សុភាសិត 10
10
កម្រងសុភាសិតអំពីសីលធម៌
1សុភាសិតរបស់ព្រះបាទសាឡូម៉ូន។ កូនមានប្រាជ្ញារមែងធ្វើឲ្យឪពុកសប្បាយចិត្ត រីឯកូនខិលខូចធ្វើឲ្យម្ដាយព្រួយបារម្ភ។
2ទ្រព្យដែលរកបានដោយទុច្ចរិតមិនធ្វើឲ្យចម្រុងចម្រើនឡើយ មានតែទ្រព្យរកបានដោយសុចរិតប៉ុណ្ណោះ ទើបសង្គ្រោះជីវិតបាន។
3 ព្រះអម្ចាស់មិនបណ្ដោយឲ្យមនុស្សសុចរិតអត់ឃ្លានទេ តែព្រះអង្គមិនបំពេញតាមការលោភលន់របស់មនុស្សទុច្ចរិតឡើយ។
4មនុស្សខ្ជិលនាំឲ្យខ្លួនក្រ មនុស្សឧស្សាហ៍នាំឲ្យខ្លួនមាន។
5អ្នកណាប្រមូលស្បៀងទុកនៅរដូវចម្រូត អ្នកនោះជាមនុស្សចេះគិតគូរ រីឯអ្នកដែលគិតតែដេកនៅរដូវចម្រូត ជាមនុស្សគួរឲ្យមើលងាយ។
6មនុស្សសុចរិតរមែងទទួលពរ រីឯមនុស្សពាលតែងតែនិយាយបិទបាំងអំពើឃោរឃៅរបស់ខ្លួន។
7គេតែងតែដឹងគុណមនុស្សសុចរិតជានិច្ច រីឯមនុស្សទុច្ចរិត សូម្បីតែឈ្មោះក៏គ្មាននរណានឹកឃើញផង។
8មនុស្សមានប្រាជ្ញាតែងតែយកចិត្តទុកដាក់ស្ដាប់ដំបូន្មាន រីឯមនុស្សនិយាយទទឹងទទែងតែងតែរត់ទៅរកភាពអន្តរាយ។
9អ្នកដើរតាមផ្លូវទៀងត្រង់តែងតែបានសុខសាន្ត រីឯអ្នកដើរតាមផ្លូវវៀចវេរ នឹងត្រូវគេរកមុខឃើញ។
10អ្នកលាក់សេចក្ដីពិតរមែងធ្វើឲ្យអ្នកដទៃអំពល់ទុក្ខ រីឯមនុស្សនិយាយទទឹងទទែងតែងតែរត់ទៅរកភាពអន្តរាយ។
11ពាក្យសម្ដីរបស់មនុស្សសុចរិតជាប្រភពនៃជីវិត រីឯមនុស្សពាលតែងតែនិយាយបិទបាំងអំពើឃោរឃៅរបស់ខ្លួន។
12 ចិត្តស្អប់រមែងបង្កជម្លោះ រីឯចិត្តស្រឡាញ់រមែងគ្របបាំងកំហុសទាំងអស់។
13គេអាចសម្គាល់មនុស្សមានប្រាជ្ញា តាមរយៈពាក្យសម្ដីដ៏ឆ្លាតវាងវៃ រីឯមនុស្សនិយាយដោយឥតគិតពិចារណា រមែងត្រូវរំពាត់។
14អ្នកប្រាជ្ញតែងប្រមូលចំណេះទុកជាសម្បត្តិ រីឯពាក្យសម្ដីរបស់មនុស្សល្ងីល្ងើតែងនាំឲ្យវិនាសមួយរំពេច។
15ទ្រព្យសម្បត្តិរបស់អ្នកមានប្រៀបបាននឹងក្រុងមួយដែលមានកំពែងរឹងមាំ រីឯភាពទុគ៌តរបស់អ្នកក្រខ្សត់ រមែងនាំឲ្យគេវិនាស។
16មនុស្សសុចរិតធ្វើការ ដើម្បីចិញ្ចឹមជីវិត រីឯមនុស្សទុច្ចរិតធ្វើការបានប្រាក់ ដើម្បីប្រព្រឹត្តអំពើអាក្រក់។
17អ្នកណាប្រតិបត្តិតាមដំបូន្មាន អ្នកនោះដើរទៅកាន់ផ្លូវជីវិត រីឯអ្នកដែលមិនព្រមទទួលការស្ដីប្រដៅរមែងវង្វេងផ្លូវ។
18អ្នកណាលាក់ចិត្តស្អប់ អ្នកនោះជាមនុស្សនិយាយកុហក រីឯអ្នកមួលបង្កាច់គេជាមនុស្សល្ងីល្ងើ។
19និយាយច្រើននាំតែមានបាបច្រើន រីឯអ្នកដែលចេះទប់សម្ដីជាអ្នកមានប្រាជ្ញា។
20ពាក្យសម្ដីរបស់មនុស្សសុចរិត មានតម្លៃស្មើនឹងប្រាក់សុទ្ធ តែចិត្តគំនិតរបស់មនុស្សពាល គ្មានតម្លៃអ្វីសោះ។
21ពាក្យសម្ដីរបស់មនុស្សសុចរិត តែងតែផ្ដល់ប្រយោជន៍ឲ្យមនុស្សជាច្រើន រីឯមនុស្សល្ងីល្ងើតែងតែស្លាប់ ដោយខ្វះការពិចារណា។
22មានតែព្រះពរមកពីព្រះអម្ចាស់ទេ ដែលធ្វើឲ្យមនុស្សចម្រុងចម្រើន ការខ្វល់ខ្វាយរបស់មនុស្សមិនអាចបន្ថែមអ្វីបានឡើយ។
23មនុស្សល្ងីល្ងើ ចូលចិត្តប្រព្រឹត្តអំពើអាក្រក់ទុកដូចជាល្បែងកម្សាន្ត រីឯមនុស្សមានប្រាជ្ញារមែងចូលចិត្តស្វែងរកការចេះដឹងវិញ។
24មនុស្សពាលខ្លាចអ្វី ការនោះរមែងកើតឡើងដល់ខ្លួនគេ រីឯមនុស្សសុចរិតប្រាថ្នាចង់បានអ្វី ព្រះជាម្ចាស់រមែងប្រទានឲ្យ។
25ពេលព្យុះសង្ឃរាមកដល់ មនុស្សពាលត្រូវវិនាស តែមនុស្សសុចរិតនៅស្ថិតស្ថេរអស់កល្បជានិច្ច។
26ម្ជូរធ្វើឲ្យស្រកៀរធ្មេញ ផ្សែងធ្វើឲ្យផ្សាភ្នែក រីឯកូនឈ្នួលកម្ជិលក៏ធ្វើឲ្យចៅហ្វាយមួម៉ៅដែរ។
27មនុស្សគោរពកោតខ្លាចព្រះអម្ចាស់ តែងតែមានអាយុយឺនយូរ រីឯមនុស្សពាលមានអាយុខ្លី។
28សេចក្ដីសង្ឃឹមរបស់មនុស្សសុចរិតនាំមកនូវអំណរ រីឯសេចក្ដីសង្ឃឹមរបស់មនុស្សពាល គ្មានបានប្រយោជន៍អ្វីសោះ។
29 ព្រះអម្ចាស់ជាបន្ទាយការពារមនុស្សទៀងត្រង់ តែព្រះអង្គបំផ្លាញមនុស្សពាលដែលប្រព្រឹត្តអំពើអាក្រក់។
30មនុស្សសុចរិតមិនត្រូវរង្គើឡើយ រីឯមនុស្សពាលវិញពុំអាចរស់នៅលើផែនដីបានទេ។
31ពាក្យសម្ដីរបស់មនុស្សសុចរិតតែងតែផ្ដល់ប្រាជ្ញា រីឯអណ្ដាតរបស់មនុស្សពាលវិញ ត្រូវតែកាត់ចោល។
32មនុស្សសុចរិតរមែងពោលពាក្យដែលធ្វើឲ្យគេពេញចិត្ត រីឯមនុស្សពាលតែងតែពោលពាក្យអាស្រូវ។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 10: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: