក់​ខ្ញុំ ចុះ​ទៅ​ដី​បាន​ទេ!”។ ទោះ​បី​អ្នក​ឡើង​ទៅ​លើ ខ្ពស់​ដូច​សត្វ​ឥន្ទ្រី ទោះ​បី​អ្នក​លើក​ទ្រនំ​របស់​អ្នក​ទៅ ដាក់​នៅ​ក្នុង​ចំណោម​ផ្កាយ​ក្ដី ក៏​យើង​ច្រាន​អ្នក​ឲ្យ​ធ្លាក់​ចុះ​ដល់​ដី​វិញ​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។