ទំនុកតម្កើង 106
106
ព្រះអម្ចាស់មានព្រះហឫទ័យស្មោះស្ម័គ្រជានិច្ច
1 #
១របា. ១៦.៣៤; ២របា. ៥.១៣, ៧.៣; អរ. ៣.១១; ទំន. ១០០.៥, ១០៧.១, ១១៨.១, ១៣៦.១; យរ. ៣៣.១១ ហាលេលូយ៉ា!
ចូរលើកតម្កើងព្រះអម្ចាស់
ដ្បិតព្រះអង្គសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
2តើនរណាអាចរៀបរាប់អំពីស្នាព្រះហស្ដ
ដ៏អស្ចារ្យរបស់ព្រះអង្គបាន?
តើនរណាអាចថ្លែងពីការអស្ចារ្យទាំងប៉ុន្មាន
ដើម្បីសរសើរតម្កើងព្រះអង្គបាន?
3អ្នកណាប្រព្រឹត្តដោយយុត្តិធម៌
ហើយប្រតិបត្តិតាមសេចក្ដីសុចរិតគ្រប់ពេលវេលា
អ្នកនោះមានសុភមង្គលហើយ។
4ឱព្រះអម្ចាស់អើយ
ពេលណាព្រះអង្គគាប់ព្រះហឫទ័យ
នឹងប្រជារាស្ដ្ររបស់ព្រះអង្គ
សូមនឹកដល់ទូលបង្គំផង!
ពេលណាព្រះអង្គសង្គ្រោះពួកគេ
សូមជួយទូលបង្គំ
5ដើម្បីឲ្យទូលបង្គំឃើញសុភមង្គល
របស់ប្រជាជនដែលព្រះអង្គបានជ្រើសរើស
ឲ្យទូលបង្គំមានអំណររួមជាមួយ
ប្រជាជាតិរបស់ព្រះអង្គ
ហើយឲ្យទូលបង្គំបានខ្ពស់មុខ
រួមជាមួយប្រជារាស្ដ្ររបស់ព្រះអង្គ។
6យើងខ្ញុំបានប្រព្រឹត្តអំពើបាប
ដូចបុព្វបុរសរបស់យើងខ្ញុំ
យើងខ្ញុំបានប្រព្រឹត្តខុស និងប្រព្រឹត្តអំពើអាក្រក់!
7 #
នក. ១៤.១០-១២
កាលនៅស្រុកអេស៊ីប បុព្វបុរសរបស់យើងខ្ញុំ
ពុំបានយល់អំពីការអស្ចារ្យរបស់ព្រះអង្គទេ
ពួកគេបំភ្លេចកិច្ចការជាច្រើន
ដែលព្រះអង្គបានធ្វើចំពោះពួកគេ
ដោយព្រះហឫទ័យមេត្តាករុណា
ពួកគេបានបះបោរប្រឆាំងនឹងព្រះអង្គ
នៅក្បែរសមុទ្រកក់។#១០៦.៧ នក. ១៤.១០-១២។
8ក៏ប៉ុន្តែ ព្រះអង្គបានសង្គ្រោះពួកគេ
ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ
ដើម្បីបង្ហាញឫទ្ធានុភាពរបស់ព្រះអង្គ។
9 #
នក. ១៤.២១-៣១
ព្រះអង្គបានគំរាមសមុទ្រកក់ សមុទ្រក៏រីង#១០៦.៩ ខ ៩-១១ នក. ១៤.២១-២៩។
ព្រះអង្គបានឲ្យគេដើរកាត់បាតសមុទ្រ
ដូចដើរនៅវាលរហោស្ថាន។
10ព្រះអង្គបានសង្គ្រោះពួកគេឲ្យរួច
ពីកណ្ដាប់ដៃរបស់អ្នកដែលស្អប់ពួកគេ
ព្រះអង្គបានរំដោះពួកគេពីកណ្ដាប់ដៃ
របស់ខ្មាំងសត្រូវ។
11ទឹកសមុទ្របានគ្របពីលើបច្ចាមិត្ត
គ្មាននរណាម្នាក់បានរួចជីវិតសោះឡើយ។
12 #
នក. ១៥.១-២១
ពួកបុព្វបុរសក៏នាំគ្នាជឿព្រះបន្ទូលរបស់ព្រះអង្គ
ហើយនាំគ្នាច្រៀងសរសើរតម្កើងព្រះអង្គ។#១០៦.១២ នក. ១៤.៣១, ១៥.១-២១។
13ប៉ុន្តែ ក្រោយមក ពួកគេឆាប់ភ្លេចពីកិច្ចការ
ដែលព្រះអង្គបានធ្វើ
ពួកគេពុំបានរង់ចាំឲ្យព្រះអង្គ
សម្រេចតាមគម្រោងការរបស់ព្រះអង្គឡើយ។
14 #
ជគ. ១១.៤-៣៤
នៅវាលរហោស្ថានពួកគេមានចិត្តលោភលន់
ហើយនាំគ្នាល្បងលព្រះអង្គ
នៅវាលដ៏ហួតហែងនោះ។
15ព្រះអង្គបានប្រទានឲ្យគេនូវអាហារ
ដែលគេទាមទារ
គឺព្រះអង្គធ្វើឲ្យពួកគេបានឆ្អែត
រហូតដល់ធុញទ្រាន់។#១០៦.១៥ ខ ១៤-១៥ ជគ. ១១.៤-៣៤។
16 #
ជគ. ១៦.១-៣៥
នៅក្នុងជំរំ ពួកគេនាំគ្នាច្រណែននឹងលោកម៉ូសេ
ហើយច្រណែននឹងលោកអើរ៉ុន
ដែលជាអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអម្ចាស់
17ពេលនោះ ដីក៏ប្រេះលេបលោកដាថាន
ព្រមទាំងស្រូបបក្សពួក
របស់លោកអប៊ីរ៉ាមទៀតផង។
18មានភ្លើងមកឆេះបក្សពួករបស់គេ
ហើយអណ្ដាតភ្លើងឆាបឆេះមនុស្ស
អាក្រក់ទាំងនោះអស់គ្មានសល់។#១០៦.១៨ ជគ. ១៦.១-៣៥។
19 #
នក. ៣២.១-១៤
ក្រោយមក ពួកគេឆ្លាក់រូបកូនគោមួយ
នៅភ្នំហោរែប
ហើយនាំគ្នាក្រាបថ្វាយបង្គំរូប
ដែលធ្វើពីលង្ហិននោះ។
20ពួកគេបែរជាយករូបសត្វដែលស៊ីស្មៅ
មកថ្វាយបង្គំជំនួសព្រះជាម្ចាស់
ប្រកបដោយសិរីរុងរឿងវិញ។
21ពួកគេភ្លេចថាព្រះជាម្ចាស់បានសង្គ្រោះពួកគេ
ដោយស្នាព្រះហស្ដដ៏ឧត្តុង្គឧត្ដមនៅស្រុកអេស៊ីប
22គឺការអស្ចារ្យផ្សេងៗនៅស្រុក
របស់កូនចៅលោកហាំ
និងដោយស្នាព្រះហស្ដដ៏គួរឲ្យ
ស្ញែងខ្លាចនៅសមុទ្រកក់។
23ព្រះអង្គមានព្រះបន្ទូលថា
នឹងកម្ទេចប្រជារាស្ត្រនេះ
ប៉ុន្តែ លោកម៉ូសេដែលព្រះអង្គជ្រើសរើស
បានឃាត់ព្រះអង្គមិនឲ្យលុបបំបាត់ពួកគេ
តាមព្រះពិរោធរបស់ព្រះអង្គឡើយ។#១០៦.២៣ ខ ១៩-២៣ នក. ៣២.១-១៤។
24 #
ជគ. ១៤.១-៣៥
បន្ទាប់មកទៀត ពួកគេចង់បដិសេធ
មិនចូលទៅក្នុងទឹកដីដ៏សម្បូណ៌សប្បាយ
ពួកគេពុំព្រមជឿព្រះបន្ទូលរបស់ព្រះអម្ចាស់ទេ
25ពួកគេនាំគ្នារអ៊ូរទាំនៅក្នុងជំរំរៀងៗខ្លួន
មិនព្រមស្ដាប់ព្រះសូរសៀង
របស់ព្រះអម្ចាស់ឡើយ។
26ដូច្នេះ ព្រះអង្គក៏ប្រកាសយ៉ាងដាច់ខាតថា
នឹងទុកពួកគេឲ្យវិនាស
នៅក្នុងវាលរហោស្ថាន#១០៦.២៦ ខ ២៤-២៦; ជគ. ១៤.១-៣៥។
27 #
លវ. ២៦.៣៣
ព្រមទាំងកម្ចាត់កម្ចាយពូជពង្សរបស់ពួកគេ
ទៅនៅពាសពេញ
ក្នុងចំណោមប្រជាជាតិនានា
ហើយឲ្យគេស្លាប់នៅលើទឹកដី
របស់សាសន៍ដទៃ។
28 #
ជគ. ២៥.១-១៣
នៅពេអ៊រ ពួកគេបាននាំគ្នាបែរទៅ
ថ្វាយបង្គំព្រះបាល
ព្រមទាំងបរិភោគម្ហូបអាហារដែលគេបានសែន
ទៅព្រះដែលគ្មានជីវិតទាំងនោះទៀតផង។
29ពួកគេបានប្រព្រឹត្តអំពើដែលធ្វើ
ឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ
បណ្ដាលឲ្យកើតមានគ្រោះកាច
ក្នុងចំណោមពួកគេ។
30ពេលនេះ លោកភីនេហាសបានក្រោកឡើង
ដាក់ទោសពួកគេ
ហើយគ្រោះកាចនោះក៏ស្ងប់ទៅវិញ។
31ព្រោះតែការនេះ
ព្រះអម្ចាស់បានប្រោសលោកឲ្យបានសុចរិត
អស់កល្បជាអង្វែងតរៀងទៅ។#១០៦.៣១ ខ ២៨-៣១; ជគ. ២៥.១-១៣។
32 #
ជគ. ២០.២-១៣
នៅប្រភពទឹកមេរីបា ពួកគេបាននាំគ្នា
ធ្វើឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ
ហើយលោកម៉ូសេទទួលទោស ព្រោះតែពួកគេ
33គឺពួកគេធ្វើឲ្យលោកឆ្អែតចិត្ត
ហើយមានប្រសាសន៍ចេញមក
ដោយពុំបានគិត។#១០៦.៣៣ ខ ៣២-៣៣; នក. ១៧.១-៧; ជគ. ២០.១-១៣។
34 #
ចហ. ២.១-៣, ៣.៥-៦ ពួកគេពុំបានប្រហារប្រជាជាតិនានា
តាមព្រះបញ្ជារបស់ព្រះអម្ចាស់ទេ។#១០៦.៣៤ ទក. ៧.១-៦, ២០.១៧, ១៨។
35ពួកគេបែរជាទៅពាក់ព័ន្ធជាមួយ
ប្រជាជាតិទាំងនោះ
ហើយនាំគ្នាប្រព្រឹត្តតាមសាសន៍ទាំងនោះ
36គឺថ្វាយបង្គំព្រះក្លែងក្លាយរបស់សាសន៍ដទៃ
ដែលជាអន្ទាក់នាំឲ្យពួកគេវិនាស។#១០៦.៣៦ ខ ៣៥-៣៦; ចហ. ២.១-៣, ៣.៥-៦។
37 #
២ពង្ស. ១៧.១៧
ពួកគេបានយកកូនប្រុស
កូនស្រីទៅធ្វើយញ្ញបូជាឲ្យអារក្ស។#១០៦.៣៧ លវ. ១៨.២១; ទក. ១២.៣១, ២ពង្ស ១៧.១៧; យរ. ៧.៣១, ១៩.៥។
38 #
ជគ. ៣៥.៣៣
ពួកគេប្រហារជីវិតកូនប្រុសកូនស្រីរបស់ខ្លួន
ដែលគ្មានកំហុស
ដើម្បីធ្វើយញ្ញបូជាឲ្យព្រះក្លែងក្លាយ
នៅស្រុកកាណាន
ឃាតកម្មទាំងនោះបណ្ដាលឲ្យទឹកដី
របស់ពួកគេលែងវិសុទ្ធទៀត។#១០៦.៣៨ ជគ. ៣៥.៣៣។
39អំពើដែលពួកគេប្រព្រឹត្តបានធ្វើឲ្យខ្លួនគេ
ទៅជាសៅហ្មង ពួកគេបានក្បត់ព្រះជាម្ចាស់#១០៦.៣៩ ឃ្លាដើម «ប្រព្រឹត្តអំពើពេស្យាចារ» ព្រះគម្ពីរប្រដូចការក្បត់ព្រះជាម្ចាស់ទៅនឹងអំពើពេស្យាចារ។ សូមអាន យរ. ៣.៦-៩; ហស. ១.២, ២.៤, ៤.១២-១៤។
ដោយសារអំពើរបស់ខ្លួន។
40 #
ចហ. ២.១៤-១៨
ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងប្រជារាស្ត្រ
របស់ព្រះអង្គយ៉ាងខ្លាំង
ព្រះអង្គទាស់ព្រះហឫទ័យនឹងប្រជាជន
ផ្ទាល់របស់ព្រះអង្គ។
41ព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្ដាប់
ដៃរបស់ប្រជាជាតិនានា
ព្រះអង្គឲ្យបច្ចាមិត្តគ្រប់គ្រងលើពួកគេ។
42ខ្មាំងសត្រូវជិះជាន់សង្កត់សង្កិនពួកគេ
ព្រមទាំងបង្ក្រាបពួកគេឲ្យចុះចូល
ក្រោមអំណាចរបស់ខ្លួនទៀតផង។
43ព្រះអង្គបានរំដោះពួកគេច្រើនលើកច្រើនគ្រា
ក៏ប៉ុន្តែ ពួកគេនៅតែនាំគ្នាបះបោរ
ប្រឆាំងនឹងព្រះអង្គ
ហើយប្រព្រឹត្តអំពើបាបកាន់តែខ្លាំងឡើងៗ។
44ពេលព្រះអង្គឮពួកគេស្រែកអង្វរ
ព្រះអង្គក៏មានព្រះហឫទ័យអាណិតពួកគេ
ដែលកំពុងរងទុក្ខលំបាក
45ព្រះអង្គប្រោសប្រណីពួកគេ
ដោយនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គ
ព្រះអង្គដូរព្រះហឫទ័យ
ព្រោះព្រះអង្គមានមេត្តាករុណាធម៌ដ៏លើសលុប។
46ព្រះអង្គធ្វើឲ្យអស់អ្នកដែលចាប់ពួកគេ
យកទៅធ្វើជាឈ្លើយ
មានចិត្តអាណិតមេត្តាពួកគេ។#១០៦.៤៦ ១ពង្ស ៨.៥០; យរ. ៤២.១៤-១៨។
47 #
១របា. ១៦.៣៥-៣៦
ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ
សូមសង្គ្រោះយើងខ្ញុំផង!
សូមប្រមែប្រមូលយើងខ្ញុំពីចំណោម
ប្រជាជាតិនានាមកវិញ
ដើម្បីឲ្យយើងខ្ញុំលើកតម្កើង
ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ
ហើយបានខ្ពស់មុខ ដោយសរសើរតម្កើងព្រះអង្គ!
48សូមលើកតម្កើងព្រះអម្ចាស់
ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
តាំងពីដើមរៀងមក
ហើយអស់កល្បតរៀងទៅ!
សូមឲ្យប្រជារាស្ត្រពោលទាំងអស់គ្នាថា:
អាម៉ែន! ហាលេលូយ៉ា!
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 106: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.