លើកមនុស្សខ្លៅឲ្យមានកិត្តិយសមិនទំនងទេ គឺប្រៀបដូចជាមេឃធ្លាក់ព្រឹល នៅរដូវក្ដៅ និងដូចភ្លៀងនៅរដូវចម្រូត។ ការដាក់បណ្ដាសាដោយឥតហេតុផល គ្មានបានការអ្វីទេ គឺប្រៀបដូចជាសត្វចាប និងសត្វត្រចៀកកាំដែលហើរ តែមិនព្រមទំ។ រំពាត់ខ្សែតីសម្រាប់វាយសេះ បង្ហៀរសម្រាប់ដាក់ក្នុងមាត់សត្វលា ហើយរំពាត់សម្រាប់វាយខ្នងមនុស្សខ្លៅ។ កុំឆ្លើយទៅមនុស្សខ្លៅតាមរបៀបខ្លៅ ក្រែងលោអ្នកទៅជាខ្លៅដូចគេដែរ។ ចូរឆ្លើយទៅមនុស្សខ្លៅតាមគំនិតខ្លៅរបស់គេ ដើម្បីកុំឲ្យគេនឹកស្មានថាខ្លួនមានប្រាជ្ញា។ អ្នកដែលប្រើមនុស្សខ្លៅឲ្យនាំសារ ប្រៀបដូចជាកាត់ជើងរបស់ខ្លួន ហើយត្រូវពិបាកចិត្ត។ សុភាសិតដែលចេញពីមាត់មនុស្សខ្លៅ ពុំមានខ្លឹមសារអ្វីទេ គឺដូចជើងរបស់មនុស្សខ្វិនដែលប្រើការមិនកើត។ លើកតម្កើងមនុស្សខ្លៅ ប្រៀបដូចជាយកគ្រាប់ក្រួសមកចងនឹងដង្ហក់។ សុភាសិតចេញពីមាត់មនុស្សខ្លៅ ប្រៀបដូចជាបន្លាដែលមនុស្សប្រមឹកគ្រវីនៅក្នុងដៃ។ ចៅហ្វាយណាជួលមនុស្សខ្លៅ ឬមនុស្សខ្ចាត់ព្រាត់មកធ្វើការ រមែងធ្វើឲ្យគេឯងអំពល់ទុក្ខគ្រប់គ្នា។ មនុស្សខ្លៅមិនបោះបង់ចោលគំនិតខ្លៅរបស់ខ្លួនទេ គឺដូចឆ្កែដែលតែងតែត្រឡប់មកស៊ីកំអួតរបស់វា។ ប្រសិនបើអ្នកឃើញនរណាម្នាក់ អួតខ្លួនថាជាមនុស្សមានប្រាជ្ញា តោងដឹងថា យើងអាចទុកចិត្តលើមនុស្សខ្លៅជាងទុកចិត្តអ្នកនោះ។ មនុស្សកម្ជិលតែងពោលថា «មានកូនសិង្ហមួយនៅខាងក្រៅ ហើយមានសិង្ហឈ្មោលមួយនៅតាមផ្លូវ»។ ទ្វារតែងតែវិលជាប់នឹងត្រចៀកទ្វារ រីឯមនុស្សកម្ជិលនៅននៀលជាប់នឹងគ្រែជានិច្ច។ មនុស្សខ្ជិលច្រអូសលូកដៃក្នុងចាន តែពុំយកម្ហូបមកដាក់ក្នុងមាត់ទេ ដោយត្អូញថាហត់ពេក។ មនុស្សខ្ជិលនឹកស្មានថាខ្លួនមានប្រាជ្ញា លើសមនុស្សប្រាំពីរនាក់ ដែលចេះឆ្លើយដោយវាងវៃ។
អាន សុភាសិត 26
ស្ដាប់នូវ សុភាសិត 26
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 26:1-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ