ទំនុកតម្កើង 105
105
ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអម្ចាស់
1ចូរនាំគ្នាលើកតម្កើងព្រះអម្ចាស់
ចូរប្រកាសព្រះនាមព្រះអង្គ!
ចូរថ្លែងអំពីស្នាព្រះហស្ដរបស់ព្រះអង្គ
ប្រាប់ប្រជាជាតិនានា!
2ចូរច្រៀងតម្កើងព្រះអង្គ
ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ!
ចូររៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មាន
ដែលព្រះអង្គបានធ្វើ!
3ចូរខ្ពស់មុខឡើង
ព្រោះអ្នករាល់គ្នាជាប្រជាជនរបស់ព្រះដ៏វិសុទ្ធ!
អស់អ្នកស្វែងរកព្រះអម្ចាស់អើយ
ចូរសប្បាយចិត្តចុះ!
4ចូរស្វែងរកព្រះអម្ចាស់ប្រកបដោយព្រះចេស្ដា
ចូរស្វែងរកព្រះភ័ក្ត្រព្រះអង្គឥតឈប់ឈរឡើយ!
5ចូរនឹកដល់ការអស្ចារ្យផ្សេងៗដែលព្រះអង្គបានធ្វើ
ចូរនឹកដល់ឫទ្ធិបាដិហារិយ៍ និង
ការជំនុំជម្រះទាំងប៉ុន្មានដែលព្រះអង្គបានសម្រេច។
6អ្នករាល់គ្នាជាពូជពង្សរបស់លោកអប្រាហាំ
ដែលជាអ្នកបម្រើរបស់ព្រះអង្គ
អ្នករាល់គ្នាជាកូនចៅរបស់លោកយ៉ាកុប
ដែលព្រះអង្គបានជ្រើសរើសអើយ
7មានតែព្រះអម្ចាស់ទេដែលជាព្រះរបស់យើង
ព្រះអង្គគ្រប់គ្រងលើផែនដីទាំងមូល។
8ព្រះអង្គតែងតែនឹកដល់សម្ពន្ធមេត្រី
របស់ព្រះអង្គជានិច្ច
គឺជាព្រះបន្ទូលដែលនៅស្ថិតស្ថេរ
រហូតដល់មួយពាន់តំណ
9 ព្រះអង្គនឹកដល់សម្ពន្ធមេត្រី
ដែលព្រះអង្គបានចងជាមួយលោកអប្រាហាំ
ព្រមទាំងព្រះបន្ទូលដែលព្រះអង្គបានសន្យា
ជាមួយលោកអ៊ីសាក
10 ព្រះអង្គបានបញ្ជាក់សម្ពន្ធមេត្រីនេះ
ជាមួយលោកយ៉ាកុប
ទុកជាសម្ពន្ធមេត្រីអស់កល្បជានិច្ច
ជាមួយលោកអ៊ីស្រាអែល។
11គឺព្រះអង្គមានព្រះបន្ទូលថា:
«យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នក
ទុកជាចំណែកមត៌ក»។
12នៅគ្រានោះ ប្រជាជនអ៊ីស្រាអែល
ជាក្រុមមួយដ៏តូច
ដែលចូលមករស់នៅលើទឹកដីស្រុកកាណាន។
13គេធ្វើដំណើរពីស្រុកមួយទៅស្រុកមួយ
ពីនគរមួយទៅនគរមួយទៀត។
14 ប៉ុន្តែ ព្រះអង្គមិនអនុញ្ញាតឲ្យនរណាម្នាក់
សង្កត់សង្កិនគេទេ
ដើម្បីការពារពួកគេ
ព្រះអង្គបានបន្ទោសស្ដេចនានាថា:
15«កុំប៉ះពាល់អស់អ្នក
ដែលយើងបានចាក់ប្រេងអភិសេកនេះឡើយ
កុំធ្វើបាបព្យាការីរបស់យើងឲ្យសោះ!»។
16 ព្រះអង្គបានធ្វើឲ្យទុរ្ភិក្សកើតមាន
នៅក្នុងស្រុកនោះ
ព្រះអង្គធ្វើឲ្យពួកគេខ្វះម្ហូបអាហារ
17 ព្រះអង្គចាត់បុរសម្នាក់ឲ្យទៅមុន
គឺលោកយ៉ូសែបដែលគេបានលក់ជាទាសករ។
18 គេដាក់ខ្នោះជើងលោក
ហើយដាក់ច្រវាក់កលោក
19រហូតដល់មានហេតុការណ៍កើតឡើង
ស្របតាមពាក្យដែលលោកបានថ្លែងទុក
គឺព្រះបន្ទូលរបស់ព្រះអម្ចាស់បានធ្វើ
ជាភស្ដុតាងបញ្ជាក់ថាលោកជាមនុស្សស្លូតត្រង់។
20 ស្ដេចស្រុកអេស៊ីប
ដែលជាម្ចាស់លើប្រជារាស្ត្រនានា
បានចេញបញ្ជាឲ្យគេស្រាយចំណង
ដោះលែងលោក។
21 បន្ទាប់មក ស្ដេចបានតែងតាំងលោកឲ្យ
ត្រួតត្រាលើព្រះរាជវាំង
ព្រមទាំងឲ្យលោកមើលខុសត្រូវ
លើព្រះរាជ្យទ្រព្យទាំងអស់ទៀតផង។
22ស្ដេចប្រទានឲ្យលោកត្រួតត្រា
លើមន្ត្រីទាំងអស់
ហើយឲ្យលោកប្រៀនប្រដៅ
ពួកព្រឹទ្ធាចារ្យរបស់ស្ដេចទៀតផង។
23 ពេលនោះ ជនជាតិអ៊ីស្រាអែលទៅរស់នៅ
ក្នុងស្រុកអេស៊ីប
កូនចៅរបស់លោកយ៉ាកុបស្នាក់អាស្រ័យ
នៅលើទឹកដីរបស់កូនចៅលោកហាំ។
24 ព្រះជាម្ចាស់ប្រោសប្រទានឲ្យ
ប្រជារាស្ត្ររបស់ព្រះអង្គកើនចំនួនច្រើនឡើង
មានកម្លាំងជាងបច្ចាមិត្តទៅទៀត។
25ព្រះអង្គបានធ្វើឲ្យជនជាតិ
អេស៊ីបដូរចិត្តគំនិត
គឺពួកគេនាំគ្នាស្អប់ប្រជារាស្ត្ររបស់ព្រះអង្គ
ពួកគេបានបោកប្រាស់
និងធ្វើបាបអ្នកបម្រើរបស់ព្រះអង្គ។
26 ព្រះអង្គបានចាត់លោកម៉ូសេ
ជាអ្នកបម្រើរបស់ព្រះអង្គ
ព្រមទាំងលោកអើរ៉ុន
ជាអ្នកដែលព្រះអង្គបានជ្រើសរើសឲ្យទៅ។
27លោកទាំងពីរបានប្រើអំណាចមកពីព្រះអង្គ
សម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗនៅស្រុកអេស៊ីប។
28 ព្រះជាម្ចាស់បានធ្វើឲ្យមានភាពអន្ធការ
នៅពេញស្រុក គ្មាននរណាជំទាស់នឹងព្រះបន្ទូល
របស់ព្រះអង្គបានឡើយ។
29 ព្រះអង្គបានប្រែទឹកឲ្យទៅជាឈាម
ព្រះអង្គធ្វើឲ្យត្រីនៅស្រុកគេវិនាសអស់។
30 ព្រះអង្គធ្វើឲ្យមានកង្កែបឡើង
មកពេញក្នុងស្រុក
គឺឡើងរហូតទៅដល់ក្រឡាបន្ទំរបស់ស្ដេច។
31 ពេលព្រះអង្គមានព្រះបន្ទូល
នោះក៏មានរុយដែលមានពិស និងមូស
មករាតត្បាតពាសពេញក្នុងស្រុករបស់គេ។
32 ព្រះអង្គធ្វើឲ្យមានព្រឹលបង្អុរ
ចុះមកជំនួសភ្លៀង
ព្រមទាំងមានរន្ទះបាញ់ឆេះស្រុករបស់គេផង។
33ព្រះអង្គបានបំផ្លាញចម្ការទំពាំងបាយជូរ
និងចម្ការដំណាំរបស់គេ
ព្រះអង្គបំបាក់ដើមឈើទាំងប៉ុន្មាន
នៅលើទឹកដីរបស់គេ។
34 ពេលព្រះអង្គមានព្រះបន្ទូល
នោះក៏មានកណ្ដូប និងក្រា
ដែលមានចំនួនច្រើនឥតគណនា
35ទៅស៊ីបង្ហិនដំណាំទាំងប៉ុន្មាននៅក្នុងស្រុកគេ
ព្រមទាំងស៊ីបង្ហិនបន្លែបង្ការ
ដែលដុះចេញពីដីរបស់គេផង។
36 បន្ទាប់មក ព្រះអង្គបានប្រហារកូនច្បងទាំងប៉ុន្មាន
នៅក្នុងស្រុករបស់គេ
គឺកូនដែលកើតមកក្នុងពេលគេ
នៅពេញកម្លាំងនៅឡើយ។
37 បន្ទាប់មក ព្រះអង្គនាំប្រជារាស្ត្ររបស់ព្រះអង្គ
ចាកចេញពីស្រុកអេស៊ីប
ទាំងនាំយកមាសប្រាក់ទៅជាមួយផង
ហើយក្នុងចំណោមកុលសម្ព័ន្ធរបស់គេ
គ្មាននរណាម្នាក់ទន់ខ្សោយឡើយ។
38ពេលពួកគេចាកចេញទៅ
ជនជាតិអេស៊ីបនាំគ្នាសប្បាយចិត្ត
ដ្បិតជនជាតិអេស៊ីបភ័យខ្លាចពួកគេជាខ្លាំង។
39 ព្រះអង្គបានដាក់ពពក*បាំងពីលើពួកគេ
ហើយប្រទានដុំភ្លើងមកបំភ្លឺពួកគេ
នៅពេលយប់។
40 ពួកគេសុំអាហារ ព្រះអង្គប្រទានសត្វក្រួច
និងប្រទានអាហារពីស្ថានសួគ៌
មកឲ្យគេបរិភោគយ៉ាងឆ្អែតបរិបូណ៌។
41 ព្រះអង្គបានបំបែកថ្ម
ធ្វើឲ្យមានទឹកហូរចេញមក
ប្រៀបបាននឹងទន្លេហូរនៅក្នុងវាលហួតហែង។
42ព្រះអង្គនឹកដល់ព្រះបន្ទូលដ៏វិសុទ្ធ
ដែលព្រះអង្គបានសន្យាជាមួយលោកអប្រាហាំ
ជាអ្នកបម្រើរបស់ព្រះអង្គ។
43ព្រះអង្គបាននាំប្រជារាស្ត្ររបស់ព្រះអង្គ
ចេញមកដោយអំណរសប្បាយ
ព្រះអង្គបាននាំប្រជាជនដែលទ្រង់
បានជ្រើសរើសចេញមកដោយហ៊ោកញ្ជ្រៀវ។
44 ព្រះអង្គបានយកទឹកដីរបស់ប្រជាជាតិនានា
មកចែកឲ្យពួកគេ
ព្រមទាំងឲ្យពួកគេទទួលភោគផល
ដែលប្រជាជាតិទាំងនោះបានដាំ
45ដើម្បីឲ្យពួកគេប្រតិបត្តិតាម
សេចក្ដីប្រៀនប្រដៅរបស់ព្រះអង្គ
និងធ្វើតាមវិន័យរបស់ព្រះអង្គ។
ហាលេលូយ៉ា!
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 105: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
ទំនុកតម្កើង 105
105
ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអម្ចាស់
1ចូរនាំគ្នាលើកតម្កើងព្រះអម្ចាស់
ចូរប្រកាសព្រះនាមព្រះអង្គ!
ចូរថ្លែងអំពីស្នាព្រះហស្ដរបស់ព្រះអង្គ
ប្រាប់ប្រជាជាតិនានា!
2ចូរច្រៀងតម្កើងព្រះអង្គ
ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ!
ចូររៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មាន
ដែលព្រះអង្គបានធ្វើ!
3ចូរខ្ពស់មុខឡើង
ព្រោះអ្នករាល់គ្នាជាប្រជាជនរបស់ព្រះដ៏វិសុទ្ធ!
អស់អ្នកស្វែងរកព្រះអម្ចាស់អើយ
ចូរសប្បាយចិត្តចុះ!
4ចូរស្វែងរកព្រះអម្ចាស់ប្រកបដោយព្រះចេស្ដា
ចូរស្វែងរកព្រះភ័ក្ត្រព្រះអង្គឥតឈប់ឈរឡើយ!
5ចូរនឹកដល់ការអស្ចារ្យផ្សេងៗដែលព្រះអង្គបានធ្វើ
ចូរនឹកដល់ឫទ្ធិបាដិហារិយ៍ និង
ការជំនុំជម្រះទាំងប៉ុន្មានដែលព្រះអង្គបានសម្រេច។
6អ្នករាល់គ្នាជាពូជពង្សរបស់លោកអប្រាហាំ
ដែលជាអ្នកបម្រើរបស់ព្រះអង្គ
អ្នករាល់គ្នាជាកូនចៅរបស់លោកយ៉ាកុប
ដែលព្រះអង្គបានជ្រើសរើសអើយ
7មានតែព្រះអម្ចាស់ទេដែលជាព្រះរបស់យើង
ព្រះអង្គគ្រប់គ្រងលើផែនដីទាំងមូល។
8ព្រះអង្គតែងតែនឹកដល់សម្ពន្ធមេត្រី
របស់ព្រះអង្គជានិច្ច
គឺជាព្រះបន្ទូលដែលនៅស្ថិតស្ថេរ
រហូតដល់មួយពាន់តំណ
9 ព្រះអង្គនឹកដល់សម្ពន្ធមេត្រី
ដែលព្រះអង្គបានចងជាមួយលោកអប្រាហាំ
ព្រមទាំងព្រះបន្ទូលដែលព្រះអង្គបានសន្យា
ជាមួយលោកអ៊ីសាក
10 ព្រះអង្គបានបញ្ជាក់សម្ពន្ធមេត្រីនេះ
ជាមួយលោកយ៉ាកុប
ទុកជាសម្ពន្ធមេត្រីអស់កល្បជានិច្ច
ជាមួយលោកអ៊ីស្រាអែល។
11គឺព្រះអង្គមានព្រះបន្ទូលថា:
«យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នក
ទុកជាចំណែកមត៌ក»។
12នៅគ្រានោះ ប្រជាជនអ៊ីស្រាអែល
ជាក្រុមមួយដ៏តូច
ដែលចូលមករស់នៅលើទឹកដីស្រុកកាណាន។
13គេធ្វើដំណើរពីស្រុកមួយទៅស្រុកមួយ
ពីនគរមួយទៅនគរមួយទៀត។
14 ប៉ុន្តែ ព្រះអង្គមិនអនុញ្ញាតឲ្យនរណាម្នាក់
សង្កត់សង្កិនគេទេ
ដើម្បីការពារពួកគេ
ព្រះអង្គបានបន្ទោសស្ដេចនានាថា:
15«កុំប៉ះពាល់អស់អ្នក
ដែលយើងបានចាក់ប្រេងអភិសេកនេះឡើយ
កុំធ្វើបាបព្យាការីរបស់យើងឲ្យសោះ!»។
16 ព្រះអង្គបានធ្វើឲ្យទុរ្ភិក្សកើតមាន
នៅក្នុងស្រុកនោះ
ព្រះអង្គធ្វើឲ្យពួកគេខ្វះម្ហូបអាហារ
17 ព្រះអង្គចាត់បុរសម្នាក់ឲ្យទៅមុន
គឺលោកយ៉ូសែបដែលគេបានលក់ជាទាសករ។
18 គេដាក់ខ្នោះជើងលោក
ហើយដាក់ច្រវាក់កលោក
19រហូតដល់មានហេតុការណ៍កើតឡើង
ស្របតាមពាក្យដែលលោកបានថ្លែងទុក
គឺព្រះបន្ទូលរបស់ព្រះអម្ចាស់បានធ្វើ
ជាភស្ដុតាងបញ្ជាក់ថាលោកជាមនុស្សស្លូតត្រង់។
20 ស្ដេចស្រុកអេស៊ីប
ដែលជាម្ចាស់លើប្រជារាស្ត្រនានា
បានចេញបញ្ជាឲ្យគេស្រាយចំណង
ដោះលែងលោក។
21 បន្ទាប់មក ស្ដេចបានតែងតាំងលោកឲ្យ
ត្រួតត្រាលើព្រះរាជវាំង
ព្រមទាំងឲ្យលោកមើលខុសត្រូវ
លើព្រះរាជ្យទ្រព្យទាំងអស់ទៀតផង។
22ស្ដេចប្រទានឲ្យលោកត្រួតត្រា
លើមន្ត្រីទាំងអស់
ហើយឲ្យលោកប្រៀនប្រដៅ
ពួកព្រឹទ្ធាចារ្យរបស់ស្ដេចទៀតផង។
23 ពេលនោះ ជនជាតិអ៊ីស្រាអែលទៅរស់នៅ
ក្នុងស្រុកអេស៊ីប
កូនចៅរបស់លោកយ៉ាកុបស្នាក់អាស្រ័យ
នៅលើទឹកដីរបស់កូនចៅលោកហាំ។
24 ព្រះជាម្ចាស់ប្រោសប្រទានឲ្យ
ប្រជារាស្ត្ររបស់ព្រះអង្គកើនចំនួនច្រើនឡើង
មានកម្លាំងជាងបច្ចាមិត្តទៅទៀត។
25ព្រះអង្គបានធ្វើឲ្យជនជាតិ
អេស៊ីបដូរចិត្តគំនិត
គឺពួកគេនាំគ្នាស្អប់ប្រជារាស្ត្ររបស់ព្រះអង្គ
ពួកគេបានបោកប្រាស់
និងធ្វើបាបអ្នកបម្រើរបស់ព្រះអង្គ។
26 ព្រះអង្គបានចាត់លោកម៉ូសេ
ជាអ្នកបម្រើរបស់ព្រះអង្គ
ព្រមទាំងលោកអើរ៉ុន
ជាអ្នកដែលព្រះអង្គបានជ្រើសរើសឲ្យទៅ។
27លោកទាំងពីរបានប្រើអំណាចមកពីព្រះអង្គ
សម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗនៅស្រុកអេស៊ីប។
28 ព្រះជាម្ចាស់បានធ្វើឲ្យមានភាពអន្ធការ
នៅពេញស្រុក គ្មាននរណាជំទាស់នឹងព្រះបន្ទូល
របស់ព្រះអង្គបានឡើយ។
29 ព្រះអង្គបានប្រែទឹកឲ្យទៅជាឈាម
ព្រះអង្គធ្វើឲ្យត្រីនៅស្រុកគេវិនាសអស់។
30 ព្រះអង្គធ្វើឲ្យមានកង្កែបឡើង
មកពេញក្នុងស្រុក
គឺឡើងរហូតទៅដល់ក្រឡាបន្ទំរបស់ស្ដេច។
31 ពេលព្រះអង្គមានព្រះបន្ទូល
នោះក៏មានរុយដែលមានពិស និងមូស
មករាតត្បាតពាសពេញក្នុងស្រុករបស់គេ។
32 ព្រះអង្គធ្វើឲ្យមានព្រឹលបង្អុរ
ចុះមកជំនួសភ្លៀង
ព្រមទាំងមានរន្ទះបាញ់ឆេះស្រុករបស់គេផង។
33ព្រះអង្គបានបំផ្លាញចម្ការទំពាំងបាយជូរ
និងចម្ការដំណាំរបស់គេ
ព្រះអង្គបំបាក់ដើមឈើទាំងប៉ុន្មាន
នៅលើទឹកដីរបស់គេ។
34 ពេលព្រះអង្គមានព្រះបន្ទូល
នោះក៏មានកណ្ដូប និងក្រា
ដែលមានចំនួនច្រើនឥតគណនា
35ទៅស៊ីបង្ហិនដំណាំទាំងប៉ុន្មាននៅក្នុងស្រុកគេ
ព្រមទាំងស៊ីបង្ហិនបន្លែបង្ការ
ដែលដុះចេញពីដីរបស់គេផង។
36 បន្ទាប់មក ព្រះអង្គបានប្រហារកូនច្បងទាំងប៉ុន្មាន
នៅក្នុងស្រុករបស់គេ
គឺកូនដែលកើតមកក្នុងពេលគេ
នៅពេញកម្លាំងនៅឡើយ។
37 បន្ទាប់មក ព្រះអង្គនាំប្រជារាស្ត្ររបស់ព្រះអង្គ
ចាកចេញពីស្រុកអេស៊ីប
ទាំងនាំយកមាសប្រាក់ទៅជាមួយផង
ហើយក្នុងចំណោមកុលសម្ព័ន្ធរបស់គេ
គ្មាននរណាម្នាក់ទន់ខ្សោយឡើយ។
38ពេលពួកគេចាកចេញទៅ
ជនជាតិអេស៊ីបនាំគ្នាសប្បាយចិត្ត
ដ្បិតជនជាតិអេស៊ីបភ័យខ្លាចពួកគេជាខ្លាំង។
39 ព្រះអង្គបានដាក់ពពក*បាំងពីលើពួកគេ
ហើយប្រទានដុំភ្លើងមកបំភ្លឺពួកគេ
នៅពេលយប់។
40 ពួកគេសុំអាហារ ព្រះអង្គប្រទានសត្វក្រួច
និងប្រទានអាហារពីស្ថានសួគ៌
មកឲ្យគេបរិភោគយ៉ាងឆ្អែតបរិបូណ៌។
41 ព្រះអង្គបានបំបែកថ្ម
ធ្វើឲ្យមានទឹកហូរចេញមក
ប្រៀបបាននឹងទន្លេហូរនៅក្នុងវាលហួតហែង។
42ព្រះអង្គនឹកដល់ព្រះបន្ទូលដ៏វិសុទ្ធ
ដែលព្រះអង្គបានសន្យាជាមួយលោកអប្រាហាំ
ជាអ្នកបម្រើរបស់ព្រះអង្គ។
43ព្រះអង្គបាននាំប្រជារាស្ត្ររបស់ព្រះអង្គ
ចេញមកដោយអំណរសប្បាយ
ព្រះអង្គបាននាំប្រជាជនដែលទ្រង់
បានជ្រើសរើសចេញមកដោយហ៊ោកញ្ជ្រៀវ។
44 ព្រះអង្គបានយកទឹកដីរបស់ប្រជាជាតិនានា
មកចែកឲ្យពួកគេ
ព្រមទាំងឲ្យពួកគេទទួលភោគផល
ដែលប្រជាជាតិទាំងនោះបានដាំ
45ដើម្បីឲ្យពួកគេប្រតិបត្តិតាម
សេចក្ដីប្រៀនប្រដៅរបស់ព្រះអង្គ
និងធ្វើតាមវិន័យរបស់ព្រះអង្គ។
ហាលេលូយ៉ា!
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.